Category: Covid-19

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុងរយៈពេល​៣​ស​ប្តាហ៍

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុងរយៈពេល​៣​ស​ប្តាហ៍

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​៩​០​ភាគរយ​នៃ​ប្រជាជន​អាមេរិក​ពេញវ័យ​ ​នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុងរយៈពេល​៣​ស​ប្តាហ៍​នេះ​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​នៅ​ឯ​សេតវិមាន​ថា​ ​ស្រប​ពេល​ដែល​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ ​នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ខាងមុខ​នោះ​ ​នៅសល់​១​០​ភាគរយ​ទៀ​តនឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ករណី​ឆ្លង​កំពុង​កើន​ឡើងវិញ​ ​នៅពេលដែល​មនុស្ស​បន្ធូរបន្ថយ​វិធានការ​ការពារ​… ​ការ​ខ្វះ​ការ​ការពារ​អាច​នឹង​ធ្វើ​អោយ​ជំងឺរាតត្បាត​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​សន្យា​ទៅកាន់​អភិបាល​រដ្ឋ​ដោយ​ផ្ទាល់​ផង​ដែរ​ ​ដើម្បី​រក្សា​វិធានការ​ពាក់​ម៉ា​ស​ ​។​ ការ​អះអាង​បែប​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​នៅ​ក្នុង​រដ្ឋ​ចំនួន​២​៧​ ​។​ ​កាលពីដើម​ខែ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​នឹង​ដឹកនាំ​រដ្ឋ​ទាំងអស់​ កុ​ល​ស​ម្ព័ន្ធ ​និង​ដែនដី​ ​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ទាំងអស់​ ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ចាក់​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​នៅ​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ខាងមុខ​ ​៕​…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលម៉ាស់ និងអាកុល ជាអំណោយក្នុង គ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន និងទទួលអំណោយជា TVBOX ពីលោក អ៊ឹង ស៊ីតាត វីឡា

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលម៉ាស់ និងអាកុល ជាអំណោយក្នុង គ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន និងទទួលអំណោយជា TVBOX ពីលោក អ៊ឹង ស៊ីតាត វីឡា

    ភ្នំពេញ ៖ ម៉ាស់ ចំនួន ១O ម៉ឺន ម៉ាស និង អាល់កុល ២០ កានស្មើនឹង ៤០០លីត្រ ជាអំណោយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ក្នុងគ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន ត្រូវបាន ឧកញ៉ា ថាច់ សុខវិជ័យ រួមដំណើរមាន ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឯកឧត្តម ហៀ ហ៊ីន និង ឯកឧត្តម ប្រាក់ និមល នាំយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី…

  • អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩

    អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩

    ភ្នំពេញ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្កានិងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការនិងការណែនាំជាច្រើន ជាមួយនិងការឧបត្ថមជាឧបករណ៍ សម្ភារៈ ស្បៀងអាហារនិងថវិកាផងដែរ ដើម្បីឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺនេះអោយបានល្អប្រសើរ ពិសេសបញ្ចប់អោយបានលឿននៅ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានអោយដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ នៅថ្ងៃនេះ ឯឧ បានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគនិងថវិកាមួយចំនួនជូនដល់១៤ខណ្ឌ ដោយក្នុង១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកា ចំនួន ១០លានរៀលផងដែរ ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩…

  • អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩

    អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩

    ភ្នំពេញ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្កានិងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការនិងការណែនាំជាច្រើន ជាមួយនិងការឧបត្ថមជាឧបករណ៍ សម្ភារៈ ស្បៀងអាហារនិងថវិកាផងដែរ ដើម្បីឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ ជំងឺនេះអោយបានល្អប្រសើរ ពិសេសបញ្ចប់អោយបានលឿននៅ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានអោយដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ នៅថ្ងៃនេះ ឯឧ បានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគនិងថវិកាមួយចំនួនជូនដល់១៤ខណ្ឌ ដោយក្នុង១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកា ចំនួន ១០លានរៀលផងដែរ…

  • រដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ

    រដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ

    រដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងក្រុម៩,១២,១៣,១៤ និង១៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់តំបន់នោះជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

  • អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ នៅក្នុងកាស៊ីណូក្នុងខេត្ត ជាបណ្ដោះអាសន្ន

    អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ នៅក្នុងកាស៊ីណូក្នុងខេត្ត ជាបណ្ដោះអាសន្ន

    ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១បានជម្រាបជូនដល់ លោកនាយកក្រុមហ៊ុនកាស៊ីណូ ក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ស្ដីពី ការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការ នៅក្នុងកាស៊ីណូ ជាបណ្ដោះអាសន្ន ។ សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា លោកនាយកក្រុមហ៊ុន កាស៊ីណូ ក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ជ្រាបថា កន្លងមកក្រុមហ៊ុនកាស៊ីណូ របស់លោកបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ដើម្បីទទួលបានការអនុញ្ញាត ក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួន ស្របតាមវិធានសុខាភិបាល និងគោលការណ៍ប្រតិបត្តិការស្តង់ដារ(SOPs) ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងបន្តកើតឡើង គួរឲ្យមានការព្រួយបារម្ភ ក្នុងន័យចូលរួមបង្ការទប់ស្កាត់ ការរាលដាល ជំងឺកូវីដ១៩ រដ្ឋបាលខេត្ត សុំធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការ នៅក្នុងកាស៊ីណូរបស់លោកចាប់ពីខែមីនាឆ្នាំ ២០២១ នេះតទៅរហូតមានការជូនដំណឹងសារជាថ្មី។ សូមបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត…

  • ផ្សារណាត់ខេត្តតាកែវ មានភាពស្ងាត់ជ្រងំ ក្រោយរកឃើញ ប្តីអ្នកលក់បន្លែម្នាក់ វិជ្ជមានកូវិដ១៩

    ផ្សារណាត់ខេត្តតាកែវ មានភាពស្ងាត់ជ្រងំ ក្រោយរកឃើញ ប្តីអ្នកលក់បន្លែម្នាក់ វិជ្ជមានកូវិដ១៩

    ខេត្តតាកែវ៖ក្រោយមានវត្តមានអ្នកជម្ងឺកូវីដ១៩ម្នាក់ នៅក្នុងក្រុងដូនកែវ បង្ករការភ័យក្លាច ដល់អ្នកលក់ដូរមួយចំនួននៅផ្សារណាត់ នៅព្រឹកថ្ងៃទី ២៩ខែមិនា ឆ្នាំ២០២១នេះ សឹងតែបិទតូបលក់ដូរទាំងអស់ បន្ទាប់ពីគេបានស្គាល់ថា អ្នកជម្ងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានប្រពន្ធជាអ្នកលក់ដូរបន្លែ នៅក្នុងផ្សារណាត់ ។ ជុំវិញមន្ទិលសង្ស័យ និងឮការនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយនោះហើយ បានបង្ករឲ្យមានការភ័យក្លាច និងព្រួយបារម្មណ៍ ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារណាត់នោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹង នៅថ្ងៃទី២៩ មីនា ថា ចំពោះអ្នកជម្ងឺឈ្មោះ ហ៊ីង សាមួន ក្រោយដឹងថា គាត់បានពាក់ព័ន្ធ និងទៅធ្វើជាចុងភៅមង្គលការ នៅថ្ងៃដែលបុគ្គល កក្កដា សោភ័ណ្ឌ មកចូលរួមកាលពីថ្ងៃទី ១២ មិនា នៅស្រុកសំរោងនោះ គឺរយៈពេល ជាង២សប្តាហ៍មកនេះ អ្នកជម្ងឺខាងលើត្រូវបានដាក់ឲធ្វើចត្តាឡីស័ក្តនៅលើផ្ទះឈើតែម្នាក់ឯង ដោយមិនមានពាក់ព័ន្ធ…

  • ក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុំវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតចំនួន៥៤២នាក់

    ក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុំវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតចំនួន៥៤២នាក់

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ទណ្ឌិតចំនួនចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) នឹងត្រូវបានក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់នាថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។បើយោងតាមការបញ្ជាក់ក្នុងប្រព័ន្ធអេឡិកត្រូនិកនាថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តម គឹមសន្តិភាពបានឱ្យដឹងថា៖នៅថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២: ៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងថាកិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរ បន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។សម្រាប់ការស្នើសុំបន្ធូរបន្ថយទោសចំនួន…

  • រដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំឲ្យពង្រឹងការគ្រប់គ្រងនិងបែងចែកអ្នកជំងឺ នៅតាមសេវាសុខាភិបាលរដ្ឋនិងឯកជន

    រដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំឲ្យពង្រឹងការគ្រប់គ្រងនិងបែងចែកអ្នកជំងឺ នៅតាមសេវាសុខាភិបាលរដ្ឋនិងឯកជន

    ឧត្តរមានជ័យ៖ តាមស្ថានភាពចំបាច់ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានក្នុងសហគមន៍ដ៍គួរឱ្យព្រួយបារម្ភ និងក្នុងគោលដៅ ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ និងពង្រឹងការអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រង និងបែងចែកអ្នកជំងឺមុននឹងចូលពិនិត្យ ព្យាបាល សម្រាកព្យាបាលតាមមូលដ្ឋានសេវាសុខាភិបាលរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ រដ្ឋបាលខេត្តឧត្តរមានជ័យ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា មន្ទីរ សុខាភិបាលខេត្តត្រូវអនុវត្តន៍ភារកិច្ចចាំបាច់មួយចំនួនរួមមាន៖ ត្រូវបន្តពង្រឹងប្រតិបត្តិការគ្រប់គ្រង នឹងបែងចែកជំងឺ មុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពឱ្យបានខ្ជាប់ខ្លួន និងជាប់ជាប្រចាំ ដោយអនុវត្តន៍តាមគោលការបច្ចេកទេស និងណែនាំម្ចាស់អាជីវកម្ម សុខាភិបាលនានា ក្នុងមូលដ្ឋានខេត្ត ត្រូវត្រួតពិនិត្យសុខភាពបឋម ដើម្បីបែងចែកជំងឺមុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ ពិគ្រោះព្យាបាល និងសម្រាកព្យាបាល នៅតាម ទីតាំងរបស់ខ្លួន ក្នុងករណីសង្ស័យត្រូវទាក់ទងបន្ទាន់ មកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត។ ត្រូវណែនាំដល់គ្រប់ឱសថស្ថាន ឱសថស្ថានរងទាំងអស់ មុននឹងលក់ឱសថឫបរិក្ខាពេទ្យនានាជូនអតិថិជន ជាចាំបាច់ត្រូវសាកសួរព័ត៍មានឱ្យ បានជាក់លាក់ (ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវ)។ ត្រូវណែនាំឱ្យមានការប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ នៅគ្រប់មូលដ្ឋានសេវាសុខាភិបាលទាំងអស់ ដើម្បីបង្កើនប្រសិទ្ធិភាព និងល្បឿននៃការបង្ការ…

  • អ្នកធ្លាប់ចូលទៅក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត ម៉ុកបាយ និងប៉ះពាល់ជាមួយបុគ្គលិកកាស៊ីណូនោះ ប្រញាប់ទៅធ្វើតេស្ត

    អ្នកធ្លាប់ចូលទៅក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត ម៉ុកបាយ និងប៉ះពាល់ជាមួយបុគ្គលិកកាស៊ីណូនោះ ប្រញាប់ទៅធ្វើតេស្ត

    ក្រសួងសុខាភិបាលអំពាវនាវ អ្នកពាក់ព័ន្ធធ្លាប់ចូលទៅក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត ម៉ុកបាយ ខេត្តស្វាយរៀង ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩មីនាឆ្នាំ២០២១ និងអ្នកធ្លាប់ប៉ះពាល់ជាមួយបុគ្គលិកកាស៊ីណូនោះប្រញាប់ទៅធ្វើតេស្ដ។ ការធ្វេីតេស្ត អាចធ្វើនៅ មន្ទីរបង្អែកខេត្តស្វាយរៀង ឬ វិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ ឬ វិទ្យាល័យ បឹង ត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរ ពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។គឹម ទៀង ពត៌មា បន្ថែមសូមទាក់ទងលេខ ១១៥