Category: Covid-19

  • សម្តេច ហេង សំរិន៖ សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆំាងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត

    សម្តេច ហេង សំរិន៖ សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆំាងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត

    សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ មានប្រសាសន៍នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច ថា វ៉ាក់សំាងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានលើកឡើងថានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទំាងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទំាងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។ ជាមួយគ្នានេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។ ក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភានៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទំាងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទំាងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។ ក្នុងថាថ្លែងក្នុងពេលនេះដែរ សម្តេចបានសំណូមពរដល់ជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត៕

  • រដ្ឋបាលខេត្តកំពត បង្ហាញប្រវត្តិអ្នកកើតជំងឺកូវីដ១៩ម្នាក់ និងប៉ះពាល់មនុស្សជិត៣០នាក់

    រដ្ឋបាលខេត្តកំពត បង្ហាញប្រវត្តិអ្នកកើតជំងឺកូវីដ១៩ម្នាក់ និងប៉ះពាល់មនុស្សជិត៣០នាក់

    កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ លើស្ដ្រីម្នាក់អាយុ៣២ឆ្នាំ ដែលបានទៅដល់ខេត្តរបស់ខ្លួន និងប៉ះពាល់មនុស្សទាំងផ្ទាល់ និងប្រយោល ចំនួន២៨នាក់។ ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩នេះ បានទៅដល់ខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយជិះរថយន្ដផ្ទាល់ខ្លួន ដែលមានអ្នករួមដំណើរចំនួន៤នាក់។ ក្នុងនោះ ពួកគេបានធ្វើដំណើរទៅសម្រាកនៅចំការស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ។ មនុស្សដែលប៉ះពាល់ផ្ទាល់ចំនួន១៥នាក់ បានយកសំណាក៥នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ប៉ុន្ដែលទ្ធផលអវិជ្ជមាន និងបានបន្ដធ្វើចត្តាឡីស័កនៅចំការទឹកឈូ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលចំនួន១៣នាក់ កំពុងតាមដានសុខភាព និងធ្វើចត្ដាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តកំពត ក៏កំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងករណីនេះបន្ដទៀត៕

  • អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីន​ណា និង លោក តេង សឿន និងលោកស្រី ដែលចុះថ្លៃឈ្នូលជួល​ទីតាំង៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា

    អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីន​ណា និង លោក តេង សឿន និងលោកស្រី ដែលចុះថ្លៃឈ្នូលជួល​ទីតាំង៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីនណា ដែលបានចុះថ្លៃឈ្នួលជួលទីតាំង ៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា ដែលមានទីតាំងស្ថិតនៅ អាគារលេខ 277F ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  និង  បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ មហាបរិញ្ញា តេង សឿន និងលោកស្រី សា ធូណាន ដែលបានចុះថ្លៃឈ្នួលជួលទីតាំង៥០ភាគរយ ដល់ក្រុមហ៊ុន RS Residence ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១៤ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ម្ចាស់ទីតាំងជួល, ផ្ទះជួល និងផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានប្រកាសពីការបញ្ចុះតម្លៃថ្លៃជួលជាបន្ដបន្ទាប់ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រាដែលកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏គំរូ…

  • រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយមនុស្សធម៌ ពីឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីទទួលអំណោយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្ដម បណ្ឌិត និងលោកជំទាវ ដែលបានបរិចាគថវិកា សម្ភារៈ យ៉ាងមានតម្លៃ សម្រាប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព និងជីវិតប្រជាជនកម្ពុជា។ អំណោយដែល ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន…

  • ប្រជាពលរដ្ឋ១៦នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រូវបានរដ្ឋបាលស្រុកកណ្តាលស្ទឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

    ប្រជាពលរដ្ឋ១៦នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រូវបានរដ្ឋបាលស្រុកកណ្តាលស្ទឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

    ស្រុកកណ្ដាលស្ទឹង៖ ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ក្រោយយកសំណាកធ្វើតេស្តមិនមានមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រូវបានអាជ្ញាធរស្រុកកណ្ដាលស្ទឹង អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ១៦នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ។ លោកអភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងអំណរគុណយ៉ាងជឿបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកកណ្ដាលស្ទឹង បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ១៦នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល…

  • អ្នកដែលធ្លាប់ទៅទទួលអាហារនៅហាង Pepper Lunch” សាខាអ៊ីអន ប្រញាប់ទៅធ្វើតេស្ដ

    អ្នកដែលធ្លាប់ទៅទទួលអាហារនៅហាង Pepper Lunch” សាខាអ៊ីអន ប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលទានអាហារនៅហាង Pepper Lunch” សាខាផ្សារ អ៊ីអន១ ស្ថិតនៅជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ដោយសារទីតាំងនោះ អ្នកវិជ្ជមានកូវីដ-១៩ បានទៅកាន់ទីតាំងនោះ នៅម៉ោង៧និង២០នាទីល្ងាច ថ្ងៃទី២១ខែមីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅក្លឹបហាត់ប្រាណ 390 Cross ប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅក្លឹបហាត់ប្រាណ 390 Cross ប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ កន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ដោយសារទីតាំងនោះ អ្នកវិជ្ជមានកូវីដ-១៩ បានទៅកាន់ទីតាំងកន្លែងហាត់ប្រាណ390 Cross នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់…

  • អ្នកដែលធ្លាប់ទៅហាងលក់ទំនិញ តេលា ម៉ាត ផ្លូវព្រះនរោត្តម សូមប្រញាប់ទៅធ្វើតេស្ដ

    អ្នកដែលធ្លាប់ទៅហាងលក់ទំនិញ តេលា ម៉ាត ផ្លូវព្រះនរោត្តម សូមប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហាងទំនិគ តេលា ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ដោយសារទីតាំងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅថ្ងៃទី១៨មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរួមសុខុមាលភាពពលរដ្ឋ

    លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរួមសុខុមាលភាពពលរដ្ឋ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះវឌ្ឍនភាពរបស់ មន្ទីរពេទ្យសូរិយា ក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ដែលបានបំពេញតួនាទីភារកិច្ចដោយទទួលបាននូវជោគជ័យគួរជាទីមោទនៈ ហើយតែងតែបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ និងប្រជាជន ដើម្បីរួមចំណែកការពារសុខមាលភាពប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលជម្ងឺកូវីដ-១៩ នេះ បានទៅដល់រាប់ពាន់គ្រួសាររួចទៅហើយដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ ដែលបានបរិច្ចាកនូវសម្ភារៈទាំងអស់នេះ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ផងដែរ ។…

  • ចែកអំណោយអង្ករ ដល់អ្នកលក់ដូរតិចតួចនៅផ្សារច្បារអំពៅ

    ចែកអំណោយអង្ករ ដល់អ្នកលក់ដូរតិចតួចនៅផ្សារច្បារអំពៅ

    ភ្នំពេញៈ អង្ករចំនួន៤១បាវ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ផ្តល់អោយតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រមការងារសាលារាជធានីភ្នំពេញនាំយកមកផ្តលជូនគណៈកម្មាការផ្សារច្បារអំពៅដើម្បីចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅតាមចិញ្ចើមផ្លូវផ្សាច្បារអំពៅ ។ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកគួច ចំណាន ប្រធានគណៈកម្មាការផ្សារនិងក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅក្នុងផ្សារ ក្នុងនោះម្នាក់ៗទទួលបានអង្ករ១បាវ ទម្ងន់២៥ គីឡូក្រាម និងថវិការមួយចំនួនជាអំណោយរបស់គណៈកម្មារការផ្សារច្បារអំពៅ ។ ក្នុងសកម្មភាពមនុស្សធម៍នេះដែរ ប្រធានគណៈកម្មាការផ្សារ លោកគួច ចំណាន បានស្នើអោយម្ចាស់តូប ម្ចាស់ផ្ទះ ដែលជួលទីតាំងដែលនៅសល់អោយអ្នកលក់ដូរ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ សូមអោយមានការយោគយល់ដល់បងប្អូនដែលលក់ដូរបន្តិចបន្តួច ត្រូវបញុះតម្លៃ បើលើកលែងបានកាន់តែពិសេសថែមទៀត ព្រោះកាលៈទេសៈ នេះកំពុងប្រឈមខ្លាំងណាស់នៅក្នុងគ្រួសារដែលមានជីភាពខ្វះខាតនិងសុខ ភាពប្រជាពលរដ្ឋ ដោយសារជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងជាសកល…