-
រដ្ឋបាលខេត្តស្វាយរៀងរកឃើញមនុស្ស៦១នាក់ ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩

-
អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទាំង១០២នាក់ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃជម្ងឺកាចសាហាវកូវីដ-១៩ ខេត្តកណ្ដាលក៏ជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលបានប្រឈមទៅនឹងបញ្ហាមួយនេះ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីរាជការ កងកំលាំងទាំង៣ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១០២នាក់ ដែលកំពុងស្នាក់នៅបន្ទប់ជួល១កន្លែង ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសសំណេះសំណាលជាមួយ បងប្អូន កម្មករ កម្មការិនី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនដល់ បងប្អូន កម្មករ កម្មការិនីទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣ការពារ ៣កុំ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច…
-
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ

ប៉ៃលិន ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបរដ្ឋបាលខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ទូទាំងខេត្តចំនួន៤៨គ្រួសារ ។ លោកជំទាវបានមានប្រសាសន៍លើកឡើងដឹងថា បន្ទាប់ពីទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យអាជ្ញាធរខេត្តទាំងអស់ ជាពិសេស ខេត្តដែលនៅជាប់នឹងព្រំដែន ត្រូវមើលការខុសត្រូវ…
-
ក្រសួងសាធារណការ ផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអនម៉លទី១ និងទី២ បន្ថែម១សប្តាហ៍ទៀត

-
អភិបាលខេត្តប៉ៃលិន បន្តនាំយកស្បៀងអាហារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធទាំង៣

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេទ្យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទទួលពលករមកពីប្រទេសថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ ។ ក្នុងឱកាសនោះ លោកជំទាវបាន នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងគ្រាដែលប្រទេសបានកំពុងរងវិបត្តិពីវីរុសកូវីដ១៩ ។ លោកជំទាវបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារៈកងកម្លាំងនៅពេលនេះ ក្រៅពីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ ក៏មិនត្រូវភ្លេចការពារបូរណភាពទឹកដី និងគ្រប់បទល្មើសផ្សេងៗផងដែរ ទន្ទឹមនឹងកិច្ចការងារទាំងអស់ខាងលើ សូមចូលអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ…
-
រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយ អធិការនគរបាល ខណ្ឌមានជ័យ បាននាំយកសំភារៈ ម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកា ផ្តល់ជូន មណ្ឌលសុខភាព ស្ទឹងមានជ័យ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយ អធិការនគរបាល ខណ្ឌមានជ័យ បាននាំយកសំសំភារៈ ម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកា ផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ និង លើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ចាំផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចាប់ពីអាយុ ៦០ឆ្នាំ ឡើងទៅ ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ខាងមុខ ។ បន្ទប់មក…
-
រកឃើញអ្នកកូវីដ៤នាក់ទៀតនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញមនុស្សចំនួន៤នាក់ទៀត បានឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធជាមួយ បន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩រួមមាន៖ ទី១៖ ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំទី២៖ ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំទី៣៖ ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំទី៤៖ ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ។ ពួកគេទាំង៤នាក់ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ នៅគ្លីនិកឯកមួយនេះកើនឡើងដល់៩នាក់ហើយ រួមមាន៖ ម្ចាស់គ្លីនិក (លោកគ្រូ សាន ភីរ៉ូ) គ្រូពេទ្យ២នាក់ អ្នកទៅមើលជំងឺ២នាក់ បូករួមជាមួយអ្នកជំងឺ៤នាក់ទៀត ដែលរកឃើញនៅថ្ងៃនេះ។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ…


