-
ក្រុមក្មេងទំនេីង ជាច្រេីននាក់បានប្រមូលផ្ដុំគ្នាក្នុងកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង ជាច្រេីននាក់ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ ដេីម្បីធ្វេីការអប់រំណែនាំ គោលបំណងចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ។ ក្នុងប្រតិបត្តិការណ៍នេះ បានធ្វេីឡេីងនៅវេលាម៉ោង១០ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា មានក្រុមក្មេងស្ទាវជាច្រេីននាក់និងម៉ូតូជាច្រេីនគ្រឿង មកពពាក់ពពូនប្រមូលផ្ដុំគ្នា នៅក្នុងកោះពេជ្រជារៀងរាល់ថ្ងៃ ទេីបកម្លាំងកងអន្តរាគមន៍កិច្ចការពិសេសSDUនៃស្នងការរាជធានីភ្នំពេញបានចុះមក ឃាត់ខ្លួនក្រុមក្មេងទំនេីង ដែលប្រមូលផ្ដុំពពាក់ពពូនគ្នានៅក្នុងកោះពេជ្រ ដោយសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ និងសន្តិសុខកោះពេជ្រដោយឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុសស្រីបានចំនួន៤៨នាក់ ក្នុងនោះស្រី៥នាក់ និងម៉ូតូចំនួន២៥គ្រឿង មកធ្វេីការអបរំណែនាំ ឲ្យស្របតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចបានធ្វេីការអបរំណែនាំ និងឲ្យក្រុមក្មេងទំនេីង ទាំងអស់នេះ សន្យាថាបេីសិនថ្ងៃក្រោយ ក្រុមនេះមកប្រមូលផ្ដុំគ្នាទៀតនិងសមត្ថកិច្ចចាប់បានមានមុខដដែលៗ សមត្ថកិច្ចនិងអនុវត្តន៍តាមនិតិវិធីច្បាប់ដោយមិនមានការលេីកលែងឲ្យទៀតឡើយ។ ក្រោមមកសមត្ថកិច្ចបានឲ្យក្រុមក្មេងៗទំនើងទាំងអស់នោះត្រឡប់ទៅផ្ទះវិញ ដោយឲ្យពួកគេចូលរួមគោរពវិធានការ ការពា…
-
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៦នាក់ ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ថាបានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់៨៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកឆ្លងជំងឺកូវីដ-១៩ ដែលភាគច្រើនរកឃើញ ភាគច្រើន នៅក្នុងខេត្តព្រះសីហនុ ដែលមានរហូតដល់ចំនួន៤៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អ្នកជំងឺចំនួន៣៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
-
គ្មានបុគ្គលណាម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះទេ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសរហូតដល់ពេលនេះគ្មានបុគ្គលណាស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះទេ។ តាមរយៈសារអប់រំផ្សព្វផ្សាយនៅយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថាវ៉ាក់សាំងកូវីដ-១៩គឺជួយសរីរាង្គបុគ្គលដើម្បីបង្កើតនូវកងការពារពីការវាយលុកធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ បើតាមលោកស្រីវេជ្ជបណ្ឌិត មរណភាពរបស់អ្នកជំងឺកូវីដ-១៩ ស្លាប់គឺមិនមែនបណ្តាលមកពីការចាក់វ៉ាក់សាំងនោះទេ ហើយអ្នកដែលទទួលមរណភាពទាំងនោះក៏មិនដែលបានទទួលវ៉ាក់សាំងដែរលើកលែងតែបុគ្គលម្នាក់គត់ដែលបានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែការស្លាប់របស់គាត់ក៏មិនមែនដោយសារវ៉ាក់សាំងនោះដែរ។ ក្នុងឱកាសនេះដែរ លោកជចំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រាលចោលនូវព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ ថាមានមនុស្សស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ ជាមួយគ្នានេះ លោកជំទាវ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ។ សូមបញ្ជាក់ថា រហូតដល់យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន១០នាក់ រួមមាន៖ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ស្ត្រីជនជាតិខ្មែរ អាយុ ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ដែលជាករណីស្លាប់ទី១០ នៅកម្ពុជា

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះកំពុងតែឆ្លងរាលដាលនៅលើពិភពលោកហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។ សូមបញ្ជាក់ថា សពស្ត្រីជនជាតិខ្មែរ អាយុ ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅវេលាម៉ោង ១៩:០៥នាទីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
-
កម្ពុជារកឃើញស្រ្តីម្នាក់ទៀតស្លាប់ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសថា ស្រ្តីខ្មែរ១រូប អាយុ ៧៦ ឆ្នាំមានទីលំនៅឃុំព្រែកខ្សាយស្រុកពាមរក៍ខេត្តព្រៃវែង បានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃទី ៨ ខែមីនា ហើយត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តទៅពិនិត្យព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនាឆ្នាំ២០២១ កន្លងទៅ បានទទួលមរណភាពនៅម៉ោង៧៖០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា អ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ១៩។
-
ដំណើររៀបចំត្រឹមត្រូវក្នុងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩(មានវីដេអូ)

-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣លាន៥សែនដុល្លារសហរដ្ឋអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

-
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណ ជូនចំពោះអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P គ្រុប ដែលបានបរិច្ចាគថវិកាចំនួន ២លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។

-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង ដែលបានបរិច្ចាគថវិកាជួយទិញមន្ទីរពេទ្យ «នគរទេព» ដើម្បីចូលរួមព្យាបាលជំងឺកូវីដ-១៩។

-
សមាជិកកម្មវិធី ភូមិឃុំ សង្កាត់ មានសុវត្តិភាពបានចូលរួមសហការជាមួយក្រុមហ៊ុន ទឹកបរិសុទ្ធ វីតាល នឹង ក្រុមហ៊ុន មីជាតិ បានរៀបចំកម្មវិធី យុទ្ធនាការប្រឆាំង នឹងកូវីត១៩ ក្រោមប្រធានបទ«សុវត្តិភាពខ្ញុំ សហគមន៍ខ្ញុំ »

នៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមាជិកកម្មវិធី ភូមិឃុំ សង្កាត់ មានសុវត្តិភាពបានចូលរួមសហការជាមួយក្រុមហ៊ុន ទឹកបរិសុទ្ធ វីតាល នឹង ក្រុមហ៊ុន មីជាតិ បានរៀបចំកម្មវិធី យុទ្ធនាការប្រឆាំង នឹងកូវីត១៩ ក្រោមប្រធានបទ«សុវត្តិភាពខ្ញុំ សហគមន៍ខ្ញុំ » ដែលចែកជូននូវសំភារះមួយចំនួន ដល់បងប្អូនប្រកបរបរ រត់រឺម៉ក កង់បី ចំនួន ២៥០ រឺម៉ក ដោយក្នុង មួយ រឺម៉ក ទទួលបាន នូវ មីជាតី ចំនួនមួយកេះ, ទឹកបរិសុទ្ធវីតាល ០៦ដបតូច, ទឹកអាកុលចំនុះ ៥០០ មីលីលីត្រមួយដប នឹង ម៉ាសក្រណាត់ចំនួន០២។