-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩

ក្នុងឱកាសដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីព្រឹត្តិការណ៍ ២០-កុម្ភៈ កន្លងមក។ ឯកឧត្តម បានបន្តលើកឡើងថា ក្រៅពីការរៀបចំមន្ទីរពេទ្យរួចរាល់ក្នុងរយៈពេល ១៦ថ្ងៃកន្លងមក ការហាត់សមនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តនិតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរមុខរបស់យើងផងដែរ។ មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ “The Great Duke” ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោងក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យទីពីរនេះ គឺជាអតីតមន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។ សូមជម្រាបថា ដោយស្ថានភាពរីករាលដាលនៅតែបន្តកើនឡើង…
-
រដ្ឋបាលខេត្តកណ្តាល បិទការធ្វើដំណើរចេញចូល ក្នុងបរិវេនសិរីមង្គល ស្ថិតនៅក្រុងតាខ្មៅ ជាបណ្តោះអាសន្ន

-
រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី១នាក់ ក្នុងក្រុងសៀមរាប

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវីដ១៩ បុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ករណីនេះ គឺមានទំនាក់ទំនងជាមួយ លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ និង បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នគណៈ បញ្ជាការឯកភាពរដ្ឋបា បានសម្រេចបិទហាងកាហ្វលឹង្គ១០០០ ជាបណ្តោះអាសន្នរហូតដល់ ស្ថានភាពទៅវិលរកភាពប្រក្រតីឡើងវិញ ៕
-
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់អំពី ការចាក់វ៉ាក់សាំងកូវីដ-១៩

-
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១( រាជធានីភ្នំពេញ ) នាំអំណោយរបស់សម្ដេចប្រមុខរដ្ឋស្ដីទី ចែកជូនអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុង មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ

ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១( រាជធានីភ្នំពេញ ) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធានក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ប្រមុខរដ្ឋស្ដីទី និងលោកជំទាវ ជាគ្រឿងឧបភោគបរិភោគ និងប្រាក់ឧបត្ថម្ភ ចែកជូនដល់ប្រជាពលរដ្ឋ អ្នកកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន៦ ទីតាំង ក្នុងរាជធានីភ្នំពេញដែលមានចំនួនសរុបចំនួន ៦៤២នាក់ ។មណ្ឌលចត្តាឡីស័កទាំង៦ ទីតាំងរួមមាន ៖ ១- មណ្ឌល វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី២- មណ្ឌល វិទ្យាល័យសម្ដេច ហ៊ុន សែន បូរី ១០០ខ្នល៣- មណ្ឌល វិទ្យាល័យសម្ដេចហ៊ុន សែន ពោធិ៍ចិនតុង៤- សាលាបឋមសិក្សា សម្ដេចហ៊ុន សែន ដង្កោ៥- មណ្ឌល…
-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅសណ្ឋាគារ Palace Gate Hotel ប្រញាប់ទៅធ្វើតេស្ដ

សណ្ឋាគារ Palace Gate Hotel នោះមានទីតាំងស្ថិតនៅ ផ្លូវ២៤០, សង្កាត់ ជ័យជំនះ, ខណ្ឌដូនពេញ ក្បែរព្រះបរមរាជវាំង។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលទៅនៅថ្ងៃទី២០មីនា ឆ្នាំ ២០២១ ម៉ោងប្រហែល៤និង៥០នាទីប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ ត្រូវចប្រញាប់ ទៅធ្វើ តេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
-
តាមការអំពានាវរបស់សម្ដេចតេជោ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សំណូមពរដល់ ម្ចាស់ស្តង់ និងតូប មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈ

តាមការអំពានាវរបស់សម្ដេចតេជោ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សំណូមពរដល់ ម្ចាស់ស្តង់ និងតូប មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈ យោងតាមការអំពានាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បាន ប្រកាសតាមផេកហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថា មួយរយៈចុងក្រោយនេះ បញ្ហាការរីករាលដាលនៃជំងឺ កូវិដ-១៩ ឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅតែបន្តធ្វើឲ្យបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិក ពុំមាន អតិថិជនមកទិញទំនិញ ។ ក្នុងនាមគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សូមសំណូមពរ មានការយោគយល់ពីបងប្អូនដែលមានស្តង់ និងតូប ជួល ឱ្យបងប្អូនអាជីវករនៅក្នុងផ្សារ មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយ:តាមដែលអាចធ្វើបាន ដើម្បីឱ្យបងប្អូន អាជីវករ មានលទ្ធភាពបានលក់ដូរ បន្តទៅទៀត ។ គណៈកម្មការគ្រប់គ្រងផ្សារ សង្ឃឹមថា បងប្អូនម្ចាស់ស្តង់, តូប មានការយោគយល់ ក្នុងគ្រាដែលលំបាកនេះ ហើយក៏ សូមថ្លែងអំណរគុណដល់បងប្អូនម្ចាស់តូបមួយចំនួន ដែលបានបន្ធូរបន្ថយកន្លងមកផងដែរ ៕ ដោយលោក ប៊ុនធី, ឆៃ ហួត និងវណ្ណលុក


