Category: Covid-19

  • ឯកឧត្តម ហ៊ុន ម៉ាណែត ៖ កម្លាំងរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យអន្តរាគមន៍”ពេទ្យនគរទេព” រហូតរួចរាល់ជាស្ថាពរ ដើម្បីត្រៀមជួយព្យាបាលអ្នកជំងឺកូវីដ-១៩

    ឯកឧត្តម ហ៊ុន ម៉ាណែត ៖ កម្លាំងរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យអន្តរាគមន៍”ពេទ្យនគរទេព”  រហូតរួចរាល់ជាស្ថាពរ ដើម្បីត្រៀមជួយព្យាបាលអ្នកជំងឺកូវីដ-១៩

    នៅក្នុងឱកាសអញ្ជើញដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរ ដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីព្រឹត្តិការណ៍ ២០-កុម្ភៈ កន្លងមក។នាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា ក្រៅពីការរៀបចំមន្ទីរពេទ្យរួចរាល់ក្នុងរយៈពេល ១៦ថ្ងៃកន្លងមក ការហាត់សមនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តនីតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរមុខរបស់យើងផងដែរ។មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ “The Great Duke” ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោងក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យទីពីរនេះ គឺជាអតីតមន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។សូមជម្រាបថា…

  • បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

    បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រី «នគរទេព» ដើម្បីរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីសម្រេច ចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ គណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រី «នគរទេព» ដើម្បីរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ បានបង្កើតឡើងដោយមានឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន៩នាក់ផ្សេងទៀត។យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងជាមួយលោកអគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋ ដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ឈ្មោះ «ស្ត្រីនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»…

  • កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ ននិងមានអ្នកជាសះស្បេីយចំនួន៥៨នាក់

    កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩  ថ្មីចំនួន  ១៧៩នាក់  ននិងមានអ្នកជាសះស្បេីយចំនួន៥៨នាក់

    ក្រសួងសុខាភិបាល នៅ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថាមានករណីវិជ្ជមានជម្ងឺ កូ វីដ -១៩ នៅកម្ពុជា ថ្មី ចំនួន ១៧៩ នាក់។អ្នក ឆ្លង ខាងលើនេះ មាន ១៤៣ នាក់ នៅ ខេត្ត ព្រះសីហនុ , ២៦ នាក់ នៅ ភ្នំពេញ , ៣ នាក់ នៅ ព្រៃវែង , ៤ នាក់ នៅ កណ្តាល , ១ នាក់ នៅ សៀមរាប និង ១ នាក់ ទៀត នៅ កំពង់ចាម ។ក្រសួងសុខាភិបាលបានប្រកាសដែរថាបានព្យាបាលអ្នកជម្ងឺកូវីដ ១៩ឱ្យជាសះស្បើយចំនួន៥៨ នាក់ ផងដែរ…

  • អ្នកពាក់ព័ន្ធទីតាំងចំនួន១០នៅរាជធានីភ្នំពេញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឬទៅធ្វើតេស្តរកមេរោគកូវីដ-១៩

    អ្នកពាក់ព័ន្ធទីតាំងចំនួន១០នៅរាជធានីភ្នំពេញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឬទៅធ្វើតេស្តរកមេរោគកូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅឬធ្លាប់មានការ ពាក់ព័ន្ធទីតាំងចំនួន១០ដែលមានហានិភ័យខ្ពស់ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ ។យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃ២៧ខែមីនា ឆ្នាំ២០២១ នេះ មានទីតាំងចំនួន១០ ដែលបានកំណត់សម្រាប់ឱ្យអ្នកពាក់ព័ន្ធចូលរួមដាក់ខ្លួនឱ្យនៅដោយលែក និងទៅធ្វើតេស្តសំណាករកមេរោគនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖១- មន្ទីរសំរាកព្យាបាលនិងសម្ភព ឡាំ ប៊ុនថន៖ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលេសេវានៅទៅនោះ ដែលស្ថិតទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។២-មជ្ឈមណ្ឌល ថែរក្សាសម្ផស្ស Airlee Beauty Center ស្ថិតនៅ ផ្លូវម៉ៅសេងទុង, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនអ្នកពាក់ព័ន្ធនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម៉ោង ១២:៤៥ (អ្នកវិជ្ជមាន មេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ)។៣- មន្ទីរពហុព្យាបាល និង សម្ភព អង្គរ…

  • អ្នកពាក់ព័ន្ធទីតាំងចំនួន១០នៅរាជធានីភ្នំពេញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឬទៅធ្វើតេស្តរកមេរោគកូវីដ-១៩

    អ្នកពាក់ព័ន្ធទីតាំងចំនួន១០នៅរាជធានីភ្នំពេញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឬទៅធ្វើតេស្តរកមេរោគកូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅឬធ្លាប់មានការ ពាក់ព័ន្ធទីតាំងចំនួន១០ដែលមានហានិភ័យខ្ពស់ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ ។ យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃ២៧ខែមីនា ឆ្នាំ២០២១ នេះ មានទីតាំងចំនួន១០ ដែលបានកំណត់សម្រាប់ឱ្យអ្នកពាក់ព័ន្ធចូលរួមដាក់ខ្លួនឱ្យនៅដោយលែក និងទៅធ្វើតេស្តសំណាករកមេរោគនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖ ១- មន្ទីរសំរាកព្យាបាលនិងសម្ភព ឡាំ ប៊ុនថន៖ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលេសេវានៅទៅនោះ ដែលស្ថិតទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។ ២-មជ្ឈមណ្ឌល ថែរក្សាសម្ផស្ស Airlee Beauty Center ស្ថិតនៅ ផ្លូវម៉ៅសេងទុង, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនអ្នកពាក់ព័ន្ធនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម៉ោង ១២:៤៥ (អ្នកវិជ្ជមាន មេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ)។ ៣-…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​តាម​អន​ឡា​ញ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ចិន​ ​និង​រុស្ស៊ី​ដែរ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​តាម​អន​ឡា​ញ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ចិន​ ​និង​រុស្ស៊ី​ដែរ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ ​ក្នុង​នោះ​រួម​មាន​ទាំង​សម​ភាគី​របស់​លោក​ ​គឺ​លោក​ ​ស៊ី​ ​ជិន​ភីង​និង​លោក​ វ្ល៉ា​ឌី​មៀ ​ពូ​ទី​ន​ ​ក៏ដូចជា​នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​លោក​ ​លី​ ​សៀន​ឡុង​ ​ផង​ដែរ​ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ ​ដែល​គ្រោង​រៀបចំ​ឡើង​នា​ខែ​មេសា​ខាងមុខ​ ​។​ សេតវិមាន​បាន​ប្រកាស​ថា​ ​កិច្ចប្រជុំ​កំពូល​តាម​អន​ឡា​ញ​ខាងលើ​នេះ​ ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ដល់​ទី​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នោះ​ ​សហរដ្ឋអាមេរិក​នឹង​ប្រកាស​គោលដៅ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ឆ្នាំ​២​០​៣​០​ ​ប្រកបដោយ​ម​ហិ ច្ឆ​តា​ ​ហើយនឹង​ជំរុញ​ឱ្យ​ប្រទេស​ដទៃ​ជំរុញ​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ផង​ដែរ​ ​។​ សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​បន្ថែម​ថា​ ​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ ​ក៏​នឹង​លើក​ឧទាហរណ៍​ផង​ដែរ​អំពី​របៀប​ដែល​មហិច្ឆតា​អាកាសធាតុ​នឹង​បង្កើត​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​ល្អ​ ​ជំរុញ​ភាព​ជឿនលឿន​ខាង​បច្ចេកវិជ្ជា​ថ្មីៗ​ ​និង​ ​ជួយ​ប្រទេស​ងាយ​រងគ្រោះ​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​អាកាសធាតុ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​សហរដ្ឋអាមេរិក​នឹង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន

    ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​សហរដ្ឋអាមេរិក​នឹង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន

    ​អាមេរិក​៖​ ​សេតវិមាន​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​រដ្ឋាភិបាល​អាមេរិក​នឹង​ចែកចាយ​ ​វ៉ាក់សាំង​បង្ការ​វី​រុ​ស​កូរ៉ូ​ណា​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​នៅ​ស​ប្តាហ៍​ក្រោយ​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​ខ្លួន​ ​ដើម្បី​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​០​០​លាន​ដូ​ស​ដល់​ប្រជាជន​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​នៃ​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​។​ បើ​តាម​លោក​ ​ចេស​ ហ្ស៊ីអេ​ន​ (J​e​f​f​ ​Z​i​e​n​t​s) ​ជា​អ្នក​សម្របសម្រួល​កិច្ចការ​ឆ្លើយតបនឹង​ជំងឺ​កូ​វី​ដ​១​៩​របស់​សេតវិមាន​ ​សហរដ្ឋអាមេរិក​នៅតែ​ស្ថិតនៅ​លើ​ផ្លូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ ​ក្នុង​ការ​ធ្វើ​អោយ​មនុស្ស​ពេញវ័យ​ទាំងអស់​ ​ទទួល​បានការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ត្រឹម​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ ​សម្រាប់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វឺហ្ស៊ឺ ​បាន​អះអាង​ថា​ ​ពួកគេ​រំពឹង​ថា​ ​នឹង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​២​២​០​លាន​ដូ​ស​ទៅតាម​គ្រោងទុក​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១​ ​។​ ហើយ​កន្លងមក​នេះ​ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា​ ​ខ្លួន​ត្រៀម​វ៉ាក់សាំង​ផលិត​បាន​ជាស្រេច​សរុប​២​០​លាន​ដូ​ស​ ​ប៉ុន្តែ​ការ​សម្រេច​ឲ្យ​ដឹកជញ្ជូន​ទៅកាន់​ទី​ណាខ្លះ​នោះ​ ​គឺ​ត្រូវ​រង់ចាំ​ការកំណត់​ពី​អាជ្ញាធរ​អាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៦​លាន​៧​០​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​២​លាន​១​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៦​លាន​៧​០​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​២​លាន​១​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៦​លាន​៧​០​ម៉ឺន​៨​ពាន់​២​៥​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៧​ម៉ឺន​៩​ពាន់​៨​៤​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​២​លាន​១​៦​ម៉ឺន​៨​ពាន់​៨​៥​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៨​៥​ម៉ឺន​៣​ពាន់​៣​២​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​១​ពាន់​១​៤​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​២​៧​ម៉ឺន​៥​ពាន់​២​៦​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៤​០​ម៉ឺន​៧​ពាន់​៣​២​៣​នាក់​ ​ស្លាប់​៣​០​ម៉ឺន​៧​ពាន់​៣​២​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​២​ម៉ឺន​៤​ពាន់​៩​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៩​០​ម៉ឺន​៨​ពាន់​៩​១​០​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​១​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​៩​ម៉ឺន​៥​ពាន់​២​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • មានករណីស្ត្រីម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

    មានករណីស្ត្រីម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។ លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ រួមមាន៖ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោក ហេង វាសនា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយក ថ្លៃឈ្នួល ពីកម្មករ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោក ហេង វាសនា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយក ថ្លៃឈ្នួល ពីកម្មករ

    ភ្នំពេញ៖ នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន  បានចេញលិខិតថ្លែងអំណរគុណចំពោះលោក ហេង វាសនា និងភរិយា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ​ដោយស្មោះចំពោះលោក ព្រមទាំងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់​នៅដោយឥតគិតថ្លៃចំនួន ៤៦ បន្ទប់ សម្រាប់អំឡុងពេលដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើង​ដោយជំងឺកូវីដ១៩»។ សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។ រហូតដល់ពេលនេះ មានម្ចាស់បន្ទប់ជួលចំនួន៤នាក់ហើយ ដែលបានប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ-កម្មការិនី ក្នុងនោះរួមមាន៖ * ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦ បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់* ទី២៖…