-
រកឃើញអ្នកកើតកូវីដចំនួន៤នាក់ទៀត នៅសង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, ៣នាក់មានអាយុចាប់ពី៤ខែ ដល់៦ឆ្នាំ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅក្នុងទឹកដីសង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអ្វីដែលមានការរន្ធត់ចិត្តនោះ គឺមាន៣នាក់ អាយុទើបតែ៤ខែ ដល់៦ឆ្នាំ ប៉ុណ្ណោះ។ អាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកឡានមកដឹកអ្នកជំងឺចំនួន៤នាក់ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ រួមមាន៖ ទី១៖ ឈ្មោះ រិន ធីតា ភេទស្រី អាយុ៤ខែ ដែលមានម្តាយឈ្មោះ កឹម ដេត វិជ្ជមានថ្ងៃទី២៦ ខែមីនា រស់នៅសង្កាត់ចោមចៅទី៣ទី២៖ ឈ្មោះ ប៉ែន សេរីវឌ្ឍនា ភេទស្រី អាយុ៣២ឆ្នាំទី៣៖ ឈ្មោះ ខេង រិទ្ធសិរិរាជ ភេទប្រុស អាយុ៦ឆ្នាំទី៤៖ ឈ្មោះ ខេង សេរីឧស្សាហ៍ ភេទស្រី អាយុ៤ឆ្នាំ ដែលមានឪពុកឈ្មោះ ខេង រិទ្ធ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា…
-
អាជ្ញាធរសម្រេចបិទមន្ទីរពេទ្យវិសាលសុខជាបណ្តោះអាសន្ន ក្រោយពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩

អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទ មន្ទីរពហុព្យាបាល វិសាលសុខ ដែលមានទីតាំងស្ថិត តាមបណ្តោយមហាវិថី ព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ យោងតាមប្រភពព័ត៌មានរបស់អាជ្ញាធរមូលដ្ឋានមន្ទីរពេទ្យបានទទួលពិនិត្យ និងថតសួត អ្នកវិជ្ជមានកូវីដ១៩ នៅទីនោះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះដែរ ក្រុមគ្រូពេទ្យបានចាប់ផ្តើម បានមកយកសំណាក អ្នកពាក់ព័ន្ធ សរុបទាំងអស់ចំនួន ៦៧ នាក់ មានស្ត្រី ៤២ នាក់ ផងដែរ៕
-
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក

នៅរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល។សូមបញ្ជាក់ថា នេះជាការសម្រេចយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ ។ប្រភព: Cambodia People’s Party
-
សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់មន្ទីរពេទ្យ «ហ្លួងម៉ែ»

-
រដ្ឋបាលបាលខេត្តកណ្តាល សូមជម្រាបជូនជូនដំណឹងដល់ អភិបាលក្រុង ស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល

-
ក្រសួងអប់រំ ចេញសេចក្តីណែនាំបន្ថែម ស្តីពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត

-
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់គ្រួសារសព របស់ប្រជាពលរដ្ឋម្នាក់ ទទួលមរណភាពដោយជំងឺកូវីដ-១៩នៅសង្កាត់ប្ញស្សីកែវ

នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ប្ញស្សីកែវ និងសណ្ដាប់ធ្នាប់ខណ្ឌ ចូលរួមរំលែកសេចក្ដីមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំពាំអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភជូនដល់ គ្រួសារសពឈ្មោះ ហ៊ូ ហូយ ភេទស្រី អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាពដោយ ជម្ងឺកូវីដ១៩ មានទីលំនៅនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។…


