-
សម្តេចតេជោ ហ៊ុន សែន កំណត់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបាន១លានដូស ក្នុង ១ខែ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេលមួយខែ។ ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ តាមសារសំឡេងមួយ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំង មកច្រើន ជាងនេះ យើងអាចចាក់លើសពីនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការ ចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយ អន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។ សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យ ស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរក កិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។ សូមបញ្ជាក់ថា ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នេះ បានធ្វើឡើងក្រោយពេលកម្ពុជា…
-
អាជីវករ ក្នុងផ្សារធំថ្មីដែលមានជីវភាពខ្វះខាតជិត២០០នាក់ ទទួលបានអំណោយជាអង្ករពីសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មី ចំនួន១៩៨នាក់ ទទួលបានអំណោយជាអង្ករពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីអំណោយជាអង្ករនេះ បានធ្វើឡើងនៅក្នុងបរិវេនផ្សារធំថ្មី នៅព្រឹកថ្ងៃទី២៩ ខែមីនានេះក្រោមអធិបតីភាព លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី រួមជាមួយ មន្ត្រីពាក់ និងកម្លាំងមួយចំនួនផងដែរ។ ក្នុងឱកាសអញ្ជើញផ្តល់អំណោយនោះ លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានបញ្ជាក់ថា ៖អំណោយជាអង្ករនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់មក ដើម្បីឲ្យចែកជូនដល់បងប្អូន អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មី ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។ លោកស្រី ប៉ុន…
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅហាង The Body Shop សាខាផ្សារទំនើបអ៊ីអន១ ប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហាង The Body Shop សាខា ផ្សារទំនើប អ៊ីអន១ ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារទីតាំងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃ២៨ មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
អ្នកឆ្លងថ្មី៤០នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៩មីនឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២៨មីនា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៤០ ដែលអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ជាមួយគ្នានោះ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៦នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២៩មីនា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់២៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់១៧២នាក់ និងនៅសល់១ពបាន់៨៧នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ។
-
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ

ស្រុកពញាឮ៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ដែលមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ នៅស្រុកពញាឮ ស្លាប់ដោយសារដាច់បាយឡើយ។ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ដែលមាន ឯកឧត្តម លឹម គានហោ ជាប្រធាន បានឧបត្ថម្ភអង្ករចំនួន ១០១,៥តោន ជូនដល់រដ្ឋបាលស្រុកពញាឮ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកពញាឮ។ លោកអភិបាលស្រុកពញាឮ បានបន្ថែមថា ប្រជាពលរដ្ឋក្រីក្រទាំង ២០៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម។ ក្នុងឱកាសចុះចែកអំណោយនោះដែរ លោកអភិបាលស្រុកពញាឮ បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ…
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅធនាគារអ៊ីអន សាខាផ្សារទំនើបអ៊ីអន១ ប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលទានសេវា នៅធនាគារឯកទេស អ៊ីអន (AEON Specialized Bank) សាខា ផ្សារទំនើប អ៊ីអន ១ ជាន់ទី២ អគារលេខ ១៣២, ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយសារទីតាំងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង៣និង៤៦នាទីរសៀលថ្ងៃទីនៅថ្ងៃទី២១មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់…
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅហាង KOI សាខាបឹងកេងកង ប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅចូលទទួលទាន ឬអង្គុយរង់ចាំ ហាងឈ្មោះ KOI សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨០D, ផ្លូវ ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង ដោយសារហាងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង៤និង៥១នាទីរសៀលថ្ងៃទីនៅថ្ងៃទី២០មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងបុគ្គលមួយចំនួនដែលមានវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានពាក់ពន្ធ័ជាមួយបុគ្គលវិជ្ជមានមេរោគកូវីដ-១៩ មានឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ, ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ, ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ, ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ ឬធ្លាប់បានទៅបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវថា បើសិនជាអ្នកដែលធ្លាប់ពាក់ពន្ធ័នឹងបុគ្គលទាំងនឡ ហើយមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល…
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅហាងកាហ្វេ Wall Café ប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងហាងការហ្វេឈ្មោះ “Wall Café” មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ 6A, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វា ដោយសារហាងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង១និង២៣នាទីរសៀលថ្ងៃសទីនៅថ្ងៃទី ១៧មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវថា បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
