-
ក្នុងថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី ១០៥នាក់ទៀត សុទ្ធសឹងជាសហគមន៍ទាំងអស់ និងមានអ្នកជាសះស្បើយ ០៤នាក់ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: កើនដល់១៧៤៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង១០៥នាក់ក្នុងនោះមានម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣៦ឆ្នាំ មកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងអ្នកឆ្លង១០៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៩៣នាក់, ជនជាតិចិន១០នាក់ និងវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងតាកែវ។ អ្នកជាសះស្បើយទាំង៤នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់…
-
ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ បានលើកឡើងថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ លោកស្រីបានណែនាំឲ្យបុគ្កលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយនេះរាប់បញ្ជូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ក្រុមគ្រួសាររបស់ខ្លួនសហគមន៍របស់របស់ខ្លួន និងសហគមន៍ដែលខ្លួនធ្វើការជាមួយ។ លោកស្រីបានបន្តថា យើងអាចចាប់ផ្ដើមកសាងឡើងវិញឲ្យកាន់តែប្រសើរ លុះត្រាតែយើងអាចគ្រប់គ្រងជំងឺរាតត្បាតជាសាកលនេះបាន។ យើងចូលរួមចាក់វ៉ាក់សាំងការពារ ដើម្បីឲ្យយើងអាចបន្តកិច្ចការងាររបស់យើងបាន។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៧មីនាឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនដូចជា ស្ថានទីចំនួន១៨នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុប៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦មីនាឆ្នាំ២០២១នៅមន្ទីរពេទ្យកុមារជាតិ, អង្គការអន្តជាតិ៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែលមានបុគ្គលិកសរុប១ពាន់៦៧១នាក់ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រចាប់ពីថ្ងៃទី២៦មីនាដល់ថ្ងៃទី៣១មីនាឆ្នាំ២០២១, អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន៤៤៣នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនោះដោយក្រសួងការបរទេស ហើយចាប់ផ្ដើមចាក់ជូនចាប់ពីថ្ងៃទី៣០មីនឆ្នាំ២០២១តទៅ មន្ទីរពេទ្យព្រះអង្គឌួង។
-
មន្ទីរសុខាភិបាល បើកយុទ្ធនាការយកសំណាកពីប្រជាពលរដ្ឋដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងបុគ្គលផ្ទុកកូវីដ-19

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះមន្ទីរសុខាភិបាលខេត្តតាកែវ ដោយរួមកិច្ចសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៣ស្រុក/ក្រុង រួមមាន ÷ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី , ព្រៃកប្បាស និងស្រុកប្រតិបត្តិក្រុងដូនកែវ ដែលមានកងទ័ពអាវសចូលរួមប្រមាណ៦០នាក់ដើម្បីបើកយុទ្ធនាការប្រមូលវត្ថុសំណាកពីប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍១២មីនាហើយសង្ស័យថាបានពាក់ព័ន្ធនឹងបុគ្គលផ្ទុកកូវីដ១៩ កក្កដា សុភ័ណ្ឌ ក្នុងពីធីមង្គលការមួយកន្លែងនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១១ និងទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ។ នៅក្នុងទិដ្ឋភាពនេះផងដែរយើងសង្កេតឃើញប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ឌនឹងព្រឹត្តិការណ៍ខាងលើលោកបានភ្ញាក់រឭកនាំគ្នាអញ្ជើញមកផ្តល់វត្ថុសំណាកយ៉ាងច្រើនកុះករតាមការអំពាវនាវដោយទទូចរបស់អាជ្ញាធរគ្រប់លំបាប់ថ្នាក់។ សូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិដែលមានបារមីនៅថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសទឹកដីឃុំរវៀងសូមលោកមេត្តាបញ្ចេញនូវឫទ្ធានុភាពជួយរារាំងឃុំគ្រងប្រជាពលរដ្ឋយើងឲ្យបានចៀសផុតពីការឆ្លងមរោគដ៏ចង្រៃនេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ។ដោយ -រ៉ាវុធ
-
អង្គការ WHO និងមេដឹកនាំប្រទេសចំនួន២៣ បង្ហាញការគាំទ្រលើគំនិតបង្កើតសន្ធិសញ្ញាជំងឺរាតត្បាតសម្រាប់ភាពអាសន្ននាពេលអនាគត

អាមេរិក៖ មេដឹកនាំប្រទេសចំនួន២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ៍នេះ បានបង្ហាញការគាំទ្រដល់គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយបញ្ហាសុខភាពនាពេលអនាគត ដូចជាជំងឺ Covid-19 ដែលកំពុងតែរីករាលដាលពាសពេញពិភពលោក ។ បណ្តាមេដឹកនាំប្រទេសដែលគាំទ្រគំនិតខាងលើនេះរួមមាន បារាំង អាល្លឺម៉ង់ ក្រិក ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ទ្រីនីដេដ និង តូបាហ្គោ ទុយនីស៊ី អ៊ុយក្រែន ចក្រភពអង់គ្លេស និងអង្គការសុខភាពពិភពលោក (WHO) ជាដើម ។ គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិនេះ មានគោលបំណងសម្រួលដល់ការទទួលបានថ្នាំពេទ្យ ឬវ៉ាក់សាំងប្រកបដោយសមធម៌ ត្រូវបានលើកឡើងដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល កំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា កាលពីឆ្នាំ២០២០ ។ ហើយសន្ធិសញ្ញាអន្តរជាតិខាងលើនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះវិស័យសុខភាពមនុស្ស សត្វ និងពិភពលោក ដែលត្រូវបានចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងគ្នា ហើយប្រទេសទាំងអស់គួរតែចូលរួមចំណែកទទួលខុសត្រូវ និងធ្វើកិច្ចសហប្រតិបត្តិការជាសកលប្រកបដោយតម្លាភាព ៕ ប្រភព៖ reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៨លាន២៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨០ម៉ឺននាក់ និងជាសះស្បើយ១០៣លាន៤៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៨លាន២៣ម៉ឺន៩ពាន់៧៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨០ម៉ឺន៤ពាន់៣៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៣លាន៤៤ម៉ឺន៦ពាន់៦៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣ម៉ឺន៣ពាន់៨០១នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់២០៦នាក់ និងជាសះស្បើយចំនួន២៣លាន៥០ម៉ឺន៩ពាន់២២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៥៧ម៉ឺន៧ពាន់៣៥៤នាក់ ស្លាប់៣១ម៉ឺន៤ពាន់២៦៨នាក់ និងជាសះស្បើយ១០លាន៩៦ម៉ឺន៩ពាន់២៤៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩ម៉ឺន៥ពាន់៣២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន២ពាន់១៤៧នាក់ និងជាសះស្បើយ១១លាន៣៩ម៉ឺន៨២៩នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រះសីហនុប្រកាសស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

-
អ្នកឆ្លងថ្មី១០៥នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣០មីនឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២៩មីនា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន១០៥នាក់ ក្នុងនោះអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១០៤នាក់ និងអ្នកដំណើរមកពីបរទេស១នាក់។ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៣០មីនា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៣៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់១៧៦នាក់ និងនៅសល់ពាន់១៨៦នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ។
-
ក្រុមគ្រូពេទ្យសម្តេចតេជោ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

កម្រងរូបភាពមួយចំនួន បានស្តែងឡើងនូវសកម្មភាពការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ ជាប្រចាំថ្ងៃ ដើម្បីចូលរួមជួយសង្រ្គោះ និងប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
-
សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រៀមចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានអនុសាសន៍ណែនាំ និងចង្អុលបង្ហាញអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានី-ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលស្ថិតក្រោមរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា រួមមានគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការរៀបចំក្រុមការងារដើម្បីត្រៀមចូលរួមក្នុងកិច្ចការដ៏បន្ទាន់ និងមានសារៈសំខាន់នេះ។ ជាជំហានដំបូង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើង បានទទួលការបណ្តុះបណ្តាលសម្រាប់ការត្រៀមចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការចូលរួមហ្វឹកហាត់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់យើងនាពេលនេះ បានបង្ហាញពីឆន្ទៈ និងការត្រៀមខ្លួនរបស់ ស.ស.យ.ក. គ្រប់កាលៈទេសៈ ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ប្រភពៈ ស.ស.យ.ក
-
សម្តេចពិជ័យសេនា សំណូមពរឱ្យបន្តចូលរួមអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ«៣ការពារ ៣កុំ»

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១លើបណ្តាញផ្សព្វផ្សាយហ្វេសប៊ុក បានបញ្ជាក់ថា បើទោះជាកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយបាននិងកំពុងចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ សម្តេចមានប្រសាសន៍បន្ថែមថាការគំរាមកំហែងនៃការីករាលដាលនៃជំងឺកូវីដ-១៩នៅតែមានកម្រិតខ្ពស់ ដោយហេតុថា ព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ។ សម្តេចបានសំណូមពរដល់បងប្អូនទាំងអស់គ្នា បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។