-
ក្រោយពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានសម្រប សម្រួលជាមួយម្ចាស់តូប ស្នើឲ្យមានការបញ្ចុះតម្លៃតូបដល់អាជីវករ លក់ដូរនៅក្នុងផ្សារចន្លោះពី ២០% ដល់ ៥០%

ភ្នំពេញ៖ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០២១ ថា សម្រាប់ស្ថានភាពបច្ចុប្បន្ន ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការបើកតូបលក់ដូរ របស់បងប្អូនអាជីវករផ្សារបឹងកេងកង គឺទី១- បងប្អូនដែលលក់ផលិតផលចំណីអាហារ គឺមានការលក់ដូរច្រើន, ទី២- បងប្អូនដែលលក់ដូរផលិតផលប្រើប្រាស់ គឺមានការថយចុះប្រហែលជា ៣០ភាគរយ ។ ជាមួយគ្នានេះ គណៈកម្មការ គ្រប់គ្រងផ្សារ ក៏បានសម្របសម្រួលជាមួយនឹងម្ចាស់តូប ដោយបានស្នើឲ្យមានការបញ្ចុះ តម្លៃតូបដល់អាជីវករ ដែល លក់ដូរនៅក្នុងផ្សារផងដែរ ដោយមានម្ចាស់តូបខ្លះ បានចុះតម្លៃតូបចន្លោះពី ២០% ដល់ ៥០% ។ លោកប្រធានគណៈកម្មការគ្រប់គ្រងគ្រប់គ្រងផ្សារ ក៏បានរៀបចំដោយគោរពតាមការ ណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ ដោយគណៈកម្មការផ្សារ បានដាក់ម៉ាស៊ីនវាស់កំដៅ បាញ់អាកុលលាងដៃ ទាំង ១៣ច្រក ជុំវិញផ្សារ ប៉ុន្តែ ក្រោយមក ដោយស្ថានការនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការឆ្លងរីករាលដាលកាន់តែច្រើន គណៈកម្មការ ផ្សារ…
-
ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៦មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៩៦នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈទាំង៩៦នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៨នាក់ផងដែរ។ កម្ពុជាគិតមកដល់ថ្ងៃ២៦មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៧៤នាក់ នៅសល់៨៨៤នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៨នាក់។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២៦មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់៤៤៤នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៨នាក់។ ដោយ កឹម ទៀង
-
ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ៦៤២នាក់ ទទួលបានអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ

ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី (៦៦នាក់) និងវិទ្យាល័យសម្តេចហ៊ុនសែន បុរី១០០ខ្នង (១១៦នាក់) ក្នុងខណ្ឌសែនសុខ វិទ្យាល័យសម្តេចហ៊ុនសែន ពោធិ៍ចិនតុង (១២៦នាក់) ក្នុងខណ្ឌពោធិ៍សែនជ័យ សាលាបឋមសិក្សាសម្តេចហ៊ុនសែន ដង្កោ (១០១នាក់) ក្នុងខណ្ឌដង្កោ វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (៦៩នាក់ ក្នុងខណ្ឌដូនពេញ និងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (១៦៤នាក់) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបចំនួន ៦៤២នាក់ បានទទួលអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។ សកម្មភាពមនុស្សធម៌នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា…
-
លោក នួន ផារ័ត្ន តំណាងលោក ហ៊ុន ម៉ានី បានអញ្ជើញទទួលម៉ាស់ ចំនួន ២០ ០០០ម៉ាស់ ដែលជាអំណោយរបស់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការអចិន្រ្ដៃយ៍ ស.ស.យ.ក. តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញទទួលម៉ាស់ ចំនួន ២០ ០០០ម៉ាស់ ដែលជាអំណោយរបស់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលក្នុងនោះមានម៉ាស់ N95 ចំនួន ១០ ០០០ ម៉ាស់។ ជំនួសមុខឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាដែលបានផ្ដល់អំណោយម៉ាស់នេះ ស្របពេលដែល ស.ស.យ.ក. កំពុងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគកូវីដ ១៩ ដែលកំពុងឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
-
ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ត «៣កុំ ៣ការពារ» និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ និងចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ការលើកឡើងដូចនេះ ក្នុងឱកាសចែកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាត ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូង១ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។ លោក ថេង សុថុល ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ ដោយហេតុថា មេរោគបំលែងថ្មី សាហាវណាស់ វាស៊ីសួតលឿន។ លោកប្រធានអនុសាខា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ឲ្យបន្តយកចិត្តទុកដាក់ រួមសហការគ្នាបន្ថែមទៀត ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ…
-
រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពី សប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឧកញ៉ា សំ ប៊ន និងឯកឧត្ដម ហៀ ហ៊ីន បានឧបត្ថម្ភសម្ភារៈ មានអាល់កុល៣០កាន ស្មើនឹង៩០០លីត្រ និងម៉ាស ១០ម៉ឺនម៉ាស សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។ ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ ឧកញ៉ា សំ ប៊ន និងឯកឧត្ដម ហៀ ហ៊ីន ចូលជួបសំណេះសំណាល និងនាំយកនូវ សម្ភារៈ មួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ឧកញ៉ា សំ ប៊ន និងឯកឧត្ដម ហៀ ហ៊ីន ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី…
-
កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាយើង

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសុខាភិបាលផងដែរ។ វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៉ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។…
-
តារាចម្រៀង សុគន្ធ នីសា ជាសះស្បើយពីជំងឺកូវីដ-១៩

-
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនចុះយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់ បងប្អូនប្រជាពលរដ្ឋ

ប៉ៃលិន ៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អម ដំណើរដោយឯកឧត្តម ហែម ឬទ្ធី អភិបាល រងខេត្ត និងក្រុមការងារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ដែលប្រព្រឹត្តិទៅនៅបរិវេណដងផ្លូវចូលផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។ ឯកឧត្តម ហុក សុផល បានលើកឡើងថា ដោយទទួលបានការចាត់តាំង និងណែនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត និងជាអភិបាលខេត្តប៉ៃលិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៣កុំ៣ការពារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរួមកម្លាំងសាមគ្គីគ្ន ចូលរួមចំណែកចែកម៉ាស់ អាល់កុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារកូវីដកុំអោយកើតក្នុងសហគមន៍នៅខេត្តប៉ៃលិន ។ ឯកឧត្តមបានបន្តថា កន្លងមកលោកជំទាវប្រធាន បានយកចិត្តទុកដាក់ជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល…
-
ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការក្នុងករណីស្លាប់អ្នកជំងឺកូវីដ-១៩ម្នាក់អាយុ៥៥ឆ្នាំ
