-
រុស្សីចាប់ផ្តើមការផលិតវ៉ាក់សាំងទី៣របស់ខ្លួនជាផ្លូវការ សម្រាប់បង្ការជំងឺកូវីដ-១៩

រុស្ស៊ី៖ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងការអប់រំជាន់ខ្ពស់រុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ ជូម៉ាកូវ បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី០៣ ដែលមានឈ្មោះថា ខូវីវ៉ាក់ (CoviVac) ។វ៉ាក់សាំង ខូវីវ៉ាក់ ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ទី០៣របស់ប្រទេសរុស្ស៉ី បន្ទាប់ពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូវីវ៉ាក់ នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ។បើតាមលោក វ៉ាឡឺរី វ៉ាលកូវ រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០ដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona ៕ ប្រភព៖ Sputnik
-
ទិន្នន័យសាកល្បងនៅសហរដ្ឋអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាពបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព៧៦ភាគរយ

អង់គ្លេស៖ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនមានប្រសិទ្ធិភាព៧៦ភាគរយ ក្នុងការការពារជំងឺកូវីដ១៩ នេះបើតាមការវិភាគថ្មី ដែលផ្អែកលើទិន្នន័យសាកល្បងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលទើបធ្វើបច្ចុប្បន្នភាព ។ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បន្ថែមថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ ជាជាង៧៩ភាគរយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា វានៅតែមានប្រសិទ្ធភាព១០០ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ។ ការអះអាងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការសាកល្បងនេះ បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មិនបានបញ្ចូលទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងតួលេខដែលបានចេញផ្សាយដំបូងរបស់ខ្លួនទេ ៕ ប្រភព៖ Reuters
-
ថៃអនុម័តអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស

ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បាននិយាយថា ប្រទេសរបស់លោកបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់ដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Janssen ដែលជាវ៉ាក់សាំងបង្ការវីរុសកូរ៉ូណារបស់ Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស ហើយវាជាវ៉ាក់សាំងទី៣ហើយដែលថៃបានអនុញ្ញាតអោយប្រើប្រាស់ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាល ចំណីអាហារ និងឱសថរបស់ថៃ (FDA) បានអនុម័តអោយប្រើវ៉ាក់សាំងខាងលើនេះ បន្ថែមពីលើវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងស៊ីណូវ៉ាក់ បាយអូធិច ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់រួចហើយនៅក្នុងប្រទេសអាស៊ីមួយនេះ ។ បើតាមប្រធានរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) លោក ផៃសាល ដុនឃុម វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) និងក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី បាននិងកំពុងរៀបចំបញ្ជូនសំណើ ដើម្បីសុំការអនុម័ត ។ លោកបន្ថែមថា ក្រុមហ៊ុនអាមេរិក ម៉ូឌែណា និយាយថា ខ្លួននឹងដាក់ពាក្យស្នើសុំការយល់ព្រមដែរ ខណៈក្រុមហ៊ុនឥណ្ឌា បារ៉ាត់ បាយអូធិច ក៏កំពុងដំណើរការបញ្ជូនឯកសារសម្រាប់ការចុះបញ្ជីវ៉ាក់សាំងផងដែរ ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាង២ម៉ឺន៨ពាន់ករណី…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៦លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១០១លាន៧១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៦លាន៥ម៉ឺន៧ពាន់៧៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៦ម៉ឺន៧ពាន់២៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០១លាន៧១ម៉ឺន៩ពាន់៥១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៧៧ម៉ឺន៤ពាន់៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧៤៤នាក់ និងជាសះស្បើយចំនួន២៣លាន១៩ម៉ឺន៦ពាន់២០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៣២ម៉ឺន៤ពាន់៧៦៥នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧២៦នាក់ និងជាសះស្បើយ១០លាន៧៧ម៉ឺន២ពាន់៥៤៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៨៤ម៉ឺន៦ពាន់៨២នាក់ ស្លាប់ចំនួន១៦ម៉ឺន៩៨៣នាក់ និងជាសះស្បើយ១១លាន២៦ម៉ឺន២ពាន់៥០៣នាក់ ៕ ប្រភព៖ worldometers
-
ក្រុមវិស្វកម្មក្រសួងការពារជាតិ ឧបត្ថម្ភថវិកាចំនួន១៤០លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ក្រុមវិស្វកម្មក្រសួងការពារជាតិ នៅថ្ងៃទី២៦មីនាឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន១៤០លានរៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងប្រជាជន។ សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕
-
អ្នកពាក់ព័ន្ធធ្លាប់ទៅព្យាបាលសាន ភីរ៉ូ នៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ ប្រញាប់ទៅធ្វេីតេស្ត

-
អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ជាមន្រ្តីនគរបាលចរាចរណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរុស្ស៉ី

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ អ្នកជំងឺកូវីដ១៩រូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា…
-
អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ជាមន្រ្តីនគរបាល ចរាចរណ៍នៅរាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងវ័យ៥៥ឆ្នាំ

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ អ្នកជំងឺកូវីដ១៩រូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា…
-
រាជរដ្ឋាភិបាល សម្រេចបន្តជួយឧបត្ថម្ភប្រាក់ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រយៈពេល ៣ខែថែមទៀត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)។ ការវិធានការបន្ថែមនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តជួយឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ និងវិស័យទេសចរណ៍ រយៈពេល៣ខែថែមទៀត ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ការលើកទឹកចិត្តផ្នែកពន្ធដារ ក៏នៅតែបន្តអនុវត្តន៍ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលទទួលបាននៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារ ការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖ បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត០១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ,…
