Category: Covid-19

  • សម្តេចតេជោ ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូប ដែលប្រកាសមិនយកថ្លៃឈ្នួលជួលបន្ទប់ បើក្នុងខេត្តពោធ៌សាត់ ទៅមុខទៀតមានបញ្ហាជំងឺកូវីដ-១៩កើតឡើង

    សម្តេចតេជោ ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូប ដែលប្រកាសមិនយកថ្លៃឈ្នួលជួលបន្ទប់ បើក្នុងខេត្តពោធ៌សាត់ ទៅមុខទៀតមានបញ្ហាជំងឺកូវីដ-១៩កើតឡើង

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ Comment ឆ្លើយតបភ្លាមៗទៅបុរសម្នាក់នៅក្នុងខេត្តពោធ៌សាត់ដែលជា ម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ឱ្យកម្មករ កម្មការិនីរោងចក្រ កាត់ដេរស្នាក់ ដែល ម្ចាស់បន្ទប់ជួលរូបនេះ បានបង្ហោះផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះ Heng Norin នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា «រូបគាត់នឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំងនោះទេ សម្រាប់កម្មករ កម្មការិនីស្នាក់នៅ បើខេត្តពោធ៌សាត់ទៅមុខទៀត មានបញ្ហាកូវីដកើតឡើង»។ ឆ្លើយតបទៅនឹងទឹកចិត្តដ៏ល្អរបស់ម្ចាស់បន្ទប់ជួលរូបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ត្រឡប់ទៅវិញដោយ សម្តេចសម្តែងនូវការអរគុណ និងក៍ចាត់ទុក ការសម្រេចចិត្តរបស់ម្ចាស់ផ្ទះជួលនេះថា «ជាគំរូដ៏ល្អដែលផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនីខ្មែរយើង»៕

  • លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៌ ជូនដល់កម្មករ កម្មការនី និង ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក

    លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៌ ជូនដល់កម្មករ កម្មការនី និង ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក

    ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៦៥គ្រួសារ ស្ថិតនៅក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា…

  • ម្ចាស់បន្ទប់ជួល នៅខេត្តពោធិ៍សាត់ ប្រកាសមិន យកថ្លៃឈ្នួល ប្រសិនបើខេត្តនេះកើតកូវីដ-១៩

    ម្ចាស់បន្ទប់ជួល នៅខេត្តពោធិ៍សាត់ ប្រកាសមិន យកថ្លៃឈ្នួល ប្រសិនបើខេត្តនេះកើតកូវីដ-១៩

    ភ្នំពេញ៖ ប្រជាពលរដ្ឋ និងជាម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសមិនយកថ្លៃឈ្នួលស្នាក់នៅ (ប្រសិនបើខេត្តពោធិ៍សាត់មានអីកើតឡើង) ដើម្បីជាការចូលរួមជួយសំរាលដល់អភិបាលខេត្តពោធិ៍សាត់ និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នេះបើយោងតាមសាររបស់លោក ហេង វាសនា ដែលជាម្ចាស់បន្ទប់ជួលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈ Messenger នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ សាររបស់លោក ហេង វាសនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហេង វាសនា និងភរិយា ដែលរស់នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការជាធម្មតាឡើងវិញ។ ការចូលរួមនេះជាការជួយសំរាលដល់ បងប្អូនយើងដែលកំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចពុក Hun Sen នឹងលោកអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមឲ្យប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ»។ ការប្រកាសមិនទទួលយកថ្លៃឈ្នួលបន្ទប់ខាងលើនេះ ត្រូវបានសម្តេចតេជោ…

  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានបញ្ចប់ការធ្វើបច្ចុប្បន្នភាព បញ្ជីរ ឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចាក់ និងអ្នកមិនទាន់ចាក់ វ៉ាក់សាំងកូវីដ-១៩ ជាបឋម ផ្ញើជូនក្រសួងមុខងារសារធារណៈ នារសៀល ថ្ងៃព្រហស្បត៍នេះ

    ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានបញ្ចប់ការធ្វើបច្ចុប្បន្នភាព បញ្ជីរ ឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចាក់ និងអ្នកមិនទាន់ចាក់ វ៉ាក់សាំងកូវីដ-១៩ ជាបឋម ផ្ញើជូនក្រសួងមុខងារសារធារណៈ នារសៀល ថ្ងៃព្រហស្បត៍នេះ

    ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ចប់សម្រង់ស្ថិតិបច្ចុប្បន្នភាព ចំនួនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់ ផ្ញើទៅកាន់ក្រសួងមុខងារសារធារណៈរួចរាល់ហើយ ។ នេះបើយោងតាម ការបញ្ជាក់ពីឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេចាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធភា និងអធិការកិច្ច បានឲ្យដឹងនារសៀលនេះ ។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីក្របខណ្ឌ រួមនឹងមន្ត្រីជាប់កិច្ចសន្យា ដែលបានចាក់វ៉ាក់សាំងរួច ទាំងលើកទី១ និងចាក់បានទាំងពីរលើក មានចំនួន៨៦នាក់ លើចឱនួនសរុប៧៤៨នាក់ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ។ អ្នកនាំពាក្យរូបនេះ បានរំលឹកថា៖ ក្រោមការយកចិត្តទុកដាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លោកំជំទាវបានណែនាំជាបន្ទាន់ឲ្យធ្វើវឌ្ឍនភាព នៃបញ្ជីរឈ្មោះនេះ តាមរយៈការបង្កើតនូវយន្តការអនុគណៈ់កម្មការចាក់វ៉ាក់សាំងកូវីដ-១៩ថ្នាក់ក្រសួង ដើម្បីចូលសហការជាមួយក្រុមការងារអនុគណៈកម្មការថ្នាក់ជាតិ និងក្រសួងមុខងារសារធារណៈ តាមការដឹកនាំ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ…

  • ឯកឧត្តម សុខប្រសិទ្ធិផ្តល់ម៉ាសដល់ក្រសួងព័ត៌មានដើម្បីចូលរួមទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ -១៩

    ឯកឧត្តម សុខប្រសិទ្ធិផ្តល់ម៉ាសដល់ក្រសួងព័ត៌មានដើម្បីចូលរួមទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ -១៩

    នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងទទួលម៉ាស់ជាអំណោយរបស់ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ចំនួន ១ ពាន់ម៉ាស់ ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនបែងចែកដល់បណ្តា អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីជាការចូលរួមចំណែកក្នុងការ ការ ពារ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្កម បណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ម៉ាស់ទាំងអស់នេះ គឺបានធ្វើឡើងដោយ ក្រុមការងារ រាជសែន ដឹកនាំដោយ អ្នកស្រី ឱ លក្ខិណា អគ្គនាយករង ទូរទស្សន៏ជាតិកម្ពុជា ដោយបានធ្វើជាម៉ាស់ក្រម៉ា ម៉ាស់ខ្មែរ មានគុណភាពល្អ និងមាន ប៉ាក់រូបសញ្ញា ក្រសួង ព័ត៌មាន នៅខាងមុខនៃម៉ាស់នេះតែម្តង។…

  • នៅថ្ងៃនេះស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់

    នៅថ្ងៃនេះស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់

    ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការនៃការស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃនេះ។

  • សម្ដេចតេជោ សម្រេច យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

    សម្ដេចតេជោ សម្រេច យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ គួរជម្រាបថា កន្លងមកសណ្ឋាគារមេគង្គ ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ប៉ុន្ដែនៅពេលនេះត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩វិញ, ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ត្រូវប្តូរយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។ ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕(អត្ថបទ ហាក់ សារ័ត្ន)

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ

    ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ

    ស្រុកអង្គស្នួល៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ក្រោយយកសំណាកធ្វើតេស្តមិនមានមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ ត្រូវបានអាជ្ញាធរស្រុកអង្គស្នួល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ៦៣នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ។ លោកអភិបាលស្រុកអង្គស្នួល បានថ្លែងអំណរគុណយ៉ាងជឿបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកអង្គស្នួល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ៦៣នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។…

  • រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការរកឃើញករណីវិជ្ជមានកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការរកឃើញករណីវិជ្ជមានកូវីដ-១៩

    អ្នកវិជ្ជមានកូវីដ-១៩នោះមាន ឈ្មោះ វ៉ាន់ ណាក្រូ អាយុ ៣៤ ឆ្នាំ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

  • រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រដែលអាចតេស្តវិភាគវីរុសកូវីដ-១៩ នឹងបញ្ចប់ការសាងសង់នៅសប្ដាហ៏នេះ

    រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រដែលអាចតេស្តវិភាគវីរុសកូវីដ-១៩ នឹងបញ្ចប់ការសាងសង់នៅសប្ដាហ៏នេះ

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ២៥មីនឆ្នាំ២០២១ បានបញ្ជាក់ថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនាឆ្នាំ២០២១នេះ។ ដោយឡែកបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏គ្រោងនឹងរៀបចំតម្លើងនៅក្នុងដើមខែមេសាឆ្នាំ២០២១ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសាឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានោះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតម្លើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិក សុខាភិបាលដែលមានការពាក់ព័ន្ធ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា នៅពេលដែលដាក់ឱ្យ ដំណើរការមន្ទីរពិសោធន៍វិជ្ជសាស្រ្តនោះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជិតគ្នា ក្នុងការបង្កើនល្បឿនធ្វើសំណាកតេស្តរកជំងឺវីរុសកូវីដ-១៩ បាឆាប់រហ័ស ចំនេញពេលវេលា និងថវិកា ព្រមទាំងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព៕