-
អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកាចំនួន៥ម៉ឺន ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធាន សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារបានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។ សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤…
-
អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងអគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ

តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃពុធ ទី ២៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងនិងនាំយកសម្ភារៈជាម្សៅទឹកដោះគោ ប្រគល់ជូនម្ដាយមានកូនតូច ចំនួន ០៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក។ ក្នុងឱកាសចុះពិនិត្យនិងសួរសុខទុក្ខ ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង។ ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ១៩៕ដោយ -រ៉ាវុធ
-
ស្នងការខេត្តកណ្តាល ណែនាំអធិការនគរបាល ទាំង១១ស្រុកបន្តយកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងលើសណ្តាប់ធ្នាប់ តាមមណ្ឌលចត្តាឡីស័ក្ត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំកងកម្លាំងនគរបាល បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក។ ក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «កងកម្លាំងនគរបាលបន្ត យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ន និងការពារខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩»។ នាឱកាសនោះដែរ លោកស្នងការក៏បានប្រគល់ប័ណ្ណសរសើរ តាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ ស្រុក-ក្រុង សម្រាប់ផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ផងដែរ។ដោយ-រ៉ាវុធ
-
ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណបុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយការញុះញង់មិនឲ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសនោះមានឈ្មោះ តោ ចន្នី មានមុខរបរជាអ្នកបើករថយន្តដឹកទំនិញ។ ជននោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២១នេះទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ១៩ ។ បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលេីបណ្តាញសង្គម Tik Tok ភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបានដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤មីនា ឆ្នាំ២០២១ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសនោះ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ពាក់ពន្ធ័នឹងករណីនោះថា ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ លោកបានបន្តថា ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ” តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ…
-
ទីបំផុតវៀតណាមអនុម័តអោយចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានអនុម័តអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងដោយប្រទេសរុស្ស៊ី មានឈ្មោះថា ស្ពូតនីគ-វី (Sputnik V) សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ខណៈវ៉ាក់សាំង ChAdOx1 របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា ត្រូវបានអនុម័តថ្មីៗនេះរួចហើយ ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្ត្រ (Polyvac) បានស្នើកាលពីខែមុន អោយក្រសួងអនុម័តវ៉ាក់សាំង ស្ពូតនីគ-វី និងវ៉ាក់សាំង ម៉ូឌែណា របស់អាមេរិកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ។ វ៉ាក់សាំង ស្ពូតនីគ-វី ដែលផលិតដោយក្រុមហ៊ុន ជេនណឺរៀម ជេអេសស៊ី (Generium JSC) ត្រូវចាក់ចំនួនពីរដងក្នុងរយៈពេលបីសប្តាហ៍ដាច់ដោយឡែក ត្រូវរក្សាទុកនៅសីតុណ្ហភាពដក១៨អង្សាសេ និង មានអាយុកាលស្តុកទុក៦ខែ ។ គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួនកំពុងបង្កើនការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនៅសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីធានាថា ខ្លួនអាចទទួលបានវ៉ាក់សាំងសរុប១៥០លានដូស ដើម្បីគ្របដណ្តប់លើប្រជាជនរបស់ខ្លួនចំនួន៧០ភាគរយនៅឆ្នាំ២០២១នេះ ៕ ប្រភព៖ VNExpress
-
រដ្ឋបាលខេត្តស្វាយរៀង៖ ចាត់ឱុ្យក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ក្រោយបានប៉ះពាល់ ជាមួយអ្នកផ្ទុកកូវីដ១៩

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អោយបានដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត បានចាត់អោយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបន្ទាន់ ដោយបានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ ប្រាណ Fit Zone នៅរាជធានីភ្នំពេញ បានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីត១៩ នឹងបានមកលេងផ្ទះម្ដាយ នៅស្រុកកំណើត ដែលមានបងប្អូនបង្កើត ចំនួន៦នាក់ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានអ្នកប៉ះពាល់ ដោយផ្ទាល់ ចំនួន៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោជន៍ ចំនួន២១១នាក់ ជាមួយបុរសខាងលើ ។ ក្រុមការងារស្រាវជ្រាវ និងតាមដាននិងបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ទៅធ្វើតេស្តរកមេរោគ covid-១៩ នៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីត១៩ នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំយកសំណាកវិភាគ ធ្វើតេស្តលើកទី២…
-
សេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហុ ជូនប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយទីតាំងដែលមានកូវីដ-១៩

រដ្ឋបាលខេត្តព្រះសីហុ អំពាវនាវឲ្យប្រជាពលរដ្ឋ និសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងក្រោមតាមពេលវេលាដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520។
-
ញុះញង់មិនឲ្យកម្មករ ចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ត្រូវសមត្ថកិច្ច ចាប់ខ្លួន

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមដែលក្រុមការងារទូរទស្សន៍ អប្សរា ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ថា សមត្ថកិច្ចជំនាញបានចាប់ខ្លួនបុរសម្នាក់ ដែលញុះញង់មិនអោយកម្មករ ចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ តាមបណ្តាញសង្គម TikToK ។ គួរបញ្ចាក់ថា កន្លងមកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា «ប៉ូលិស និង ប៉េអឹម នឹងចាប់ខ្លួនមនុស្សដែលបំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ»។ ពាក់ព័ន្ធ ករណី នេះ ក្រុមការងារយេីងពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានទេ ព្រោះគ្មានលេខទូរស័ព្ទ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណជនរួមជាតិនានា ដែលអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិនានា ដែលអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ អរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិយើង កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ។ ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ទន្ទឹមនឹងនេះ ពលរដ្ឋត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ជែល ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។ក្រៅពីខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។…
-
ថ្នាក់ដឹកនាំក្រុមការងារ ឃុំក្រពុំឈូកចុះផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដឃុំក្រពុំឈូក ដែលមានលោកជំទាវ នូ សុវណ្ណនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក ព្រឹកថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដឹកនាំលោក កឹម សាម៉ុន មេឃុំក្រពុំឈូក បានសហការជាមួយអង្គការស្អាតកម្ពុជាលើការងារផ្សព្វផ្សាយអំពីបញ្ហាសុខភាព អនាម័យ និងទឹកស្អាត ដល់ លោកមេភូមិ និងជំនួយការភូមិទាំង១៣ភូមិនៅក្នុងឃុំក្រពុំឈូក និងបានផ្សព្វផ្សាយពីអនុសាសន៍ដ៏មានតម្លៃរបស់សម្ដេចតេជោ ពីវិធានការ ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខភិបាលស្ដីពី ការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បី ផ្សព្វផ្សាយបន្តដល់ លោក លោកស្រី ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំក្រពុំឈូក បានជ្រាបយល់ដឹងច្បាស់លើបញ្ហាទាំងអស់នេះអនុវត្តន៍អោយបានល្អខ្ជាប់ខ្ជួនជាប្រចាំជារៀងរាល់ថ្ងៃក្នុងគោលដៅសំខាន់រួមដើម្បីទាំងអស់គ្នាដើម្បីបញ្ចប់វត្តមានជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង រួមគ្នាយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិមាតុភូមិយើង។ដោយ-រ៉ាវុធ