Category: Covid-19

  • ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យគ្រប់ វត្តអារាម នៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីរំចូលរួមប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យគ្រប់ វត្តអារាម នៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីរំចូលរួមប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ការណែនាំនេះត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕

  • មនុស្ស១១នាក់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធគ្រួសារមានវិជ្ជមានកូវិដ១៩

    មនុស្ស១១នាក់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធគ្រួសារមានវិជ្ជមានកូវិដ១៩

    អាជ្ញាធខេត្តកំពង់ឆ្នាំងបានចេញសេចក្តីសម្រេចស្តីពីការបិទការចេញ.ចូល.ជាបណ្តោះអាសន្ននៅក្នុងទីប្រជុំជនផ្សារពង្រស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ .១៩ បន្ទាប់ពីបានរងឃើញអ្នកមានវិជ្ជមានកូវិដ.១៩នៅថ្ងៃទី២៣មីនា២០២១។ ការបិទទីតាំងផ្សារធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១រហូតដល់មានសេចក្តីសម្រចជាថ្មី ។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ថាអ្នកពាក់ព័ន្ធគ្រួសារមានវិជ្ជមានជាមួយឈ្មោះ ជាសុគា អសយុ៤៦ឆ្នាំនិងស្ត្រីឈ្មោះប៊ុនសោភណ្ឌ័រត្នអាយុ៣៤ឆ្នាំមានទីលំនៅផ្ទះលេខ ៩១ អេហ្វផ្លូវ ២០៨ បុរីវិមានភ្នំពេញ នៅក្នុងភូមិច្រាំងចំរេះសង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មានចំនួន១១នាក់ ភាគច្រើននៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាកាលពីព្រឹកថ្ងៃទី 21 ខែមីនា 2020 មួយនេះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានយកសំណាក់ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត19 ជាលទ្ធផលបានបង្ហាញឲ្យឃើញថានៅព្រឹកថ្ងៃទី 23 ខែមីនា 2021 នេះពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានវិជ្ជមានកូវីដ19 ៕ ដោយសុក្ខារិន

  • សម្ដេចតេជោ ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ និងវាយជួងព្រមគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋពីវិធានការ «៣ការពារ និង ៣កុំ»

    សម្ដេចតេជោ ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ និងវាយជួងព្រមគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋពីវិធានការ «៣ការពារ និង ៣កុំ»

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ និងវាយជួងព្រមគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋពីវិធានការ «៣ការពារ និង ៣កុំ»។

  • អាជីវករផ្សារតាខ្មៅចាស់ ជាង៨០ភាគរយបាន បិទតូបលក់ដូរ ខណៈ ៤តូប បានពាក់ព័ន្ធអ្នកជំងឺ កូវីដ-១៩

    អាជីវករផ្សារតាខ្មៅចាស់ ជាង៨០ភាគរយបាន បិទតូបលក់ដូរ ខណៈ ៤តូប បានពាក់ព័ន្ធអ្នកជំងឺ កូវីដ-១៩

    កណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រុមអាជីវករជាង៨០ភាគរយ នៅក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបិទបណ្តោះសន្ន ខណះអាជីវករ៤តូប បានពាក់ពន្ធ័អ្នកជំងឺកូវីដ១៩ និងម្ចាស់អាជីវករ៤តូប ស្មគ្រ័ចិត្តទៅធ្វើចត្តាឡីសក្តិដោយខ្លួនឯង ។ ក្រុមអាជីវករទាំងនោះបានប្រាប់អោយដឹងថា ម្ចាស់ទីតាំងលាងរថយន្តនៅក្បែរអ្នកតាចិន ដែលអាជ្ញាធរបានយកទៅធ្វើចត្តាឡីសក្តិនិងបិទទីតាំងលាងរថយន្តបណ្តោះអាសន្ននោះ គឺជាថៅកែលក់សាច់គោធំជាងគេនៅក្រុងតាខ្មៅ និង អ្នកផលិតសាច់ប្រហិតសម្រាប់ផ្គត់ផ្គង់តាមហាងនិងទីផ្សារផងដែរ ។ ទើបពួកគាត់សម្រេចបិទតូបខ្លួនឯងតែម្តងទៅ ដោយសារម្ចាស់លាងរថយន្តនោះ ចេញចូល នៅក្នុងផ្សាតាខ្មៅចាស់ ជារៀងរាល់ថ្ងៃតែម្តង ។ លោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា បញ្ហារក្រុមអាជីវករបិទតូបនោះ មិនមែន អាជ្ញាធរសម្រេចអោយបិទទេ ។ គឺពួកគាត់បិទខ្លួនឯង និងបានស្ម័គ្រចិត្តទៅធ្វើចត្តាឡីសក្តិ ថែមទៀតផង ។ អាជ្ញាធរក្រុងតាខ្មៅបានបិទទីតាំង១៦កន្លែងករណីសង្ស័យមានអ្នកឆ្លងជម្ងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តការណ៍២០កុម្ភៈនិងនាំមនុស្ស១០៧នាក់យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុន សែនតាខ្មៅ និងនៅមន្ទីរពេទ្យជ័យជំនះ ។ ការបិទទីតាំងទាំង១៦កន្លែងនេះ ធ្វើនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១នេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញទីតាំងចំនួន១៦កន្លែងនៅក្នុងក្រុងតាខ្មៅ…

  • វ៉ាក់សាំង Sinovac ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនាខាងមុខ

    វ៉ាក់សាំង Sinovac ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនាខាងមុខ

    ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស របស់សាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern ខណៈវ៉ាក់សាំងស៉ីណូហ្វាម សម្រាប់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលនឹងមកដល់តាមក្រោយ។ ពិធីទទួលវ៉ាក់សាំងប្រភេទ Sinovac នេះនឹងធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តម វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ – សម្រាប់ក្រសួងសុខាភិបាល វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត (លើកទីមួយ៦០លានដូស) នៅពេលឆាប់ៗខាងមុខនេះនឹងមកដល់កម្ពុជាដែរ ដើម្បីបង្រ្គប់១លានដូស។ – សម្រាប់ក្រសួងការពារជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូសថែមទៀត ពោលជាជំនួយវ៉ាក់សាំងលើកទី២ បន្ថែមពីលើជំនួយ១លានដូស ដែលប្រទេសចិនផ្តល់ជូនកម្ពុជាកន្លងទៅ តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា នេះបើតាមសម្ដេចពិជ័យសេនា ទៀ…

  • វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូច នឹងមកដល់កម្ពុជានាប៉ុន្មានថ្ងៃខាងមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានវត្តមានទទួល

    វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូច នឹងមកដល់កម្ពុជានាប៉ុន្មានថ្ងៃខាងមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានវត្តមានទទួល

    ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយលើកទី២របស់ចិន ចំនួន៣០ម៉ឺនដូសនេះ នឹងមកដល់ប្រទេសកម្ពុជាយើង នាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមកក្រសួងការពារជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព និងគ្រួសារកងទ័ព»។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចគឺតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់។ បើយោងតាមតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងថា វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕

  • ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

    ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

    ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ០៥រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ត្រីនគរបាលជាតិចំនួន ០២រូបផងដែរ។ តាមរយៈលទ្ធផល និងភាពជាក់ស្តែងដែលនៅតែបន្តមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវជាចំបាច់ត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាអោយស្ថានភាពសង្គមមានភាពល្អប្រសើរឡើងវិញ៕ដោយ-រ៉ាវុធ

  • អនុគណៈកម្មការចំពោះកិច្ចវ៉ាក់សាំង កូវីដ-១៩ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសជាផ្លូវការ

    អនុគណៈកម្មការចំពោះកិច្ចវ៉ាក់សាំង កូវីដ-១៩ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសជាផ្លូវការ

    អនុគណៈកម្មការចំពោះកិច្ចវ៉ាក់សាំង កូវីដ-១៩ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងបានដំណើររៀបចំការងារមួយចំនួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធិភាព តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

  • សប្បុរសជន៣នាក់ព្រមទាំងគ្រួសារ បានឧបត្ថម្ភថវិកា៤ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    សប្បុរសជន៣នាក់ព្រមទាំងគ្រួសារ បានឧបត្ថម្ភថវិកា៤ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    នៅថ្ងៃទី២២មីនាឆ្នាំ២០២១ លោក ឧកញ៉ា អ៊ឹង លីហេង និង លោកស្រី តាំង ហ្គិចលៀង បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាមេរិក, លោក សេងស៊ីវុត្ថា និងលោកស្រីវេជ្ជបណ្ឌិត ស្រី វីបុប្ផា ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ និងឧកញ៉ា ស្រី ចន្ធូ ថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។ នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ត្រូវគេឃើញ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕

  • ក្រសួងធម្មការ ហាមរៀបចំពិធីទាំងឡាយណាដែលមានសភាពអ៊ូអរ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

    ក្រសួងធម្មការ ហាមរៀបចំពិធីទាំងឡាយណាដែលមានសភាពអ៊ូអរ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

    ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់រវាងពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មីនាឆ្នាំ២០២១។ នៅថ្ងៃទី២៣មីនាឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនា បានណែនាំដល់វត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និងអនុវត្តន៍វិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយម៉ត់ចត់ ហើយត្រូវរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនៅពេលឈរ អង្គុយ ឈររង់ចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ។ ត្រូវអនុវត្តវិធានការ៣កុំ និង៣ការពារ ព្រមជាមួយវិធានាការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។ ត្រូវចៀសវាងនូវការរៀបចំពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សច្រើន ជាដើម៕