-
លោក ឌី រ័ត្នខេមរុណ ផ្តល់អាកុល ១០កាន ស្មើ ៣០០ លីត្រ ជូនកងកម្លាំង ប្រចាំការនៅទីបញ្ជាការស្រាល និង កងកម្លាំង កំពង់យាមនៅគោលដៅធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល និង ផ្តល់អាល់កុលជូនដល់ កងកម្លាំងដែលយាមប្រចាំការនៅគោលដៅទីបញ្ជាការស្រាល និងគោលដៅយាមប្រចាំការ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកងកម្លាំង តែងតែនៅមុខគេជានិច្ច ។ ហើយ លោកអភិបាលរង ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមទាំងថ្នាក់ដឹកនាំខណ្ឌផងដែរ នេះជាការលើកទឹកចិត្តកងកម្លាំង…
-
ប្រធានាធិបតីរុស្ស៊ីច្រានចោលការរិះគន់ពីសំណាក់ប្រទេសមួយចំនួនទៅលើវ៉ាក់សាំង Sputnik V របស់ប្រទេសខ្លួន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានច្រានចោលការរិះគន់ពីសំណាក់ប្រទេសមួយចំនួនទៅលើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសខ្លួន មានឈ្មោះថា Sputnik V ហើយថា រូបលោកផ្ទាល់កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងមួយនេះនៅក្នុងសប្តាហ៍នេះ ។ លោក ពូទីន បានថ្លែងតាមកញ្ចក់ទូរទស្សន៍អមដោយមន្ត្រីសុខាភិបាលថា យើងមិនមែនកំពុងដាក់បន្ទុកទៅលើនរណាម្នាក់ឡើយ តើផលប្រយោជន៍របស់អ្នក គឺជាការការពារក្រុមហ៊ុនផលិតឱសថទាំងនោះ ឬក៏ជាការការពារផលប្រយោជន៍ប្រជាជននៃបណ្តាប្រទេសអឺរ៉ុប? ។ លោក ពូទីន បានអះអាងថា ការចាក់វ៉ាក់សាំងគឺជាជម្រើសនៃការស្ម័គ្រចិត្តពីមនុស្សម្នាក់ៗ ហេតុដូច្នេះខ្ញុំនឹងទទួលការចាក់ នៅថ្ងៃស្អែកនេះ (ថ្ងៃអង្គារនេះម៉ោងក្នុងតំបន់) ។ គួរបញ្ជាក់ថា បើតាមកាសែត The Lancet វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង៩០ភាគរយឯណោះ ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ខណៈវ៉ាក់សាំងផលិតដោយរុស្ស៊ីនេះ កាលពីពេលថ្មីៗត្រូវបានបណ្តាប្រទេសអឺរ៉ុបជាច្រើនអនុម័តឲ្យប្រើប្រាស់រួចទៅហើយ ស្ថិតនៅចំពោះមុខបញ្ហាយឺតយ៉ាវ នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការ COVID-19 នៃសហភាពអឺរ៉ុប ៕ ប្រភព៖ CNA
-
អភិបាលខេត្តព្រះសីហនុចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣មីនាឆ្នាំ២០២១ បានចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ឈាបនដ្ឋាននោះ មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកគួច ចំរើន បានមានប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ទីតាំងឈាបនដ្ឋាននោះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើហ៊ុព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗផងដែរ៕
-
ក្រសួងសុខាភិបាលប្រកាសឲ្យ បុគ្គលដែលបានជួបមនុស្សច្រើន និងមានរោគសញ្ញា ឲ្យប្រញាប់ទៅធ្វើតេស្ដ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃទី២៣មីនានេះ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយនឹងមនុស្សច្រើនមានហានិភ័យខ្ពស់ប្រឈមនឹងការការឆ្លងជំងឺកូវីដ-១៩ រួមមានដូចជា បុគ្គលិកសុខាភិបាល, គ្រូបង្រៀន, កម្លាំងប្រដាប់អាវុធ, នគរបាលយុត្តិធម៌, បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ជាដើម ដែលកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។ ជាពិសេសអ្នកមានរោគសសញ្ញាគ្រុនក្ដៅ, ក្អក កណ្ដាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម គួរតែទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំពោះទីតាំងនៃការធ្វើតេស្ដ ត្រូវគេបញ្ជាក់ថា មាននៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់ពត៌មាបន្ថែម អាចទាក់ទងទៅលេខ ១១៥
-
ករណីស្រ្តីជនជាតិខ្មែរម្នាក់ទៀត អាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការអំពី ស្រ្តីជនជាតិខ្មែរម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈ កំពុងសម្រាកព្យាបាលដែលនេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ១៩ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក។ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះ ដោយមានអាការៈហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង (ដោយមានអាការហត់ ២-៣ ថ្ងៃ មុនចូលមកមន្ទីរពេទ្យ ព្រមទាំងមានជំងឺធាត់កម្រិត១ផងដែរ)…
-
អភិបាលរាជធានី៖ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ រួចហើយក្ដីត្រូវបន្តអនុវត្តន៍នូវវិធានការការពាររបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសូមសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្ដីក៏ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តការ ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។ ការណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញក្នុងខណ្ឌ៧មករានិងមណ្ឌលសុខភាពព្រែកឯងក្នុងខណ្ឌច្បារអំពៅ ខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចនៅបានអភិវឌ្ឍប្រទេសមួយនេះ ឲ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ។ បន្ថែមពីលើនេះទៀតខណៈដែលប្រទេសកម្ពុជាយើងបាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋថែមទៀត។ លោកឃួង ស្រេង បានបន្តទៀតថា៖ ពិតណាស់ថាបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលគឺត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ។លោកបន្តថា៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ខែ មិនានេះតទៅ ជាមួយនិងទីតាំងចំនួន២០ ដែលរៀបចំឡើងដោយ រដ្ឋបាលរាជធានីភ្នំពេញ។លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចក្តាឡីស័កហើយមានបញ្ហាជីវភាពខ្វះខាត បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនបងប្អូនភ្លាម។ គួរបញ្ជាក់ថា៖…
-
អភិបាលខណ្ឌចំការមន ចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ

-
សេតវិមានកំពុងពិចារណាលើកញ្ចប់ថវិការ៣ទ្រីលានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចសហរដ្ឋអាមេរិក

អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងធ្វើការពិចារណាលើការចំណាយដ៏ធំថ្មីមួយ ដែលមានទំហំទឹកប្រាក់៣ទ្រីលានដុល្លារលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក និង ការបែងចែកទៅក្នុង កញ្ចប់ថវិការចំនួនពីរ ដែលអាចប្រឈមមុខនឹងផ្លូវតូចចង្អៀត ដើម្បីទទួលបាននូវការអនុម័តនៅសភា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃចន្ទម្សិលមិញ ។ ផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើងមានគោលដៅដូចគ្នាទៅនឹងកញ្ចប់ថវិការនៃផែនការសង្គ្រោះពលរដ្ឋអាមេរិកទំហំ ១,៩ ទ្រីលានដុល្លារ ដែលលោក បៃដិន ទើបតែចុះហត្ថលេខាអោយចូលជាច្បាប់ជាផ្លូវការកាលពីដើមនេះ ដែលមានគោលបំណងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ពីការបំផ្លិចបំផ្លាញបង្កឡើងដោយវីរុសរាតត្បាតសកលកូវីដ១៩ ។ សូមបញ្ជាក់ថា លោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមកនេះ ធ្លាប់បានសន្យាថា នឹងអនុម័តលើកញ្ចប់ថវិការសង្គ្រោះលើកទី២ ដែលមានគោលបំណងធ្វើអោយប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ការបង្កើតការងារថ្មីៗ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនោះ ផែនការនេះនឹងត្រូវបានបែងចែកទៅក្នុងសំណើចំនួនពីរ ដែលចំណាយទឹកប្រាក់សរុបរហូតដល់៣ទ្រីលានដុល្លារ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៤លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៣ម៉ឺននាក់ និងជាសះស្បើយ១០០លាន២៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៤លាន២៩ម៉ឺន២ពាន់៣៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៣ម៉ឺន៥ពាន់២៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០០លាន២៦ម៉ឺន៧ពាន់៦៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៥៧ម៉ឺន៦ពាន់៩៦២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥ពាន់៩៤៥នាក់ និងជាសះស្បើយចំនួន២២លាន៨៤ម៉ឺន៦ពាន់៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៥ម៉ឺន១ពាន់៦១៩នាក់ ស្លាប់២៩ម៉ឺន៥ពាន់៦៨៥នាក់ និងជាសះស្បើយ១០លាន៥០ម៉ឺន៧ពាន់៩៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៦៨ម៉ឺន៦ពាន់៣៣០នាក់ ស្លាប់ចំនួន១៦ម៉ឺន២០០នាក់ និងជាសះស្បើយ១១លាន១៧ម៉ឺន៩ពាន់៥៩នាក់ ៕ ប្រភព៖ worldometers
