Category: Covid-19

  • ស្ត្រីអាយុ ៦២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនានេះ

    ស្ត្រីអាយុ ៦២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩  នាថ្ងៃទី២៣ ខែមីនានេះ

    ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

  • រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ និងជាសះស្បើយ៣២នាក់

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ និងជាសះស្បើយ៣២នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៣មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៣៥នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន៣៣នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣២នាក់។ កម្ពុជាគិតមកដល់ថ្ងៃ២៣មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៧៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩៩៩នាក់ នៅសល់៧៨៣នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៤។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២៣មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់២៦៦នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៤នាក់។ ដោយ កឹម ទៀង

  • ភាពយន្តភាគល្អគ្មានពីរ រឿង ” យុទ្ធជននៅអ៊ូហាន”

    ភាពយន្តភាគល្អគ្មានពីរ រឿង ” យុទ្ធជននៅអ៊ូហាន”

    ភាពយន្តភាគល្អគ្មានពីរ រឿង ” យុទ្ធជននៅអ៊ូហាន” សំដែងចេញពីជីវិតពិត របស់កងទ័ពអាវស ដែលជាយុទ្ធជន ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីសង្រ្គោះជីវិតមនុស្ស ដោយមិនគិតការលំបាក គ្រួសារ បងប្អូន និងជីវិតខ្លួនឯង។ មានចាក់ផ្សាយលើកញ្ចាក់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយAMS ចាប់ពីថ្ងៃនេះតទៅ។

  • តារាចម្រៀង ណុប បាយ៉ារិទ្ធ រៀបរាប់ពីស្ថានភាពសុខភាពរបស់លោកក្នុងពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩

    តារាចម្រៀង ណុប បាយ៉ារិទ្ធ រៀបរាប់ពីស្ថានភាពសុខភាពរបស់លោកក្នុងពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩

    តាមរយៈវីដេអូតាមទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ នៅព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២១ បានបញ្ជាក់ថា សុខភាពរបស់លោកបានប្រសើរជាងមុន។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។

  • ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច អំពាវនាវ ឱ្យបណ្ដារ ក្រុមហ៊ុនអចលនទ្រព្យ បន្ថូរបន្ថយល័ក្ខខ័ណ្ឌបង់រំលោះ និងលេីកលែកការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់

    ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច អំពាវនាវ ឱ្យបណ្ដារ ក្រុមហ៊ុនអចលនទ្រព្យ បន្ថូរបន្ថយល័ក្ខខ័ណ្ឌបង់រំលោះ និងលេីកលែកការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់

    ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីប្រកាសអំពាវនាវ អោយបណ្ដារក្រុមហ៊ុនអចលនទ្រព្យ បន្ថូរបន្ថយល័ក្ខខ័ណ្ឌបង់រំលោះ និងលេីកលែកការផាកពិន័យចំពោះអតិថិជនដែលយឺតយ៉ាវក្នុងការបង់ប្រាក់ ក្នុងពេលស្ថានភាពនៃការរាលដាលជំងឺកូវីត១៩ ដែលបង្ករជាបញ្ហាហិរញ្ញវត្ថុដល់ពលរដ្ឋជាច្រេីនទូទាំងប្រទេស ។

  • ខេត្តព្រះសីហនុឃាត់ខ្លួនអ្នកបើកបររថយន្ត៤គ្រឿងដែលបើកបរគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    ខេត្តព្រះសីហនុឃាត់ខ្លួនអ្នកបើកបររថយន្ត៤គ្រឿងដែលបើកបរគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២មីនាឆ្នាំ២០២១ មានរថយន្ត៤គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ ករណីទី១ រថយន្តម៉ាកKIA ពណ៌ស បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។ ករណីទី២ រថយន្តម៉ាកសាំយ៉ុង ពណ៌ស បើកបរដោយឈ្មោះ អ៊ឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។ ករណីទី៣ រថយន្តម៉ាក HYUNDAI បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ និងករណីទី៤ រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រាទី១០ ” បទមិនគោរពវិធានការរដ្ឋបាល ” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នោះត្រូវទទួលពិន័យអន្តរការណ៍ពី១លាន រៀល ទៅ…

  • រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញលក់-ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៊ឹង ឡាង ដែលមានវិជ្ជមានកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញលក់-ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៊ឹង ឡាង ដែលមានវិជ្ជមានកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញលក់-ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៊ឹង ឡាង ដែលមានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាខេត្តសៀមរាប។

  • ការពិន័យបទល្មេីសវិធានការសុខាភិបាលទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

    ការពិន័យបទល្មេីសវិធានការសុខាភិបាលទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

    ការពិន័យបទល្មេីសវិធានការសុខាភិបាលទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

  • ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀតនៅខេត្តសៀមរាប

    ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀតនៅខេត្តសៀមរាប

    ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា បានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត បន្ទាប់ពីបានស្រាវជ្រាវ និងតេស្ដអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលរកឃើញកាលពីពេលថ្មីៗនេះ ។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកជំងឺ២នាក់នោះ គឺជាប្រពន្ធនិងកូន របស់បុរសដែលរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ មីនា។ តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ក្រុមគ្រូពេទ្យបានធ្វើតេស្ដលើអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ដែលរស់នៅក្នុងបន្ទប់ជួល ផ្ទះរបស់បុរសខាងលើ តែលទ្ធផលវិជ្ជមានតែ២នាក់ប៉ុណ្ណោះ គឺប្រពន្ធនិងកូន។ យ៉ាងណា លោកវេជ្ជបណ្ឌិតប្រាប់ថា នឹងបន្តតេស្ដលើកទី២ទៀតសម្រាប់អ្នកពាក់ព័ន្ធ។ ជាមួយគ្នានេះ នៅថ្ងៃស្អែក ក្រុមគ្រូពេទ្យដែលនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស្រាវជ្រាវដល់ទីតាំងមួយចំនួន ដែលស្រ្ដីជាប្រពន្ធបុរសខាងលើដែលទើបរកឃើញជំងឺនេះ។ លោក ក្រុស សារ៉ាត់ មិនបានបញ្ជាក់ពីទីតាំងទាំងនោះទេ តែលោកអះអាងថា ស្រ្ដីរូបនោះបានដើរជាច្រើនកន្លែងក្នុងក្រុងសៀមរាប មុនរកឃើញថាមានជំងឺកូវីដ១៩។ គួរបញ្ជាក់ថា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះមានស្រ្ដីនៅស្រុកពួក ដែលរកឃើញនៅថ្ងៃទី៩ មីនា បុរសរស់នៅភូមិគោកត្នោត សង្កាត់គោកចក…

  • នៅរាជធានីភ្នំពេញមានទីតាំងចំនួន២០កន្លែង សម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមនុស្សចាស់អាយុចាប់ពី ៦០ឡើង

    នៅរាជធានីភ្នំពេញមានទីតាំងចំនួន២០កន្លែង សម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមនុស្សចាស់អាយុចាប់ពី ៦០ឡើង

    ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមកដល់ល្ងាចថ្ងៃទី២៣មីនានេះបានរៀបចំរួចជាស្រេចហើយនូវទីតាំងចំនួន២០កន្លែងសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមនុស្សចាស់អាយុចាប់ពី៦០ឡើងខណៈដែលកន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញមានមន្ទីរពេទ្យបង្អែកចំនួន០៨ទីតាំងក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ប៉ុន្តែមកដល់ពេលនេះពោលគឺក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡើងនេះរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានទីតាំងចំនួន១២បន្ថែមទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី២២មីនានេះបានបញ្ជាក់ឲ្យដឹងថាយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡើងចំនួន៥៥.៧០០នាក់នៅរាជធានីភ្នំពេញជាការសម្រេចដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងការទទួលបានវ៉ាក់សាំងនឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះតទៅក្នុងរយៈពេលពីរសប្តាហ៍។ សេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល(CoviSHIELD)ដែលទទួលបានអាជ្ញាបណ្ណផលិតពីអាស្ត្រាហ្សែនីកា(AstraZereca)សម្រាប់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថាដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះនិងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានរកឃើញថាក្រុមមនុស្សវ័យចាស់គឺជាក្រុមងាយរងគ្រោះខ្ពស់បើមានការចម្លងជំងឺកូវីដ-១៩វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរនិងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវីដ១៩ឲ្យបានឆាប់បំផុតដែលអាចធ្វើបាន។ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសសូមជម្រាបជូនដល់សាធារណជនទាំងអស់ថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតចំនួន៥៥. ៧០០នាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១តទៅចាប់ពីម៉ោង០៨និង០នាទីព្រឹកនៅតាមទីតាំងចំនួន២០ក្នុងខណ្ឌចំនួន១៤។លោកស្រីឱវណ្ណឌីនសូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអុំពូមីងពុកម៉ែបងប្អូនទាំងអស់រស់នៅបច្ចុប្បន្នដើម្បីចុះឈ្មោះនិងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុតអនុវត្តន៍តាមការណែនាំនិងការអញ្ជើញពីអាជ្ញាធរសង្កាត់ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ដើម្បីចៀសវាងការមកកកកុញចាំយូរនៅកន្លែងចាក់វ៉ាក់សាំងដែលបង្កជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ដែលកំពុងតែចរាចរយ៉ាងសកម្មនៅរាជធានីភ្នំពេញនិងដើម្បីការពារខ្លួនយើងគ្រួសារយើងនិងសហគមន៍យើង។ សូមជម្រាបជូនផងដែរថាការចាក់វ៉ាក់សាំងនេះត្រូវធ្វើទៅតាមខណ្ឌនីមួយៗដែលមានទីតាំងផ្តល់សេវាចាក់វ៉ាក់សាំងដូចមានបង្ហាញជូនក្នុងតារាងខាងលើនេះស្រាប់និងសូមលោកពូអ៊ុមាមីងទាំងអស់ដែលស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងត្រូវអញ្ជើញមកតាមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ជាចាំបាច់ដោយមិនអនុញ្ញាតឱ្យមានការចាក់ជូនសម្រាប់បុគ្គលដែលអញ្ជើញមកដោយខ្លួនឯងដែលគ្មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ ជាមួយគ្នានោះដែរទោះបីជាបុគ្គលម្នាក់ៗបានទទួលវាក់សាំងហើយក្តីក៏ត្រូវតែបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាលត្រួតពិនិត្យនិងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គមដោយបន្តអនុវត្តនូវវិធានការការពារ(ពាក់ម៉ាស់លាងដៃញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង)និង៣កុំ(កុំទៅកន្លែងមានមនុស្សកុះករច្រើនកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា)ដែលបានដាក់ចេញឱ្យអនុវត្តន៍ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ជៀសវាងបាននូវការឈឺនិងស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពឬមានជំងឺឬសង្ស័យថាមាការឆ្លងជំងឺសូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ១១៥៕