Category: Covid-19

  • ត្រូវយកចិត្តទុកដាក់តាមដានបុគ្គលសង្ស័យមានជំងឺកូវីដ-១៩ ដែលចូលមករកសេវាព្យាបាលជំងឺ តាមបណ្ដាគ្រឹះស្ថានសុខាភិបាលឯកជន

    ត្រូវយកចិត្តទុកដាក់តាមដានបុគ្គលសង្ស័យមានជំងឺកូវីដ-១៩ ដែលចូលមករកសេវាព្យាបាលជំងឺ តាមបណ្ដាគ្រឹះស្ថានសុខាភិបាលឯកជន

    រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីណែនាំ ស្តីពី ការយកចិត្តទុកដាក់តាមដានបុគ្គលសង្ស័យមានជំងឺកូវីដ-១៩ ដែលចូលមករកសេវាព្យាបាលជំងឺ តាមបណ្ដាគ្រឹះស្ថានសុខាភិបាលឯកជន ដែលកំពុងបម្រើសេវាព្យាបាល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

  • ឯកឧត្ដម គុជ លីណា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩

    ឯកឧត្ដម គុជ លីណា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩

    សាខាកាកក្របាទក្រហមខេត្តសៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយមើលឃើញពីតម្រូវការចាំបាច់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលាទេនោះ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។…

  • ឯកឧត្ដម ថោង ខុន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩

    ឯកឧត្ដម ថោង ខុន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការប្រតិបត្តិ NOCC បានបង្ហាញនូវក្ដីក្តុកក្តួលរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលព័ត៌មានថា លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា បានទទួលមរណភាព ដោយសារជំងឺ និងដោយសារកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ។ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការសោកស្ដាយឥតឧបមា ចំពោះការបាត់បង់សកម្មជន និងអ្នកមានគុណូបការៈដ៏ធំធេង ចំពោះចលនាអូឡាំពិកនាពេលនេះ ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ NOCC ព្រមទាំងមហាគ្រួសារកីឡាជាតិទាំងអស់ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏វិសេសវិសាលនៃការខិតខំប្រឹងប្រែងជួយដល់វិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា។ ជាមួយការបាត់បង់នូវឥស្សរជនដ៏ឆ្នើមក្នុងវិស័យកីឡា និងចលនាអូឡាំពិកនេះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។ ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនអាចចូលរួមវិញ្ញាក្ខន្ធផ្ទាល់បាន លោករដ្ឋមន្ដ្រី រួមទាំងគណៈកម្មាធិការប្រតិបត្តិ NOCC បានប្រកាសចូលបច្ច័យចូលបុណ្យចំនួន ៥លានរៀលដល់គ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ស្ដើង ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ តាមការបញ្ជាក់របស់មន្ដ្រី…

  • រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើរលិខិតរំលែកទុក្ខ គោរពជូនក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ស្តើង ជា ដែលទទួលមរណភាពដោយសារជំងឺកូវីត-១៩

    រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើរលិខិតរំលែកទុក្ខ គោរពជូនក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ស្តើង ជា ដែលទទួលមរណភាពដោយសារជំងឺកូវីត-១៩

    ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើរលិខិតរំលែកទុក្ខ គោរពជូនក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទទួលមរណភាពដោយសារជំងឺកូវីត_១៩។

  • ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ

    ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ

    ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ សេចក្ដីជូនដំណឹងនេះក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

  • ម៉ាស១០ម៉ឺនម៉ាសបន្ថែមទៀតត្រូវបានក្រុមហ៊ុនមួយនៅបាត់ដំង ប្រគល់ជូនរដ្ឋបាលរាជធានី

    ម៉ាស១០ម៉ឺនម៉ាសបន្ថែមទៀតត្រូវបានក្រុមហ៊ុនមួយនៅបាត់ដំង ប្រគល់ជូនរដ្ឋបាលរាជធានី

    ភ្នំពេញ៖ ម៉ាសចំនួន១០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន១០ម៉ឺនម៉ាសជូនរដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។ លោកបន្តថា៖ កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ លើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី គេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។…

  • អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ កញ្ញា ផាន់ សុនីតា និងលោក SHIH HSIU CHEN !

    អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ កញ្ញា ផាន់ សុនីតា និងលោក SHIH HSIU CHEN !

    ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីសប្បុរសជននូវម៉ាសសរុបចំនួន២០ម៉ឺនម៉ាស ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន១០ម៉ឺនម៉ាស និង លោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ១០ម៉ឺនម៉ាស ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕ ដោយ៖…

  • សមាគម ខ្មែរ-វៀតណាម ប្រចាំកម្ពុជា ឧបត្ថម្ភខោអាវវេជ្ជសាស្ត្រ អាល់កុល និងម៉ាស់ ដល់រដ្ឋបាលខណ្ឌច្បារអំពៅ

    សមាគម ខ្មែរ-វៀតណាម ប្រចាំកម្ពុជា ឧបត្ថម្ភខោអាវវេជ្ជសាស្ត្រ អាល់កុល និងម៉ាស់ ដល់រដ្ឋបាលខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ ស្របពេលដែលជំងឺ កូវីដ-១៩ កំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានឧបត្ថម្ភជាសម្ភារៈ និង ថវិកាជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្ការ ការពារ ទប់ស្កាត់ ជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគម។ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ជំងឺ កូវីដ-១៩ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមាគម ខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា បាននាំយកម៉ាស់ ជែល អាល់កុល និង ខោអាវវេជ្ជសាស្ត្រ ផ្តល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅ បង្ការ ការពារ ទប់ស្កាត់ ជំងឺ កូវីដ-១៩ ដែលកំពុងតែយាយីសុខភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។ លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ តំណាងលោកអភិបាលខណ្ឌ ដែលអញ្ជើញចូលរួមទទួលសម្ភារៈរបស់សប្បុរសជន បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរ គុណដល់សមាគម ខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ។ ក្នុងនោះខោអាវវេជ្ជសាស្ត្រចែកជូនទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ…

  • អ្នកចូលក្នុងហាង Indian Spices នៅលើផ្លូវវត្តកោះ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    អ្នកចូលក្នុងហាង Indian Spices នៅលើផ្លូវវត្តកោះ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    ក្រសួងសុខាភិបាលអំពាវនាវឲ្យអ្នកធ្លាប់ចូល ក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវវត្តកោះ (៨១) រាជធានីភ្នំពេញ ប្រហែលម៉ោង៧ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ប្រញាប់ទៅធ្វើតេស្ដ។

  • រដ្ឋបាលខេត្តកណ្ដាល បន្តទទួលនូវសម្ភារ និងថវិកា ពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកណ្ដាល បន្តទទួលនូវសម្ភារ និងថវិកា ពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មាន៖ ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល បានឧបត្ថម្ភ អាល់កុល៥កាន ម៉ាស់២៥០០ម៉ាស់ មីជាតិ៥កេសធំ ទឹកសុទ្ធ២០កេស និងអង្ករ១តោន និងឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម អាល់កុល១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។ ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល ចូលជួបសំណេះសំណាល និងនាំយកនូវ សម្ភារៈ និងថវិកា មួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល…