-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៣លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧២ម៉ឺននាក់ និងជាសះស្បើយ៩៩លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៣លាន៨៥ម៉ឺន៩ពាន់២០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧២ម៉ឺន៧ពាន់៦៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៩លាន៧៨ម៉ឺន៤ពាន់៣៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៥២ម៉ឺន១ពាន់៧៦៥នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥ពាន់៣១៤នាក់ និងជាសះស្បើយចំនួន២២លាន៧៥ម៉ឺន៤ពាន់២៥២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៩៩ម៉ឺន៨ពាន់២៣៣នាក់ ស្លាប់២៩ម៉ឺន៤ពាន់១១៥នាក់ និងជាសះស្បើយ១០លាន៤៤ម៉ឺន៩ពាន់៩៣៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៦៤ម៉ឺន៥ពាន់៧១៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៣នាក់ និងជាសះស្បើយ១១លាន១៤ម៉ឺន៩ពាន់៣២៤នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៧៣នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២២មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៧៣នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន៧១នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៧នាក់។ កម្ពុជាគិតមកដល់ថ្ងៃ២២មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៧៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩៦៧នាក់ នៅសល់៧៨១នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៣។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២២មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់២៣៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៣នាក់។ ដោយ កឹម ទៀង
-
រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង១០:៣០នាទី បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ រួមមាន៖ ១, អ្នកជំងឺ ជាស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពី អ្នកជំងឺ ជាស្រ្តី អាយុ ៣១ ឆ្នាំ) ក្នុងនោះ មានអ្នកពាក់ព័ន្ធចំនួន០៣នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។ ២, អ្នកជំងឺជា ស្ត្រី អាយុ ១៧ ឆ្នាំ (ពាក់ព័ន្ធនឹងអ្នកជំងឺជាបុរស អាយុ២១ឆ្នាំ) ដែលមានទីតាំងនៅ ផ្ទះលេខ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ មានអ្នកពាក់ព័ន្ធចំនួន០១នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។ ក្រោយមកភ្លាមៗនោះ អាជ្ញាធរបានបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន។ បច្ចុប្បន្ន អ្នកជំងឺ…
-
បុរសម្នាក់ ឆ្លងជំងឺកូវីដ-១៩ ក្រោយយកសំណាកនៅស្ថានីយទូរទស្សន៍ ហង្សមាស

ភ្នំពេញ៖ បុរសវ័យ៥៧ឆ្នាំ ម្នាក់ ស្នាក់នៅ ផ្ទះ គ្មានលេខ ភូមិ ចុងព្រែក សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារ អំពៅ បានឆ្លងជំងឺកូវីដ-១៩ ក្រោយយកសំណាកនៅស្ថានីយទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ តាមបណ្តាញសង្គម Facebook ថា បុរសរូបនេះ មានសមាជិកចំនួន៥នាក់ មាន ប្រពន្ធ កូន ចៅ កូនប្រសារ និង បងថ្លៃ។ បច្ចុប្បន្ននេះ អ្នក ជំងឺ ត្រូវបានក្រុម ការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យ បង្អែកច្បារអំពៅ ចុះ យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យចាក់អង្រែ ខណៈទីតាំងនេះត្រូវបានបិទមិនអោយចេញចូលជាបណ្ដោះអាសន្ន៕ ដោយ/ ឆៃហួត
-
មន្រ្តីសុខាភិបាលខេត្តសៀមរាបបញ្ជាក់ពីអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅសង្កាត់កោកចក ក្រុងសៀមរាប ខេត្តសៀមរាប

ក្រុមការងារសុខាភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២០ ខែមីនាឆ្នាំ២០២១កន្លងមក បានស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងបុរសវិជ្ជមានកូវិដ១៩ មានចំនួនរហូតដល់១៤៣នាក់ ដើម្បីយកសំណាកមកធ្វើតេស្តទាំងយប់នៅមន្ទីរពិសោធន៍ខេត្តសៀមរាប។ នៅក្នុងថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបញ្ជាក់ថាអ្នកពាក់ព័ន្ធទាំងអស់ បានធ្វើតេស្តលើកដំបូងអវិជ្ជមានកូវី-១៩ ។សូមបញ្ជាក់ថា ក្រោពេលស្រាវជ្រាវឃើញមានបុរសម្នាក់វិជ្ជមានកូវីដ-១៩ ដែលប្រកបរបរអ្នកបើកឡានដឹកដី និងមានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ និងបានផ្អាកទីតាំងចំនួន៤កន្លែងនៅក្នុងក្រុងសៀមរាប ក្នុងនោះមាន គ្លីនិច៧៧៧ និងគ្លីនិកសុខភាព ស្ថិតនៅសង្កាត់ស្វាយដង្គំ និងបន្ទប់ពិគ្រោះជំងឺ ២កន្លែងនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលខេត្ត បានជូនដំណឹងឱ្យអ្នកពាក់ព័ន្ធជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបានជម្រាបជូនខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួន៤ខាងលើ អញ្ជើញមកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ខខេត្តសៀមរាប៕
-
គួរឲ្យអាសូរខ្លាំងណាស់! ទារក២ខែម្នាក់ទៀតហេីយ ឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មី៦នាក់ នៅអង្គការស្កត់ ក្នុងខណ្ឌមានជ័យ

ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមទប់ស្កាត់ជំងឺឆ្លងជាសកល នៃជំងឺកូវីដ-១៩ ព្រោះបច្ចុប្បន្ននេះ ជំងឺមួយនេះកំពុងវាយលុកខ្លាំងមិនថាក្មេង ឬចាស់នោះទេ។ ជាក់ស្ដែងនាពេលថ្មីៗនេះ អាជ្ញាធរខណ្ឌមានជ័យ បានរកឃេីញទារកម្នាក់ទើបមានអាយុ២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ ដែលទើបរកឃើញថាឆ្លងជំងឺកូវីត១៩នេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។ បេីយោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ បានមកយកអ្នកពាក់ព័ន្ធឆ្លងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ិនទ្រី ដែលឆ្លងជំងឺកូវីដ-១៩ នៅខេត្តតាកែវ មានចំនួន៦នាក់ លើចំនួន១៨នាក់ទាំងក្មេងទាំងចាស់ និង១២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ របាយការណ៍ដដែលបញ្ជាក់ថា មនុស្សទាំង៦នាក់នោះ មានម្នាក់ គឺទារកដែលទើបមានអាយុ២ខែប៉ុណ្ណោះ។ ក្នុងខណ្ឌមានជ័យ រហូតមកដល់ពេលនេះ ចំនួនអ្នកវិជ្ជមានសរុប ៦២នាក់ បរទេស០៦នាក់ ចំនួនទីតាំងចត្តាឡីស័ក ៣៧ទីតាំង បើកដំណើរការឡើងវិញចំនួន ០៨ទីតាំង ចំនួន០៤ទីតាំងនៅសល់ និងចំនួន២៥ទីតាំង (ករណីកើនថ្មីថ្ងៃនេះចំនួន០៦ទីតាំង)។ រីឯ ចំនួនអ្នកចត្តាឡីស័កសរុប ២២៥នាក់ បរទេស០៣នាក់…
-
រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០១នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នាវេលាម៉ោង ០៨:០០ នាទី បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន ០១នាក់ រួមមាន៖ ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបុរី ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺចំនួន ០២នាក់ (បុរសជនជាតិម៉ាឡេស៉ី ០១ នាក់ និងស្ត្រី ០១ នាក់) តម្រូវអោយធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩…
-
ក្រសួងអប់រំចេញ សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស

-
រដ្ឋបាលខេត្តផ្អាកជាបណ្តោះអាសន្នមន្ទីរពេទ្យសម្រាកព្យាបាល៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះជម្ងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
