-
ក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបបានចំនួន ១១១,៤៣៤

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះបង្ហាញថាក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស ដោយ វ៉ាក់សាំង Sinopharm ដែលបានចាក់សរុបចំនួន ៤៥,៥៣៣នាក់ និង Astra Zeneca ដែលបានសរុបចំនួន៖ ៦៥,៩០១នាក់៕
-
លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានផ្តល់កិច្ចសំភាសន៍ដល់អ្នកសារព័ត៌មាននៅមន្ទីពេទ្យស្រ្តី នគរទេព
-
ស្ត្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចេញសែក មិនមានទឹកប្រាក់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នៅសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីចេញសែក មិនមានទឹកប្រាក់ ។ ភាគីជនរងគ្រោះ បានបង្ហើបឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ លី ស៊ីវហុង មានទីលំនៅស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានខ្ចីប្រាក់ពីជនរងគ្រោះចំនួន ២លានដុល្លារអាមរិក ដោយមានធ្វើកិច្ចសន្យាខ្ចី និងកិច្ចសន្យាសងប្រាក់ រហូតដល់ថ្ងៃសងប្រាក់ ស្ត្រីជាម្ចាស់សែកគ្មានប្រាក់ បានចេញសែកទៅឱ្យជនរងគ្រោះប្រមាណជាង ២លានដុល្លារអាមរិក ។ ភាគីជនរងគ្រោះ បានបន្តថា ក្រោយពីទទួលបានសែកហើយនោះ ជនរងគ្រោះ ក៏បានយកសែកនោះទៅដកប្រាក់នៅធនាគារ ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខាងធនាគារ បានបញ្ជាក់ប្រាប់មកជនរងគ្រោះថា សែកនេះ មិនមានទឹកប្រាក់នោះទេ ។ បន្ទាប់ពីនោះមក ភាគីជនរងគ្រោះ មិនអាចទាក់ទងជាមួយស្ត្រីជាម្ចាស់សែកគ្មានទឹកប្រាក់នោះទេ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទើបជនរងគ្រោះបានជួបស្ត្រីជាម្ចាស់សែក និងបានអញ្ជើញស្ត្រីរូបនេះ ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីមានដំណោះស្រាយជាមួយគ្នា ។ ពាក់ព័ន្ធករណីចេញសែកមិនមានទឹកប្រាក់នេះ បានដំណើរសំណុំរឿងដោយលោក សុង ឆវ័ន្ត…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវទឹកចិត្តអាណិតអាសូរយ៉ាងខ្លោចចិត្តចំពោះកុមារាអាយុ៦ឆ្នាំដែលមានវិជ្ជមានវីរុសកូវីដ១៩ (មានវីដេអូ)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវទឹកចិត្តអាណិតអាសូរ ចំពោះ កុមារាអាយុ៦ឆ្នាំដែលមានវិជ្ជមានវីរុសកូវីដ១៩យ៉ាងខ្លោចចិត្ត ម្យ៉ាងទៀតអាណិតក្រុមគ្រូពេទ្យ ប្រឈមសព្វបែបយ៉ាង។លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៏តាមរយៈសារសម្លេងថា៖មានតែបួងសួងសុំឲ្យបារមីវត្ថុស័ក្តិសិទ្ធ ជួយគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំប្រឹង ប្រែងដាក់ចេញនូវវិធានការណ៏ “៣កុំ៣ការពារ” និងសារនយោបាយជាបន្តបន្ទាប់ យើងខិតខំអនុវត្តផ្សព្វផ្សាយ ដើម្បីបញ្ចៀស។សុំឲ្យស្ត្រីៗ រួមចំណែកផ្សព្វផ្សាយការពារ វិធានការណ៏”៣កុំ៣ ការពារ” បញ្ជ្រៀបឲ្យបានយល់ដឹងគ្រប់ៗគ្នា ។ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត “សូមដឹងគុណដល់បារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះអគ្គី ព្រះវាយោ សុំឲ្យលោកជួយ ផាយផាត់ឲ្យអស់នូវឧត្បាតចង្រៃពិសេសអាកូវីដ១៩ហ្នឹង សុំឲ្យធ្លាក់ ទៅក្នុងទឹកសមុទ្រឲ្យអស់ កុំឲ្យមកលងយាយី គំរាមកំហែងដល់ប្រជា ពលរដ្ឋយើងដល់កូនៗ ចៅៗយើងដែលគ្នាអត់ដឹងអីសោះ”។នៅលើបណ្តាញសង្គមហ្វេសបុកសុទ្ធ បានបង្ហាញ នូវអារម្មណ៏ក្តុក ក្តួល នៅពេលដែលកុមារា អាយុ៦ ឆ្នាំម្នាក់នេះ ឆ្លងវីរុសកូវីដ១៩ថ្មីពីម្តាយ រស់នៅ(សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ)ត្រូវបាន ក្រុមគ្រូពេទ្យមកជួយសង្គ្រោះនាំកុមារារូបនោះទៅព្យាបាលជំងឺកូវីដ១៩ និងបានជូនពរឲ្យកុមារារូបនោះឆាប់ជាសះស្បើយពីជំងឺ ដ៏កាចសាហាវនេះផងដែរ។កុមារាតូចក្នុងសំលៀកបំពាក់ខោខ្លីពណ៌ខៀវ ពាក់អាវយឺតពណ៌ស និងពាក់ម៉ាសដើម្បីការពារ តាមវិធានការណ៌អនាម័យរបស់ក្រសួងសុខាភិបាលផងនោះនិងស្ពាយកាបូបសំលៀកបំពាក់ ពាក់ស្បែកជើងប៉ាតា និងកាន់យួរថង់ក្រដាសមួយនៅនឹងដៃដើរសំដៅឡើងឡានសាមុយពេទ្យដែម្នាក់ឯង…
-
“វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយេីងហេីយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលេីកលែងឱ្យដែរ

បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ ដេីម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បេីសូម្បីកូនតូចៗ ក៏ឆ្លងដែរហេីយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់ បេីចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។ ខ្ញុំសូមផ្ញេីជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហេីយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ ។ សូមអរគុណ” សាររបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
-
បើកអោយដំណើរទីតាំងធ្វើចក្តាឡីស័ក៩កន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោ

ភ្នំពេញ៖ ទីតាំងធ្វើចក្តាឡីស័កចំនួ៩កន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះបើកអោយដំណើការនូវទីតាំងដែលបានធ្វើចត្តាទ្បីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ការសម្រេចចុះទៅបើកទីតាំងធ្វើចក្តាឡីស័កចំនួន៩កន្លែង បានធ្វើឡើង នូវយប់ថ្ងៃទី១៩ ខែមីនា ២០២១ស្ថិតនៅក្នុងបូរីប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទីតាំងទាំង៩កន្លែងនោះរួមមាន:១.ផ្ទះលេខ១៨ផ្លូវលេខM២៨ គម្រោង៦ , ទី២.ផ្ទះលេខ៦ ផ្លូវលេខ៣ គម្រោង៦ ,ទី ៣.ផ្ទះលេខ៣៣ ផ្លូវp០៦ គម្រោង៧ , ទី៤.ផ្ទះលេខ៨៦ ផ្លូវប៉ូទ្បារីសគម្រោង៧ ,ទី៥.ផ្ទះលេខ២១+២៣ផ្លូវ p១០E គម្រោង៧,ទី៦.ផ្ទះលេខ៤៨ ផ្លូវប៉ូទ្បារីស គម្រោង៧, ទី៧.ផ្ទះលេខ៤២៥ ផ្លូវប៉ូទ្បារីសគម្រោង៩,ទី៨.ផ្ទះលេខ ៣៩៧ ផ្លូវប៉ូទ្បារីស គម្រោង៩ និងទី៩.ផ្ទះលេខ៤៦ ផ្សារទំនើបហ័រលាន ផ្លូវប៉ូទ្បារីស គម្រោង៧ក្នុងពេលចុះទៅបើកទីតាំងធ្វើចក្តាឡីស័កដាក់អោយដំណើរការជាប្រក្រតីឡើងវិញនេះដែរលោករស់ សុភ័ក្តិ អភិ បាលរងខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់សូមអោយយកចិត្តទុកដាក់អនុវត្ត តាមប្រសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពោលគឺត្រូវអនុវត្តនូវវិធាន ៣កុំ និង ៣ ការពារ…
-
ប្រមុខអង្គការសុខភាពពិភពលោក (WHO) ជំរុញអោយប្រទេសនានាលើពិភពលោកបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

ស្វីស៖ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស (Tedros Adhanom Ghebreyesus) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុង ហ្សឺណែវ ថា យើងទទូចអោយប្រទេសទាំង ឡាយបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) ដ៏មានសារៈសំខាន់នេះ ។ ការអំពាវនាវជាថ្មីរបស់លោក ថេដ្រូស ធ្វើឡើងបន្ទាប់ពីផ្នែកត្រួតពិនិត្យសុវត្ថិភាពឱសថរបស់ខ្លួន បានបញ្ចេញរបាយការណ៍ចុងក្រោយ អំពីផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំង អាស្រ្តាហ្សេណេកា ជារួម ដោយក្នុងនោះក្រុមជំនាញបានអះអាងថា ការចាក់វ៉ាក់សាំងរបស់អង់គ្លេសនេះ មិនបានបង្កឲ្យមានបញ្ហាកំណកឈាមជាទូទៅនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ និយ័តករឱសថអឺរ៉ុបក៏បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរថា គុណសម្បត្តិរបស់វ៉ាក់សាំងបង្ការជំងឺ Covid-19របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា គឺមានច្រើនលើសលប់ ជាងគុណវិបត្តិរបស់វា ៕ ប្រភព៖ ស៊ីនហួរ
-
នាយករដ្ឋមន្ត្រីអង់គ្លេសទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Oxford-AstraZeneca សម្រាប់ដូសដំបូងរួចរាល់ហើយ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃសុក្រនេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថក្នុងស្រុក អាស្រ្តាហ្សេណេកា សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ និងបានអំពាវនាវសាធារណជនទាំងអស់ អោយមកទទួលការចាក់វ៉ាក់សាំងនេះដូចគ្នា ដោយលោកបាននិយាយថា មិនមានអារម្មណ៍ប៉ះពាល់អ្វីទាំងអស់ ។ លោក បូរីស ចនសុន អាយុ៥៦ឆ្នាំបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងរបស់លោកនៅឯមន្ទីរពេទ្យថូម៉ាស់ ក្នុងទីក្រុងឡុងដ៍ ចំពេលដែលបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួននៅថ្ងៃសុក្រដដែលនេះ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង COVID-19របស់អាស្រ្តាហ្សេណេកាឡើងវិញ បន្ទាប់ពីនិយ័តករឱសថបានបញ្ជាក់ថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះ មានច្រើនលើសលប់ជាងហានិភ័យទៅទៀត ។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងថា អ្នករាល់គ្នានៅពេលដែលអ្នកទទួលបានការជូនដំណឹងទៅកាន់អ្នក ដើម្បីទៅចាក់វ៉ាក់សាំងនេះ សូមមេត្តាទៅទទួលវាចុះ ព្រោះវាជារឿងល្អបំផុតសម្រាប់អ្នក និងជារឿងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក និងសម្រាប់មនុស្សគ្រប់គ្នា ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២២លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧១ម៉ឺននាក់ និងជាសះស្បើយ៩៩លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២២លាន៨៩ម៉ឺន៨ពាន់៦៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧១ម៉ឺន៣ពាន់៥៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៩លាន៤ម៉ឺន៧ពាន់៨១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៤២ម៉ឺន៥ពាន់៧៨៧នាក់ ស្លាប់ចំនួន៥៥ម៉ឺន៤ពាន់១០៤នាក់ និងជាសះស្បើយចំនួន២២លាន៦១ម៉ឺន៣២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៨៧ម៉ឺន៧ពាន់៩នាក់ ស្លាប់២៩ម៉ឺន៥២៥នាក់ និងជាសះស្បើយ១០លាន៣៨ម៉ឺន៣ពាន់៤៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៥៥ម៉ឺន៥ពាន់២៨៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់៥៩៤នាក់ និងជាសះស្បើយ១១លាន១០ម៉ឺន៧ពាន់៣៣២នាក់ ៕ ប្រភព៖ worldometers
-
អភិបាលរាជធានីបន្តជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរសុខាភិបាលសហការរៀបចំមន្ទីរពេទ្យនិងទីតាំងដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩ Astra Zeneca ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង ក្នុងរយៈពេល ១៥ថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល សហការរៀបចំកន្លែងនៅតាមមន្ទីរពេទ្យមន្ទីរពេទ្យបង្អែក និងទីតាំងចាក់វ៉ាក់សាំងនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zeneca ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ទៅ ឱ្យបានចប់ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩មីនានេះ។បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់ មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ជាមួយនៅគ្នានោះ ក្នុងនាមអាជ្ញាធរសង្កាត់ ភូមិ ត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ កុំអោយប្រជាពលរដ្ឋមានវ័យចាស់ៗ ដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមានដូចជា ៖…