Category: Covid-19

  • ស្រ្តីជាជនជាតិចិនម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃប្រទេសកម្ពុជា ធ្វើការអន្តរាគមន៍សំរាលកូនដោយជោគជ័យ

    ស្រ្តីជាជនជាតិចិនម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃប្រទេសកម្ពុជា ធ្វើការអន្តរាគមន៍សំរាលកូនដោយជោគជ័យ

    បើតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០ នាទី បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជា ជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ ។ ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

  • អភិបាលរាជធានីព្រមានប្រាប់ឲ្យម្ចាស់ហាងម៉ាស្សា Ganesh House បញ្ឈប់សេវាកម្មជាបន្ទាន់

    អភិបាលរាជធានីព្រមានប្រាប់ឲ្យម្ចាស់ហាងម៉ាស្សា Ganesh House បញ្ឈប់សេវាកម្មជាបន្ទាន់

    ភ្នំពេញ៖ ហាងម៉ាស្សា Ganesh House នៅតែបន្តផ្តល់សេវាកម្មដល់អតិថិជន ទោះបីជារកឃើញថា បុគ្គលិករបស់ខ្លួនមួយចំនួន បានឆ្លងកូវីដ១៩ក៏ដោយ ហេតុនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់។ នេះបើតាមលិខិតរបស់ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ញើទៅលោក នួន វី ម្ចាស់អាជីវកម្មម៉ាស្សា Ganesh House។ អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យហាងម៉ាស្សា Genesh House ដែលមានអាសយដ្ឋានផ្ទះ ២២z ផ្លូវលេខ ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បញ្ឈប់ជាបន្ទាន់នូវការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។ លិខិតរបស់អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមការស្រាវជ្រាវក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញបុគ្គលិករបស់អាជីវកម្មម៉ាស្សា Ganesh Hous ចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានយកសំណាកជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។…

  • ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពជំងឺកូវីដនៅប្រទេសកម្ពុជា

    ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពជំងឺកូវីដនៅប្រទេសកម្ពុជា

    ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក នៅល្ងាចថ្ងៃទី ១៩ មីនេះ បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពជំងឺកូវីដនៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសនោះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា ការស្លាប់អ្នកជំងឺកូវីដថ្មីៗនេះជាសារក្រើនរំលឹកដល់ពលរដ្ឋកម្ពុជាពីស្ថានភាពធ្ងន់ធ្ងរ។

  • អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្លាប់ដោយសារជំងឺកូវីដ១៩

    អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្លាប់ដោយសារជំងឺកូវីដ១៩

    ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមុននេះបន្តិច។ ក្រុមគ្រូពេទ្យ បានឲ្យដឹងថា សពខាងលើជាជនជាតិខ្មែរ បានស្លាប់ដោយសារជំងឺកូវីដ ដោយមិនមានជំងឺគួបផ្សំទេ។ សព មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនេះ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ បន្ទាប់មកអ្នកជំងឺ បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៥៖៣០នាទី ដោយសារខ្សោយសួតខ្លាំងពេក ដែលបណ្តាញមកពី មេរោគកូវីដ១៩។ សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩…

  • អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤​និងមន្ទីរសុខាភិបាលសហការរៀបចំ មន្ទីរពេទ្យ និងទីតាំង ដើម្បីចាក់វ៉ាក់សាំង​ការពារកូវីដ-១៩ Astra Zenecaជូនប្រជាពលរដ្ឋអាយុ​ចាប់ពី​៦០ឆ្នាំឡើង

    អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤​និងមន្ទីរសុខាភិបាលសហការរៀបចំ មន្ទីរពេទ្យ និងទីតាំង ដើម្បីចាក់វ៉ាក់សាំង​ការពារកូវីដ-១៩ Astra Zenecaជូនប្រជាពលរដ្ឋអាយុ​ចាប់ពី​៦០ឆ្នាំឡើង

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ខែមិនានេះ បានជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរសុខាភិបាលសហការរៀបចំមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកនិងទីតាំងចាក់វ៉ាក់សាំងនានានៅទូទាំងរាជធានីភ្នំពេញដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zenecaដែលនៅសល់ចំនួន១០ម៉ឺនដុសជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានចប់ក្នុងរយះពេល១៥ថ្ងៃខាងមុខនេះតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែននៅព្រឹកថ្ងៃទី១៩មីនានេះ។      បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេងក៏បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់ មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ជាមួយនៅគ្នានោះ ក្នុងនាមអាជ្ញាធរសង្កាត់ ភូមិត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។     មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមានដូចជា  មន្ទីរពេទ្យបង្អែកសម្តេចឪ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែករាជធានី, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកពោធិចិនតុង, មន្ទីរពេទ្យបង្អែកសែនសុខ និងមន្ទីរពេទ្យបង្អែកច្បារអំពៅ ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីតាំងសំរាប់ចាក់វ៉ាក់ សាំងបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿនទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន…

  • Update ម្តាយតារាចម្រៀងកញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ១៩

    Update ម្តាយតារាចម្រៀងកញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ១៩

    ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា ម្តាយតារាចម្រៀងកញ្ញា វី ឌីណែត ពិតជាបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីទី២នៅកម្ពុជា ។ លោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។ លោកស្រី ងឿន សុថានី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។អ្នកជំងឺឈ្មោះ ងឿន សុថានី មានជម្ងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់កំរឹត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១…

  • អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយដល់សង្កាត់ព្រែក ប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ

    អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយដល់សង្កាត់ព្រែក ប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ

    ភ្នំពេញ៖ ដើម្បីសម្រាលការលំបាក ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបចុះជួបសំណេះសំណាល និងឧបត្តម្ភ អង្ករចំនួន ១តោន ទឹកស៊ីអ៉ីវ ចំនួន ២០យួរ និងទឹកត្រី ២០យួរ ដល់ភូមិអណ្តូង សង្កាត់ ព្រែកប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ ត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវអនុវត្តនូវ វិធាន ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលក្នុងសហគមន៍ ៕ ប៊ុនធី-សណ្តោស

  • ប្រធានបណ្ឌិត្យសភានគរបាល ដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្ត គោលការណ៍ណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩

    ប្រធានបណ្ឌិត្យសភានគរបាល ដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្ត គោលការណ៍ណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩

    នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការប្រជុំតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងវិធានការណែនាំផ្ទាល់របស់បណ្ឌិត្យសភា ដើម្បីទប់ស្កាត់ទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ពីព្រឹត្តការណ៍សហគមន៍ ២០-កុម្ភៈ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំនិងបានដាក់នូវបទបញ្ជាដាច់ណាត់ក្នុងការគ្រប់គ្រងមន្ត្រីនគរបាល គ្រូនគរបាល ព្រមទាំងអ្នកសិក្សាទាំងអស់ ដែលកំពុងបម្រើការងារនិងបន្តការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យអនុវត្តតាមវិធានការ «៣កុំ ៣ការពារ » របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី និងវិធានការរឹតបន្តឹងបន្ថែមទៀតនូវការគ្រប់គ្រងខាងក្នុងបរិវេណបណ្ឌិត្យសភា ២៤/២៤ម៉ោងជារៀងរាល់ថ្ងៃ រួមមាន ពង្រឹងវេនប្រចាំការប្រចាំថ្ងៃដើម្បីដោះស្រាយការងាររដ្ឋបាល គ្រប់គ្រងវគ្គសិក្សា ពង្រឹងវេនយាមត្រួតពិនិត្យច្រកចេញចូលដោយវ៉ាស់កម្ដៅ ផ្តល់ម៉ាស់ លាងដៃ វេនរក្សាអនាម័យបរិស្ថាន ការរក្សាគម្លាតសុវត្ថិភាព ការចាក់វាក់សាំង ជាដើម។ដោយ -រ៉ាវុធ

  • អភិបាលខេត្តកោះកុង អញ្ជើញចូលរួម កិច្ចប្រជុំបន្ទាន់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

    អភិបាលខេត្តកោះកុង អញ្ជើញចូលរួម កិច្ចប្រជុំបន្ទាន់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

    ខេត្តកោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម កិច្ចប្រជុំបន្ទាន់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩(គ.វ.ក-១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស តាមកម្មវិធី Zoom ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖ ១-ប្រកាសសមាសភាព គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ និងលេខាធិការដ្ឋាន២-ពិភាក្សាស្តីពី ការបង្កើតអនុគណៈកម្មាធិការ និងបែងចែកតួនាទីភារកិច្ច៣-បទបង្ហាញស្តីពី ផែនការសកម្មភាព ផ្តល់វ៉ាក់សាំង៤-បទបង្ហាញ លើរបាយការណ៍បច្ចុប្បន្នភាព ស្តីពី ការចាក់វ៉ាក់សាំង៥-ផ្សេងៗ….. ៕

  • ម្តាយតារាចម្រៀង វី ឌីណែត ទទួលមរណភាពអំឡុងពេលសំរាកព្យាបាលជំងឺកូវីដ-១៩

    ម្តាយតារាចម្រៀង វី ឌីណែត ទទួលមរណភាពអំឡុងពេលសំរាកព្យាបាលជំងឺកូវីដ-១៩

    ម្តាយរបស់តារាចម្រៀង វី ឌីណែត និងជាភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី គឺអ្នកកស្រី ងឿន សុថានី បានទទួលមរណភាពនៅរសៀលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។ កញ្ញា វី ឌីណែត ខ្លួនកំពុងព្យាបាលជំងឺកូវីដ១៩ ផងដែរនោះ បានបង្ហាញសារតាមបណ្តាញផេកហ្វេសប៊ុកថាខ្លួនបានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។ សូមបញ្ជាក់ថា អ្នកស្រី ងឿន សុថានី កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញឆ្លងតាមរយៈព្រឹត្តិការណ៍សហគមន៍២០ កុម្ភះ៕