-
ក្រុមគ្រូពេទ្យបានមកទទួលកូនស្រី សពជនរងគ្រោះ ដោយជំងឺកូវីដ-១៩ (មានវីដេអូ)

-
កុមារាអាយុ06ឆ្នាំដែលទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ បានចូលសម្រាកព្យាបាលនិងជួបជុំជាមួយម្តាយនៅសណ្ឋាគារក្រេតឌុក

អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ថាកុមារាអាយុ06ឆ្នាំដែលទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ បានចូលសម្រាកព្យាបាលសណ្ឋាគារក្រេតឌុក។ តាមផេកហ្វេប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ កុមារមានវិជ្ជមានកូវីដ-១៩ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជូនដាក់អោយសម្រាកព្យាបាល និងបានជួបជុំជាមួយម្តាយដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-19នៅទីនោះផងដែរនៅសណ្ឋាគារក្រេតឌុក៕
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយតារាចម្រៀងជើងចាស់ លោក ហូរ ឡាវី និងក្រុមគ្រួសារ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយតារាចម្រៀងជើងចាស់ លោក ហូរ ឡាវី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ងួន សុផាន្នី ដោយសារជំងឺកូវីដ១៩។ ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូនដ៏ល្អ និងជាទីគោរពស្រលាញ់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ងួន សុផាន្នី បានទៅកាន់សុគតិភព។ ជាមួយនឹងការរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល និងទេយ្យទានមួយចំនួនទៀតផងដែរ។ ដោយសារតែកម្ពុជាកំពុងរងនូវការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩នោះ នៅក្នុងសាររំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងដោយអនុវត្តតាមវិធានសុខាភិបាល និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសរួមគ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ»។ ៣ការពារ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល សាប៊ូ រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ, ៣កុំ៖ កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱប កុំជួបជុំក្នុងបន្ទប់បិទជិត…
-
បុរសម្នាក់ ស្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ សង្កាត់ផ្សារថ្មីទី២ បានឆ្លង ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ-១៩ ម្នាក់ ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាម រដ្ឋបាលខណ្ឌដូនពេញ។ សូមបញ្ជាក់ថា អ្នកជំងឺ ម្នាក់នេះ ស្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ ដោយពេលនេះ អាជ្ញាធរបានបិទផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាកអ្នកប៉ះពាល់ផ្សេងៗទៀត។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ៕ ដោយ/ ឆៃហួត
-
កម្ពុជារកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៣នាក់បន្ថែមទៀត

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៣នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយចំនួន ១៨នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងកើនឡើងសរុបចំនួន ១១១៥នាក់ហើយ និងបង្កឱ្យមានអ្នកស្លាប់សរុបចំនួន៣នាក់៕
-
ការពិនិត្យសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់

-
សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បើកយុទ្ធនាការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

រតនគិរី : ឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែមានការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរអោយព្រួយបារម្ភ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអប់រំណែនាំពីវិធាន ការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ដូចជាមហាជនទូទៅបានយល់ជ្រួតជ្រាប និង ចូលរួមទាំងអស់គ្នា ការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការឆ្លងចូលមកសហគមន៍ក្នុងខេត្តរតនគិរី។ លោក ងិន ណែល ថ្លែងថា យុទ្ធនាការនេះធ្វើឡើងតាមទីតាំងសំខាន់ៗដូចជាក្នុងទីប្រជុំជនផ្សារក្រុងបានលុងតាមដងផ្លូវ នានាជុំវិញក្រុង តាមរយៈឧបករណ៍បំពងសំលេងលើរថយន្ត, ការអប់រំផ្ទាល់មាត់ និងការចែកម៉ាស់ចែកខិតប័ណ្ណអប់រំ ជូន ប្រជាពលរដ្ឋទូទៅ។ អភិបាលក្រុង បន្តថាយុទ្ធនាការផ្សព្វផ្សាយ គឺបញ្ជ្រាបការយល់ដឹង ហើយឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩នេះបន្តទៀត។ ព្រោះថាជំងឺ កូវីដ-១៩ នៅតែបន្តការឆ្លងរីករាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី ខេត្តមួយចំនួន កើនឡើងជាបន្តបន្ទាប់ហើយ បញ្ហាកូវីដ-១៩នេះ មិនមែនជារឿងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជារឿង របស់យើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លង និងចម្លងពីវីរុសកូវីដ-១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណា មួយបានឆ្លង អ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃជាក់ជាមិនខាន។…
-
រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង០៨:០០នាទី រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្នុងនោះរួមមាន៖ ១, អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) បច្ចុប្បន្នម្តាយកំពុងសម្រាកនៅ (The Great Duke) ហើយកុមារារូបនេះ នឹងត្រូវយកទៅដាក់ជាមួយម្តាយ។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។ ២, អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន…
-
សម្តេចព្រះមហាក្សត្រីប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ចំពោះ លោក ហួរ ឡាវី

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន៣,០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ ព្រះអង្គមានព្រះរាជបន្ទូលថា មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។ សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ត្រូវជាភរិយា តារាចម្រៀងជើងចាស់ លោក ហួ ឡាវី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។…
-
ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២១ នេះ បរុសម្នាក់ អាយុ៤៦ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសខាងលើ គឺបានស្លាប់ដោយសារជំងឺកូវីដ១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ គិតត្រឹមម៉ោង ២១៖០០ ថ្ងៃទី១៩ មីនា មានមនុស្ស ៣នាក់ហើយបានស្លាប់ដោយសារកូវីដ១៩។ ទី១ ជាបុរសអាយុ ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី១១ មីនា ២០២១។ ទី២ ជាស្រ្តីជនជាតិខ្មែរអាយុ ៦២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នៅថ្ងៃទី១៩ ខែមីនានេះ ហើយនៅក្នុងថ្ងៃដដែល មានករណីទី៣ គឺបុរស ដែលរស់នៅរាជធានីភ្នំពេញ៕