-
ទីបំផុតហ្វីលីពីនបើកភ្លើងខៀវអោយប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក្នុងករណីបន្ទាន់

ហ្វីលីពីន៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ហ្វីលីពីន នៅថ្ងៃសុក្របញ្ជាក់ថា ហ្វីលីពីនបានសម្រេចអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះថា Sputnik V របស់រុស្ស៊ី នៅក្នុងករណីបន្ទាន់ ចំពេលដែលហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងវីរុសដ៏កាចសាហាវនេះសាជាថ្មី ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ហ្វីលីពីន លោក រ៉ូឡេនដូ អ៊ែនរីក ដូមីងហ្គោ (Rolando Enrique Domingo) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វ៉ាក់សាំងរុស្ស៊ី Sputnik V របស់វិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា(Gamaleya) គឺមានសក្ដានុពលផលប្រយោជន៍ លើសពីសក្ដានុពលហានិភ័យ ។ លោកបានសង្កត់ធ្ងន់ថា លទ្ធផលបឋមបង្ហាញថា វ៉ាក់សាំង Sputnik V ចំនួន២ដូស មានប្រសិទ្ធភាពរហូតដល់៩១.៦ភាគរយ ចំពោះមនុស្សមានវ័យ១៨ឆ្នាំ និងមានវ័យចំណាស់ ។ កាលពីខែកុម្ភៈកន្លងទៅ អាជ្ញាធរសុខាភិបាលក្នុងប្រទេសវៀតណាមក៏ស្នើអោយមានការអនុម័តប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីផងដែរ ។ គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik…
-
អ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការ ជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត យកសំណាក់២ដង ទើបដឹងលទ្ធផល (វិជ្ជមាន)។ គួររំលឹកថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញ អ្នកឆ្លងកូវីដ ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺ ចំនួន១៩ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានចំនួនអ្នក ឆ្លងសរុប៖ ១៥៧៨នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១០៦២នាក់ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់៕
-
ទោសទណ្ឌចំពោះការមិនគោរព និងអនុវត្តតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩

-
សប្បុរសជនផ្តល់ថវិកា ម៉ាស,ទឹកបរិសុទ្ធជូនរដ្ឋបាលរាជធានីដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាចំនួន៤០លានរៀល ម៉ាសចំនួន៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធជាង១ម៉ឺនដប ត្រូវបានក្រុមហ៊ុនឯកជនមួយ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ អំណោយដែលលោកឃួង ស្រេង ទទួលពីសប្បុរសជនខាងលើនេះរួមមាន ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន១២០០០ដប ។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាកនូវទ្រព្យធនធានរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ គួរបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ ចំនួនអ្នកឆ្លងសរុប ១៥៧៨នាក់ ។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១០៦២នាក់ ។ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់។ចំនួនអ្នកកំពុងសម្រាកព្យាបាល ៦៥៨នាក់និងបានស្លាប់ចំនួន ១នាក់ ៕
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងកម្លាំងអាជ្ញាធរខណ្ឌ ចុះយកសំណាកជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៃនាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ លោក គឹម កល្យាណ អធិការរងខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់បឹងទំពន់ទី១ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ និងលោក ឈឺ ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងសង្កាត់ បានធ្វើការបិទផ្លូវលេខ៣៣BT មុខវត្តសន្សំកុសល ដើម្បីអោយក្រុមគ្រូពេទ្យ ចុះមកពិនិត្យនិងយកសំណាកជាលើកទី០១ ជូនប្រជាពលរដ្ឋស្នាក់នៅចំនួន៣ទីតាំង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ការចុះយកសំណាកនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅម្តុំវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ អំឡុងពេលដែលរថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យ ចុះទៅទទួលអ្នកជំងឺទាំងនោះ ដើម្បីយកទៅព្យាបាលជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានទៅយកអ្នកជំងឺម្នាក់ រួចមកហើយលុះក្រោយការធ្វើតេស្តសំណាករកឃើញថា អ្នកវិជ្ជមានវីរ៉ុសកូវីដ១៩ ក៏បន្តចុះយកនាព្រឹកថ្ងៃទី១៧ ខែមីនា រួចបញ្ចូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង (អតីត សណ្ឋាគារអាំងទែរកុងទីណង់តាល់ )។…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរសុខាភិបាលខេត្តបាន បន្តធ្វើការណែនាំនិងជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងទៀតបាទកូវីដ19 ហើយការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត មិនបង្ខំនោះឡើយ។ ជាក់ស្តែងនាថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២១នៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរីមន្ត្រីរាជការមកពីតាមមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ បានស្ម័គ្រចិត្តមកធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជាបន្តបន្ទាប់ រហូតមកបើគិតត្រឹមថ្ងៃទី ១៧ខែមីនាឆ្នាំ ២០២១នេះទូទាំងខេត្តបន្ទាយមានជ័យ ចំពោះការចាក់វ៉ាក់សាំងការពារ ចាក់ដូសទី ១ បានចំនួន ៣,៨៦៦នាក់នឹងចាក់ដូសទី ២ បានចំនួន ៦៧៩នាក់ នេះបើតាមឱ្យដឹងពីលោក ស្រី ឆាន់ ចាន់ សោភ័ណ្ឌ អនុប្រធានមន្ទីរសុខាភិបាលខេត្ត។ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ បានធ្វើការជូនដំណឹងដល់អស់លោកលោកស្រី មន្ត្រីរាជការទាំងអស់ទូទាំងខេត្តជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរៀបចំចាក់វ៉ាក់សាំង កូវីត19 ដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពចាប់ពីអនុប្រធានការិយាល័យដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកផ្សេងៗទៀត ដូចនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើលោក លោកស្រី ប្រធានមន្ទីរអង្គភាព បញ្ជូនឈ្មោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវី19 ឲ្យបានឆាប់រហ័ស៕ ដោយ៖ឃិន គន្ធា
-
ទីបំផុតអាល្លឺម៉ង់ បារាំង និងប្រជាជាតិនៅប្លុកអឺរ៉ុបដទៃទៀតប្រកាសពីគម្រោងបន្តការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca ឡើងវិញ

បរទេស៖ អាល្លឺម៉ង់ បារាំង និងប្រជាជាតិនៅប្លុកអឺរ៉ុបដទៃទៀតបានប្រកាសពីផែនការបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្សេណេកា នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីនិយ័តករអឺរ៉ុប និងអង់គ្លេសបានផ្តល់នូវទំនុកចិត្តក្នុងការប្រើប្រាស់ ដោយនិយាយថា វ៉ាក់សាំងនេះមានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យ ។ ការសន្និដ្ឋានយ៉ាងច្បាស់របស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានបង្ហាញបែបនេះ បន្ទាប់ពីការស៊ើបអង្កេតលើករណីជំងឺឈាមមិនធម្មតា៣០ករណី បានបញ្ជាក់ថា វ៉ាក់សាំងមានអត្ថប្រយោជន៍ក្នុងការការពារមនុស្សពីការស្លាប់ ឬ ពាក់ព័ន្ធនឹងមេរោគដែលទាក់ទងនឹងវីរុសកូរ៉ូណា ខ្ពស់ជាងហានិភ័យដែលអាចកើតមាន ។ ជាមួយគ្នានេះ អគ្គនាយក ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) លោកស្រី Emer Cooke បានថ្លែងក្នុងសន្និសិទកាសែតខ្លីមួយថា នេះគឺជាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធិភាព… ប្រសិនបើវាជាខ្ញុំនោះ ខ្ញុំនឹងទទួលការចាក់វ៉ាក់សាំងបង្ការនេះនៅថ្ងៃស្អែក ។ ទោះជាយ៉ាងណាក៏ដោយ វាអាស្រ័យលើរដ្ឋនីមួយៗរបស់សហភាពអឺរ៉ុប ក្នុងការសម្រេចថាតើពេលណាត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ឡើងវិញ ខណៈប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃដើម្បីសម្រេចចិត្ត ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២២លាន៣៦ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧០ម៉ឺននាក់ និងជាសះស្បើយ៩៨លាន៦៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២២លាន៣៦ម៉ឺន៧ពាន់៦៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧០ម៉ឺន៣ពាន់១៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៨លាន៦៥ម៉ឺន៨ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៣៥ម៉ឺន៨ពាន់៨៨០នាក់ ស្លាប់ចំនួន៥៥ម៉ឺន២ពាន់៤៧០នាក់ និងជាសះស្បើយចំនួន២២លាន៥២ម៉ឺន៣ពាន់៧៩៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៧៨ម៉ឺន៧ពាន់៦០០នាក់ ស្លាប់២៨ម៉ឺន៧ពាន់៧៩៥នាក់ និងជាសះស្បើយ១០លាន៣៣ម៉ឺន៩ពាន់៤៣២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៥១ម៉ឺន៣ពាន់៩៤៥នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់៤៥០នាក់ និងជាសះស្បើយ១១លាន៨ម៉ឺន១ពាន់៥០៨នាក់ ៕ ប្រភព៖ worldometers
-
អភិបាលខេត្តកណ្តាល ទទួលអំណោយទឹកសុទ្ធ និងថវិកាមួយចំនួនពីក្រុមហ៊ុន ING Holdings Co.,Ltd

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយទឹកសុទ្ធចំនួន ២,០០០កេស និងថវិកា ពីលោក កែវ សូថា តំណាងអោយលោកឧកញ៉ា អ៊ឹង ប៊ុនហូវ អគ្គនាយកក្រុមហ៊ុនING Holdings Co.,Ltd ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ២០២១ ក្រោមប្រធានបទ(ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីត-១៩ និងកសាងភាពធន់របស់សង្គមជាតិ)។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះ លោកឧកញ្ញា ដែលមានសទ្ធាជ្រះថ្លាបរិច្ចាកនូវថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាពេលនេះ ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម។ ឯកឧត្តម បន្ថែមថា…
-
ក្រសួងអប់រំស្នើអាជ្ញាធររាជធានីបិទក្លឹបហាត់ប្រាណ Fit Zone ក្រោយកើតមានករណី ឆ្លងកូវីដ-១៩

រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា តំណាង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានស្នើឲ្យ អភិបាលរាជធានីភ្នំពេញបិទក្លឹបហាត់ប្រាណ Fit Zone ក្រោយកើតមានករណីឆ្លងកូវីដ-១៩ នៅក្នុងក្លឆបហាត់ប្រាណនោះ។ យោងតាមលិខិតរបស់លោករដ្ឋលេខាធិការ ស សុខា បានបញ្ជាក់ថា តាមអនុសាសន៍របស់សម្ដេចតោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍២០កុម្ភៈឆ្នាំ២០២១ ក្រសួងអប់រំ និងក្រសួងទេសចរណ៍បានចេញលិខិតផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាទាំងអស់ដែលមានលក្ខណៈប្រមូលផ្ដុំ ដើម្បីអនុវត្តន៍តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការចាតើវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ លិខិតបានបន្តទៀតថា ជាក់ស្ដែងក្លឹបហាត់ប្រាណ Fit Zone មិនបានគោរព និងអនុវត្តតាមការណែនាំ ហើយបានបន្តដំណើរការអាជីវកម្មផ្ទុយពីការណែនាំរបស់ក្រសួងជំនាញ ដែលអាចបង្កឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងទៅក្នុងសហគមន៍ និងអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ក្រសួងអប់រំ និងក្រសួងទេសចរណ៍ បានឯកភាពគ្នាក្នុងការបិទអាជីវកម្មក្លឹបហាត់ប្រាណប្រាណ Fit Zone មិនបានគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះ ក្រសួងបានស្នើដល់អភិបាលរាជធានីភ្នំពេញចាត់វិធានការបិទក្លឹបហាត់ប្រាណ Fit Zone នោះផងដែរ៕ ដោយ…