Category: Covid-19

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងសារ ពាក់ព័ន្ធនឹងស្ថាន​ភាព​ព្រឹត្តិការណ៍ ២០ កុម្ភៈ និងការចាក់វ៉ាក់សាំង​នៅប្រទេសកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងសារ ពាក់ព័ន្ធនឹងស្ថាន​ភាព​ព្រឹត្តិការណ៍ ២០ កុម្ភៈ និងការចាក់វ៉ាក់សាំង​នៅប្រទេសកម្ពុជា
  • ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទៀតចំនួន៣៧នាក់

    ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទៀតចំនួន៣៧នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៣៧នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន៣៧នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៩នាក់។ កម្ពុជាគិតមកដល់ថ្ងៃ១៩មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩១៧នាក់ នៅសល់៦៥៨នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕ ដោយ កឹម ទៀង

  • ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចែកអំណោយជាសម្ភារៈមួយចំនួន ដល់៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចែកអំណោយជាសម្ភារៈមួយចំនួន ដល់៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- អ្នកឧកញ៉ា ចេន ហ្ស៊ី បានឆ្លើយតបនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា ចេន ហ្ស៊ី កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត ដោយដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងលោកប្រធាន ចេន ហ្ស៊ី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឧបត្ថម្ភស្បៀងអាហារចាំបាច់មានដូចជាអង្ករសរុប ១៦.០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤យួរ(សរុប ៤.៨២៤ ដប) និងទឹកស៊ីអ៊ីវ ៨០៤យួរ(សរុប…

  • ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

    ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ល្ងាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង។ក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចជា៖ ទី១៖ ចូលរួមសម្របសម្រួលគ្រប់គ្រង ដឹកនាំ ចាត់ចែង និងរៀបចំផែនការការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រសួងទេសចរណ៍ ដែលរួមមានទាំងមន្ត្រីរាជការ ក្រោមឱវាទ និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី២៖ រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងទេសចរណ៍ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ទី៣៖ សម្របសម្រួលជាមួយវិស័យឯកជនក្នុងការរៀបចំបញ្ជីឈ្មោះបុគ្គលិកបម្រើការងារក្នុងវិស័យ ទេសចរណ៍ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ ទី៤៖ សហការ និងសម្របសម្រួលជាមួយគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទី៥៖ តាមដាន រៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មការចំពោះកិច្ចជាប្រចាំ។ ទី៦៖ កិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធការងារចាក់វ៉ាក់សាំងកូវីដ-១៩៕ខាងក្រោមនេះជាសេចក្តីសម្រេច របស់ក្រសួងទេសចរណ៍៖

  • អភិបាលសៀមរាបចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

    អភិបាលសៀមរាបចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

    នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់ដើម្បីត្រៀមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសនិងមានការចូលរួមពីឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។ ឯកឧត្តម អភិបាលខេត្តបានជំរុញដល់ក្រុមការងារប្រចាំការទាំងអស់ត្រូវអនុវត្តការងារនេះឱ្យបានហ្មត់ចត់ ជៀសវាងការគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវណែនាំដល់បងប្អូនដែលមកធ្វើចត្តាឡីស័កអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ សូមបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ(កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួម (ចូលរួមយុទ្ធនាការប្រឆាំងនឹងកូវីដ-១៩ ប្រើ QR Code “Stop covid-19 ទប់ស្កាត់កូវីដ-១៩”៕ ដោយ ស៊ាន សុផាត

  • ក្រសួងអប់រំ សម្រេចបង្កើតអនុគណៈកម្មការ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

    ក្រសួងអប់រំ សម្រេចបង្កើតអនុគណៈកម្មការ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការចំពោះកិច្ច សម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងអប់រំ។ យោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំខាងលើនេះនេះបានបញ្ជាក់ឱ្យដឹងថាគណៈកម្មការចំពោះកិច្ចនេះគឺមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធាន និងមានអនុប្រធានជា រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការចំនួន៦រូប និងសមាជិកចំនួន១៨រូប. គណៈកម្មការចំពោះកិច្ចនេះ មានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ ជាប្រធាន និងមានអនុប្រធាន-សមាជិកជាច្រើននាក់ផ្សេងទៀត៕ (សូមមើលសេចក្តីសម្រេចដូចខាងក្រោម)

  • ក្រសួងការងារសម្រេចបង្កើតអនុគណៈកម្មការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ក្រសួងការងារសម្រេចបង្កើតអនុគណៈកម្មការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយក្នុងការ បង្កើតអនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការក្រសួង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងការងារខាងលើនេះបានបញ្ជាក់ឱ្យដឹងថាគណៈកម្មការចំពោះកិច្ចនេះគឺមានឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន និងមានអនុប្រធានជា រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការចំនួន១០រូប និងសមាជិកចំនួន៥៦រូប៕ (សូមមើលសេចក្តីសម្រេចនេះដូចខាងក្រោម)

  • អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទទួលបានអំណោយជាសម្ភារការពារជម្ងឺកូវីដ១៩ ពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩

    អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទទួលបានអំណោយជាសម្ភារការពារជម្ងឺកូវីដ១៩ ពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩

    អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលអំណោយសម្ភារការពារជម្ងឺកូវីដ-១៩ ជាម៉ាស អាល់កុល និងជែលលាងដៃ ពីសប្បុរសជន លោកស្រី ស្រូយ ដារ៉ាពៅ និងលោកអនុសេនីយ៍ត្រី ជា ប៊ុនថេង ដើម្បីរួមចំណែកក្នុងការពង្រឹងការការពារជម្ងឺរាតត្បាតកូវីដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស់ចំនួន ៥០,០០០ម៉ាស់ អាល់កុលចំនួន ៣០០លីត្រ និងជែលលាងដៃចំនួន ២៨០ដប។ សម្រាប់សម្ភារដែលទទួលបាននេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ ដែលនេះជាកាយវិការដ៏ថ្លៃថ្លា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខមាលភាពដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋឲ្យកាន់តែបានល្អប្រសើរជាលំដាប់៕ ដោយ -រ៉ាវុធ

  • អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យស្ថានភាពទូទៅ របស់ប្រជាពលរដ្ឋ ចេញ-ចូល ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកស្អាង

    អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យស្ថានភាពទូទៅ របស់ប្រជាពលរដ្ឋ ចេញ-ចូល ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកស្អាង

    ខេត្តតាកែវ ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរ ដោយលោក ខាន់ សុខា អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពទូទៅ ការចេញ-ចូល របស់ពលរដ្ឋ នៅព្រំប្រទល់ ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកស្អាង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង ចូលក្នុងសហគមន៍ ជាពិសេស ព្រឹត្តិការណ៍ ២០កុម្ភៈ កុំឲ្យបន្តកើនឡើង ។ មានប្រសាសន៍ណែនាំ ដល់កងកម្លាំងឈរជើងប្រចាំការ នៅព្រំប្រទល់ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានលើកទ្បើងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណង បង្កើនការរឹតបន្តឹង លើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំង ក្នុងគោលដៅនិមួយៗ ធានាបាននូវប្រសិទ្ធភាព នៃការចូលរួម ប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ។…

  • គ្រូបង្រៀនម្នាក់ត្រូវបានក្រសួងអបប់រំធ្វើលិខិតស្ដីបន្ទោស ក្រោយការពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩ហើយ នៅតែទៅបង្រៀនសិស្ស

    គ្រូបង្រៀនម្នាក់ត្រូវបានក្រសួងអបប់រំធ្វើលិខិតស្ដីបន្ទោស ក្រោយការពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩ហើយ នៅតែទៅបង្រៀនសិស្ស

    យោងតាមលិខិតស្តីបន្ទោសរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧មីនាឆ្នាំ២០២១ បានឲ្យដឹងថា លោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ-១៩ ម្នាក់បានចូលរួម និងក្រោយមកបានមកបង្រៀន ដោយជួបផ្ទាល់ជាមួយសិស្សនៅក្នុងថ្នាក់ ។ ក្រសួងអប់រំបានប្រកាសស្តីបន្ទោសជាលាយលក្ខអក្សរ លោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តកំហុងឆ្គងក្នុងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺ-១៩ ក្នុងសហគមន៍ ដោយរសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន។ ក្រសួងបន្តថា លិខិតស្តីបន្ទោសនោះ អស់ប្រសិទ្ធភាពក្រោយរយៈពេល២ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះសាមីខ្លួនបានប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម។ ការស្តីបន្ទោសនោះត្រូវកត់ត្រាទុកក្នុងសំណុំលិខិតរបស់សាមីខ្លួន៕គឹម ទៀង