Category: Covid-19

  • សេចក្តីប្រកាសព័ត៌មានរបស់ខេត្តព្រះសីហនុ ស្តីពីករណីមរណភាព បុរសជនជាតិចិនឈ្មោះ RAO SHAOXING

    សេចក្តីប្រកាសព័ត៌មានរបស់ខេត្តព្រះសីហនុ ស្តីពីករណីមរណភាព បុរសជនជាតិចិនឈ្មោះ RAO SHAOXING

    សេចក្តីប្រកាសព័ត៌មានរបស់ខេត្តព្រះសីហនុ ស្តីពីករណីមរណភាព បុរសជនជាតិចិនឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ២៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កន្លងមក។

  • ក្រសួងផែនការ៖ បង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងផែនការ

    ក្រសួងផែនការ៖ បង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងផែនការ

    ក្រសួងផែនការ ចេញសេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងផែនការ ដើម្បីសម្របសម្រួល គ្រប់គ្រង ដឹកនាំ និងការងារប្រតិបត្តិការចាក់វ៉ាក់សាំង ជាមួយក្រសួងសុខាភិបាល ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងផែនការ។ដោយ -រ៉ាវុធ

  • សមត្ថកិច្ច ចុះនាំខ្លួនបុរសម្នាក់ ដែលមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ

    សមត្ថកិច្ច ចុះនាំខ្លួនបុរសម្នាក់ ដែលមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ

    កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេសមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ។

  • អភិបាលក្រុងកំពង់ឆ្នាំង៖ ផ្អាកជាបណ្តោះអាសន្ន៍នូវកម្មវិធីមង្គល់ការ ពិធីជលៀង និងការជួបជុំផ្សេងៗ

    អភិបាលក្រុងកំពង់ឆ្នាំង៖ ផ្អាកជាបណ្តោះអាសន្ន៍នូវកម្មវិធីមង្គល់ការ ពិធីជលៀង និងការជួបជុំផ្សេងៗ

    អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធមូលដ្ឋានភូមិ.ឃុំសង្កាត់និងសមត្ថកិច្ចសូមអោយផ្អាកជាបណ្តោះអាសន្ន៍នូវកម្មវិធីមង្គល់ការ ពិធីជលៀង និងការជួបជុំផ្សេងៗដែលមានមនុស្សជួបជុំច្រើននៅតាមកន្លែងផ្សេងៗចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីវិញផងដែរ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវិច ១៩ទៅក្នុងសហគមន៍។ អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើការពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ខ្ពស់និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ៣កុំនិង៣ការពារនេះផងដែរ ៕ដោយសុក្ខារិន

  • កម្លាំងសាមគ្គីយុវជនក្នុងស្មារតីស្ម័គ្រចិត្ត ដើម្បីសុខទុក្ខប្រជាជនយើង

    កម្លាំងសាមគ្គីយុវជនក្នុងស្មារតីស្ម័គ្រចិត្ត ដើម្បីសុខទុក្ខប្រជាជនយើង

    នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានរៀបចំ វេចខ្ចប់ និងនាំយក សម្ភារចំនួន ១០១កញ្ចប់ ដែល នៅក្នុង ១កញ្ចប់ៗមាន៖ ក្រមា ភេសជ្ជៈប៉ូការីស្វេត តែបៃតង ទឹកបរិសុទ្ធ ផ្លែប៉ោម ចេក ក្រូច និងនំប៉័ង ទៅចែកជូនក្រុមការងារ គ្រូពេទ្យ កងកម្លាំងចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យដង្កោរ។

  • អ្នកធ្វើចត្ដាឡីស័កនៅស្រុកក្រឡាញ់ ២៨នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ

    អ្នកធ្វើចត្ដាឡីស័កនៅស្រុកក្រឡាញ់ ២៨នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ

    សៀមរាប៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកក្រឡាញ់បានអនុញ្ញាតឱ្យពលករមកពីថៃចំនួន ២៨នាក់ទៀត ក្នុងនោះមានស្រី ១០នាក់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ក្រោយពួកគេបានបញ្ចប់ការធ្វើចត្តាឡីស័កនៅមណ្ឌលចត្ដាឡីស័កវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដាំផ្ញើនូវការថែទាំសុខភាពមួយចំនួនជាមួយពលរដ្ឋដែលបញ្ចប់ការធ្វើការចត្តាឡីស័កនេះ។ ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលសហការល្អជាមួយអាជ្ញាធរដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក្នុងការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ និងដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ លោកស្រីអភិបាលស្រុក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យត្រឡប់ទៅផ្ទះវិញ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យឆ្លងជំងឺកូវីដ១៩ និងត្រូវជួយការពារកុំឱ្យជំងឺនេះឆ្លងចូលសហគមន៍ដែលខ្លួនកំពុងរស់នៅ ដោយអនុវត្តតាមវិធានសំខាន់ៗទាំងឡាយរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធរ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ»។ គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែមីនានេះ ពលករដែលវិលត្រឡប់មកពីប្រទេសថៃចូលមកស្រុកក្រឡាញ់មានចំនួន ៥៣៥នាក់ ស្រី ២០៩នាក់ និងបានបញ្ចប់ចត្ដាឡីស័កចំនួន ៣៧នាក់។ ក្រៅពីនេះនៅមានពលករសរុប ៣៤១នាក់ទៀត កំពុងបន្តធ្វើចត្ដាឡីស័កនៅតាមមណ្ឌលចំនួន២ រួមមាន៖…

  • សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យក្រុម​ពេទ្យ​កង​ទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលចាក់វ៉ាក់​សាំងកូវីដ១៩

    សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យក្រុម​ពេទ្យ​កង​ទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលចាក់វ៉ាក់​សាំងកូវីដ១៩

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យក្រុមគ្រូពេទ្យរបស់កងទ័ពទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ពដែលត្រូវទៅទទួលវ៉ាក់សាំង។ ការណែនាំរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមាន​ករណីឆ្លងជំងឺ​កូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់។ សម្រាប់គ្រូពេទ្យកងទ័ព ដែលទទួលបន្ទុកក្នុងការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលសម្ភាសដល់កងទ័ព ដែលទៅចាក់វ៉ាក់សាំង។ សម្តេចបានបន្តថា ក្រុមគ្រូពេទ្យត្រូវតែការពារខ្លួនឱ្យបានម៉តចត់ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ ដោយសារតែការចម្លងជំងឺនេះ មិនបានរើសមុខអ្នកចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងនោះទេ។ សម្តេចពិជ័យសេនា ក៏បានបានផ្តាំដល់កងទ័ពទាំងអស់ កុំឱ្យមានការធ្វេសប្រហេសឱ្យសោះ ជាពិសេស ត្រូវអនុវត្តវិធាន​ការសុខាភិបាល​ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សម្តេចជំរុញឱ្យសម្ភាសសួរព័ត៌មានឱ្យបានច្រើនអំពីអ្នក​ជំងឺកូវីដ១៩ថ្មីខាង​លើនេះ ដើម្បីដឹងអំពីប្រភពចម្លងឱ្យច្បាស់លាស់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់,…

  • ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារ​កូវីដលើក​ទី១ ជូនកម្លាំងប្រដាប់អាវុធកើនដល់ចំនួន ១០៩,៥២៦​នាក់ ខណៈចាក់លើកទី២ បានចំនួន៧១,៦១៤នាក់។

    ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារ​កូវីដលើក​ទី១ ជូនកម្លាំងប្រដាប់អាវុធកើនដល់ចំនួន ១០៩,៥២៦​នាក់ ខណៈចាក់លើកទី២ បានចំនួន៧១,៦១៤នាក់។

    ភ្នំពេញ៖ បើតាម របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១០៩,៥២៦នាក់ ខណៈចាក់លើកទី២ បានចំនួន៧១,៦១៤នាក់៕

  • សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ភូមិចំនួន២ទៀត នៅស្រុកសំរោង ត្រូវបានបិទ ជាបណ្តោះអាសន្ន

    សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ភូមិចំនួន២ទៀត នៅស្រុកសំរោង ត្រូវបានបិទ ជាបណ្តោះអាសន្ន

    ខេត្តតាកែវ ៖ បើតាមការបញ្ជាក់ពី លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ភូមិពន្លឺ ឃុំជំរះពេន និងភូមិត្បាច ឃុំជើងគួ នៃស្រុកសំរោង ខេត្តតាកែវ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅសហគមន៍ ។ លោកអភិបាលស្រុកសំរោង ក៏សូមធ្វើការអំពាវនាវ ដល់ឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំនៅជិត ឬប៉ះពាល់អ្នក ដែលមកពីតំបន់ផ្សេង ដែលមានហានិភ័យខ្ពស់ ជាពិសេស ត្រូវស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៣កុំ ៣ការពារ ។លោក កេត ម៉ៅ អភិបាលស្រុក បានបន្តថា រដ្ឋបាលស្រុកសំរោង បានសម្រេចបិទ ការចេញចូលភូមិចំនួន២ទៀត ដែលមានអ្នកប៉ះពាល់ អ្នកមានវិជ្ជមានកូវិដ-១៩ ៕

  • អភិបាលខេត្តព្រៃវែង នាំយកអំណោយ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅតាមកន្លែងធ្វើចត្តាឡីស័ក

    អភិបាលខេត្តព្រៃវែង នាំយកអំណោយ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅតាមកន្លែងធ្វើចត្តាឡីស័ក

    អភិបាលខេត្តព្រៃវែង នាំយកអំណោយ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមជាមួយលោកអភិបាលរងខេត្ត និងសហការី បាននាំនូវអំណោយ និងសម្ភារមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងបានបែងចែកអំណោយសម្ភារ ជាច្រើនផ្សេងទៀត ដល់បណ្តាអាជ្ញាធរក្រុងស្រុកទាំង១៣ដើម្បីជួយឧបត្ថម្ភកន្លែងធ្វើចត្តាឡីស័កក្នុងស្រុករបស់ខ្លួននីមួយៗ។ សូមបញ្ជាក់ផងថា ទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លាដែលកើតចេញការផ្តួចផ្តើមពីភរិយា ឯកឧត្តម អភិបាល ខេត្ត បានខិតខំ គៀរគងសប្បុរសជននានា ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗដែលបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងត្រូវធ្វើចត្តាឡីស័កនាពេលនេះ។ នេះជាកាយវិការ និង ទឹកចិត្តដ៏ស្មោះសរបស់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនពលករដែលមកធ្វើចត្តាឡីស័ក ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវខិតខំជួយបងប្អូនអោយអស់លទ្ធភាព។ លើសពីនេះទៀតដែរ ឯកឧត្តម អភិបាល ខេត្ត បានអំពាវនាវដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាតតាមរយៈ “៣ការពារ ៣កុំ” ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕…