-
អាជ្ញាធរស្រុកកោះធំ ស្នើឱ្យផ្អាកអាជីវកម្មគ្រប់ប្រភេទ ដើម្បីជៀសវាងការចម្លងកូវីដ-១៩

-
ក្រសួងអប់រំ៖ ការពង្រឹងវិធានការសុវត្ថិភាពសុខភាពដើម្បី ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

-
ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ។ បើយោងតាម ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ការអញ្ជើញចុះត្រួតពិនិត្យនេះគឺឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។ សូមជម្រាបជូនថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ សម្រាប់ខេត្តកណ្តាលថ្ងៃនេះដែរក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ខណៈដែលថ្ងៃម្សិលមិញ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន ៦៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ តួលេខជាសរុប កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៨៤០នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់ និងករណីស្លាប់ចំនួន ០១នាក់៕ដោយ -រ៉ាវុធ
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 លើទារក និងកុមារ

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា (Moderna) បានចាប់ផ្តើមការសិក្សាវ៉ាក់សាំង Covid-19 របស់ខ្លួនលើកុមារដែលមានអាយុចាប់ពី៦ខែដល់១១ឆ្នាំ ខណៈក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ គ្រោងនឹងចុះឈ្មោះកុមារចំនួន៦ពាន់៧៥០នាក់នៅសហរដ្ឋអាមេរិក និងកាណាដាសម្រាប់ការសាកល្បងនេះ ។ នាយកប្រតិបត្តិក្រុមហ៊ុន ម៉ូឌែណា លោក ស្ទេហ្វេន បេនសែល (Stéphane Bancel) បាននិយាយថា ការសិក្សាលើកុមារនេះ នឹងជួយយើងអោយវាយតម្លៃអំពីសុវត្ថិភាព និងភាពស៊ាំនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់យើងចំពោះមនុស្សវ័យក្មេង ។ បច្ចុប្បន្នទាំងក្រុមហ៊ុន ម៉ូឌែណា និង ភីហ្វីហ្សឺ បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ពួកគេលើកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅកាលពីឆ្នាំមុន ប៉ុន្តែលទ្ធផលលើការសាកល្បងទាំងនេះមិនទាន់បញ្ចេញទេ ។ ដោយឡែកក្រុមហ៊ុន អាស្រ្តាហ្សេណេកា ក៏បានប្រកាសពីការធ្វើតេស្តលើកដំបូងរបស់ខ្លួនលើកុមារកាលពីខែមុនផងដែរ ខណៈដែលក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនលើទារក និងកុមារ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាទេ ៕ ប្រភព៖ Reuters
-
ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងស្តីពីការត្រៀមលក្ខណៈ ដើម្បីសម្របសម្រួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់បុគ្គលិកអប់រំ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងខេត្តកោះកុង

-
លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់នៅតំបន់ជ្រៃធំ ខេត្តកណ្ដាល

លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៧មីនា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ ខេត្តកណ្ដាល។បើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧មីនាឆ្នាំ២០២១ ដំណើរចុះពិនិត្យនោះ គឺធ្វើឡើងដោយឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។ សូមជម្រាបជូនថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ សម្រាប់ខេត្តកណ្តាលថ្ងៃទី១៧មីនាឆ្នាំ២០២១ បានឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ ខណៈដែលថ្ងៃ១៦មីនា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន៦៤នាក់។ ខេត្តកណ្ដាលគិតមកដល់ថ្ងៃទី១៧មីនាឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន១៥៨នាក់។ កម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២១ តួលេខជាសរុប បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១ពាន់៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៨៤០នាក់, នៅសល់អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់ និងករណីស្លាប់ចំនួន១នាក់៕
-
លោក ដូណាល់ ត្រាំ លើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានលើកទឹកចិត្តអោយអ្នកគាំទ្រគណបក្សសាធារណៈរដ្ឋរបស់លោក មួយក្នុងចំណោមក្រុមសំខាន់ៗអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេអោយបានពេញលេញ ។ អំឡុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បាននិយាយថា ខ្ញុំសូមស្នើអោយធ្វើវា (ការចាក់វ៉ាក់សាំង) ទៅកាន់មនុស្សដែលមិនចង់ទៅទទួលការចាក់វ៉ាក់សាំង ហើយនិងអ្នកជាច្រើនទៀតដែលបានបោះឆ្នោតអោយខ្ញុំ… នេះគឺការនិយាយដោយត្រង់ៗ ។ លោកបន្ថែមថា វាគឺពិតជាវ៉ាក់សាំងអស្ចារ្យ… វាគឺជាវ៉ាក់សាំងមានសុវត្ថិភាព ហើយវាជាអ្វីដែលត្រូវធ្វើ ។ ការអំពាវនាវខាងលើនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក អាន់ថូនី ហ្វាវស៊ី ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយដោយសង្ឃឹមថា អតីតប្រធានាធិបតីអាមេរិករូបនេះ អាចជំរុញអ្នកគាំទ្ររបស់លោកឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ៕ ប្រភព៖ AFP
-
អង់គ្លេសរកឃើញ២ករណីនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានដើមកំណើតនៅប្រទេសហ្វីលីពីន

អង់គ្លេស៖ អង់គ្លេសបានរកឃើញ២ករណីនៃវីរុស Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ខណៈបច្ចុប្បន្ន គេមិនទាន់ដឹងថាតើករណីទាំងនេះ ត្រូវបានគេរកឃើញនៅឯណាក្នុងប្រទេសនេះ ឬថាតើវីរុសនេះឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនមុនៗផ្សេងទៀតដែរឬអត់ ។ ប្រភពបានអោយដឹងថា ករណីមួយក្នុងចំណោមករណីទាំងពីរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើរអន្តរជាតិ ។ ចំណែកករណីមួយទៀត គឺមិនមែនជាករណីនាំចូលទេ ដែលនេះជាហេតុជំរុញអោយមានក្តីព្រួយបារម្ភអំពីការចម្លងក្នុងសហគមន៍ ។ មកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់ហ៊ាននិយាយទេ ថាតើផលប៉ះពាល់នៃវីរុសបំប្លែងខ្លួនថ្មីនេះខ្លាំងប៉ុណ្ណោះនោះ ។ សេវាសុខភាពសាធារណៈអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីរុសបំប្លែងខ្លួននេះ រួមបញ្ចូលទាំងកំឡាយគួរឲ្យកត់សម្គាល់មួយចំនួនផងដែររួមមាន E484K និង N501Y ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសគួរឲ្យព្រួយបារម្ភផ្សេងទៀត ។ សេវាសុខភាពសាធារណៈអង់គ្លេសបានរកឃើញពីរករណី នៃវីរុសនេះនៅអង់គ្លេស ។ ករណីមួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរអន្តរជាតិ ហើយមួយទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕ ប្រភព៖ Mirror
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២១លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៨ម៉ឺននាក់ និងជាសះស្បើយ៩៧លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២១លាន២៧ម៉ឺន៣ពាន់៤៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៨ម៉ឺន២ពាន់២១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៧លាន៧៨ម៉ឺន៧ពាន់៥១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន២៣ម៉ឺន១ពាន់៥៥០នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៣៦៧នាក់ និងជាសះស្បើយចំនួន២២លាន៣៤ម៉ឺន៣៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៦០ម៉ឺន៩ពាន់៦០១នាក់ ស្លាប់២៨ម៉ឺន២ពាន់៤០០នាក់ និងជាសះស្បើយ១០លាន២០ម៉ឺន៤ពាន់៥៤១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤៣ម៉ឺន៨ពាន់៤៦៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់៧៩នាក់ និងជាសះស្បើយ១១លាន៤ម៉ឺន៣ពាន់៣៧៧នាក់ ៕ ប្រភព៖ worldometers
-
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧៥នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៧មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៧៥នាក់ ដែលអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈទាំងអស់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២២នាក់។ កម្ពុជាគិតមកដល់ថ្ងៃ១៧មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨៤០នាក់ នៅសល់៦៦២នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់។