-
សូមរង់ចាំទស្សនា ចេញផ្សាយនៅពេលឆាប់ៗនេះ ភាពយន្តភាគ បង្ហាញពីជីវិតគ្រូពេទ្យដែលពលីកម្មដើម្បីមនុស្សជាតិ ប្រឆាំងនឹងជំងឺកូវីដ-១៩

-
អាជ្ញាធរស្រុកអង្គរបូរី ចុះផ្សព្វផ្សាយអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

តាកែវ៖ អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដឹកនាំដោយលោក ឌឹម គឹមសាន ជាអភិបាលស្រុក នៅព្រឹកថ្ងៃអង្គារិ៍នេះ បានចុះផ្សព្វផ្សាយអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀត ។ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរីនេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចូលរួមក្នុងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល នឹងរួមគ្នាប្រយុទ្ធប្រឆាំង ការការពារ នឹងទប់ស្កាត់ការរីករាលដាលជំងឺCOVID-19នៅក្នុងសហគមន៍ ២០កុម្ភៈ និងវិធានការការពារជំងឺCOVID-19របស់រាជរដ្ឋាភិបាលគឺ បីការពារ: ១.ពាក់ម៉ាស់ ២.លាងដៃ ៣កម្លាតសង្គម កម្លាតបុគ្គល បីកុំ: ១.កុំចូលទៅកន្លែងបិទជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំឱបគ្នាជាដើម ៕
-
រដ្ឋបាលខេត្តកណ្ដាល ប្រកាសផ្អាករៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងការជួបជុំផ្សេងៗជាបណ្តោះអាសន្ន

រដ្ឋបាលខេត្តកណ្ដាលនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានា បណ្តោះអាសន្នក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្តីលិខិតជូនដំណឹង រដ្ឋបាលខេត្តកណ្តាលបានណែនាំដល់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ អនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម ៖ ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំចាប់ពីជូន ដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ទី២៖ ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណី ប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ញាតិ ក្រុមគ្រួសារដោយត្រូវកាត់ បន្ថយមនុស្សចូលរួម ឱ្យនៅកម្រិតទាបបំផុត។ ទី៣៖ ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការរក្សាគម្លាត សុវត្ថិភាពសង្គម ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងវិធានការសុខាភិបាលផ្សេងទៀត។ ទី៤៖ ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយ នឹងអាជ្ញាធរមូលដ្ឋានក្នុងការងារទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមបញញចាក់ថា ចំណាត់ការប្រឆាំងនឹងជំងឺកូវី-១៩ របស់រដ្ឋបាលខេត្តកណ្ដាល បានធ្វើឡើងក្រោយប្រទេសកម្ពុជាបានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ រដ្ឋបាលខេត្តបានជំរុញឱ្យសាថារណជនចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល…
-
អង្គការសុខភាពពិភពលោកជំរុញឲ្យប្រទេសទាំងអស់បន្តយុទ្ធនាការចាក់វ៉ាក់សាំង ក្រោយប្រទេសធំៗនៅប្លុកអឺរ៉ុបផ្អាកការប្រើវ៉ាក់សាំង Covid-19 របស់ AstraZeneca

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះ បានស្នើឱ្យបណ្ដាប្រទេសទាំងអស់កុំបញ្ឈប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោយប្រទេសធំៗជាច្រើននៅប្លុកអឺរ៉ុប និងប្រទេសមួយក្នុងតំបន់អាស៊ី បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ។ ការអំពាវនាវរបស់អង្គការ WHO ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងបារាំងបានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ អាស្រ្តាហ្សេណេកា ក្រោយមានសេចក្ដីរាយការណ៍ពីបញ្ហាកំណកឈាមក្នុងសសៃឈាមត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុននេះក្នុងប្រទេសន័រវេស និងដាណឺម៉ាក ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក គ្រីស្ទាន លីនដ៍ម៉ៃយឺ (Christian Lindmeier) បាននិយាយថា មកទល់នឹងថ្ងៃនេះ មិនមានភស្ដុតាងណាមួយបញ្ជាក់ថា ឧប្បដិហេតុដែលបានកើតឡើង គឺត្រូវបានបង្កឡើង ឬមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ… ហើយវាគឺជាពេលវេលាដ៏សំខាន់ ក្នុងការបន្តយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតមនុស្ស និងកម្ចាត់វីរុសដ៏សាហាវមួយនេះ ៕ ប្រភព៖ Reuters
-
នាយករដ្ឋមន្ត្រីជប៉ុនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដូសដំបូងរួចរាល់ហើយ

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្ស៊ឺ-បាយអូអិនធិច (Pfizer-BioNTech) រួចរាល់ហើយ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតូក្យូ ក្នុងគោលបំណងធានាអំពីសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ ។ បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងរួចហើយ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ នឹងទទួលការចាក់វ៉ាក់សាំងដូសទី២របស់លោកនៅក្នុងរយៈពេល៣សប្តាហ៍ខាងមុខទៀត ។ កន្លងមក លោក ស៊ូហ្គា ធ្លាប់បានសន្យាថា ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនខ្លួនទាំង១២៦លាននាក់ នៅត្រឹមខែមិថុនាខាងមុខនេះ មុនការចាប់ផ្តើមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ។ សូមបញ្ជាក់ថា ការចាប់ផ្តើមចាក់វ៉ាក់សាំងរបស់លោក ស៊ូហ្គា ធ្វើឡើងមុនពេលដែលរូបលោកត្រូវអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅខែក្រោយនេះ ។ លោក ស៊ូហ្គា នឹងក្លាយជាមេដឹកនាំពិភពលោកដំបូងគេបង្អស់ ដែលជួបមុខផ្ទាល់ជាមួយលោក បៃដិន គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានា ធិបតីអាមេរិកកាលពីដើមឆ្នាំ២០២១នេះ ៕ ប្រភព៖ ស៊ីនហួរ
-
សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថា ជំងឺកូវីដ-១៩នេះ ជាឃាតករលាក់មុខក៏ដោយ ហើយការលះបង់របស់ក្រុមគ្រូពេទ្យ គឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ។ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះ យើងមិនដឹងថា ជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ ៕ ដោយ វណ្ណលុក
-
សម្តេចតេជោ បន្តអំពាវនាវដល់ជនរួមជាតិ អនុវត្តន៍តាមវិធានសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះ យើងមិនដឹងថា ជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១០៥នាក់ និងមានអ្នកជាសះស្បើយ ៨៨នាក់ ។ ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើនេះ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុប ១៤៣០ករណី ក្នុងនោះ អ្នកជំងឺ៨១៤នាក់ បានជាសះស្បើយ…
-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ (មួយចប់កម្មវិធីខ្មែរ-អង់គ្លេស) នៅសាលា ប៊ែលធី អន្តរជាតិ ដល់កូនទាំង ៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បាននាំយកអាហារូបករណ៍ពិសេសសិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាប្រពន្ធរបស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សម្រាប់ផ្តល់ជូនកូនៗក្នុងបន្ទុកទាំង ៤នាក់…
-
សម្តេចតេជោ និង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ដល់កូនទាំង៤ របស់លោក ឡៅ វណ្ណា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ (មួយចប់កម្មវិធីខ្មែរ-អង់គ្លេស) នៅសាលា ប៊ែលធី អន្តរជាតិ ដល់កូនទាំង ៤នាក់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាភរិយារបស់លោក ឡៅ…
-
រកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១០៥នាក់
