Category: Covid-19

  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកការរៀប​ចំអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំនានា ដើម្បីកាត់​បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកការរៀប​ចំអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំនានា ដើម្បីកាត់​បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍

    ភ្នំពេញ៖ អនុវត្តតាម អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសឱ្យផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការ រីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅរាជធានីភ្នំពេញ។ ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើង បន្ទាប់ពីមាន នៃកម្ពុជា និងច្បាប់ ក៏ដូចជាអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»  គឺបានស្នើដល់ម្ចាស់កម្មវិធី ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាប និងសូមចូលរួមអនុវត្តដោយស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដូចខាងក្រោម៖ ១៖ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធី ជួបជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទពិធីមង្គលការ និងពិធីជួបជុំនានា នៅទូទាំងប្រទេស

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទពិធីមង្គលការ និងពិធីជួបជុំនានា នៅទូទាំងប្រទេស

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យបិទពិធីមង្គលការ និងពិធីជួបជុំនានា នៅទូទាំងប្រទេស​ជាបណ្តោះអាសន្ន។ ការដាក់បទបញ្ជាទៅអភិបាលរាជធានី-ខេត្ត ធ្វើឡើងបន្ទាប់ពីរកឃើញថា បុរសម្នាក់ដែលជាអ្នកកំដរកូនកំឡោះ មានផ្ទុកមេរោគកូវីដ-១៩ ខណៈដែលខ្លួនធ្វើចត្តាឡីស័កមិនគ្រប់លក្ខណៈ៕

  • ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំង​អាវុធហត្ថ​បន្តការពារ ត្រួតពិនិត្យ និងត្រៀម​អន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត

    ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំង​អាវុធហត្ថ​បន្តការពារ ត្រួតពិនិត្យ និងត្រៀម​អន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត

    ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថនៅទូទាំងរាជធានីភ្នំពេញ ត្រូវបន្តចូលរួមការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញដែលមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។ ការដាក់បញ្ជានេះធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន អំពាវនាវហើយអំពាវនាវទៀត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា «យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា កុំថាឡើយជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ»។ ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទ ក្នុងការដាស់តឿនក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត​។ * វិធានការ៣ការពារ រួមមាន៖ ពាក់មាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម…

  • ACC នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ប្រធានបទ «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»

    ACC នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ប្រធានបទ «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»

    ក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ទៅលើប្រធានបទ «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» តាមប្រព័ន្ធអ៊ីនធើណែត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

  • ផ្អាកជាបណ្តោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    ផ្អាកជាបណ្តោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។យោង ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕

  • អនុញ្ញាតឲ្យបើកដំណើរការទីតាំង២១កន្លែង ឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដនៅទីនោះ

    អនុញ្ញាតឲ្យបើកដំណើរការទីតាំង២១កន្លែង ឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដនៅទីនោះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ នេះបើតាមលិខិតអនុញ្ញាតដែលទទួលបាននៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។ បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ៖ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។ សូមជម្រាបថា ៖គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់ ក្នុងនោះដែរអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំពេញនៅយប់នេះ

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំពេញនៅយប់នេះ

    ភ្នំពេញ៖ ក្រោយមានសម្លេងមួយ បានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖ «គិតត្រឹមល្ងាចនេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។ សូមជម្រាបថា ៖កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

  • ខេត្តតាកែវបិទសាលារៀន១៧ក្នុងស្រុក២ក្រោយមានអ្នកជំងឺកូវីដ-១៩ចូលទៅកាន់តំបន់នោះ

    ខេត្តតាកែវបិទសាលារៀន១៧ក្នុងស្រុក២ក្រោយមានអ្នកជំងឺកូវីដ-១៩ចូលទៅកាន់តំបន់នោះ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃ១៥មីនាឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានករណីបុគ្គលម្នាកើមានវិជ្ជមានកូវីដ-១៩ បានចូលរួមក្នុងពិធីមង្គលការកាលពីថ្ងៃទី១២មីនាឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តបានប្រកាសផ្អាកបណ្ដោះអាសន្ននូវដំណើរការគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជនចំនួន១៧។ ក្នុងនោះក្នុងស្រុកសំរោងមានសាលារៀនចំនួន៨ និងក្នុងស្រុកបាទីមានសាលារៀនចំនួន៩។

  • សម្តេចតេជោ ហ៊ុន សែន ណែរនាំដល់អភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ណែរនាំដល់អភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩

    ភ្នំពេញ៖ យោងតាមសារសំឡេងណែនាំមួយ ចែកចាយតាមបណ្តាញសង្គម នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែរនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេច បានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ ។ តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះ វិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះ មិនទាន់មានវិធានការនៅឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពត ដែលអ្នកកើតជំងឺកូវីដ១៩ បានទៅចូលរួមក្នុងពិធី នាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។ សម្តេច មានប្រសាសន៍ថា “ខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត។ សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម”។ សម្តេចតេជោ ហ៊ុន សែន បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ…

  • នារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩

    នារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩

    ខេត្តកំពង់ស្ពឺជូនដំណឹងស្ដីពី ករណីនារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្តិនៅក្នុងភូមិសាស្រ្តក្រុងច្បារមនខេត្ត កំពង់ស្ពឺ។