Category: Covid-19

  • អ្នកបើកបររថយន្តម្នាក់រងការពិន័យក្រោយពីបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    អ្នកបើកបររថយន្តម្នាក់រងការពិន័យក្រោយពីបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥មីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មោះ កី កុសល ភេទ ប្រុស បើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ មួយគ្រឿងបានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត។ យោងតាមអនុក្រឹត្យលេខ៣៧ ចុះថ្ងៃទី១២មីនាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ រដ្ឋបាលខេត្តត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

  • ប្រជាជាតិ​ធំ​ៗ​នៅ​ប្លុក​អឺរ៉ុប​សម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​traZe​n​e​ca​ ​ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព

    ប្រជាជាតិ​ធំ​ៗ​នៅ​ប្លុក​អឺរ៉ុប​សម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​traZe​n​e​ca​ ​ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព

    ​បរទេស​៖​ ​បណ្តា​ប្រទេស​ជា​ច្រើ​នៅ​ប្លុក​អឺរ៉ុប​ ​ក្នុង​នោះ​រួម​មាន​អាល្លឺម៉ង់​ ​បារាំង​ ​អ៊ីតាលី​ ​និង​អេស្ប៉ា​ញ​ ​បាន​សម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ ​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃឈាម​ ​លើ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​រួច​ ​បើ​ទោះបីជា​ក្រុមហ៊ុន​ផ្ទាល់​ ​និង​និយ័ត​ករ​អន្តរជាតិ​និយាយ​ថា​ ​មិន​មាន​ភស្តុតាង​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក៏ដោយ​ ​។​ បើ​តាម​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ (​E​m​man​u​e​l​ ​Ma​cron) ​ប្រទេស​របស់​លោក​បាន​សម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​យ៉ាងហោចណាស់​រហូតដល់​រសៀល​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ដើម្បី​ជា​វិធានការ​បង្ការ​ទុកជាមុន​ ​ចំពោះ​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​សុវត្ថិភាព​ ​ប៉ុន្តែ​លោក​ ​ម៉ា​ក្រុង​ ​មិនបាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​នេះ​ទេ​ ​។​ ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខ​ទៀត​នេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ដាក់​សំណើ​សុំ​ការអនុញ្ញាត​ពី​សហរដ្ឋអាមេរិក​ ​សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ខណៈ​បច្ចុប្បន្ន​អាមេរិក​បាន​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ Jo​h​n​son​ & Jo​h​n​son​ ​៕​ ​ប្រភព​៖​ ​A​P

  • ​ប្រជាជន​កូរ៉េ​ខាងត្បូង​ចំនួន​១​២​លាន​នាក់​​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​នៅ​ត្រឹម​ចុងខែ​មិថុនា​ខាងមុខនេះ

    ​ប្រជាជន​កូរ៉េ​ខាងត្បូង​ចំនួន​១​២​លាន​នាក់​​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​នៅ​ត្រឹម​ចុងខែ​មិថុនា​ខាងមុខនេះ

    ​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​ខ្លួន​មាន​គោលបំណង​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដល់​ប្រជាជន​អោយ​បាន​១​២​លាន​នាក់​ ​ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​៥​២​លាន​នាក់​ ​នៅ​ត្រឹម​ចុងខែ​មិថុនា​ខាងមុខនេះ​ ​។​ បើ​តាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ (K​D​CA​) ​ការ​ចាក់​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា​នេះ​ ​ហើយ​ការ​ចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​២​ ​នឹង​ចាប់ផ្តើម​ពី​ស​ប្តាហ៍​ទី​៤​ ​នៃ​ខែ​មីនា​ ​រហូតដល់​ខែ​មិថុនា​ ​ដោយ​នឹង​មាន​ការចូលរួម​ពីសំណាក់​ក្រុម​មនុស្ស​សំខាន់​ៗ​ចំនួន​៦​ក្រុម​ ​ក្នុង​នោះ​រួម​មាន​ក្រុម​អ្នកជំងឺ​ ​ក្រុម​បុគ្គលិក​ពេទ្យ​នៅ​តាម​មជ្ឈមណ្ឌល​ថែទាំ​ដែល​មាន​អាយុ​ចាប់ពី​៦​៥​ឆ្នាំ​ឡើង​ទៅ​ ​និង​ក្រុម​មនុស្ស​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់​ ​ដូចជា​ក្រុម​មនុស្សចាស់​ ​ក្រុម​ជន​ពិការ​ ​និង​ក្រុម​ជនអនាថា​ ​។​ ​ចំណែក​ឯកា​រ​ចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​៣​ ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​កក្កដា​ខាងមុខ​ ​ដែល​ភាគច្រើន​នឹង​ផ្តោត​ទៅលើ​សាធារណជន​ទូទៅ​ ​។​ សូម​ជម្រាប​ថា​ ​កូរ៉េ​ខាងត្បូង​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​៧​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ត្រឹម​ខែកញ្ញា​ខាងមុខ​ ​ដើម្បីឲ្យ​មាន​ភាព​ស៊ាំ​ជា​សហគមន៍​នៅ​ត្រឹម​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំងការពារ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ

    ​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំងការពារ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ

    ​ម៉ាឡេស៊ី​៖​ ​រដ្ឋ​ម​ន្រ្តី​សម្របសម្រួល​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ​ ​។​ ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ការ​ច្នៃប្រឌិត​ម៉ាឡេស៊ី​ ​លោក​ ​ខៃ​រី​ ហ្សា​ម៉ា​លូ​ដ​ឌី​ន​ (K​hairy​ ​Jam​a​l​u​d​din​) ​និយាយ​ថា​ ​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​នឹង​ត្រូវ​ចាប់ផ្តើម​ចែកចាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ហើយ​រូបលោក​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ ​ដែល​ទទួល​ចាក់​វ៉ាក់សាំង​នេះ​នៅ​រដ្ឋ​ ​នី​ជើ​រី​ ​សែម​ប៊ី​លែ​ន​ (N​e​g​e​r​i​ S​e​m​b​i​l​an​) ​។​ សូម​ជម្រាប​ថា​ ​ប្រទេស​ម៉ាឡេស៊ី​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ប្រជាជន​ឲ្យបាន​យ៉ាងហោចណាស់​៨​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា​៣​២​លាន​នាក់​នៅ​ត្រឹម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៧​៧​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៧​លាន​៤​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៧​៧​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៧​លាន​៤​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​០​លាន​៧​៧​ម៉ឺន​៩​២​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៧​ម៉ឺន​២​ពាន់​៧​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៧​លាន​៤​១​ម៉ឺន​៥​ពាន់​៩​៤​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​១​៣​ម៉ឺន​៨​ពាន់​៥​៨​៦​នាក់​ ​ស្លាប់​ចំនួន​៥​៤​ម៉ឺន​៨​ពាន់​១​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​២​៨​ម៉ឺន​៦​ពាន់​៥​៥​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​៥​២​ម៉ឺន​៥​ពាន់​៤​៧​៧​នាក់​ ​ស្លាប់​២​៧​ម៉ឺន​៩​ពាន់​៦​០​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​១​ម៉ឺន​១​ពាន់​៩​៥​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៤​០​ម៉ឺន​៩​ពាន់​៥​៩​៥​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​ពាន់​៨​៩​២​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​ម៉ឺន​៥​ពាន់​៦​៣​១​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s ​

  • អភិបាលខេត្ត កែប ចុះពិនិត្យកំលាំងប៉ុស្តិ៍ប្រចាំការ និងត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ

    អភិបាលខេត្ត កែប ចុះពិនិត្យកំលាំងប៉ុស្តិ៍ប្រចាំការ និងត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ

    ខេត្តកែប ÷ ឯកឧត្តម  សោម  ពិសិដ្ឋ  អភិបាលខេត្ត អញ្ជើញចុះពិនិត្យ កំលាំងប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ចូលមកកាន់ភូមិសាស្ត្រខេត្ត កែប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ​ដើម្បីជម្រុញការអនុវត្តវិធានការ សុខាភិបាល  អោយបានម៉ឹងម៉ាត់ ក្នុងការបង្ការទប់ស្តាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តកែប ដាក់ប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋចូលមកកាន់ខេត្ត។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ថ្លែងថា គោលដៅចំបងនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមានការវាស់កំដៅ ជំរុញការពាក់ម៉ាស់ និង អប់រំណែនាំរក្សាគម្លាតសុវត្តិភាពនៅក្នុងការធ្វើដំណើរ  ពិសេសជំរុញការអនុវត្តវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។ ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យដែលអាជ្ញាធរខេត្តកែប ដាក់នោះគឺមាន៣ចំណុច៖  ១៖  លើដងផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន(ព្រំប្រទល់ ស្រុកដំណាក់ចង្អើរ  ខេត្ត កែប  ជាមួយស្រុកកំពង់ត្រាច  ខេត្ត កំពត )  ស្ថិតក្នុងឃុំពងទឹក…

  • អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យគោលដៅ ដែលរដ្ឋបាលខេត្តធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

    អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យគោលដៅ ដែលរដ្ឋបាលខេត្តធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

    នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ យោងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពមិនទាន់ធូរស្រាល ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងគណៈកម្មាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តបានចុះត្រួតពិនិត្យមេីលគោលដៅចំនួន៤ទីតាំង គឺឃុំព្រែកខ្សោយ (ក) ឃុំព្រែកខ្សោយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ដែលរដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនៅតែបន្តកើនឡើងនេះ។ ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនេះ ឯកឧត្តម អភិបាល ខេត្ត ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេស លោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ៕ដោយ -រ៉ាវុធ

  • អភិបាលខេត្តកំពង់ធំនាំយកអំណោយសម្តេចតេជោជួបសំណេះសំណាលជាមួយពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ

    អភិបាលខេត្តកំពង់ធំនាំយកអំណោយសម្តេចតេជោជួបសំណេះសំណាលជាមួយពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ

    ខេត្តកំពង់ធំ៖បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី១៤ខែមីនាចំនួន៦៦នាក់ត្រូវបានឯកឧត្ដមសុខលូអភិបាលខេត្តកំពង់ធំនិងក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយក​អំណោយសម្ដេចតេជោ(ឃីត១កញ្ចប់) ជូនបងប្អូនពលករនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំនិងបន្ត​ជួប​ពលករដែល​កំពុងធ្វើចត្តាឡឺស័កនៅស្រុកសន្ទុកចំនួន៣៦នាក់ស្រុកបារាយណ៍ចំនួន៧១នាក់ស្រុកតាំងគោកចំនួន៤៣នាក់និងស្រុកកំពង់ស្វាយ៣៥នាក់សរុបទាំងអស់ចំនួន២៥១នាក់នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១។ ជាមួយគ្នានោះដែរឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គ​មហា​សេនា​បតី​តេជោហ៊ុនសែននិងសម្តេចកិតត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះបងប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់រូបដែលកំពុងធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្តកំពង់ធំព្រមទាំងផ្តាំផ្ញើឲ្យអាជ្ញាធរខេត្តអាជ្ញាធរស្រុកសូមយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូនទោះបីជាមានការ​លំបាក​យ៉ាងណា​ក៏ដោយត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។ ទន្ទឹមនឹងនោះដែរឯកឧត្តមសុខលូបានអំពាវនាវដល់ពលករទាំងអស់បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទទួលបានលទ្ធផលអវិជ្ជមាននៅពេលត្រឡប់ទៅផ្ទះវិញសូមអនុវត្តនូវវិធានការ៣ការពារ៣កុំរបស់រាជរដ្ឋាភិបាលនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសសូមរក្សាអនាម័យត្រូវពាក់​ម៉ាស់នៅពេលចាំបាច់ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកុលឬជែលរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិចឲ្យបាន១.៥ម៉ែត្រកុំទៅកន្លែងបិទជិតកុំទៅកន្លែងមានមនុស្សច្រើនកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នានិង​ចូលរួម​ស្កេនQR Code នៅគ្រប់ទីកន្លែងដែលពុកម៉ែបងប្អូនទៅដល់ដែលអាចទទួលបានដំណឹង​ឆាប់​រហ័សប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ១៩។ ចុងក្រោយឯកឧត្តមសុខលូក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ក្រុង-ស្រុកទាំង៩សូមធ្វើការណែ​នាំដល់​បងប្អូន​ប្រជាពលរដ្ឋដែលមានបំណងចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ដូចជាបុណ្យផ្កាបុណ្យបច្ច័យបួនបុណ្យទក្ខិណានុប្បទានជាដើមសូមផ្អាកបណ្ដោះអាសន្នលើកលែង​ចំពោះ​ពិធីបុណ្យ​ចាំបាច់ដូចជាបុណ្យសពបុណ្យគំរប់ខួប៧ថ្ងៃ១០០ថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍ដាច់ខាតត្រូវតែ​ណែនាំដល់ម្ចាស់​កម្មវិធីធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួមក្នុងមួយតុគឺមានអ្នកចូលរួមតែ៥នាក់ប៉ុណ្ណោះហើយអ្នកចូលរួមទាំងអស់ការធ្វើអនាម័យនិងការវាស់កំដៅការពាក់ម៉ាសការរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ដោយប៊ុន​រដ្ឋា

  • សម្លេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំ​ពេញ​ទាំងយប់ ត្រូវបាន អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ ច្រានចោល

    សម្លេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំ​ពេញ​ទាំងយប់ ត្រូវបាន អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ ច្រានចោល

    ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោល សារមានសម្លេងមួយ ដែលបានចែកចាយក្នុងបណ្តាញ​សង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ។ លោក បញ្ជាក់ថា ៖ « រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។ កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន៕

  • ទីតាំងចំនួន២១កន្លែង ត្រូវបានរដ្ឋបាល រាជធានីភ្នំ ពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការ ឡើងវិញ​ក្រោយ មិនមានអ្នកឆ្លងកូវីដនៅទីនោះ

    ទីតាំងចំនួន២១កន្លែង ត្រូវបានរដ្ឋបាល រាជធានីភ្នំ ពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការ ឡើងវិញ​ក្រោយ មិនមានអ្នកឆ្លងកូវីដនៅទីនោះ

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរ ការទីតាំងចំនួន២១ កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ បើទោះបីអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១នេះ ត្រូវគោរពតាម វិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។ ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់ ក្នុងនោះដែរអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕