-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំ នូវទីតាំងចំនួន០២កន្លែងក្នុងស្រុករតនមណ្ឌលដើម្បីធ្វើជាកន្លែងឈាបនដ្ឋានសម្រាប់បួជាសព អ្នកស្លាប់ដោយកូវីដ-19 និងទីកន្លែងសំរាប់បញ្ចុះសពបងប្អូនសាសនិកខ្មែរឥស្លាម

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តមួយក្រុម ដោយមានវត្តមានឯកឧត្តម អស់លោកជាអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ មួយចំនួន ព្រមទាំងអស់លោកជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុករតនមណ្ឌល បានចុះទៅពិនិត្យមើលនូវទីតាំងមួយកន្លែង ដែលគ្រោងនិងសាងសង់”ទីឈាបនដ្ឋានបូជាសព” អ្នកដែលបានស្លាប់ដោយជម្ងឺរាតត្បាតកូវីដ-19។ ទីតាំងដែលត្រូវសាងសង់ឆាប់ខាងមុខនេះ គឺ៖ស្ថិតនៅក្នុងព្រៃធម្មជាតិមួយកន្លែង ក្បែរទីតាំង “វត្តភ្នំស្លឹក” ក្នុងភូមិសាស្ត្រ ឃុំស្តៅ នៃ ស្រុករតនមណ្ឌល។ ការចុះពិនិត្យមើលនូវទីតាំងខាងលើនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះនិងបន្ទាប់ពីដំណើរចុះត្រួតពិនិត្យមើលបងប្អូនពលករនៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកមួយចំនួនតាមបន្ទាត់ព្រំដែនភាគខាងលិចរបស់ខេត្តបាត់ដំបងហើយក្នុងការចុះពិនិត្យទីតាំងដែលគ្រោងរៀបចំកសាងទីកន្លែងបូជាសពនេះ ក៏មានវត្តមាន ព្រះគ្រូចៅអធិការវត្តភ្នំស្លឹក ចូលរួមផងដែរ។ ការចុះទៅពិនិត្យទីតាំងដ៏សមគួរ ក្នុងការសាងសង់នូវទីកន្លែងឈាបនកិច្ច ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជម្ងឺឆ្លងកូវីដ-19 នេះ គឺធ្វើឡើងបន្ទាប់ពីមានការណែនាំ និងអនុសាសន័ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជានិងវិធានការបន្ទាន់ដល់អាជ្ញាធរខេត្ត រាជធានី ឲ្យពិនិត្យមើលទីតាំងសមស្របដើម្បីធ្វើទីតាំងសម្រាប់បូជាសព អ្នកដែលស្លាប់ដោយជម្ងឺឆ្លងដ៏កាចសាហាវ កូវីដ-19 តាមបណ្តាខេត្តនីមួយៗ របស់ខ្លួន ដើម្បីត្រៀមបង្ការជាមុន។ បើតាមការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅក្នុងការចុះពិនិត្យមើលទីតាំងសាងសង់ទីឈាបនដ្ឋានសម្រាប់ធ្វើកិច្ចបូជាសពអ្នកដែលស្លាប់ ដោយជម្ងឺឆ្លងកូវីដ-19…
-
យើងរួមគ្នាអភិរក្សកេរដំណែលវប្បធម៌ដូនតា ហើយប្តេជ្ញាអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារទាំងអស់គ្នា

-
សេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

-
ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា វ៉ាក់សាំងការពារកូវីដ១ ប្រមាណ ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ តាមសារសំឡេងក្នុងឱកាសតែងតាំងលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការងារចាក់វ៉ាក់សាំងទូទាំងប្រទេសនាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជាឆាប់ៗនេះ ខណៈផែនការកម្ពុជា ចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិចរង្វង់ជាង ១០លាននាក់។ នៅក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ ក៏នឹងមានវ៉ាក់សាំង Sinovac ១លាន ៥សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និងAstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជា ក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ ហើយកិច្ចការងារនេះ គឺផ្តល់ជូនលោកជំទាវ ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង។ តាមរយៈការយកចិត្តទុកដាក់ សម្តេចនាយករដ្ឋមន្ត្រី…
-
រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅបុរីវិមាន ភ្នំពេញ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត គឺស្ត្រី អាយុ៣៦ឆ្នាំ និងមានអ្នកពាក់ព័ន្ធ៤នាក់ (ស្រី៣នាក់) ធ្វើឲ្យកើន ឡើង១៤កន្លែង ក្រោយពីស្ត្រីរូបនេះធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារក្រសួង សុខាភិបាល បានបន្តការរកឃើញស្ត្រីម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ នាវេលាម៉ោង១៨៖០០០នាទីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ លោក ជា ពិសី បន្តថា ស្ត្រីជាអ្នកជំងឺកូវីដ១៩ មានឈ្មោះ ប៊ុត គីមឡី អាយុ៣១ឆ្នាំ ធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ និងត្រូវបានក្រុមការងារក្រសួងសុខាភិបាល បញ្ជូនទៅ ព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The…
-
ប្រមុខរាជរដ្ឋាភិបាល បង្កើតបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបង្គាប់ការឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានស្នើតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។ បន្ថែមពីនេះ សម្តេចអគ្គមហេសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានីខេត្តផងដែរ។ សម្តេចតេជោ ហ៊ុន…
-
ប្រមុខរាជរដ្ឋាភិបាល បង្កើតបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាន (មានវីដេអូ)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបង្គាប់ការឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានស្នើតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។ បន្ថែមពីនេះ សម្តេចអគ្គមហេសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានីខេត្តផងដែរ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា…
-
រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅបុរីវិមាន ភ្នំពេញ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត គឺស្ត្រី អាយុ៣៦ឆ្នាំ និងមានអ្នកពាក់ព័ន្ធ៤នាក់ (ស្រី៣នាក់) ធ្វើឲ្យកើនឡើង ១៤កន្លែង ក្រោយពីស្ត្រីរូបនេះធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារក្រសួង សុខាភិបាល បានបន្តការរកឃើញស្ត្រីម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ នាវេលាម៉ោង១៨៖០០០នាទីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ លោក ជា ពិសី បន្តថា ស្ត្រីជាអ្នកជំងឺកូវីដ១៩ មានឈ្មោះ ប៊ុត គីមឡី អាយុ៣១ឆ្នាំ ធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ និងត្រូវបានក្រុមការងារក្រសួងសុខាភិបាល បញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great…
-
សម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈកម្ពុជាអាចទទួលបានវ៉ាក់សាំង ១.៥លានដូសទៀត

ភ្នំពេញ៖ តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសារសំឡេងនោះថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាននេះ ដើម្បីដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដើម្បីឱ្យការងារនេះ (ការងារចាក់វ៉ាក់សាំងកូវីដ-១៩) ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយខ្ញុំសូមចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន…
