Category: Covid-19

  • ​អ៊ី​រ៉​ង់​សម្រេច​ផ្អាក​ជើង​ហោះហើរ​មកពី​អ៊ី​រ៉ា​ក់ទាំងអស់មួយសប្តាហ៍ ​ដោយសារ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី

    ​អ៊ី​រ៉​ង់​សម្រេច​ផ្អាក​ជើង​ហោះហើរ​មកពី​អ៊ី​រ៉ា​ក់ទាំងអស់មួយសប្តាហ៍ ​ដោយសារ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី

    ​អ៊ី​រ៉​ង់​៖​ ​រាល់​ជើង​ហោះហើរ​ទាំងអស់​មកពី​ប្រទេស​អ៊ី​រ៉ា​ក់ ​ត្រូវ​បាន​ផ្អាក​ ​ឬ​ពន្យារពេល​មួយ​ស​ប្តាហ៍​គិត​ត្រឹម​ថ្ងៃអាទិត្យ​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អង្គភាព​អាកាសចរណ៍ស៊ីវិល​ប្រទេស​អ៊ី​រ៉​ង់ ​។​ សេចក្តីថ្លែង​ការណ៍​ដែល​ចុះផ្សាយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​របស់​អ៊ី​រ៉​ង់ ​I​RN​A​ ​បាន​អោយ​ដឹង​ថា​ ​ការ​សម្រេច​ចិត្ត​បែប​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ជា​វិធានការ​ការពារ​ជាមុន​ ​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាជន​អ៊ី​រ៉​ង់ ​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​ ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ត្រូវ​ជូនដំណឹង​ដល់​អ្នកដំណើរ​អំពី​វិធានការ​ណ៍​ថ្មី​អោយ​បាន​ទាន់ពេល​វេលា​ ​។​ ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ប្រទេស​អ៊ី​រ៉​ង់​ក៏បាន​ព្រមាន​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​ ​អំឡុង​ថ្ងៃបុណ្យ​ឈប់​សម្រាក​ឆ្នាំ​ថ្មី​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ខាងមុខនេះ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

    ​ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

    ​ថៃ​៖​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ខាងមុខនេះ​ ​ថៃ​នឹង​ចាប់​អនុវត្ត​ការ​បន្ធូរបន្ថយ​លើ​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដែលគេ​ហៅឈ្មោះ​ថា​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​តាម​តំបន់​ (​Area​ ​Quarantine​) ​ដើម្បី​ជំរុញ​វិ​ស​័​យ​ទេសចរណ៍​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​។​ វិធានការ​ថ្មីៗ​នេះ​គឺ​ស្ថិត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ស្ដារសេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​ ​។​ ​ប៉ុន្តែ​សហ​ព័ន្ធ​ឧស្សាហកម្ម​ថៃ​និយាយ​ថា​ ​ទោះបី​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ត្រូវ​បន្ថយ​មក​នៅ​រយៈពេល​តែ​០​៧​ថ្ងៃ​ក៏ដោយ​ ​ក៏​វា​នៅតែ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​ ​ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​យើង​គួរ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឲ្យបាន​គ្រប់គ្នា​ ​នោះ​ទើប​ជា​គន្លឹះ​ដ៏​សំខាន់​ ​ដែល​អាច​ឆ្ពោះទៅ​រកការ​បើក​ព្រំដែន​ឡើងវិញ​ ​។​ យ៉ាងណាមិញ​ ​ស្ថិត​ក្រោម​ផែនការ​ខាងលើ​នេះ​ ​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នឹង​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​មួយ​ស​ប្តាហ៍ ​ប៉ុណ្ណោះ​ ​ដែល​ពីមុន​គឺ​២​ស​ប្តាហ៍ ​។​ ​ក្រោយ​ធ្វើ​ច​ត្តាឡី​ស័ក​មួយ​ស​ប្ដាហ៍​រួចរាល់​ ​អ្នកទេសចរ​ណ៍​អាច​ធ្វើដំណើរ​ទៅកាន់​គ្រប់​ខេត្ត​ក្រុង​របស់​ប្រទេស​ថៃ​ ​ខណៈ​អ្នក​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ចំណាយ​ពេល​១​០​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា

    រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា

    រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ទៀត ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕

  • រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន ដែលមានខ្លឹមសារដូចខាងក្រោម៖

  • ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​ក្រុម​ជំនាញ​រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ​បង្ហាញ​ថា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ខ្លួនហើយ ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ឡើយ

    ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​ក្រុម​ជំនាញ​រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ​បង្ហាញ​ថា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ខ្លួនហើយ ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ឡើយ

    ​អង់គ្លេស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​បញ្ជាក់​ថា​ ​ការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ទិន្នន័យ​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ ​មិនបាន​បង្ហាញ​ភស្ដុតាង​ណាមួយ​ ​ពី​ការ​កើន​ឡើង​ហា​និ​ភ័យ​ ​នៃ​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​នោះ​ទេ​ ​។​ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិន្ន ​ន័យ​សុវត្ថិភាព​របស់​អ្នក​ចាក់​វ៉ាក់សាំង​ជាង​១​៧​លាន​នាក់​នៅ​អង់គ្លេស​ ​និង​អឺរ៉ុប​ ​មិន​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ហា​និ​ភ័យ​ ​នៃ​ការ​ស្ទះ​ស​សៃ​ឈាម​សួត​ ​ឬ​កំណក​ឈាម​ជាដុំ​តូច​ៗ​ក្នុង​ស​សៃ​ឈាម​ ​ក្នុងចំណោម​ក្រុម​មនុស្ស​ ​ដោយ​គិត​ទាំង​ទៅលើ​វ័យ​ ​ភេទ​ ​ឬក៏​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ទេ​ ​។​ ការ​លើកឡើង​ខាងលើ​នេះ​របស់​លោក​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អៀ​រ​ឡង់​ ​ដា​ណឺ​ម៉ាក​ ​ន​័​រ​វែ​ស​ ​អ៊ីតាលី​ ​ហូឡង់​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ​កាលពី​ស​ប្ដាហ៍​មុន​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជូន​ប្រជាជន​របស់​ពួកគេ​ ​ក្រោយ​ប្រទេស​អឺរ៉ុប​ជាច្រើន​រក​ឃើញ​ថា​ ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​ ​មាន​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ក្រុមហ៊ុនផលិតឱសថអង់គ្លេស​ ​As​t​raZe​n​e​ca​ ​ប្រកាស​ពី​កង្វះខាតការផលិតវ៉ាក់សាំងរបស់ខ្លួន

    ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ក្រុមហ៊ុនផលិតឱសថអង់គ្លេស​ ​As​t​raZe​n​e​ca​ ​ប្រកាស​ពី​កង្វះខាតការផលិតវ៉ាក់សាំងរបស់ខ្លួន

    ​បរទេស​៖​ ​សហភាព​អឺរ៉ុប​បាន​ប្រឈម​នឹង​កង្វះខាត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដើម្បី​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ ​ក្រោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់​ គ្លេ​ស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​បាន​ប្រកាស​ពី​កង្វះខាត​របស់​ខ្លួន​ ​ចំ​ពេល​ដែល​ប្រទេស​លើ​ពិភពលោក​ទាក់ទង​រក​វ៉ាក់សាំង​ពួកគេ​ច្រើន​ ​។​ ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​បញ្ជាក់​ថា​ ​ខ្លួន​បាន​ខកចិត្ត​ ​ដើម្បី​ប្រកាស​ពី​កង្វះខាត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ដែល​តាម​ផែនការ​ត្រូវ​បញ្ជូន​ទៅ​សហភាព​អឺរ៉ុប​តាម​ការ​គ្រោងទុក​ ​បើ​ទោះ​ជា​ពួកគេ​បាន​ខិត​ធ្វើការ​ដោយ​មិន​គិត​នឿយហត់​ ​ដើម្បី​ពន្លឿន​ក្នុង​ការ​ផលិត​សម្រាប់​ការ​ផ្គត់ផ្គង់​ ​។​ ​ក្រុមហ៊ុន​នេះ​បន្ថែម​ថា​ ​គួរឲ្យ​ស្តាយ​… ​ការ​រឹតត្បិត​នាំចេញ​នឹង​ត្រូវការ​បន្ថយ​ចំពោះ​ការចែក​ចាយ​នៅ​ត្រីមាស​ទី​១​ ​និង​ទំនងជា​ប៉ះពាល់​ដល់​ការចែក​ចាយ​នៅ​ត្រីមាស​ទី​២​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ជម្រើស​ដ៏​សំខាន់​ ​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​វី​រុ​ស​ ​Co​v​i​d​-19 ​ដែល​បាន​សម្លាប់​ជីវិត​មនុស្សជា​ង​២​.​៦​លាន​នាក់​ទូទាំង​ពិភពលោក​ ​ហើយ​ការប្រកាស​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជា​ការវាយប្រហារ​មួយទៀត​ទៅលើ​មេដឹកនាំ​សហភាព​អឺរ៉ុប​ ​ដែល​បាន​ប្រឈម​នឹង​ការរិះគន់​ ​ចំពោះ​ការ​ចាប់ផ្តើម​មិន​ល្អ​សម្រាប់​កម្មវិធី​វ៉ាក់សាំង​នៅ​ទ្វីប​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៤​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៦​លាន​៩​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៤​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៦​លាន​៩​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​០​លាន​៤​១​ម៉ឺន​៣​ពាន់​៧​៦​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៦​ម៉ឺន​៥​ពាន់​២​២​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៦​លាន​៩​៦​ម៉ឺន​២​ពាន់​៩​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៨​ម៉ឺន​១​ពាន់​៦​៥​៧​នាក់​ ​ស្លាប់​ចំនួន​៥​៤​ម៉ឺន​៧​ពាន់​២​៣​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​១​៦​ម៉ឺន​៩​ពាន់​២​៣​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​៤​៨​ម៉ឺន​៣​ពាន់​៣​៧​០​នាក់​ ​ស្លាប់​២​៧​ម៉ឺន​៨​ពាន់​៣​២​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​ម៉ឺន​៣​ពាន់​៨​០​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៣​៨​ម៉ឺន​៥​ពាន់​១​៥​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​ពាន់​៧​៦​២​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៥​ពាន់​៤​៤​៥​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៌មាន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”

    ផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៌មាន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”

    ផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៌មាន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” អញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ 15-03-2021

  • អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការកើនឡើងជាង១៣០០នាក់នោះ

    អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការកើនឡើងជាង១៣០០នាក់នោះ

    សៀមរាប៖ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។ អ្នកបើកបររថយន្តឈ្នួល ពីខេត្តកំពង់ធំ ទៅខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាប លើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ ការធ្វើដំណើរតាមរថយន្ត មានការត្រួតពិនិត្យសុខភាពតឹងរឹង នៅតាមដងផ្លូវ មិនត្រឹមតែក្នុងខេត្តសៀមរាបនោះទេ ខេត្តផ្សេងៗឯទៀតក៏មានការរឹតបន្តឹងដូចគ្នាដែរ។ បើតាមប្រសាសន៍ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនានេះ ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ មកខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការធ្វើចរាចរណ៍តាមរថយន្តដឹកអ្នកដំណើរ ដោយភាគច្រើន មានតែរថយន្តដឹកទំនិញធំៗ តែប៉ុណ្ណោះ៕ ដោយ ស៊ាន សុផាត

  • រដ្ឋបាលខេត្តព្រះសីហនុពិន័យចំពោះអ្នកបើកបររថយន្ត២នាក់ដែលគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    រដ្ឋបាលខេត្តព្រះសីហនុពិន័យចំពោះអ្នកបើកបររថយន្ត២នាក់ដែលគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤មីនាឆ្នាំ២០២១ មានរថយន្តពីរគ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កចំណុចត្រពាំងរពៅ ផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ឃាត់បាន និងធ្វើការពិន័យអន្តរការណ៍។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ករណីទី១- អ្នកបើកបរឈ្មោះ សាធ វាចា ភេទ ប្រុស បើកបររថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-7264 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។ ករណីទី២- អ្នកបើកបរឈ្មោះ ភិន ភ័ក្រ ភេទ ប្រុស បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-5252 បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។  យោងតាមអនុក្រឹត្យលេខ៣៧ ចុះថ្ងៃទី១២មីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១លាន រៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ចំពោះជនដែលប៉ុនប៉ង…