-
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃនេះ ទទួលពលករមកពីប្រទេសថៃចំនួន៣៥នាក់

នៅព្រឹកថ្ងៃសៅរិ៍ ទី13. 03. 2021 នេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថាបានទទួលពលករមកពីប្រទេសថៃ សរុបចំនួន 35 នាក់ តាមព្រំដែនជាប់ប្រទេសថៃក្នុងស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូននៃខេត្តបាត់ដំបង។ ក្រុមការងារនៃអាជ្ញាធរខេត្តបានរៀបចំពិធីទទួល ពិនិត្យសុខភាព ហើយបានបញ្ជូនបន្តតាមរថយន្តរបស់កងយោធពលខេមរភូមិន្ទ ឆ្ពោះទៅធ្វើចត្តាឡីស័កនៅខេត្តគោលដៅចំនួន៦ខេត្ត រួមមានខេត្តបន្ទាយមានជ័យចំនួន 4នាក់ ខេត្តសៀមរាបចំនួន 6នាក់ ខេត្តកំពង់ធំចំនួន 13នាក់ ខេត្តត្បូងឃ្មុំចំនួន1នាក់ ខេត្តព្រៃវែង ចំនួន6នាក់ ខេត្តកំពង់ឆ្នាំងចំនួន 5នាក់។
-
រកឃើញអ្នកកើតកូវីដម្នាក់ទៀតនៅខណ្ឌឬស្សីកែវ

ក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ម្នាក់ទៀតក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីអាជ្ញារមូលដ្ឋាន ស្ត្រីម្នាក់ អាយុ២២ឆ្នាំ រស់នៅជាមួយតារាចម្រៀង សុគន្ធ នីសា ដែលរកឃើញវិជ្ជមានកូវីដ-កាលពីដើមសប្តាហ៍កន្លងទៅនេះ បានរកឃើញមានវិជ្ជមានកូវីដ-១៩ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នក្រុមការងារក្រសួងសុខាភិបាល បានមកយកស្រ្តីនោះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ក្រោយមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩៕
-
អាជ្ញាធរខេត្តកណ្ដាលសម្រេចយកវិទ្យាល័យ ហ៊ុន សែន រ៉ូតា ធ្វើមណ្ឌលចត្តាឡីស័កបន្ថែម នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះបានជ្រើសយកវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន បានលើកឡើងថា វិទ្យាល័យ មានទីធ្លាធំទូលាយ មានកន្លែងហាត់ប្រាណ គឺជាទីតាំងមួយដែលល្អ និងសាកសមបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ មកធ្វើចត្តាឡីស័កនៅទីនេះ។ ចាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ដែលបានស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលកន្លងមក និងបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ទូទាំងស្រុកខ្សាច់កណ្ដាល មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ចំនួន ៥៣៥នាក់ និងបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤៩៤នាក់។សូមបញ្ជាក់ផងដែរថាគិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ…
-
អភិបាលខេត្តកំពង់ធំណែនាំដល់អភិបាលក្រុង/ស្រុក ក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កឱ្យមានប្រសិទ្ធភាព និងវិធានការទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩បន្តរីករាលដាលក្នុងសហគមន៍

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ ពង្រឹងការងារអនុវត្តនូវវិធានការការពារទប់ស្កាត់ និងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអោយកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍ដោយអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅនេះ ឯកឧត្តម សុខ លូ លើកឡើងចំណុចសំខាន់មួយចំនួនដូចតទៅ៖ -ត្រូវរៀបចំការដឹកជញ្ជូនពលករឲ្យបានត្រឹមត្រូវ ទៅតាមទីតាំងមណ្ឌលចត្តាឡីស័ក និងផ្គត់ផ្គង់អាហារអោយបានគ្រប់គ្រាន់ រួមទាំងថែរក្សាអនាម័យឲ្យស្អាត នៅតាមណ្ឌលចត្តាឡីស័ក។ លើសពីនេះ ចំពោះអ្នកមាន អាការរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ដោយឡែកភ្លាម និងរាយការណ៍ដល់មន្រ្តីជំនាញសុខាភិបាល។ -បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្តផ្សេងៗ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ -ត្រូវធ្វើការផ្សព្វផ្សាយផ្អាកបណ្ដោះអាសន្ន ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ និងណែនាំដល់ម្ចាស់កម្មវិធីត្រូវចូលរួមកាត់បន្ថយអ្នកចូលរួម វាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពជាដើម។ -ត្រូវក្តាប់ព័ត៍មានបងប្អូនដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងកងកម្លាំង បែងចែកតាមដាន…
-
អភិបាលខេត្តឧត្តរមានជ័យជួបសួរសុខទុក្ខ និងជូនដំណើរពលករមកពីប្រទេសថៃ

ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្ត នឹងជាប្រធានគណះកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ខេត្តឧត្តរមានជ័យនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានជួបសួរសុខទុក្ខដល់ពលករចំនួន៧៨៨នាក់ដែលបានធ្វើដំណើរមាតុភូមិនិវត្តន៏ពីប្រទេសថៃដល់ប្រទេសកម្ពុជា និងបន្តវិលត្រលប់ទៅតាមបណ្តាខេត្តរបស់ខ្លួនវិញដើម្បីធ្វើចត្តាឡីស័កបន្ត ។ ឯកឧត្តម ប៉ែនកុសល្យ បានពីការថែរក្សាសុខភាពឲ្យបានល្អប្រសើរក្នុងការធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរបស់ខ្លួន។ យោងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ដូចជាមន្រ្តីធ្វើចត្តាឡីស័កបានធ្វើការពិនិត្យសុខភាពនឹងផ្គត់ផ្គង់រាល់សំភារះប្រើប្រាស់ការហូបចុកក្នុងការស្នាក់នៅ មុនពេលធ្វើដំណោះរទៅខេត្តរៀងៗខ្លួន តាមរថយន្តកងទ័ព ដើម្បីធ្វើចត្តាឡីស័កបន្ត។ ដោយឡែកក្នុងករណីដែលពលករ មានស្ថានភាពសង្ស័យនឹងតម្រូវឲ្យគាត់ស្នាក់នៅរយះពេល១៤ថ្ងៃសិនមុននឹងឲ្យបញ្ជូនទៅតាមបណ្តាខេត្តរបស់ខ្លួនវិញ ដើម្បីការពារទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-១៩ដល់សហគមន៍។
-
តារាកំប្លែងអ្នកនាង «ស្រីអ៊ីត» មានវិជ្ជមានកូវីដ-១៩

មុននេះនៅរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១នេះ តារាកប្លែងដែលគេស្គាល់ថាអ្នកនាងសេង ចិន្តា ហៅ» ស្រីអ៊ីត» បានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសតាមហ្វេសប៊ុកថា «តារាកំប្លែងដ៏ល្បី អ្នកនាង សេង ចិន្តា ហៅ ស្រី អ៊ីត នាងបានឆ្លងជំងឺ Covid-19 សូមអ្នកពាក់ព័ន្ធទាំងអស់ ចាប់ពីថ្ងៃទី៧ មីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្ត នៅមណ្ឌលសុខភាពចាកអង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា។ ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥»។ សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៣ ខែមីនានេះ ស្ត្រីអ្នកកំប្លែង ស្រីអ៊ីត ដែលមានឈ្មោះដើមថា សេង ចិន្តា ជាអ្នកកំប្លែងក្នុងក្រុមនាយពែកមី របស់ទូរទស្សន៍ CTN បានបញ្ជាក់ថា នាងមានវិជ្ជមានវីរុសកូវីដ១៩។ ក្រោយធ្វើតេស្តរួច ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រុមគ្រូពេទ្យ បានទៅយកនាងពីផ្ទះ នៅភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ក្បែរវត្តទួល ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ស្ត្រីអ្នកកំប្លែងនេះ…
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ-១៩ មិនដឹងនៅទីណាខ្លះនោះទេ សូមពលរដ្ឋមានការប្រុងប្រយ័ត្ន

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ-១៩

-
ក្រសួងអប់រំចេញសេចក្តីណែនាំ ការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់

-
លោក ចូ បៃដិន ធ្វើកិច្ចពិភាក្សាតាមវីដេអូអនឡាញជាមួយមេដឹកនាំឥណ្ឌា ជប៉ុន និងអូស្រ្តាលី ផ្តោតសំខាន់លើជំងឺកូវីដ១៩ និងបញ្ហាប្រែប្រួលអាកាសធាតុ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បានជួបពិភាក្សាតាមវីដេអូអនឡាញជាមួយមេដឹកនាំរបស់ប្រទេសជប៉ុន ឥណ្ឌា និងអូស្រ្តាលី ដោយផ្តោតជាសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ និង ជំងឺរាតត្បាតកូវីដ១៩ រួមទាំងបញ្ហាដទៃទៀតនៅក្នុងតំបន់ ។ បន្ទាប់ពីជំនួបកំពូលបួនប្រទេសនេះជាលើកដំបូង ទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់លោក ចូ បៃដិន គឺលោក លោក ជេក ស៊ុលលីវ៉ាន (Jake Sullivan) បានប្រាប់អ្នកសារព័ត៌មានដោយសង្ខេបនៅឯសេតវិមានថា ក្រុមចតុប្រទេសដែលមានឈ្មោះថា ខ្វដ (Quad) បានធ្វើការសន្យាតាំងចិត្តដ៏ធំមួយ ចំពោះផែនការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយថា ខ្វដ បានប្តេជ្ញាបញ្ជូនវ៉ាក់សាំងកូវីដ១៩ចំនួន១ពាន់លានដូសមកកាន់អាស៊ី, តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងហួសពីនេះនៅយ៉ាងយូរត្រឹមចុងឆ្នាំ២០២២ខាងមុខ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ក្រុមហ៊ុន Biological E របស់ឥណ្ឌានឹងផលិតវ៉ាក់សាំងយ៉ាងតិច១ពាន់លានដូសនៅយ៉ងយូរបំផុតត្រឹមចុងឆ្នាំក្រោយ ដោយផ្តោតលើវ៉ាក់សាំងចាក់តែម្តងរួចរាល់របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ។ ការផលិតនេះ នឹងជួយផ្តល់ហិរញ្ញវត្ថុដោយជប៉ុន ព្រមទាំងអង្គការអាមេរិកមួយ ។ ចំណែកអូស្ត្រាលីនឹងចូលរួមចំណែក៧៧លានដុល្លារ បន្ថែមលើការសន្យាកាលពីមុនចំនួន៤០៧លានដុល្លារ ដើម្បីធានាថា វ៉ាក់សាំងត្រូវបានបញ្ជូនអោយមកចាក់នៅអាស៊ីអាគ្នេយ៍ ។ក្រៅពីជួយលុយផលិតហើយនោះ…