Category: Covid-19

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២០នាក់ និងជាសះស្បើយ៨៣នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២០នាក់ និងជាសះស្បើយ៨៣នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២០នាក់ និងជាសះស្បើយ៨៣នាក់។

  • អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការ កើនឡើងជាង ១៣០០នាក់នោះ

    អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការ កើនឡើងជាង ១៣០០នាក់នោះ

    សៀមរាប៖ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។ អ្នកបើកបររថយន្តឈ្នួល ពីខេត្តកំពង់ធំ ទៅខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាប លើកឡើងថា ក្នុងរយៈពេលថ្មីៗ នេះ ការធ្វើដំណើរតាមរថយន្ត មានការត្រួតពិនិត្យសុខភាពតឹងរឹង នៅតាមដងផ្លូវ មិនត្រឹមតែក្នុងខេត្តសៀមរាបនោះទេ ខេត្តផ្សេងៗឯទៀតក៏មានការរឹតបន្តឹងដូចគ្នាដែរ។បើតាមប្រសាសន៍ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនានេះ ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ មកខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការធ្វើចរាចរណ៍តាមរថយន្តដឹកអ្នកដំណើរ ដោយភាគច្រើន មានតែរថយន្តដឹកទំនិញធំៗ តែប៉ុណ្ណោះ៕ ដោយ ស៊ាន សុផាត

  • ទីតាំងចំនួន៣ ត្រូវបានអាជ្ញាធរខេត្តកែប ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ការធ្វើដំណើររបស់ពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

    ទីតាំងចំនួន៣ ត្រូវបានអាជ្ញាធរខេត្តកែប ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ការធ្វើដំណើររបស់ពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

    កែប៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា  អាជ្ញាធរខេត្តកែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលចូលមកក្នុងខេត្តនេះចំនួន ៣ ទីតាំង ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលនៅបន្តពីព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នោះមក។ * ទីតាំងទី១៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ។ * ទីតាំងទី២៖ លើផ្លូវខេត្តលេខ ១៣៣២ ត្រង់ចំណុចក្បែរស្ពានដែក (ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត) ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ។ * ទីតាំងទី៣៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់ (ព្រំប្រទល់ក្រុងកែប ជាមួយស្រុកទឹកឈូ ខេត្តកំពត) ស្ថិតក្នុងសង្កាត់អូរក្រសោរ ក្រុងកែប៕

  • បរុស០២ នាក់ លួចរត់ពីខេត្តព្រះសីហនុ មកស្រុកចំការលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅធ្វើចត្តាឡីស័កភ្លាមៗ

    បរុស០២ នាក់ លួចរត់ពីខេត្តព្រះសីហនុ មកស្រុកចំការលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅធ្វើចត្តាឡីស័កភ្លាមៗ

    ក្រោយទទួលបានពត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចឃុំស្ពឺ ស្រុកចំការលើ ថាមានករណីបរុសចំណូលស្រុកមកពីខេត្តព្រះសីហនុ ០២នាក់ បានលួចរត់មកស្រុកកំណើតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ដែលមានឈ្មោះ ១,ឈ្មោះ ឆេង នី ភេទប្រុស អាយុ២៨ឆ្នាំ (លេខទូរស័ព្ទ ០៩៦ ៣៦៤ ៩៧ ៤៨) និងបរុសម្នាក់ទៀត ឈ្មោះ ឆេង ងួន ភេទប្រុស អាយុ៣០ ឆ្នាំ។ បើតាមការឲ្យដឹងពីសមត្ថកិច្ចថា អ្នកទាំង០២ នាក់ ប្រកបរបរជាកម្មករធ្វើថ្នល់ នៅខេត្តព្រះសុីហនុ បានត្រឡប់មកដល់ស្រុកកំណើតវិញ កាលពីវេលាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី ដោយបានសុំរថយន្ដដឹកកូនស្វាយចន្ទី (មិនស្គាល់ម្ចាស់) ជិះចេញពីខេត្តព្រះសីហនុ ដោយពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅឡើយទេ។ ដោយបានការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមបានបញ្ជារឲ្យអាជ្ញាធរ និងមន្ត្រីសុខាភិបាល ស្រុកចំការលើ នាំយកអ្នកទាំង០២ នាក់ ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុក បញ្ចូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ…

  • ក្រសួងសុខាភិបាលបានបញ្ជាក់ពីការស្លាប់របស់បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

    ក្រសួងសុខាភិបាលបានបញ្ជាក់ពីការស្លាប់របស់បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

    នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសដែលទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១នេះ មិនមែនបណ្តាលមកពីជំងឺកូវីដ-១៩នោះទេ។ លោកជំទាវបញ្ជាក់ថា បុរសនោះមិនមានបញ្ហាហត ក្អក និងផ្លូវដង្ហើមទេនៅពេលមាការពិនិត្យ និងព្យាបាលនៅវេលាយប់ថនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មុននោះមួយថ្ងៃ។ តែរហូតដល់ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ទើបអ្នកជិតខាងឃើញបុរសនៅស្លាប់បាត់បង់ជីវិត៕

  • ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាព របស់ពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងបរិបទកូវីដ-១៩ (មានវីដេអូ)

    ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាព របស់ពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងបរិបទកូវីដ-១៩

  • សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាដល់គ្រួសារសព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាដល់គ្រួសារសព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នៅថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគលជូនគ្រួសារ នៃ សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០នឹង៤០ នាទីព្រឹក ដោយសារជម្ងឺ កូវីដ-១៩…

  • BREAKING: រកឃើញអ្នកឆ្លងថ្មី ៤១នាក់ទៀត (សហគមន៍ទាំង ៤១នាក់)

    BREAKING: រកឃើញអ្នកឆ្លងថ្មី ៤១នាក់ទៀត (សហគមន៍ទាំង ៤១នាក់)

    BREAKING: រកឃើញអ្នកឆ្លងថ្មី ៤១នាក់ទៀត (សហគមន៍ទាំង ៤១នាក់) កណ្ដាល (២៨), ភ្នំពេញ (១២), ព្រៃវែង (១) គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ 🇰🇭 អ្នកឆ្លងសរុប= ១៣០៥ នាក់ អ្នកជាសះស្បើយ= ៦៤៧ នាក់ (+២៤) អ្នកកំពុងព្យាបាល= ៦៥៦ នាក់ អ្នកស្លាប់= ០១ នាក់

  • ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលកំពុងតាមដាន វីរុសកូវីដ-១៩បំប្លែងថ្មីមួយទៀត B.1.1.33

    ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលកំពុងតាមដាន វីរុសកូវីដ-១៩បំប្លែងថ្មីមួយទៀត B.1.1.33

    សៅប៉ូឡូ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ប្រេស៊ីលទើបតែបានប្រកាសឲ្យដឹងថា វីរុស COVID-19 ដែលអាចជាវីរុសបំប្លែងថ្មីមួយទៀត ត្រូវបានរកឃើញនៅតាមតំបន់មួយចំនួន នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ ។ ការសិក្សាមួយដែលបានប្រព្រឹត្តទៅ នៅក្នុងរដ្ឋចំនួន ០៥របស់ប្រេស៉ីល បានឈានទៅដល់ការរកឃើញវីរុស COVID-19 ដែលអាចជាទម្រង់បំប្លែងថ្មីមួយទៀត មានប្រភពមកពីទម្រង់វីរុស COVID-19 បំប្លែងថ្មី B.1.1.33 ដែលបានរីករាលដាល នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះស្រាប់ទៅហើយ។ ការលេចឡើងនៃវីរុស COVID-19 ក្នុងទម្រង់បំប្លែងថ្មីៗ ជាបញ្ហាគួរឲ្យបារម្ភមួយ ជាពិសេសប្រសិនបើពួកវាមានភាពកាចសាហាវ ឬឆ្លងរាលដាលឆាប់រហ័សជាងធម្មតា។ មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួនជាង ១១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧ម៉ឺននាក់៕

  • រដ្ឋបាលខេត្តព្រៃវែងសម្រេចបិទចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤នៃស្រុកពាមរក៍ជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តព្រៃវែងសម្រេចបិទចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤នៃស្រុកពាមរក៍ជាបណ្តោះអាសន្ន

    ព្រៃវែង៖ មុននេះបន្តិច រដ្ឋបាលខេត្តព្រៃវែងបានប្រកាសបិទចរាចរណ៍ ប្រជាពលរដ្ឋចេញចូលភូមិសាស្រ្តឃុំចំនួន៤ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ នេះ អាជ្ញាធរនឹងធ្វការបិទការចេញចូលរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង០០:០០នាទី រលងអាធាត្រចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដិម្បីចូលរួមទប់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍។ រដ្ឋបាលខេត្តនឹងជូនដំណឹងសារជាថ្មីនៅពេលស្ថានភាពជំងឺកូវីដ-១៩ មានការធូស្រាលឡើងវិញ៕ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖