-
ទីបំផុតវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ទទួលបានការអនុញ្ញាតពីអង្គការ WHO សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់

ស្វីស៖ វ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson នៅថ្ងៃសុក្រនេះ បានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ។ នេះជាវ៉ាក់សាំងបង្ការជំងឺ Covid-19 តម្រូវអោយចាក់តែ១ដូសដំបូងគេបំផុត ដែលទទួលបានការអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ទៅក្នុងកម្មវិធី COVAX របស់អង្គការ WHO ហើយប្រទេសទាំងអស់នឹងអាចប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នៅពេលដំណើរការពាក់ព័ន្ធនានាត្រូវបានរៀបចំរួចរាល់ ។ ទន្ទឹមគ្នា នាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយថា រាល់អាវុធដែលថ្មីប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹង COVID-19 គឺជាការបោះជំហានបន្ថែមទៀត ទៅរកការគ្រប់គ្រងជំងឺរាតត្បាតសកលនេះ និងថា ការចុះបញ្ជីឲ្យប្រើប្រាស់បន្ទាន់ គឺជាពន្លឺភ្លើងសម្រាប់វ៉ាក់សាំងមួយ ដែលត្រូវទទួលបានដាក់ទៅក្នុងកម្មវិធី COVAX ។ នាយកអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ទៀតថា ក្រុមជំនាញអង្គការ WHO នឹងបើកកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីដំបូន្មានដែលនឹងត្រូវផ្តល់សម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ៕ ប្រភព៖…
-
សេតវិមានបញ្ជាក់ថា នឹងបន្តរក្សាទុកវ៉ាក់សាំង Covid-19 របស់ AstraZeneca ដើម្បីចាក់ជូនពលរដ្ឋអាមេរិក ប្រសិនបើមានការយល់ព្រមពីនិយ័តករសុខភាព

អាមេរិក៖ សេតវិមាននឹងបន្តរក្សាទុកវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ដូច្នេះវ៉ាក់សាំងនេះនឹងត្រូវចាក់ឱ្យពលរដ្ឋអាមេរិកបានយ៉ាងឆាប់រហ័ស ប្រសិនបើមានការយល់ព្រមពីនិយ័តករសុខភាព នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋបាលកំពូលម្នាក់អាមេរិក ។ អ្នកសម្របសម្រួលរបស់អង្គភាពឆ្លើយតបនឹងជំងឺកូវីដ១៩របស់សេតវិមាន លោក ជេហ្វហ្វ្រេ ហ្ស៊ីន បាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រនេះថា យើងមានស្តុកមួយចំនួនតូចនៃវ៉ាក់សាំងអាស្ត្រាហ្សេណេកា ដូច្នេះប្រសិនបើមានការយល់ព្រម… យើងអាចយកស្តុកនោះទៅចាក់ឱ្យប្រជាជនអាមេរិក ។ ក្រុមហ៊ុនអាស្ត្រាហ្សេណេកា បានផលិតវ៉ាក់សាំងកូវីដ១៩របស់ខ្លួនជាច្រើនលានដូសនៅសហរដ្ឋអាមេរិក ដែលវាមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន អាស្ត្រាហ្សេណេកា កាលពីខែកុម្ភៈបញ្ជាក់ថា ខ្លួនរំពឹងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ននៅសហរដ្ឋអាមេរិកនាដើមខែមេសាខាងមុខនេះ ហើយអាចចែកចាយចំនួន៣០ លានដូសភ្លាមៗទៅទីតាំងនានានៅជុំវិញសហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
មន្រ្តីជាន់ខ្ពស់អង្គការ (WHO) និយាយថា គ្មានការចង្អុលបង្ហាញណាមួយដែលត្រូវឈប់ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នោះទេ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) អះអាងថា គ្មានហេតុផលណាមួយដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នោះទេ ក្រោយបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានផ្អាកការប្រើវ៉ាក់សាំងនេះ ពីព្រោះព្រួយបារម្ភអំពីបញ្ហាកំណកគ្រាប់ឈាម ។ ការកត់សម្គាល់បែបនេះរបស់អង្គការសុខភាពពិភពលោក ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលរបស់ប្រទេសដាណឺម៉ាក ន័រវែស អ៊ីតាលី អ៊ីស្លង់ និងរ៉ូម៉ានី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា ក្រោយពលរដ្ឋមួយចំនួនក្នុងប្រទេសទាំងនេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម បន្ទាប់ពីពួកគេបានចាក់រួច ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ត្រូវបានអ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោកស្រីវេជ្ជបណ្ឌិត ម៉ាហ្គារែត ហារីស អះអាងថា វ៉ាក់សាំងរបស់ អាស្រ្តាហ្សេណេកា គឺជាវ៉ាក់សាំងដ៏ល្អមួយ ក្នុងចំណោមវ៉ាក់សាំងដទៃទៀតដែលកំពុងត្រូវបានប្រើប្រាស់… ពិតហើយ យើងគួរតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះតទៅទៀត… គ្មានការចង្អុលបង្ហាញណាមួយដែលត្រូវឈប់ប្រើប្រាស់វានោះទេ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៩លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៥ម៉ឺននាក់ និងជាសះស្បើយ៩៦លាន២៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៩លាន៦១ម៉ឺន៣ពាន់៨៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៥ម៉ឺន១ពាន់៧២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៦លាន២៥ម៉ឺន៧ពាន់៩២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៩៩ម៉ឺន៣ពាន់៤២៣នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន២២លាន៣ម៉ឺន១ពាន់២២០នាក់ ។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៣៦ម៉ឺន៨ពាន់៣១៦នាក់ ស្លាប់២៧ម៉ឺន៥ពាន់២៧៦នាក់ និងជាសះស្បើយ១០លាន៩៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងស្ថិតិអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៣៣ម៉ឺន៣ពាន់៧២៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៤៨៣នាក់ និងជាសះស្បើយ១០លាន៩៧ម៉ឺន៣ពាន់២៦០នាក់ ៕ ប្រភព៖ worldometers
-
ក្រុមគ្រូពេទ្យសម្តេចតេជោ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
-
ការអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះ

ខ្ញុំសូមធ្វេីការអំពាវនាវហេីយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលខ្ញុំធ្លាប់បានពន្យល់រួចហេីយ គឺវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហេីយ។ ដូច្នេះ ពេលនេះ នៅផ្ទះ និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡេីងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រេីសរេីសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។ សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។ សូមបងប្អូនថែរក្សាសុខភាព និងមេីលកូនចៅឱ្យបានល្អ កុំឱ្យដេីរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បេីមិនមានការចាំបាច់ទេនោះ សូមនៅផ្ទះល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។ ដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលេីនេះជាដេីម ហេីយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ទាំងអស់គ្នា ដែលយេីងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។ បរាជ័យ…
-
BREAKING: រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់)

-
ក្រសួងព័ត៌មាន សម្រេចលុប «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» និង គេហទំព័រ២ទៀត ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កចលាចលដល់សង្គមដោយសារបញ្ហាកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានសម្រេចលុបអាជ្ញាបណ្ណ «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីជំងឺកូវីដ-១៩ ដែលបង្កចលាចលក្នុងសង្គម។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ នៅយប់ថ្ងៃទី១២ ខែមីនានេះ បានសម្រេច ៖ «លុបប្រកាសលេខ ០៥៨ ព.ម ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យលោក ព្រំ សាន បើក «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ ក្រៅពីការលុប «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» នេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ ផងដែរ ដោយសារតែគេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានភាន់ច្រឡំ ព្រមទាំងបង្កចលាចកល ដល់សង្គមជាតិ។គេហទំព័រ២នោះគឺ ទី១-គេហទំព័រឈ្មោះ សាន ព្រំ ព័ត៌មាន www.sanprum.nwes.com និង…
-
លោកជំទាវ ឱ វណ្ណឌីន វ៉ាក់សាំង Astra Zeneca អាចជឿទុកចិត្តបាន

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ច្រានចោលពីការផ្សាយព័ត៌មានមិនពិតដែលថា វ៉ាក់សាំង Astra Zeneca ដែលបាននឹងកំពុងបន្តចាក់នៅកម្ពុជា មានប្រតិកម្មធ្វើឲ្យ មានកំណកឈាម ក្នុងសរសៃឈាមដ៏ធ្ងន់ធ្ងរ។ លោកជំទាវចាត់ទុកថា ការលើកឡើងនេះ គឺមកពីមិនបានដឹងថាប្រភពវ៉ាក់សាំងនេះមកពីណាប្រាកដ៕
-
សម្តេចតេជោ បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩។