-
ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ នៃកញ្ចប់ថវិកាសង្គ្រោះ១,៩ទ្រីលានដុល្លារ ដើម្បីអោយក្លាយទៅជាច្បាប់ជាផ្លូវការហើយ

អាមេរិក៖ ប៉ុន្មានម៉ោងក្រោយចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ នៃកញ្ចប់ថវិកាសង្រ្គោះទំហំ១,៩ទ្រីលានដុល្លារ ដើម្បីឱ្យវាក្លាយទៅជាច្បាប់ជាផ្លួវការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងថ្លែងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃសុក្រនេះតាមកញ្ចក់ទូរទស្សន៍ ដើម្បីប្រកាសពីការបង្កើនល្បឿនចាក់វ៉ាក់សាំង សំដៅធ្វើឱ្យសហរដ្ឋអាមេរិកត្រឡប់ទៅស្ថានភាពប្រក្រតីឡើងវិញនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ ។ លោក ចូ បៃដិន បានថ្លែងមុនពេលចុះហត្ថលេខាថា ច្បាប់ជាប្រវត្តិសាស្ត្រនេះ គឺនិយាយអំពីការកសាងឆ្អឹងខ្នងរបស់សហរដ្ឋអាមេរិកឡើងវិញ និងផ្តល់ឱ្យប្រជាជននៅក្នុងប្រទេសនេះ ពោលគឺអ្នកធ្វើការ, មនុស្សវណ្ណៈកណ្តាល និងមនុស្សដែលកសាងប្រទេសនេះនូវឱកាសតស៊ូ ។ សូមជម្រាបថា កញ្ចប់ថវិកាសង្រ្គោះទំហំ១.៩ទ្រីលានដុល្លារ ដែលត្រូវបានសភាទាំងពីររបស់សហរដ្ឋអាមេរិកអនុម័តរួចដែរនោះ គឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមកផងដែរ ៕ ប្រភព៖ Reuters
-
វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព៩៦ភាគរយប្រឆាំងជំងឺ Covid-19 ទម្រង់ដើម និង ៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនប្រភេទថ្មីនៅចក្រភពអង់គ្លេស

អង់គ្លេស៖ វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព៩៦ភាគរយ ក្នុងការការពារករណីឆ្លងដែលបង្កឡើងដោយវីរុសដើម ខណៈលទ្ធផលនេះត្រូវបានបង្ហាញក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅចក្រភពអង់គ្លេស និង មិនមានករណីនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនោះទេ ។ វ៉ាក់សាំងនេះក៏មានប្រសិទ្ធិភាពប្រហែល៨៦ភាគរយ ក្នុងការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញដំបូង ហើយឥឡូវនេះកំពុងរាលដាលនៅចក្រភពអង់គ្លេសដែរ ។ ជារួម វាមានប្រសិទ្ធិភាពប្រហែល៩០ភាគរយ បើបូកទិន្នន័យពីអ្នកដែលឆ្លងវីរុសទាំងពីរ ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Novavax បានចាប់ផ្តើមដាក់បញ្ចូលទិន្នន័យវ៉ាក់សាំងរបស់ខ្លួន ទៅទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថ និងសុខភាពអង់គ្លេស (MHRA) កាលពីពាក់កណ្តាលខែមករា ដើម្បីជួយពន្លឿនដំណើរការអនុម័តឲ្យប្រើប្រាស់ ។ វ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក យ៉ាងឆាប់បំផុតត្រឹមខែឧសភាខាងមុខ ប្រសិនបើនិយ័តករអាមេរិកសម្រេចចិត្តថា ទិន្នន័យរបស់អង់ គ្លេស គឺគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត ៕ ប្រភព៖ AP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៩លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៤ម៉ឺននាក់ និងជាសះស្បើយ៩៤លាន៧២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៩លាន១១ម៉ឺន៣ពាន់៩៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៤ម៉ឺន១ពាន់៧៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៤លាន៧២ម៉ឺន៤ពាន់៨៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៩២ម៉ឺន៥ពាន់៩០២នាក់ ស្លាប់ចំនួន៥៤ម៉ឺន៣ពាន់៧២១នាក់ និងជាសះស្បើយចំនួន២០លាន៧៩ម៉ឺន៧ពាន់២៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៣០ម៉ឺន៥ពាន់៩៧៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៣២៦នាក់ និងជាសះស្បើយ១០លាន៩៤ម៉ឺន៧ពាន់២៥២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន២៨ម៉ឺន៤ពាន់២៦៩នាក់ ស្លាប់២៧ម៉ឺន៣ពាន់១២៤នាក់ និងជាសះស្បើយ៩លាន៩៥ម៉ឺន៨ពាន់៥៦៦នាក់ ៕ ប្រភព៖ worldometers
-
សំខាន់ខ្លាំង៖ តើកម្ពុជាមានភាពចាំបាច់អ្វីបានជាត្រូវរៀបចំឱ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត?

សំខាន់ខ្លាំង៖ តើកម្ពុជាមានភាពចាំបាច់អ្វីបានជាត្រូវរៀបចំឱ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត? បទបង្ហាញរបស់ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំពេញអង្គព្រឺទ្ធសភា នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១!
-
អភិបាលខេត្តតាកែវ បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័ក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃយកមកធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ

តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ បានអញ្ជេីញចុះពិនិត្យមណ្ឌលចត្តាឡីស័ នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ និងធ្វេីចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ។ ក្នុងឱកាសចុះពិនិត្យក៏ដូចជាត្រៀមដាក់ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត បានមានប្រសាសន៍ដោយធ្វេីការណែនាំទៅដល់បងប្អូនពលករដែលទេីបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វេីចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំនឹង៣ការពារ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យេីង ។ ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បា នណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លេីការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហេីយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វេីចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដេីរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសេីរ ដេីម្បីអោយសហគមន៍របស់យេីង យកឈ្នះកូវីដ១៩ ៕ដោយ -រ៉ាវុធ
-
ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួន៦២នាក់បន្ថែមទៀត

-
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចេញសេចក្តីណែនាំស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីត១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
រដ្ឋបាលខេត្តបាត់ដំបង សូមជូនដំណឹង ស្តីពីការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាព នៅក្នុង និងក្រៅសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាបណ្តោះអាសន្ន

-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការត្រៀមរៀបចំទុកជាមុន ក្នុងករណីមានអ្នកស្លាប់ដោយសារកូវីដ-១៩ គឺជាការគោរព និងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអភិបាលរាជធានី-ខេត្ត តាមតំបន់នីមួយៗ រៀបចំទៅតាមទំនៀមទម្លាប់ត្រឹមត្រូវរបស់បងប្អូនយើង ប្រសិនបើបូជា យើងត្រូវរៀបចំឈាបនដ្ឋាន ឱ្យបានត្រឹមត្រូវតាមទីកន្លែងដែលយើងត្រៀមទុក ដោយឡែក សម្រាប់ការបញ្ចុះសព ក៏ត្រូវរៀបចំនៅកន្លែងសមរម្យ គោរពតាមវិធានសុខាភិបាល ជៀសវាងមានហានិភ័យ ។ សម្ដេច ក៏បានលើកឡើងផងដែរថា ការដែលត្រៀមបម្រុងរបស់យើង បែរជាមានបុគ្គលមួយក្រុមបានចោទប្រកាន់ថា យើងបានប្រមាថអាយុជីវិតប្រជាជន ។ ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ សម្តេចក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា នេះមិនមែនជាការប្រមាថនោះទេ ជាការគោរព ជាការត្រៀមបម្រុងទុកជាមុនរបស់យើង ជាក់ស្តែង ទំនៀមទម្លាប់របស់បងប្អូនខ្មែរយើង នៅពេលដែលមានឪពុកម្ដាយចាស់ៗ ដូចជា តាចាស់ គឺតែងតែត្រៀមបម្រុងទុកជាស្រេច ថាតើបញ្ចុះ ឬបូជា ។ល៕ ដោយ វណ្ណលុក
-
កងកម្លាំង អធិការដ្ឋាននគរបាល ស្រុកបរិបូណ៌ សហការជាមួយរដ្ឋបាលស្រុក បានទទួលពលករមកពីប្រទេសថៃ ចំនួន០៩នាក់

លោក ស៊ិន គឹមសៀន ភ្នាក់ងាររាយការណ៍របស់ទូរទស្សន៍អប្សរាប្រចាំខេត្តកំពង់ឆ្នាំបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទីយប់ កងកម្លាំង អធិការដ្ឋាននគរបាល ស្រុកបរិបូណ៌ សហការជាមួយរដ្ឋបាលក្នុងស្រុក ដឹកនាំដោយលោកយឹម សារិន អភិបាលស្រុកបរិបូណ៌ បានទទួលពលករមកពីប្រទេសថៃ ចំនួន០៩នាក់ ស្រី០៣ នាក់ ដើម្បីធ្វេីចត្ថាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ។