-
អាជ្ញាធររាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៍មួយកន្លែងក្នុងខណ្ឌដូនពេញដែលល្មើសបទបញ្ជា

ភ្នំពេញ៖ក្រោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ មន្ទីរទេសចរណ៏រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយ័ដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំងខណ្ឌដូនពេញដែលបានធ្វើអាជីវ កម្មក្លឹបកំសាន្ត និងខារាអូខេ ពុំមានលិខិតអនុញ្ញាតិ និងមិនបានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩និងសមត្ថកិច្ចពាក់ពន្ធ័ដោយបានសំរេច បិទជាអចិន្ត្រៃយ៏តែម្តង។ គួបញ្ជាក់ថា៖កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០មិនា អាជ្ញាធរាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារាអូខេ៣ទីតាំងផ្សេងគ្នានឹងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចក្រសួងសុខាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩។ កន្លងមក លោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាមមើលទីតាំងណាដែលលួចបើកខារា អូខេ ឬក្លឹបកំសាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗដោយគ្មានការលើកលែងនិងត្រូវ អនុវត្តទៅតាមច្បាប់។សូមបញ្ជាក់ថា៖គិតត្រឹមព្រឹកថ្ងៃទី១១មិនានេះ ក្រសួងសុខាភិបាលប្រកាសថា៖បានរកឃើញអ្នកឆ្លងជំងឺកូវីដ.១៩ថ្មីចំនួន៣៩នាក់,អ្នកជា សះស្បើយ៤៨នាក់។តែជាអកុសលអ្នកជំងឺកូវីដ.១៩ម្នាក់ដែលកំពុងសំរាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតបានទទួលមរណះភាពនៅព្រឹកថ្ងៃទី១១ មិនានេះដោយសារជំងឺកូវីដ.១៩ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺកូវីដ.១៩៕
-
ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ៣ទីតាំងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ មេការប្រឈមនឹងមានទោសទណ្ឌ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាកការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន៣ទីតាំងកាលពីយប់ថ្ងៃទី១០មីនា កម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ ឯកឧត្តម ហួត ហៃអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញ បុរស និងនារីទាំង៥៧នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។ឯឧបញ្ជាក់ថា ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួននៅភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែលជាហាងលួចលាក់បេីកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់និងទី៣នៅបាបារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ ឯឧបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១១ មិនានេះកម្លាំងមានសមត្ថកិច្ចបានធ្វើការសាកសួរនិងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនផងដែរ ។ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ចនឹងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។ចំពោះនារីបម្រើនៅក្នុងខារ៉ាអូខេ យើងបានធ្វើកិច្ចសន្យាអប់រំ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ…
-
ទីបំផុតសំណើលើកញ្ចប់ថវិកាសង្គ្រាះចំនួន១,៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ឈ្នះការអនុម័តចុងក្រោយនៅសភាហើយ

អាមេរិក៖ ទីបំផុតសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តលើកញ្ចប់ថវិកាសង្រ្គោះចំនួន១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិនហើយ ដែលនេះគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមករាមកផងដែរ ។ ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំសម្បើមនេះ ក្នុងនោះរួមមាន៤០០ពាន់លានដុល្លារសម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ចំនួន១ពាន់៤រយដុល្លារដល់ពលរដ្ឋអាមេរិកភាគច្រើន និង ៣៥០ពាន់លានដុល្លារទៀតជាជំនួយដល់រដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ ក៏ដូចជាបង្កើនមូលនិធិលើការគំាទ្រសកម្មភាពចែកចាយវ៉ាក់សាំងផងដែរ ។ សូមជម្រាបថា សមាជិកសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកញ្ចប់ថវិកាសង្រ្គោះខាងលើនេះ ក្នុងសំឡេងគាំទ្រ២២០ ទល់នឹង២១១សំឡេងជំទាស់ ។ បើតាមសេតវិមាននោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចុះហត្ថលេខាលើសេច ក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាខាងលើ ដើម្បីអោយវាក្លាយទៅជាច្បាប់ដាក់ឲ្យអនុវត្តនៅថ្ងៃ សុក្រ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ Reuters
-
ថៃគ្រោងដកការរឹតត្បិតពាក់ព័ន្ធជំងឺ Covid-19 និង បើកប្រទេសឡើងវិញទាំងស្រុងនៅក្នុងខែតុលាខាងមុខនេះ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) របស់ថៃ នៅថ្ងៃពុធនេះបញ្ជាក់ថា ប្រទេសថៃនឹងបើកឡើងវិញទាំងស្រុងនៅត្រឹមខែតុលាខាងមុខ ហើយរាល់ការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ១៩នឹងត្រូវដកចេញ ប្រសិនបើគ្រប់វិស័យទាំងអស់បន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាល សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មាធិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ស្តីពីការបន្ធូរបន្ថយការរឹតត្បិតអាជីវកម្ម និងសកម្មភាព អ្នកនាំពាក្យជំនួយការរបស់ (CCSA) លោកស្រី អាភីសាម៉ៃ ស៊្រីរ៉ាងសុន (Apisamai Srirangson) បានសរសើរក្រុមមន្ត្រីនៅក្នុងខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ១៩រលកថ្មី ។ លោកស្រីបន្តថា កិច្ចសហប្រតិបត្តិការយ៉ាងសកម្មដោយវិស័យឯកជន និង ការឆ្លើយតបយ៉ាងល្អប្រហាក់ប្រហែលគ្នាពីសាធារណៈជន ចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩ របស់រដ្ឋាភិបាល គឺជាលក្ខណៈវិនិច្ឆ័យសំខាន់ពីរផ្សេងទៀត ដែលត្រូវយកមកពិចារណា មុនពេលអនុម័តការបើកប្រទេសឡើងវិញទាំងស្រុង ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា សំណើនេះនឹងត្រូវពិភាក្សានៅឯកិច្ចប្រជុំនៃគណៈកម្មាធិការធំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនាខាងមុខ ។ ជាផ្នែកមួយនៃការបើកឡើងវិញ មជ្ឈមណ្ឌល (CCSA) នឹងពិចារណាពង្រឹងខេត្តសាមុតសាខន ពីតំបន់ត្រួតពិនិត្យអតិបរមា ទៅជាតំបន់ដែលមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ជំងឺកូវីដ១៩ ៕ ប្រភព៖ Bangkok Post
-
តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលម៉ាស់ចំនួនជិត១៣ម៉ឺនពីសប្បុរសជន សម្រាប់ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ

ពិធីប្រគល់-ទទួលម៉ាសសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន១២៥០០០ម៉ាស់ ប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក នៅ សារី អគ្គនាយក ក្រុមហ៊ុន រ៉ាកាន នៀហ្កា (Rakan Niaga Cambodia Co.,Ltd )។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានប្រាប់ឱ្យដឹងថា ម៉ាសសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន១២៥០០០នេះត្រូវបានក្រុមហ៊ុនអគ្គនាយក ក្រុមហ៊ុន រ៉ាកាន នៀហ្កា (Rakan Niaga Cambodia Co.,Ltd ) ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដេីម្បីប្រេីប្រាស់ជួយដល់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩…
-
កម្ពុជារកឃើញករណីស្លាប់លើកដំបូងនៃជំងឺកូវីដ-១៩

-
អ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ ប្រកាសបរិច្ចាគថវិកាចំនួន៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

-
ចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១បានចំនួនជាង២១ម៉ឺន៤ពាន់នាក់, ដូសទី២បាន៣៩,៨៨១នាក់ ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងដួសលើកទីមួយ បានចំនួនជាង២១ម៉ឺន៤ពាន់នាក់ ទាំងវ៉ាក់សាំង ស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca

កម្ពុជាបានទទួលវ៉ាក់សាំងសារុបក្នុងជំហានដំបូងចំនួន៩២ម៉ឺន៤ពាន់ ដូស ដែលក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៦០ម៉ឺនដូសកាលពីថ្ងៃទី ៧ កុម្ភៈ និងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន៣២ម៉ឺន៤ពាន់ដូសដែលជាវ៉ាក់សាំងផ្តល់តាមរយៈមជ្ឈ មណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ យោងតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងរបស់ស៊ី ណូហ្វាមនិង AstraZeneca នឹងតម្រូវឲ្យមានការចាក់២ដងសម្រាប់មនុស្សម្នាក់ៗ។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០មីនា ការចាក់វ៉ាក់សាំង ក្នុងដូសលើកទីមួយ ជូនដល់ប្រជាពលរដ្ឋ ស៊ីវិលបានចំនួន១០ម៉ឺន៩ពាន់៨៥៤នាក់ ក្នុងនោះស្ត្រីមានចំនួន៣ម៉ឺន៣ពាន់១០៧នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ចំនួន១២ម៉ឺន៥ពាន់២៥៣នាក់។ ពីខាង ក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយ បានកើនដល់១០ ម៉ឺន៤ពាន់៣៥៥នាក់ ក្នុងនោះស្ត្រី មាន៨ពាន់៣៨នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូ ទាំងប្រទេសគិតត្រឹមថ្ងៃទី១០មីនា ទាំងស៊ីវិលនិងយោធា មានចំនួន២១ម៉ឺន៤ពាន់២០៩នាក់។ ដោយឡែកការ ចាក់ដូសលើកទី២ ទើបបានចំនួន៣ម៉ឺន៩ពាន់៨៨១នាក់គិតត្រឹមថ្ងៃទី១០មីនា ក្នុងនោះខាងស៊ីវិលបានចំនួន៤ពាន់ ៣៥៧នាក់ និងខាងយោធាមានចំនួន៣ម៉ឺន៥ពាន់៥២៤នាក់៕
-
ព្រឹទ្ធសភា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៣៩រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាម ជំពូកទី៣ មាត្រា៣២ និងជំពូកទី៤ មាត្រា៥២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ-កម្ពុជា សេចក្តីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។ ឯកឧត្តម…
-
អភិបាលរាជធានីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្មដ្ឋានចំនួន៣ទីតាំងក្នុងខណ្ឌចំនួន៣ដែលលួចលាក់បើកខារ៉ាអូខេខុសច្បាប់ទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាំដោយ ឯកឧត្តម ឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអាណាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។ ប្រតិបត្តិការនេះនេះបានធ្វើឡើងនារាត្រីថ្ងៃទី១០ មិនានេះ វេលាម៉ោងជិត២២ នៅចំណុចភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។ ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងស្រីការ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ។ បន្ទាប់ពីធ្វើការបិទទីតាំងខាងលើនិងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានបន្តចុះបិទបារបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។នៅយប់ថ្ងៃដដែលនោះអាជ្ញាធររាជធានីភ្នំពេញបានបន្តចុះបិទភោជនីយដ្ឋាន ឈ្មោះ អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បេីកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ ១៩ ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ…