Category: Covid-19

  • ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិការ៣លានដុល្លារជូនសម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិការ៣លានដុល្លារជូនសម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    នៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១មីនានេះ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេរថា ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 #ចំនួន3លានដុល្លា ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាអោបដៃឈមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងដែ។

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៨​លាន​៦​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៤​លាន​២​៣​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៨​លាន​៦​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៤​លាន​២​៣​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៨​លាន​៦​៣​ម៉ឺន​៤​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៣​ម៉ឺន​១​ពាន់​៩​៩​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៤​លាន​២​៣​ម៉ឺន​៨​ពាន់​៦​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៨​៦​ម៉ឺន​២​ពាន់​១​២​៤​នាក់​ ​ស្លាប់​ចំនួន​៥​៤​ម៉ឺន​២​ពាន់​១​៩​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៦​៤​ម៉ឺន​២​៧​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​២​៨​ម៉ឺន​៤​ពាន់​៣​១​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​ពាន់​២​១​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៩​៣​ម៉ឺន​៥​ពាន់​៨​០​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​២​០​ម៉ឺន​៥​ពាន់​៩​៧​២​នាក់​ ​ស្លាប់​២​៧​ម៉ឺន​៩​១​៧​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​១​ម៉ឺន​៣​ពាន់​៧​៣​៩​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព្រឹទ្ធសភា កំពុងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    ព្រឹទ្ធសភា កំពុងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ព្រឹទ្ធសភា កំពុងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ដោយ / គ្រី សម្បត្តិ

  • BREAKING: រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់

    BREAKING: រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់

    ភ្នំពេញ (២២), ព្រៃវែង (៦), ព្រះសីហនុ (1), កណ្ដាល (៩), បាត់ដំបង (១) គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= ១១៦៣ នាក់ – អ្នកជាសះស្បើយ= ៥៩៧ នាក់ (+៤៨) – អ្នកកំពុងព្យាបាល= ៥៦៥ នាក់។

  • ក្រសួងអប់រំចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ននៅទូទាំងខេត្តព្រៃវែង

    ក្រសួងអប់រំចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ននៅទូទាំងខេត្តព្រៃវែង

    ក្រសួងអប់រំចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ននៅទូទាំងខេត្តព្រៃវែង ។ដោយ -រ៉ាវុធ

  • រថយន្ដក្រឡុកស៊ីម៉ង់បន្លំដឹកអ្នកដំណើរចេញពីខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលឃាត់បាន​នៅស្រុក​ព្រៃនប់

    រថយន្ដក្រឡុកស៊ីម៉ង់បន្លំដឹកអ្នកដំណើរចេញពីខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលឃាត់បាន​នៅស្រុក​ព្រៃនប់

    ព្រះសីហនុ៖ រថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះ ទៅខេត្តកំពត បានបន្លំដឹកអ្នក​ដំណើរ​ម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា រថយន្ដមួយគ្រឿង ដែលបន្លំដឹកអ្នកដំណើរនេះ ត្រូវសមត្ថកិច្ចឃាត់បាននៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលមានអ្នកបើកបរឈ្មោះ ទៀង ផាន់នី អាយុ៣៩ឆ្នាំ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខភ្នំពេញ 3A-9421។ សមត្ថកិច្ចបានអះអាងថា រថយន្ដនេះមានគោលដៅពីខេត្តព្រះសីហនុឆ្ពោះ ទៅខេត្តកំពត ហើយបានបន្លំដឹកអ្នកដំណើរម្នាក់ (ខ្មែរ) ជាបុគ្គលិកបម្រើការនៅកាស៊ីណូមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យ​ក៏ត្រូវបានសមត្ថកិច្ច​ឃើញ​ក៏ឃាត់តែម្ដង។ រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាង​សំណុំ​រឿង​ចាត់ការតាមវិធានការច្បាប់។ ដោយឡែក ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ​របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

  • សម្តេចតេជោ ស្នើឱ្យបញ្ចេញគ្រូពេទ្យយោធា និងរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀតធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីជួយប្រយុទ្ធទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩

    សម្តេចតេជោ ស្នើឱ្យបញ្ចេញគ្រូពេទ្យយោធា និងរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀតធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីជួយប្រយុទ្ធទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩

    នៅក្នុងសារសំលេង ដែលប្រព័ន្ធផ្សព្វផ្សាយទើបទទួលបាននៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជៅ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបានស្នើឱ្យក្រសួងការពារជាតិបញ្ចេញក្រុមគ្រូពេទ្យទាហានដើម្បីជួយក្រុមគ្រូពេទ្យស៊ីវិល ក្នុងការពិនិត្យព្យាបាលជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបញ្ចេញក្រុមគ្រូពេទ្យ យោធាចំនួន៣០ក្រុមដែលស្មើនឹង៣០០នាក់ ដែលបានត្រៀមទុក ដើម្បីជួយក្រុមគ្រូពេទ្យស៊ីវិលក្នុងបេសកកម្មជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋកំពុងអ្នកឆ្លងកូវីដ១៩នៅកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យយោធា ដែលមានបេសសកម្មដូចក្រុមគ្រូពេទ្យស៊ីវិលផងដែរ ដើម្បីប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ចំពោះការប្រយុទ្ធទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យស្វែងរកទីតាំងសណ្ឋាគារ២ដទៃទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយមានការឆ្លងជំងឺកូវីដ១៩ច្រើនគំហុក បានកើតឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីសប្តាហ៍នេះ សណ្ឋាគារ The Great Duke Inter Continental ដែលមានចំនួន៥០០បន្ទប់ ត្រូវបានរៀបចំធ្វើជាកន្លែងចត្តាឡីស័កថ្មី។ សណ្ឋាគារ២ថ្មីដែលសម្តេច បានកំណត់យកជាទីតាំងធ្វើមណ្ឌលចត្តាឡីស័កថ្មីថែមទៀត នៅមិនទាន់បញ្ជាក់ឈ្មោះនៅឡើយទេ ប៉ុន្តែសម្តេចបានបញ្ជាក់ថា អាចមានចំនួន២០០បន្ទប់ឬច្រើនជាងនេះ៕

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យយកសណ្ឋាគារ​ពីរទៀតដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងក្រុមគ្រូ​ពេទ្យហ៊ាន​ជួយដល់គ្រូពេទ្យស៊ីវិល

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យយកសណ្ឋាគារ​ពីរទៀតដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងក្រុមគ្រូ​ពេទ្យហ៊ាន​ជួយដល់គ្រូពេទ្យស៊ីវិល

    ភ្នំពេញ៖ នៅយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ថ្លែងសារពិសេសបន្ទាន់ បញ្ជាឱ្យយកសណ្ឋាគារពីរបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-19 និង ស្នើឱ្យក្រុម​គ្រូពេទ្យទាហាន​ចេញជួយក្រុមគ្រូពេទ្យស៊ីវិល។

  • សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយកូវីដ អាចបញ្ចុះសពបាន តាមការស្នើសុំរបស់សាសនិកឥស្លាម

    សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយកូវីដ អាចបញ្ចុះសពបាន តាមការស្នើសុំរបស់សាសនិកឥស្លាម

    តាមរយៈការស្នើសុំរបស់សាសនិកឥស្លាមកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជា ដោយអាចបញ្ចុះសពបាន  ។  ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ឲ្យរៀបចំ កំណត់ករណីលើកលែងនេះ នៅក្នុងអនុក្រឹត្យ ដែលសម្តេច បានណែនាំ ឲ្យរៀបចំកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១  ។  ក្នុងសារជាសំឡេង នៅល្ងាចថ្ងៃទី១០ មីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់បងប្អូនមូស្លីមនៅកម្ពុជា ត្រូវរៀបចំ ការបញ្ចុះសពអ្នកស្លាប់ដោយកូវីដ-១៩ ប្រសិនបើមាន ដោយគោរព តាមវិធានសុខាភិបាល ហើយមិនត្រូវកប់ពាសវាលពាសកាលនោះទេ ។ គួររម្លឹកថា ក្នុងសារជាសំឡេង កាលពីរសៀលថ្ងៃទី៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស លើកលែង​ចំពោះ​ការបូជាសព អ្នកដែលស្លាប់​ដោយសារជំងឺកូវីដ-១៩ លើបងប្អូនដែល​កាន់សាសនាម៉ូស្លីម​៕

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស លើកលែង​ចំពោះ​ការបូជាសព អ្នកដែលស្លាប់​ដោយសារជំងឺកូវីដ-១៩ លើបងប្អូនដែល​កាន់សាសនាម៉ូស្លីម​៕

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេស លើកលែងចំពោះការបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ លើបងប្អូនដែលកាន់សាសនាម៉ូស្លីម​៕