-
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបានបញ្ជូនដល់ព្រឹទ្ធសភាហើយ

នាព្រឹកថ្ងៃទី១០មីនា ឆ្នាំ២០២១ លោកស្រីមាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នោះ តាក់តែងឡើងក្នុងគោលបំណងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់នោះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រជាឯកច្ឆន្ទ កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។ សេចក្តីព្រាងច្បាប់នោះ មាន ៦ជំពូក និង១៨មាត្រា ដែលបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ រួមជាមួយក្រសួងសុខាភិបាល ក្នុងបរិយាការណ៍ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលអាចបណ្តាលឱ្យមានភាពជ្រួលច្របល់ និងមានផលប៉ះពាល់ដ៏ធំធេងលើផ្នែកសុខភាពសាធារណៈ…
-
ឃាត់ខ្លួនមនុស្ស២នាក់ ជាបុគ្គលិកណាហ្គាវើលដ៍ តាមរយ:ការស្គេន QR Code ក្រោយលួចចេញពីកន្លែងចត្តាឡីស័កនៅផ្ទះ ហើយទៅផ្សារបឹងកេងកង

បុគ្គលិកបម្រើការងារនៅណាហ្គាវើលដ៍២នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១បន្ទាប់ពីពួកគេបានគេចវេសពីកន្លែងធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន រួចហើយធ្វើដំណើរទៅផ្សារបឹងកេងកង ប៉ុន្តែនៅពេលដែលពួកគេបានស្គេន QR Code នោះបានលោតពណ៌លឿងដែលមានន័យថា និងសំដៅទៅលើបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកកើតកូវីដ១៩។ បុគ្គលទាំង២នាក់ រួមមាន៖ឈ្មោះ ហែម ម៉ារីម៉ុច ភេទស្រី អាយុ៣០ឆ្នាំ និង ឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ក្រោយពីទទួលបានព័ត៌មាន បានបញ្ជាឲ្យនាំខ្លួនស្ត្រី និងបុរសទាំងពីរនាក់ ទៅធ្វើចត្តាឡីស័កឡើងវិញ ដែលអាជ្ញាធររៀបចំនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នៅក្នុងខណ្ឌសែនសុខ។ លោកបានបន្តទៀតថា ចំពោះទង្វើរបស់ពួកគេទាំង២នាក់នេះ នឹងត្រូវទទួលរងការផាកពិន័យ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចែងពាក់ព័ន្ធទៅនឹងអ្នកគេចវេស។ សូមបញ្ជាក់ថា នេះគឺជាករណីទីមួយហើយនៅក្នុងរាជធានីភ្នំពេញ ដែលអាជ្ញាធរបានចាត់វិធានការ និងឃាត់ខ្លួនអ្នកដែលគេចវេសពីធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួនហើយ ដើរចេញទៅក្រៅដោយពុំមានការអនុញ្ញាត។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន សូមមេត្តាចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពកុំឲ្យគេចចេញពីចត្តាឡីស័កដែលនាំឲ្យប៉ះពាល់…
-
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងនាំអំណោយសម្ភារៈការពារជំងឺកូវីដ ១៩ ផ្ដល់ជូនអង្គភាពពន្ធនាគារខេត្ត

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនពន្ធនាគារថ្មី របស់ខេត្តកំពង់ចាមដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បានណែនាំដល់ លោកប្រធានពន្ធនាគារខេត្ត ឲ្យបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បី បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងការនាំចូលការចម្លង ដល់ពិរុទ្ធជន នៅក្នុងពន្ធនាគារ ផងដែរ ។ ក្រៅពីនោះ លោកប្រធានពន្ធនាគារ ត្រូវណែនាំដល់មន្ត្រីអនុរក្សពន្ធនាគារ និងអប់រំដល់ពិរុទ្ធជន ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី បង្ការការចម្លងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាស នៃការចុះពិនិត្យនោះដែរ…
-
ខេត្តកំពង់ធំ ត្រៀមខ្លួនទទួលពលករជាង៤០០នាក់ មកបន្តចត្តាឡីស័ក

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បានប្រកាសថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបងប្អូនពលករជាង៤០០នាក់ មកពីខេត្តបន្ទាយមានជ័យ មកបន្តចត្តាឡីស័កនៅខេត្តកំពង់ធំ ដែលនឹងត្រូវមកដល់នៅយប់នេះ ។ បន្ថែមលើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាព ត្រូវចាត់ឲ្យមានមន្ត្រីប្រចាំការ ដើម្បីត្រៀមទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងតំបន់ផ្សេងៗ ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ធំ និងត្រៀមមធ្យោបាយ សម្រាប់ដឹកជញ្ជូនបងប្អូនពលករ យកទៅបន្តធ្វើចត្តាឡីស័កតាមក្រុងស្រុកបន្ថែមទៀត ព្រមទាំងត្រៀមរៀបចំអាហារសម្រាប់ពួកគាត់ផងដែរ។ ក្នុងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំពន្យល់ណែនាំ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់៕
-
រដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ចំនួន៥ ហើយ ដែលបានចេញលិខិតសម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

មកដល់ត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ចំនួន៥ ហើយ ដែលបានចេញលិខិតសម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ស្រុក ក្រុង នៃខេត្តកោះកុង រួមមាន៖ក្រុងខេមរភូមិន្ទ ស្រុកថ្មបាំង ស្រុកមណ្ឌលសីមា ស្រុកគិរីសាគរ និងស្រុកបូទុមសាគរ។
-
តារាចម្រៀង កញ្ញា វី ឌីណែត វិជ្ជមានកូវីដ-១៩

-
តារាចម្រៀង សុគន្ធ នីសា ប្រកាស «មានវិជ្ជមាន Covid-19»

បន្ទាប់ពីលោក ណុប បាយ៉ារិទ្ធ ឥឡូវនេះ តារាចម្រៀង សុគន្ធ នីសា ប្រកាសតាម Facebook ថា «មានវិជ្ជមាន Covid-19»។ យោងតាមការជូនដំណឹងតាមផេកផ្ទាល់ខ្លួន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានប្រកាសនៅថ្ងៃទី១០ ខែមីនានេះថា ខ្លួនមានវិជ្ជមានកូវីដ១៩។ សុគន្ធ នីសា បានជម្រាបជូនសាធារណជនផងដែរឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។ សូមបញ្ជាក់ថា តារាល្បីៗនៃផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់បានប្រកាស រកឃើញវិជ្ជមានកូវីដ១៩ ដែលក្នុងនោះ មាន ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត និង អ្នកនាង សុគន្ធ នីសា៕
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យសម្រេចការសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើ សំណើរបស់គណៈកម្មការទី៨ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ។ របៀបវារៈសំខាន់មួយទៀត ក្នុងកិច្ចប្រជុំនេះ គឺកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធ សភា ជាវិសាមញ្ញ នីតិកាលទី៤។ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី « វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត »។ សេចក្តីព្រាងច្បាប់ធ្វើឡើងក្នុងគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៨លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦២ម៉ឺននាក់ និងជាសះស្បើយ៩៣លាន៨៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៨លាន១៥ម៉ឺន៩ពាន់៦០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦២ម៉ឺន២ពាន់១០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៣លាន៨៤ម៉ឺន៦ពាន់១៨៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៨០ម៉ឺន១ពាន់៥០៦នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥៧៤នាក់ និងជាសះស្បើយចំនួន២០លាន៥៤ម៉ឺន៩ពាន់៦៧៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៦ម៉ឺន២ពាន់៧០៧នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៧៩នាក់ និងជាសះស្បើយ១០លាន៩២ម៉ឺន៤៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន១២ម៉ឺន៥ពាន់១៧នាក់ ស្លាប់២៦ម៉ឺន៨ពាន់៥៦៨នាក់ និងជាសះស្បើយ៩លាន៨៤ម៉ឺន៣ពាន់២១៨នាក់ ៕ ប្រភព៖ worldometers
-
អភិបាលខេត្តកំពត បើកកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ កូវីដ១៩ ថ្នាក់ខេត្ត

កំពត ÷ ឯកឧត្ត ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ កូវីដ ១៩ ថ្នាក់ខេត្ត យោងតាមសភាពការណ៍ថ្មីៗ និងបន្ទាន់ពាក់ព័ន្ធនឹងការរីករាលដាលជំងឺ កូវីដ១៩។ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ កិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺកូវីត ១៩ ថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មេបញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹក ២៤១ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកលោក ស្រីអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៣នាក់ ។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងវិធាននៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការណែនាំ និងបទបញ្ជាបន្ទាន់ យកមកអនុវត្តជាក់ស្ដែង ដូចជាការដឹកជញ្ជូនពលករមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនមកកាន់ខេត្តកំពត ដើម្បីធ្វើចត្តាឡីស័កនៅមូលដ្ឋាន និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់អន្តរាគមន៍ក្នុងករណីដែលជំងឺកូវីដ១៩ រីករាលដាលខ្លាំង ។ ឯកឧត្តមអភិបាលខេត្ត…