Category: Covid-19

  • ​កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ចំនួន​២​០​ករណី​បន្ថែម​ទៀត​ ​ធ្វើ​អោយ​ចំនួន​សរុប​នៃ​ការ​ឆ្លង​វី​រុ​ស​ប្រភេទ​ថ្មី​នេះ​កើន​ដល់​១​៨​២​ករណី​ហើយ

    ​កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ចំនួន​២​០​ករណី​បន្ថែម​ទៀត​ ​ធ្វើ​អោយ​ចំនួន​សរុប​នៃ​ការ​ឆ្លង​វី​រុ​ស​ប្រភេទ​ថ្មី​នេះ​កើន​ដល់​១​៨​២​ករណី​ហើយ

    ​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​កត់ត្រា​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ប្រមាណ​ជាង​២​០​ករណី​នា​ពេលថ្មីៗនេះ​ ​ដែល​នាំ​អោយ​តួលេខ​សរុប​កើន​ឡើង​ដល់​១​៨​២​ករណី​ហើយ​ ​។​ ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ទាំង​២​០​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ក្នុង​នោះ​មាន​១​១​ករណី​ជា​ករណី​នាំចូល​ ​ខណៈ​ដែល​៩​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុងស្រុក​ ​។​ ​ហើយ​បើ​បូក​បញ្ចូល​គ្នា​នោះ​ឃើញ​ថា​ ​១​៥​៤​ករណី​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​ចក្រភពអង់គ្លេស​, ​២​១​ករណី​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង​ ​និង​៧​ករណី​ទៀត​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​ ​។​ ​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ទាំង​បី​ប្រភេទ​នេះ​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​អាច​ឆ្លង​លឿន​ជាង​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ទៅទៀត​ ​។​ សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​០​៩​ ​ខែ​មីនា​នេះ​ ​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​៩​ម៉ឺន​៣​ពាន់​២​៦​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១​ពាន់​៦​៤​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៨​ម៉ឺន​៣​ពាន់​៩​រយ​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ឥណ្ឌូណេស៊ី​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ក្នុង​ករណី​បន្ទាន់

    ​ឥណ្ឌូណេស៊ី​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ក្នុង​ករណី​បន្ទាន់

    ​ឥណ្ឌូ​នេ​ស៊ី​៖​ ​ប្រធាន​ទីភ្នាក់ងារ​ឱសថ​ ​និង​ចំណីអាហារ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោកស្រី​ ភែ​ន​នី​ ខេ. ​លូ​គី​តូ (​Penny​ K. ​L​u​kit​o) ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​ វ៉ាក់សាំង​ច្រើនជាង​មួយលាន​ដូ​ស​បាន​ដឹកជញ្ជូន​មកដល់​ប្រទេស​ឥណ្ឌូណេស៊ី​ ​កាលពី​យប់​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​តាមរយៈ​យន្ត​ការ​ ​CO​V​A​X ​ដែល​ជា​កម្មវិធី​សម្របសម្រួល​ការចែក​ចាយ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដឹកនាំ​ដោយ​ស​ម្ព័ន្ធ​ភាព​សុខាភិបាល​ ​G​A​V​I​, ​មូលនិធិ​វ៉ាក់សាំង​ C​E​P​I​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​។​ សូម​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ខ្លួន​កាលពី​ខែ​មករា​កន្លងទៅ​ ​ជាមួយ​ការប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ន​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ (​Sin​o​v​a​c B​i​o​t​e​c​h​) ​។​ ​គិត​មកទល់​ពេលនេះ​ ​មនុស្ស​ប្រមាណ​២​.​២​៨​លាន​នាក់​ហើយ​នៅ​ឥណ្ឌូណេស៊ី​ ​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាងហោច​០​១​ដូ​ស​ដំបូង​ ​ខណៈ​វ៉ាក់សាំង​របស់​ ​ស៊ី​ណូ​វ៉ា​ក់ ​សរុប​ប្រហែល​៣​៨​លាន​ដូ​សត្រូវ​បាន​ដឹក​មកដល់​ប្រទេស​អា​ស៊ាន​មួយ​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • អ្នកឆ្លងថ្មីជំងឺកូវីដ-១៩នៅថ្ងៃនេះមាន៤៩នាក់ ក្នុងនោះ៤៨នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    អ្នកឆ្លងថ្មីជំងឺកូវីដ-១៩នៅថ្ងៃនេះមាន៤៩នាក់ ក្នុងនោះ៤៨នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    អ្នកឆ្លងថ្មីជំងឺកូវីដ-១៩នៅថ្ងៃនេះមាន៤៩នាក់ ក្នុងនោះ៤៨នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

  • ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្តីការក្រសួងមហាផ្ទៃ បន្ដចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា

    ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្តីការក្រសួងមហាផ្ទៃ បន្ដចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា

    នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្ដីការក្រសួងមហាផ្ទៃ បានបន្ដចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់សកម្មភាពក្នុងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺរួមមានថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋានព័ត៌មានវិទ្យា, នាយកដ្ឋានគរបាលចរាចរណ៍, នាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះ, នាយកដ្ឋាននគរបាលការពារ និងនាយដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូនប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ឲ្យចូលរួម និងចាក់ចែងមន្ដ្រីក្រោមឱវាទ ដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ។ សូមបញ្ជាក់ដែរថា តាមរយៈការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា តាមគោលការណ៍ស្មគ្រ័ចិត្តនេះ គិតចាប់ពីថ្ងៃទី០៤ ខែមីនា…

  • ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសពីការផ្អាកបណ្តោះអាសន្ននូវការប្រឡងយកបណ្ណបើកបរយានយន្ត

    ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសពីការផ្អាកបណ្តោះអាសន្ននូវការប្រឡងយកបណ្ណបើកបរយានយន្ត

    ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសពីការផ្អាកបណ្តោះអាសន្ននូវការប្រឡងយកបណ្ណបើកបរយានយន្ត ចំនួន១សប្តាហ៍ ចាប់ពីថ្ងៃទី៩-មីនា-២០២១ នេះទៅដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ៕

  • រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមលួចគេចវេះចេញពីខេត្ត

    រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមលួចគេចវេះចេញពីខេត្ត

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី៨មីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ។ ប៉ុន្តែស្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ។ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះស្ត្រីជនជាតិចិននោះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។…

  • រដ្ឋបាលខេត្តកណ្តាលបានប្រកាសបិទកាស៊ីណូនៅជ្រៃធំជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តកណ្តាលបានប្រកាសបិទកាស៊ីណូនៅជ្រៃធំជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំនើរចេញចូលនៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ លិខិតជូនដំណឹងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានផ្ញើទៅអភិបាលស្រុកកោះធំ ឱ្យចាត់វិធានការណែនាំសេចក្តីសម្រេចនេះ ដើម្បីទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ បន្ទាប់ពីជនបរទេស៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅតំបន់ទីប្រជុំជនជ្រៃធំ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលសម្រេចបិទទីតាំងបណ្តោះអាសន្ននោះ រួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រេ្កន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន៕

  • តារាចម្រៀងណុប បាយ៉ារិទ្ធ បញ្ជាក់ថារូបលោកវិជ្ជមានកូវីដ-១៩

    តារាចម្រៀងណុប បាយ៉ារិទ្ធ បញ្ជាក់ថារូបលោកវិជ្ជមានកូវីដ-១៩

    យោងតាមទំព័រហ្វេសប៊ុករបស់តារាចម្រៀងណុប បាយ៉ារិទ្ធ នៅវេលាថ្ងៃត្រង់ថ្ងៃទី៩មីនាឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោកបានទទួលលទ្ធផលហើយ គឺលោកមានវិជ្ជមានកូវីដ១៩។ លោកណុប បាយ៉ារិទ្ធ បានបន្តថា លោកកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ លោកណុប បាយ៉ារិទ្ធបញ្ជាក់ទៀតថា លោកមិនតក់ស្លុតនឹងការពិតនោះទេ ត្បិតរូបលោកក្តី បុគ្គលដែលលោកឆ្លងពីក្តី គ្មានអ្នកណារីករាយចាំទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ។

  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ណែនាំមន្ត្រីផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះ​បណ្តាល ឬការជួបជុំទាំងឡាយ

    ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ណែនាំមន្ត្រីផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះ​បណ្តាល ឬការជួបជុំទាំងឡាយ

    ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចេញសេចក្តីណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្តីណែនាំ របស់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ សេចក្តីណែនាំនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមធ្វើការណែនាំបន្ថែម​ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាព ចំណុះឲ្យក្រសួង ព្រមទាំងមន្ទីរ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖ ១៖ ត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំនួន ១សប្តាហ៍ នូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ រហូតដល់មានបទបញ្ជាជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល។ អង្គភាពនីមួយៗ អាចរៀបចំជំនួសការងារ មកវិញតាមប្រព័ន្ធអនឡាញ…

  • អភិបាលខេត្តកណ្ដាល បញ្ជាឱ្យបិទកាស៊ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន

    អភិបាលខេត្តកណ្ដាល បញ្ជាឱ្យបិទកាស៊ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន

    កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចេញលិខិតបញ្ជាឲ្យអភិបាលស្រុកកោះធំបិទកាស៊ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំ។ រដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖ ១៖ បិទជាបណ្តោះអាសន្ននូវការស៊ីណូចំនួន ៦កន្លែង រួមមាន៖ កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូប៊ីន កាស៊ីណូក្រោន កាស៊ីណូហ្គេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។ ២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឲ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់។ ៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕