Category: Covid-19

  • សន្តិសុខរត់ការជួយរំដោះអ្នកធ្វើចត្តាឡីស័កជាប់ឃុំបណ្តោះអាសន្ន

    សន្តិសុខរត់ការជួយរំដោះអ្នកធ្វើចត្តាឡីស័កជាប់ឃុំបណ្តោះអាសន្ន

    បុរសជាសន្តិសុខដែលជួយរត់ការសម្រួលជនជាតិចិនកំពុងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារសុខា ដើម្បីគេចមិន អនុវត្តតាមវិធានសុខាភិបាល ត្រូវបានតុលាការបានឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃនេះហើយ។ សន្តិសុខ ឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ ត្រូវបានគេចោទប្រកាន់តាមមាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអានស្ននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ សន្តិសុខឈ្មោះរ៉ែន សុធារ៉ា បានជាប់ពាក់ព័ន្ធការជួយរំដោះជនជាតិចិន៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក ក្នុង សណ្ឋាគារដែលក្នុងនោះរួមមានទាំងស្រ្តីចិនម្នាក់ដែលគេរកឃើញមានជម្ងឺឆ្លងកូវីដ១៩ផងដែរកាលពីខែកុម្ភៈ កន្លងមកនេះ។ មាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បានចែងថាអំពើដោយចេតនាមិនគោរព បញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រើប្រាស់សិទ្ធិអំណាច របស់ខ្លួនក្រោមបញ្ញត្តិនៃមាត្រា ២៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ១ឆ្នាំ និង/ឬពិន័យជា ប្រាក់ពី ១មួយសែនរៀល ទៅ ២លានរៀល ។

  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បាននាំយកអំណោយ និងថវិកាចែកជូនដល់បងប្អូនចំនួន២៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បាននាំយកអំណោយ និងថវិកាចែកជូនដល់បងប្អូនចំនួន២៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក

    ដោយមានការចង្អុលណែនាំរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ មីនា ២០២១ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជន បានចូលរួមសំណេះសំណាលជាមួយបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក នៅសាលាបឋមសិក្សាគិរីអណ្តែត ឃុំទ្រៀល ចំនួន ២៦នាក់ ក្នុងនោះស្រី១១នាក់ ( ១១គ្រួសារ )និងជូនអំណោយដល់ ៖ ១.បងប្អូនកំពុងធ្វេីចត្តាឡីស័កចំនួន ២៦នាក់ រួមមាន អង្ករ មី មុង ភួយ ខ្នេីយ កន្ទេល ចានឆ្នាំង ស្លាបព្រាប ចង្ក្រានហ្គាស ទឹកសុីអុីវ ទឹកត្រី ទឹកសុទ្ធ ធុងទឹក ។ ២.កងកំលាំងប្រចាំការ ៣អង្គភាព ដោយមួយអង្គភាពទទួលបាន អង្ករ១បេ ( ៥០គក្រ ) មី២កេស ទឹក១០យួរ និងប្រាក់ចំនួន ២០០.០០០ ( ម្ភៃមុឺន )រៀល ។ ៣.បុគ្គលិកពេទ្យប្រចាំការ…

  • ក្រសួងអប់រំ ផ្អាកដំណើរការក្លឹបហាត់ប្រាណ និងការលេងកីឡា ជាលក្ខណៈប្រមូលផ្តុំ

    ក្រសួងអប់រំ ផ្អាកដំណើរការក្លឹបហាត់ប្រាណ និងការលេងកីឡា ជាលក្ខណៈប្រមូលផ្តុំ

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ។ តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការផ្អាកនេះ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ក្រសួងអប់រំ សូមស្នើម្ចាស់អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្ត ដែលមានការពាក់ព័ន្ធ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍។ ជាមួយគ្នានេះ ក្រសួងសូមម្ចាស់អាជីវកម្មក្លឹបកីឡា កីឡាករ កីឡាការិនី អ្នកលេងកីឡា អ្នកហាត់ប្រាណ និងសាធារណជនទាំងអស់ជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

  • ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធា រណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

    ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធា រណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

    ភ្នំពេញ៖ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាង ការឆ្លង ជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស​ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹង ការរីករាលដាលខ្លាំងឡើងៗ នៃជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស​ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹង ការរីករាលដាលខ្លាំងឡើងៗ   នៃជំងឺកូវីដ-១៩

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស​ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹង ការរីករាលដាលខ្លាំងឡើងៗ នៃជំងឺកូវីដ-១៩។

  • បណ្តា​រដ្ឋ​របស់​ប្រទេស​អូ​ស្រ្តា​លី​កាន់តែ​ច្រើន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19

    បណ្តា​រដ្ឋ​របស់​ប្រទេស​អូ​ស្រ្តា​លី​កាន់តែ​ច្រើន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19

    ​អូ​ស្រ្តា​លី​៖​ ​ប្រទេស​អូ​ស្រ្តា​លី​បាន​នឹង​កំពុង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ដោយ​រដ្ឋ​ឃ្វី​ន​លែ​ន​ (Qu​e​e​land​) ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​របស់​ខ្លួន​ដល់​ឱសថការី​ ​និង​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​តំបន់​ជួរមុខ​ ​។​ កាលពី​ចុង​ស​ប្តាហ៍​កន្លងទៅ​ ​គ្លី​និ​ក​នៅ​ភាគ​ខាងលិច​ប្រទេស​អូ​ស្រ្តា​លី​ក៏បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ​ជាមួយនឹង​កម្មវិធី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទទួល​បានការ​កើន​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​។​ ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​នៅតែ​មាន​ក​ម្រិ​ត​ទាប​ខ្លាំង​នៅ​ទូទាំង​ប្រទេស​អូ​ស្រ្តា​លី​ ​ដោយមាន​ករណី​ឆ្លង​សកម្ម​ប្រមាណ​ជា​៩​៧​ករណី​ទូទាំង​ប្រទេស​ ​ដែល​ករណី​ទាំងអស់​នេះ​ត្រូវ​បាន​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ ​។​ ​ កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អូស្ត្រាលី​លោក​ ហ្គ្រេ​ក​ ​ហាន់​ (​G​r​e​g​ ​Hunt​) ​បាន​ប្រកាស​ថា​ ​អ្នកចូលរួម​ទូទៅ​​​ជាង​៤​.​៥​០​០​ ​នាក់​នឹង​ចូលរួម​ក្នុង​ដំណាក់កាល​ទី​១​ ​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​អូស្ត្រាលី​ ​ដោយ​លោក​បាន​ពិពណ៌នា​ថា​ ​ជា​បញ្ហា​ប្រឈម​ខាង​ផ្នែក​ភស្តុភារ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ ​។​ បើ​តាម​លោក​ ហ្គ្រេ​ក​ ​ហាន់​ (​G​r​e​g​ ​Hunt​) ​ដំណាក់កាល​ទី​១​ ​នៃ​ការ​ដាក់បញ្ចូល​អ្នកស្ម័គ្រចិត្ត​នេះ​ ​ក្នុង​នោះ​រួម​មាន​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ​ដូចជា​មនុស្សចាស់​ ​និង​មនុស្ស​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​ច្បាស់លាស់​ជាដើម​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • សហរដ្ឋ​អាមេរិក​ចោទប្រកាន់​សារ​ព័ត៌មាន​អន​ឡា​ញ​រុស្ស៊ី​ថា​ ​កំពុង​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​P​f​i​z​e​r ​និង​ ​Modern​a

    សហរដ្ឋ​អាមេរិក​ចោទប្រកាន់​សារ​ព័ត៌មាន​អន​ឡា​ញ​រុស្ស៊ី​ថា​ ​កំពុង​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​P​f​i​z​e​r ​និង​ ​Modern​a

    ​អាមេរិក​៖​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយ​ថា​ ​ប្រទេស​របស់​ខ្លួន​បាន​ចោទប្រកាន់​ថា​ ​សារ​ព័ត៌មាន​អន​ឡា​ញ​ចំនួន​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី ​កំពុង​ព្យាយាម​បំផ្លាញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ (​P​f​i​z​e​r) ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ (​Modern​a​) ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​។​ ការចោទប្រកាន់​ខាងលើ​នេះ​ ​ត្រូវ​បាន​រាយការណ៍​មុនគេ​ដោយ​កាសែត​ ​Wall Street​ ​Journal​ ​ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការ​ចុះផ្សាយ​របស់​កាសែត​អាមេរិក​មួយ​នេះ​ ​ស្រប​ពេល​ដែល​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​នៅឡើយ​នោះ​ទេ​ ​។​ ទោះជាយ៉ាងណា​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​នោះ​ ​សារ​ព័ត៌មាន​អន​ឡា​ញ​ចំនួន​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ ​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជាច្រើន​ទម្រង់​ ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​មិន​ពិត​អំពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ (​P​f​i​z​e​r) ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ (​Modern​a​) ​ជម្លោះ​យោធា​ ​និង​ ​បាតុកម្ម​តវ៉ា​ ​ព្រមទាំង​ព័ត៌មាន​មិន​ពិត​ជាច្រើន​ទៀត​អោយ​តែ​ពួកគេ​អាច​ធ្វើ​បាន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់មកពីខេត្តព្រះសីហនុមកខេត្តកំពង់ចាមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់មកពីខេត្តព្រះសីហនុមកខេត្តកំពង់ចាមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៨មីនាឆ្នាំ២០២១នេះបានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់រស់នៅភូមិអូរកណ្ដោឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមដែលបុគ្គលរូបនោះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាសនិងស្រុកព្រៃឈរពិសេសនៅផ្សារព្រៃទទឹងខេត្តកំពង់ចាម។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានបុរសជនជាតិខ្មែរឈ្មោះម៉ីស៊ីថានអាយុ២៧ឆ្នាំរស់នៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមធ្វើការជាគ្រូបង្រៀនម៉ាស្សានៅសណ្ឋាគារសីញជីងថៃនៅកែងLV ក្រុងព្រះសីហនុខេត្តព្រះសីហនុ។  សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី៤មីនាឆ្នាំ២០២១វេលាម៉ោង១២ថ្ងៃត្រង់បុរសរូបនោះបានមកដល់ផ្ទះនៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាម។បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានអំពីករណីបុរសម្នាក់មកពីតំបន់មានហានិភ័យខ្ពស់មកពីខេត្តព្រះសីហនុបានចូលមកស្នាក់នៅក្នុងមូលដ្ឋាននៅថ្ងៃទី៥មីនាឆ្នាំ២០២១លោកអភិបាលខេត្តបានចាត់ឲ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋាននាំបុរសខាងលើមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តសណ្ឋាគារមេគង្គក្រុងកំពង់ចាម។  នៅព្រឹកថ្ងៃទី៦មីនាឆ្នាំ២០២១ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលុះដល់ថ្ងៃទី៧មីនាឆ្នាំ២០២១បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថាបុរសរូបនោះមានវិជ្ជមានកូវីដ-១៩និងបានបញ្ជូនទៅព្យាលបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ជាមួយគ្នានោះលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានចាត់ឲ្យមន្រ្តីសុខាភិបាលចុះស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធនឹងករណីជាបន្ទាន់។ក្រោយការស្រាវជ្រាវបានបញ្ជាក់ថាប្រវត្តិធ្វើដំណើរបុរសនោះគឺនៅថ្ងៃទី៣មីនាឆ្នាំ២០២១គាត់បានធ្វើដំណើរពីខេត្តព្រះសីហនុតាមរយៈរថយន្តឈ្នួលនៅជិតផ្សារពាណិជ្ជកម្មម្តុំពេទ្យចំការចេកមករាជធានីភ្នំពេញ។  នៅម៉ោង៧និង៣០យប់ថ្ងៃទី៣មីនាឆ្នាំ២០២១បានមកដល់និងចុះនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រហើយបានចូលទៅសួរសុខទុក្ខក្មួយប្រុសរបស់ខ្លួនដែលសម្រាកព្យាបាលជំងឺនៅអាគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។នៅយប់ថ្ងៃដដែលបុរសរូបនោះបានទៅស្នាក់នៅជាមួយបងស្រីរបស់ខ្លួននៅបន្ទប់ជួលនៅស្ទឹងមានជ័យរាជធានីភ្នំពេញ។នៅម៉ោង៧ព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២១បុរសរូបនោះបានបន្តដំណើរពីស្ទឹងមានជ័យទៅមុខវត្តគៀនឃ្លាំងជ្រោយចង្វារនិងបានបន្តដំណើរតាមរថយន្តដែលមកខេត្តកំពង់ចាមដោយបានឈប់នៅស្តុបផ្សារព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរនិងបានបន្តដំណើរតាមម៉ូតូឌុបបន្តរហូតដល់ផ្ទះរបស់ខ្លួននៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមវេលាម៉ោង១២ថ្ងៃត្រង់។  នៅព្រឹកថ្ងៃទី៥មីនាឆ្នាំ២០២១បុរសរូបនោះនិងប្អូនប្រុសរបស់ខ្លួនបានជិះម៉ូតូទៅផ្សារព្រៃទទឹងនិងបានដើរផ្សារទិញត្រីនិងគ្រឿងធ្វើម្ហូបប្រហែល៣០នាទីមុននឹងត្រឡប់ទៅផ្ទះវិញ។រដ្ឋបាលខេត្តក៏បានបង្ហាញ  អ្នកដែលពាក់ព័ន្ធនឹងបុរសរូបនោះគឺនៅពេលទៅសុខទុក្ខក្មួយប្រុសបុរសនោះបានជួបជាមួយស្ត្រី២នាក់កំពុងកំដរអ្នកជំងឺក្នុងនោះម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ឃុំបុស្សខ្នុរស្រុកចំការលើនិងម្នាក់ទៀតរស់នៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមជាអ្នកធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់នៅស្ទឹងមានជ័យតែតាំងពីបានជួបបុរសម្នាក់នោះមកស្ត្រីទាំងពីរនាក់នោះបានបញ្ជាក់ថាខ្លួនមិនទាន់បានទៅធ្វើការវិញទេព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។  នៅយប់សម្រាកនៅស្ទឹងមានជ័យបានជួបជាមួយបងស្រីម្នាក់និងអ្នកជួលបន្ទប់នៅជិតបន្ទប់មិនស្គាល់ឈ្មោះ។អ្នករត់PassApp មិនស្គាល់ឈ្មោះអ្នកបើកបរ, អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញមកកំពង់ចាម, មកដល់ផ្ទះជួបជាមួយក្រុមគ្រួសាររួមមានឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី២នាក់, ក្មួយប្រុស, អ្នកផ្ញើម៉ូតូនៅផ្សារព្រៃទទឹងនិងអ្នកលក់ត្រីនិងម្ហូបនៅផ្សារព្រៃទទឹង។  ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍រដ្ឋបាលខេត្តកំពង់ចាមបានបន្តធ្វើការស្រាវជ្រាវនិងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងអ្នកមានហានិភ័យខ្ពស់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តដើម្បីបន្តតាមដានសុខភាពនិងយកសំណាកពិនិត្យ។រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងបុរសខាងលើតាមពេលវេលានិងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើឲ្យទៅពិនិត្យសុខភាពនិងយកសំណាកមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះនិងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។  ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនិងអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់មន្ត្រីសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន៕

  • ​និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

    ​និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

    ​អឺរ៉ុប​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ជំរុញ​អោយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ​បដិ​សេ​ដ​ការ​អនុម័ត​អោយ​ប្រើប្រាស់​ថ្នាក់​ជាតិ​ ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​រុស្ស៊ី ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ខណៈ​ទីភ្នាក់ងារ​នេះ​បាន​នឹង​កំពុង​ពិនិត្យមើល​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​របស់​វា​ ​។​ នាយក​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​លោកស្រី​ គ្រី​ស្តា​ ​វី​ថាំ​មើ​ (​Christ​a​ ​W​i​r​t​hum​e​r) ​បាន​ថ្លែងប្រាប់​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន​អូ​ស្រ្តា​លី​ OR​F​ ​ថា​ ​យើង​ត្រូវការ​ឯកសារ​​​ដែល​យើង​អាច​ពិនិត្យ​បាន​… ​យើង​ក៏​មិន​មាន​ទិន្នន័យ​ដែរ​… ​អំពី​មនុស្ស​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​… ​វា​មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ​ហេតុដូច្នេះហើយ​ខ្ញុំ​សូម​ណែនាំ​ជាបន្ទាន់​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ថ្នាក់​ជាតិ​ ​។​ យ៉ាងណាមិញ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​រុស្ស៊ី S​put​n​i​k ​V​ ​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់​ ​ឬក៏​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ការ​អនុម័ត​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​០​៣​ ​ក្នុង​នោះ​រួម​មាន​ហុង​គ្រី ស្លូ​វ៉ា​គៀ ​និង​សាធារណៈ​រដ្ឋ​ឆេ​ក​ ​ដោយក្រុម​ម​ន្រ្តី​អឺរ៉ុប​បាន​និយាយ​ថា​ ​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​អាច​នឹង​ចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​រុស្ស៊ី ​ប្រសិនបើ​មាន​សមាជិក​យ៉ាងហោចណាស់​ចំនួន​០​៤​ដាក់ពាក្យ​ស្នើសុំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

    ​អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

    ​អូ​ស្រ្តា​លី​៖​ ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ (​M​arise​ ​Pay​n​e​) ​និយាយ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​សម្រេច​ផ្អាក​កម្មវិធី​ ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​របប​ដឹកនាំ​យោធា​ ​ទៅលើ​ក្រុម​បាតុករ​ដ៏​ច្រើន​សម្បើម​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​។​ ប្រមុខ​ការទូត​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ ​អាទិត្យ​ម្សិលមិញ​ថា​ ​អូ​ស្រ្តា​លី​នឹង​បង្វែរ​ជាបន្ទាន់​នូវ​ជំនួយ​មនុស្សធម៌​ចាំបាច់​នានា​ ​ទៅកាន់​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ ​និង​ជនជាតិ​ភាគតិច​ដទៃទៀត​ ​។​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ ​បាន​អះអាង​ថា​ ​យើង​នឹង​ផ្ដល់​អាទិភាព​ទៅលើ​ជំនួយ​មនុស្សធម៌​ ​និង​ធានា​ឱ្យ​បាន​ថា​ ​ជំនួយ​មនុស្សធម៌​របស់យើង​នឹង​ទៅ​ដៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ពោល​គឺ​មិនមែន​តាមរយៈ​រដ្ឋាភិបាល​ ​ឬ​ ​អង្គភាព​ដែល​ជា​សេនា​ធិ​នា​ការ​របស់​យោធា​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​។​ បច្ចុប្បន្ន​ក្រុម​បាតុករ​នៅតែ​បន្ត​ធ្វើបាតុកម្ម​តវ៉ា​ ​ដើម្បី​ទាមទារ​ឱ្យ​យោធា​ចុះចេញ​ពី​អំណាច​ ​និង​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ ​ជី​ ​ព្រមទាំង​អ្នកជាប់ឃុំ​ដទៃ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ក្រោយ​អ្នក​ទាំងនេះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ដែល​ត្រូវ​បាន​អន្តរជាតិ​ចាត់ទុកថា​ ​ជា​រដ្ឋប្រហារយោធា​ ​៕​ ​ប្រភព​៖​ ​A​P