Category: Covid-19

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៧​លាន​៤​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​២​លាន​៩​៥​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៧​លាន​៤​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​២​លាន​៩​៥​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៧​លាន​៤​៤​ម៉ឺន​៥​ពាន់​៨​៦​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​០​ម៉ឺន​៥​ពាន់​២​៨​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​២​លាន​៩​៥​ម៉ឺន​៤​ពាន់​៦​៦​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៦​៩​ម៉ឺន​៦​ពាន់​២​៥​០​នាក់​ ​ស្លាប់​ចំនួន​៥​៣​ម៉ឺន​៧​ពាន់​៨​៣​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៣​៣​ម៉ឺន​៦​ពាន់​៦​៥​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​២​២​ម៉ឺន​៩​ពាន់​២​៧​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៨​៩​០​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​៨​ម៉ឺន​៨​៨​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​១​ម៉ឺន​៩​ពាន់​៣​៤​៤​នាក់​ ​ស្លាប់​២​៦​ម៉ឺន​៥​ពាន់​៥​០​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៧​៥​ម៉ឺន​៧​ពាន់​១​៧​៨​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • កងទ័ពនៅកងពលតូចលេខ៧០ ទទួលបានការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    កងទ័ពនៅកងពលតូចលេខ៧០ ទទួលបានការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី៦មីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលដល់កងកម្លាំង ដើម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅកងពលតូចលេខ៧០។ នាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់ អនុប្រធាន៤នាក់ និងសមាជិក៨នាក់។ ក្នុងពិធីនោះ លោកហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ កម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនោះ បានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោក។ លោកបានបន្តថា ពេលនេះប្រទេសជាតិ និងប្រជាជន…

  • ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ផងដែរ

    ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ផងដែរ

    ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ផងដែរ។

  • ប្រើពេល៣៣ម៉ោងក្នុងការប្រែក្លាយសណ្ឋាប្រណិតមួយនៅរាជធានីភ្នំពេញឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់

    ប្រើពេល៣៣ម៉ោងក្នុងការប្រែក្លាយសណ្ឋាប្រណិតមួយនៅរាជធានីភ្នំពេញឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់

    យោងតាមទំព័រហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៨មីនាឆ្នាំ២០២១ បានសរសេរថា រួមគ្នាយើងអាចធ្វើបាន។ លោកបានបន្តថា ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់។ ចាប់ពីល្ងាចថ្ងៃទី៦មីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។ សមាសភាពចម្រុះ ដែលបានចូលរួមសម្រេចដោយជោគជ័យនូវបេសកកម្មក្នុងពេលដ៏ខ្លីនេះ រួមមាន ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព,…

  • ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៤នាក់ និងមានអ្នកជាសះស្បេីយចំនួន ៧នាក់

    ថ្ងៃទី៧  ខែមីនា  ឆ្នាំ២០២១  មានករណីវិជ្ជមានវីរុសកូវីដ-១៩  ថ្មីចំនួន  ២៤នាក់  និងមានអ្នកជាសះស្បេីយចំនួន  ៧នាក់

    ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៤នាក់គឺជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កម្ពុជាគិតមកដល់ថ្ងៃទី៨មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១ពាន់១១នាក់ ក្នុងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន ៥០១នាក់។ ជាមួយគ្នានោះមានអ្នកជាសះស្បើយចំនួន៥១៧នាក់ និងនៅសល់៤៩៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

  • ការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង

    ការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ថាបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។យោងតាមសេចក្តីប្រកាសព័ត៌មាននេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចខាងក្រោម៖ ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា៖ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។ ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក៖…

  • កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៤នាក់ទៀត

    កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៤នាក់ទៀត

    ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៤នាក់ទៀត ដែលជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ថាអ្នកឆ្លងកូវីដ ១៩ រកឃើញនៅរាជធានីភំ្នពេញចំនួន ១២ នាក់ ខេត្តព្រះសីហនុចំនួន ០៧ នាក់ ខេត្តកណ្ដាលចំនយន ០៣ នាក់ ខេត្តកំពង់ធំចំនួន០១នាក់ និងខេត្តកំពង់ចាម ០១នាក់។ជាមួយគ្នានេះ ករណីព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ បានចំនួន ៧នាក់ ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងសរុបចំនួន ៥០១នាក់។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៨ខែមីនា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយ ចំនួន ៣១នាក់ហើយ។នៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេស ចំនួន ១០១១ នាក់។ ក្នុងនោះ អ្នកជាសះស្បើយ មាន ៥១៧ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៤៩៣ នាក់៕

  • សម្ដេចតេជោ ហ៊ុន សែន ៖ បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា និងនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ

    សម្ដេចតេជោ ហ៊ុន សែន ៖ បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា និងនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា និងនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!  បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។  សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ។ សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឯកឧត្តម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិការនៃសភាជាតិជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។ វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០…

  • រដ្ឋបាលខេត្តព្រៃវែងប្រកាសថាគ្រូពេទ្យម្នាក់រកឃើញវិជ្ជមានកូវីដ-១៩

    រដ្ឋបាលខេត្តព្រៃវែងប្រកាសថាគ្រូពេទ្យម្នាក់រកឃើញវិជ្ជមានកូវីដ-១៩

    រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថា គ្រូពេទ្យ អ៊ឹម សុភី បម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង បានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធដើម្បីយកកំហាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ចំពោះមុខសញ្ញាអ្នកពាក់ព័ន្ធ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន រួមមាន ៖ ១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី ៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភី ៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត ៕

  • មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុកំពុងដំណើរការចាក់វ៉ាក់សាំងSinopharm និងAstra Zeneca

    មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុកំពុងដំណើរការចាក់វ៉ាក់សាំងSinopharm និងAstra Zeneca

    នៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២១នេះសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខបានដំណើរការហើយនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុមានទីតាំងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។ក្នុងពេលអញ្ជើញចុះពិនិត្យមើលសកម្មភាពនាថ្ងៃនេះឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមពីការរក្សាសណ្តាប់ធ្នាប់និងគម្លាតសុវត្ថិភាពដើម្បីសម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿននិងអត់មានការចម្លងជំងឺគ្នាទៅវិញទៅមក។  សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុបានចែកចេញជាពីរប្រភេទទី១៖ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩Sinopharm សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំនិងទី២៖ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩Astra Zeneca សម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ៕