Category: Covid-19

  • សមត្ថកិច្ចខណ្ឌបឹងកេងកង ប្រចាំការជាប់ជានិច្ច ការពារទីតាំងចត្តាឡីស័ក ជាមួយនឹងការគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាល

    សមត្ថកិច្ចខណ្ឌបឹងកេងកង ប្រចាំការជាប់ជានិច្ច ការពារទីតាំងចត្តាឡីស័ក ជាមួយនឹងការគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាល

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ បានធ្វើការប្រចាំការជាប់ជានិច្ច ២៤ម៉ោងលើ២៤ម៉ោង ការពារទីតាំងចត្តាឡីស័ក ជាមួយនឹងការគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាល ។ លោកស៊ឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា ដោយទទួលបានការណែនាំដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណបញ្ជាការឯកភាពខណ្ឌបឹងកេងកង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងទាំងអស់ បានត្រៀមកម្លាំងរួចជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដោយបានដាក់កម្លាំងការពារ ប្រចាំការនៅតាមមណ្ឌលនិងទីតាំងដែលបានធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានយ៉ាងចិត្តទុកដាក់ខ្ពស់ ។ លោកអធិការបានបន្ថែមថា លោកបានបញ្ជានិងបានដាក់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឱ្យបានធ្វើការយាមនិងការពារគោលដៅចត្តាឡីស័កទាំងអស់ក្នុងមូលដ្ឋានឱ្យបានតឹងរឹង ជៀសវាងមានហេតុការណ៍ណាមួយកើតមានឡើង ដើម្បីធានាមិនឱ្យមានអ្នកកំពុងចត្តាឡីស័កណាលួចលាក់ចេញមកខាងក្រៅនោះឡើយ ។ ជាមួយគ្នានេះ កម្លាំងដែលនៅប្រចាំការគោលដៅទាំងអស់ក៏ទទួលបានពង្រឹងចំពោះវិធានការការពារខ្លួន ដោយបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ជាប់ជាប្រចាំ ឧស្សាហ៍លាងដៃជាមួយជែលឬអាល់កុល និងរក្សាគម្រាតពីគ្នាបានយ៉ាងល្អ ។ លោកស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា មកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីតាំងចត្តាឡីស័កទាំងអស់មានភាពប្រក្រតីជាធម្មតា ដោយអ្នកដែលកំពុងបានធ្វើចត្តាឡីស័ក បានសហការយ៉ាងល្អជាមួយខាងក្រសួងសុខាភិបាល និងសមត្ថកិច្ចមូលដ្ឋាន ។ លោកអធិការក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ជៀសឆ្ងាយពីការចម្លងនៃជម្ងឺកូវីដ១៩ និងសូមឱ្យអ្នកកំពុងធ្វើចត្តាឡីស័កមានការអត់ធ្មត់ក្នុងស្មារតីឱ្យបានខ្ពស់បំផុត…

  • បុរសម្នាក់បានរងនូវការពិន័យ២លានរៀល ក្រោយអាជ្ញាធរខេត្តព្រះសីហនុរកឃើញថាមិនអនុវត្តន៍តាមវិធានការចត្តាឡីស័ក

    បុរសម្នាក់បានរងនូវការពិន័យ២លានរៀល ក្រោយអាជ្ញាធរខេត្តព្រះសីហនុរកឃើញថាមិនអនុវត្តន៍តាមវិធានការចត្តាឡីស័ក

    រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព។ ប៉ុន្តែបុរសនោះ ត្រូវគេរកឃើញថា មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤មីនា ឆ្នាំ២០២១។ នៅព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនោះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ អាជ្ញាធរខេត្តព្រះសីហនុ បានចាត់ទុការពិន័យនោះ គឺជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

  • ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៩០០ ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង

    ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៩០០ ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរភូមិនជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង ។ ការចាក់វ៉ាកសាំងការពារជម្ងឺកូវិត.១៩ត្រូវគេមើលឃើញកំពង់ត្រូវបានធ្វើការចាក់ជូនកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៥មិនា២០២១នៅក្នុងទីបញ្ជាការរដ្ឋានតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ។ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណះ បានអោយដឹងថា.ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទអង្គភាពដែលកំពុងឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាពលទាហ៊ានយោធភូមិភាគពិសេស .កងកាំភ្លើងធំក្រាំតាមុំនិងកងកាំភ្លើងធំភូមិភាគពិសេស .តំបន់អភិវឌ្ឍន៍ .កងទព័អាកាស់.អង្គភាពស៊ីម៉ាក់.តំបន់សឹកប្រតិបត្តសឹករងកំពង់ឆ្នាំង.និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណៈ បានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដល់កងយុទ្ធពលខេមរៈភូមិន្ទដែលឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នៅថ្ងៃនេះវាជាលើកទី១ដែលមានចំនួន៩០០នាក់ហើយគ្រោងនិងបន្តចាក់ជាលើកទី២នៅខែបន្ទាប់ផងដែរ ។ មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសបានបញ្ជាកអោយដឹងទៀតថាការចាក់វ៉ាកសាំងជូនបងប្អូនកងយុទ្ធពលខេមរភូមិន្ទព្រឹកនេះបើមិនទាន់ទេនិងបន្តចាក់នៅពេលរសៀលនេះទៀតដើម្បីអោយអស់និងបញ្ចប់នៅថ្ងៃនេះផងដែរ ។ មេបញ្ជាការងកងទព័អាកាស់លោកឧុត្តសេនីយ៍ត្រី កៅឃាន បានបញ្ជាក់អោយដឹងថាថ្ងៃនេះលោកបានមកចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺកូវិត.១៩តាមការណែនៃរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលជម្ងឺកូវិត ១៩ និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ដោយសុក្ខារិន

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។វ៉ាក់សាំងដែលសម្តេចវិបុលសេនាភក្តី បានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra zeneca) ដែល ជា ជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។វ៉ាក់សាំងនេះ បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤.០០០ដូស កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

  • ក្រសួងមហាផ្ទៃ បន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល១៤ថ្ងៃ

    ក្រសួងមហាផ្ទៃ បន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល១៤ថ្ងៃ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ក្នុងថ្ងៃដំបូង ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយ៉ាងច្រើនកុះករ ហើយបានអនុវត្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងល្អខ្ជាប់ខ្ជួន ដោយរក្សាគម្លាត មានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅជាដើម។ លើសពីនេះទៀត ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបម្រើការងារ នៅទីស្ដីក្រសួងមហាផ្ទៃ និងតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួង ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឲ្យចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ…

  • ស្វែងយល់ពី បញ្ហាប្រឈមធំៗ៤ នៃជំងឺកូវីដ១៩ សម្រាប់ពិភពលោក

    ស្វែងយល់ពី បញ្ហាប្រឈមធំៗ៤ នៃជំងឺកូវីដ១៩ សម្រាប់ពិភពលោក

    ជំងឺកូវីដ-១៩ បានគំរាមគំហែងដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្ស ជុំវិញពិភពលោក ប្រសិនបើមេរោគនេះ​នៅបន្ត និងប្រែប្រួលមិនច្បាស់លាស់ តើមានប្រឈមធំៗអ្វីខ្លះ?  សូមស្វែងយល់ពី បញ្ហាប្រឈមធំៗ៤ នៃជំងឺកូវីដ១៩ សម្រាប់ពិភពលោក។

  • ក្រសួងសុខាភិបាលបញ្ចេញកម្មវិធីក្នុងការចាក់វ៉ាក់សាំង Astrazeneca ចាប់ពីថ្ងៃទី៥ មីនាតទៅ

    ក្រសួងសុខាភិបាលបញ្ចេញកម្មវិធីក្នុងការចាក់វ៉ាក់សាំង Astrazeneca ចាប់ពីថ្ងៃទី៥ មីនាតទៅ

    ក្រសួងសុខាភិបាលបញ្ចេញកម្មវិធីក្នុងការចាក់វ៉ាក់សាំង Astrazeneca ចាប់ពីថ្ងៃទី៥ មីនាតទៅ។

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៦​លាន​២​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៨​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៦​លាន​២​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៨​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៦​លាន​២​១​ម៉ឺន​៦​ពាន់​៥​៨​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៨​ម៉ឺន​១​ពាន់​៦​៤​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​១​លាន​៨​៨​ម៉ឺន​៤​ពាន់​២​៤​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៥​២​ម៉ឺន​៦​ពាន់​៨​៦​នាក់​ ​ស្លាប់​ចំនួន​៥​៣​ម៉ឺន​៣​ពាន់​៦​៣​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៩​ម៉ឺន​៣​ពាន់​៤​៤​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​៧​ម៉ឺន​៣​ពាន់​៥​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៥​៨​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​៣​ម៉ឺន​៨​ពាន់​២​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៧​៩​ម៉ឺន​៦​ពាន់​៥​០​៦​នាក់​ ​ស្លាប់​២​៦​ម៉ឺន​១​ពាន់​១​៨​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៦​៣​ម៉ឺន​៧​ពាន់​២​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ស្វែងយល់អំពីបញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក

    ស្វែងយល់អំពីបញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក

    ជំងឺកូវីដ-១៩ បាន និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ដូច្នេ ប្រទេសទាំងអស់ត្រូវចាត់ទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងជំរុញសាមគ្គីភាពជាសកលដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចក្ខុវិស័យនៃការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់មនុស្សទាំងអស់ និងស្មើៗគ្នា។ បញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក មានដូចជា ៖ ទីមួយ ចំនួននៃការឆ្លងមេរោគកូវីដ១៩ យ៉ាងច្រើននៅទូទាំងពិភពលោក បើយោងតាមប្រភពទិន្នន័យប្រចាំការផ្ទាល់នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ របស់សាកលវិទ្យាល័យ Johns Hopkins University នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោក មានចំនួនជាង ១១៥ លាននាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលនាំមុខគេជាមួយនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩ លាននាក់ ទីពីរគឺឥណ្ឌា ចំនួន ១១ លាននាក់ និងទីបីគឺប្រេស៊ីល ចំនួន ១០លាននាក់។ ក្រៅពីនេះ ប្រទេសប្រមាណ១០ទៀត មានអ្នកកើតជំងឺកូវីដ-១៩ លើសពី៥០,០០០ ករណី ដូចជា ម៉ិចស៊ិចកូ ចក្រភពអង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់…

  • ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣នាក់

    ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣នាក់

    ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ០៥នាក់៖