Category: Covid-19

  • ច្បាស់ហើយ! ក្រសួងសុខាភិបាលបានប្រកាសថាបុរសជនជាតចិនម្នាក់ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ ទេ

    ច្បាស់ហើយ! ក្រសួងសុខាភិបាលបានប្រកាសថាបុរសជនជាតចិនម្នាក់ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ ទេ

    យោងសេចក្តីលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល គោរពជម្រាបជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទើបចេញផ្សាយនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបានធ្វើការបញ្ជាក់ចំពោះការស្លាប់របស់ជនជាតិចិនម្នាក់ ដែលមានបណ្តាញផ្សព្សាយថា ស្លាប់ដោយជំងឺកូវីដ១៩នោះ គឺមិនមែនទេ។ ក្រសួងសុខាភិបានរកឃើញថា អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

  • ហាងហ្វឺ១កន្លែងក្នុងខេត្តសៀមរាបត្រូវបានក្រុមគ្រូពេទ្បជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យពាក់ព័ន្ធនិងកូវីដ១៩ 

    ហាងហ្វឺ១កន្លែងក្នុងខេត្តសៀមរាបត្រូវបានក្រុមគ្រូពេទ្បជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យពាក់ព័ន្ធនិងកូវីដ១៩ 

    ខេត្តសៀមរាប៖ បន្ទាប់ពីមានដំណឹងថា មានករណីបុរសម្នាក់គេចចេញពីកន្លែងធ្វេីចត្តាឡីស័ក  ចូលទៅហាងនេះ ខណះគាប់ជួនមានស្ត្រីម្នាក់ផ្សេងទៀតនៅទីនោះ ទេីបត្រឡប់មកពីខេត្តព្រះសីហនុ ចូលទៅក្នុងហាងនោះក្នុងពេលតែមួយផងនោះ ក្រុមជំនាញគ្រូពេទ្យចំរុះ របស់គណះកម្មការទប់ស្កាត់កូវិត-19 នៃមន្ទីរសុខា ភិបាលខេត្ត នាល្ងាចថ្ងៃទី០៤ មិនា ២០២១ នេះ បានមកយកមនុស្សប្រមាណ ០៦នាក់ដែលមានការសង្ស័យ អាចពាក់ព័ន្ធជំងឹកូវីដ១៩​ នៅហាងហ្វឺ១ កន្លែង ឈ្មោះ ហ្វឺ អាម៉ាប់​ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងក្រុង/ខេត្តសៀមរាប ដើម្បីបញ្ជូនទៅធ្វេីចត្តាឡីស័កទាំងអស់សិន ។ មន្រ្ដី​សុខាភិបាល​បានសំណូមពរបងប្អូនជ្រាប ជាបឋម ពិសេសបើអ្នកដែលបានចូលទៅញ៉ាំអីនៅទីនោះ នាថ្ងៃទី០៤ មិនា ២០២១ មេត្តាប្រុងប្រយ័ត្នខ្ពស់ហេីយគួរធ្វេីចត្តាឡីស័កខ្លួនឯង ជៀសវាងការចម្លងរីករាលដាលទៅក្រុមគ្រួសារ ក៏ដូចជាសហគមន៍ជាមុន​ ប្រសិនបើដឹងខ្លួនថាមនុស្សប្រុស​ ស្រីខាងលេី​ បានឆ្លងកូវិដ-១៩ មែនដែរ​ ឬអត់​ នៅពេលជំនាញយកសំណាកទៅពិនិត្យនៅពេលបន្ទាប់៕

  • ហាងហ្វឺ១កន្លែង ក្នុងខេត្តសៀមរាបត្រូវបានក្រុម​គ្រូពេទ្យ​ជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យ​ពាក់ព័ន្ធនឹងកូវីដ១៩

    ហាងហ្វឺ១កន្លែង ក្នុងខេត្តសៀមរាបត្រូវបានក្រុម​គ្រូពេទ្យ​ជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យ​ពាក់ព័ន្ធនឹងកូវីដ១៩

    ខេត្តសៀមរាប៖ បន្ទាប់ពីមានដំណឹងថា មានករណីបុរសម្នាក់គេចចេញពីកន្លែងធ្វេីចត្តាឡីស័ក  ចូលទៅហាងនេះ ខណៈ​គាប់ជួនមានស្ត្រីម្នាក់ផ្សេងទៀតនៅទីនោះ ទេីបត្រឡប់មកពីខេត្តព្រះសីហនុ ចូលទៅក្នុងហាងនោះ ក្នុងពេល តែមួយផងនោះ ក្រុមជំនាញគ្រូពេទ្យចំរុះ របស់គណះកម្មការទប់ស្កាត់កូវិត-19 នៃមន្ទីរសុខា ភិបាលខេត្ត នាល្ងាចថ្ងៃទី០៤ មិនា ២០២១ នេះ បានមកយកមនុស្សប្រមាណ ០៦នាក់ដែលមានការសង្ស័យ អាចពាក់ព័ន្ធជំងឹកូវីដ១៩  នៅហាងហ្វឺ១ កន្លែង ឈ្មោះ ហ្វឺ អាម៉ាប់  ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងក្រុង/ខេត្តសៀមរាប ដើម្បីបញ្ជូនទៅធ្វេីចត្តាឡីស័កទាំងអស់សិន ។ មន្រ្ដី សុខាភិបាល បានសំណូមពរបងប្អូនជ្រាប ជាបឋម ពិសេសបើអ្នកដែលបានចូលទៅញ៉ាំអីនៅទីនោះ នាថ្ងៃទី០៤ មិនា ២០២១ មេត្តាប្រុងប្រយ័ត្នខ្ពស់ហេីយគួរធ្វេីចត្តាឡីស័កខ្លួនឯង ជៀសវាងការចម្លងរីករាលដាលទៅក្រុមគ្រួសារ ក៏ដូចជា​សហគមន៍ជាមុន  ប្រសិនបើដឹងខ្លួនថាមនុស្សប្រុស  ស្រីខាងលេី  បានឆ្លងកូវិដ-១៩ មែនដែរ  ឬអត់  នៅពេលជំនាញយកសំណាកទៅពិនិត្យនៅពេលបន្ទាប់៕

  • ច្បាស់ហើយ! ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតចិនម្នាក់ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ ១៩ ទេ

    ច្បាស់ហើយ! ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតចិនម្នាក់ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ ១៩ ទេ

    យោងសេចក្តីលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល គោរពជម្រាបជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទើបចេញផ្សាយនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបានធ្វើការបញ្ជាក់ចំពោះការស្លាប់របស់ជនជាតិចិនម្នាក់ ដែលមានបណ្តាញផ្សព្សាយថា ស្លាប់ដោយជំងឺកូវីដ១៩នោះ គឺមិនមែនទេ។ ក្រសួងសុខាភិបានរកឃើញថា អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ។សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

  • សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំងអាស្ត្រាហ្សេនីកា) នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀតផងដែរ។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជា ជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិន មានចំនួន៦០ម៉ឺនដូស ដែលកំពុងបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការអាទិភាពនៅទូទាំងប្រទេសដោយផ្អែកលើគោលការស្ម័គ្រចិត្ត៕ដោយ -រ៉ាវុធ

  • កុំចេញពីផ្ទះអី បើមិនចាំបាច់ , ទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទជាបណ្តោះអាសន្ន

    កុំចេញពីផ្ទះអី បើមិនចាំបាច់ , ទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទជាបណ្តោះអាសន្ន

    ភ្នំពេញ៖បើសិនជាបងប្អូនប្រជាពលរដ្ឋ មិនចាំបាច់សូមកុំចេញពីផ្ទះ អី ដើម្បីការពារ ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ។ បើតាមលោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ បានអោយដឹងថា ទីតាំងទាំង៦ នេះ រួមមាន ៖ គំរោង៩ ផ្ទះ៤២៥ ផ្លូវប៉ូឡារីស , គំរោង៩ ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស , គំរោង៧ផ្ទះ៨៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ២១-២៣ ផ្លូវP10E , គំរោង៧ ផ្ទះ៤៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ៤៨ ផ្លូវប៉ូឡារីស ដោយមានអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៣នាក់ ។ បច្ចុប្បន្ន ទីតាំងទាំង៦ខាងលើ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ (TYDA…

  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឯកឧត្តម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិការនៃសភាជាតិជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសយកថ្ងៃនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្របខណ្ឌទូទាំងប្រទេស។…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca)

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca)

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវមាការប្រុងប្រយ័ត្ន និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការពារជំងឺកូវីដ-១៩ តាមវិធានការណ៍ ៣ការពារ និង ៣កុំ ៖ ១. វិធានការណ៍ ៣ការពារ រួមមាន ៖ ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាតសង្គម និងគម្លាតបុគ្គល២. វិធានការណ៍ ៣កុំ រួមមាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម៕

  • ក្រសួងអប់រំ បន្តផ្អាកសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ក្រសួងអប់រំ បន្តផ្អាកសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ក្រសួងអប់រំនៅថ្ងៃទី៤មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានោះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រពន្ធ័អេឡិចត្រូនិក។

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​រិះគន់​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​ ​ដើម្បី​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​រដ្ឋ​ ​T​ex​as​ ​និង Miss​i​s​sip​p​i

    ​លោក​ ចូ ​បៃ​ដិ​ន​ ​រិះគន់​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​ ​ដើម្បី​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​រដ្ឋ​ ​T​ex​as​ ​និង Miss​i​s​sip​p​i

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​បាន​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​របស់​រដ្ឋ​តិច​សា​ស់ ​និង​រដ្ឋ​មី​ស៊ី​ស៊ី​ភី​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​គឺ​ស្ថិតនៅ​ឆ្ងាយ​ណាស់​ពី​ភាព​ធូរស្រាល​ ​។​ ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​សេតវិមាន​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​ខ្ញុំ​គិតថា​ ​វា​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ​… ​ខ្ញុំ​សង្ឃឹម​ថា​ ​អ្នករាល់គ្នា​បាន​ដឹង​ហើយ​ឥឡូវនេះ​ ​កា​រពាក់​ម៉ា​ស​ការពារ​បាន​ធ្វើ​អោយ​មាន​ភាព​ខុសគ្នា​… ​យើង​កំពុង​ស្ថិត​ស្ថានភាព​នៃ​ការដែល​អាច​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៃ​ធម្មជាតិ​នៃ​ជំងឺ​នេះ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ចង្អុលបង្ហាញ​ទៀត​ថា​ ​ចំនួន​អ្នក​ស្លាប់​នៅតែ​បន្ត​កើន​ឡើង​លើស​ពី​កន្លះ​លាន​នាក់​ ​។​ ​រឿង​ចុងក្រោយ​ដែល​យើង​ត្រូវការ​ ​គឺ​ត្រូវ​គិតថា​ ​ក្នុង​ពេលនេះ​អ្វី​គ្រប់​នឹង​ល្អ​ប្រសើរ​… ​ពាក់​ម៉ា​ស​របស់​អ្នក​ ​ហើយ​បំភ្លេច​រឿង​ឈប់​ពាក់​ម៉ា​ស​ ​ព្រោះ​វា​នៅតែ​ ​បញ្ហា​នៅឡើយ​ ​។​ ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​បន្ទាប់ពី​អភិបាល​រដ្ឋ​តិច​សា​ស់​លោក​ ​G​r​e​g​ ​Abbot​t​ ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​លោក​​​មាន​ផែនការ​ដក​ច្បាប់​ពាក់​ម៉ា​ស​នៅ​ទូទាំង​រដ្ឋ​ ​និង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ ​និង​កន្លែង​នានា​អាច​បើក​ដំណើរការ​បាន​១​០​០​ភាគរយ​ ​ដោយ​លើកឡើង​ពី​ការ​ធ្លាក់ចុះ​នៃ​ការ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ​ខណៈ​មនុស្ស​កាន់តែ​ច្រើន​កំពុង​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​៕​ ​ប្រភព​៖​ ​A​F​P