-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៥លាន៧៦ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៧ម៉ឺននាក់ និងជាសះស្បើយ៩១លាន៤៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៥លាន៧៦ម៉ឺន៥ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៧ម៉ឺន១ពាន់៧៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩១លាន៤៦ម៉ឺន៦ពាន់៩៣១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៤៥ម៉ឺន៦ពាន់៣៧៧នាក់ ស្លាប់ចំនួន៥៣ម៉ឺន១ពាន់៦៥២នាក់ និងជាសះស្បើយចំនួន២០លាន៣ពាន់៣២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១៥ម៉ឺន៦ពាន់៧៤៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៤៧១នាក់ និងជាសះស្បើយ១០លាន៨២ម៉ឺន៤ពាន់២៣៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៧២ម៉ឺន២ពាន់២២១នាក់ ស្លាប់២៥ម៉ឺន៩ពាន់៤០២នាក់ និងជាសះស្បើយ៩លាន៥៩ម៉ឺន១ពាន់៥៩០នាក់ ៕ ប្រភព៖ worldometers
-
ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗមកជាមួយ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមចាក់វ៉ាក់សាំងតាមគោលការ ណ៍ស្ម័គ្រចិត្ត រួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…
-
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣១នាក់

-
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់ វ៉ាក់សាំងកូវីដ១៩ KhmerVacc

-
នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប…
-
លោកជំទាវ ឱ វណ្ណឌីន សម្តែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២រួច

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកជំទាវចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២រួចហើយនោះ។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ រកវ៉ាក់សាំងកូវីដ១៩ និងផ្តល់ឱកាសឲ្យលោកជំទាវ បានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុកថា ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន គឺជាគុណូបការៈដ៏ធំធេង ហើយលោកជំទាវបញ្ជាក់ថា នឹងមិនអាចបំភ្លេចនូវគុណូបការៈ ដែលមិនអាចកាត់ថ្លៃបែបនេះបានឡើយ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងលើកទីពីររួចហើយ។ អរគុណវ៉ាក់សាំងកូវីដ-១៩ ដែលបានជួយដល់សុខភាព និងអាយុជីវិតខ្ញុំបានការពារពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី។ សូមគោរពអរគុណជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ រកវ៉ាក់សាំង និងផ្តល់ឱកាសឲ្យខ្ញុំបានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលខ្ញុំមិនអាចបំភ្លេចនូវគុណូបការៈមិនអាចកាត់ថ្លៃនេះបានឡើយ»។ វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនគិតថ្លៃ នៅដំណាក់កាលទីមួយនេះ គឺជាវ៉ាក់សាំងប្រភេទស៉ីណូហ្វាម…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា នៅថ្ងៃស្អែកនេះផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។…
-
រដ្ឋបាលខេត្ដព្រះសីហនុ បង្ហាញទីតាំង និងពេលវេលាដែលអ្នកកើតជំងឺកូវីដ ចំនួន១១នាក់ធ្លាប់ទៅ, អំពាវនាវអ្នករត់ម៉ូតូកង់បី និងតាក់ស៉ី ដែលពាក់ព័ន្ធទៅពិនិត្យសំណាក

ព្រះសីហនុ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំង និងពេលវេលាអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់ ធ្លាប់បានទៅនាពេលកន្លងមក មុនរកឃើញថាពួកគាត់មានកើតជំងឺនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន១១សន្លឹក ទទួលបាននៅយប់នេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលខ្លួនកំពុងស្នាក់នៅ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់អ្នករស់នៅខេត្តព្រះសីហនុ សូមមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ រហូតមកដល់ពេលនេះ អ្នករស់នៅខេត្តព្រះសីហនុ ដែលត្រូវបានយកទៅពិនិត្យសំណាកមាន ចំនួន៩,៩៧០នាក់ ក្នុងនោះស្ដ្រីចំនួន៤,២៣៨នាក់។ នេះបើតាមការឲ្យដឹងពី លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ។ បើតាមលោក ឃាង ភិរម្យ ក្នុងចំណោមមនុស្សដែលបានយកទៅពិនិត្យសំណាកនេះ រកឃើញថា មានជាង៦០នាក់ បានកើតជំងឹកូវីដ-១៩ ដែលភាគច្រើនបំផុតគឺជនជាតិបរទេស។ លោកបន្ដថា គិតត្រឹមថ្ងៃនេះ…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca លើកទី១ នៅមន្ទីពេទ្យកាលម៉ែត្រ នាព្រឹកស្អែកនេះ

នៅព្រឹកថ្ងៃព្រហស្បត្តិ ទី៤ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca លើកទី១ នៅមន្ទីរពេទ្យកាលម៉ែត្រ ។ យោងតាមការ ប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យ ដឹងថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទទួលចាក់ វ៉ាក់សាំងនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការ ធ្វើសន្និសីទសារព័ត៌មានផងដែរ ។ សូមបញ្ជាក់ថា វ៉ាក់សាំង AstraZeneca /SII ចំនួន ៣២៤.០០០ដូស ទទួលអាជ្ញាបណ្ណផលិត ដោយ វិទ្យាស្ថានសេរ៉ុម (Serum Institute)…
