-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៥លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៦ម៉ឺននាក់ និងជាសះស្បើយ៩១លាន១១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៥លាន២៩ម៉ឺន៩ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៦ម៉ឺន៦០២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩១លាន១១ម៉ឺន៥ពាន់៤៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៣៧ម៉ឺន៧០៥នាក់ ស្លាប់ចំនួន៥២ម៉ឺន៩ពាន់២១៤នាក់ និងជាសះស្បើយចំនួន១៩លាន៩០ម៉ឺន៥ពាន់៣២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១៣ម៉ឺន៩ពាន់៣២៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៣៨៥នាក់ និងជាសះស្បើយ១០លាន៨១ម៉ឺន១៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៦៤ម៉ឺន៧ពាន់៨៤៥នាក់ ស្លាប់២៥ម៉ឺន៧ពាន់៥៦២នាក់ និងជាសះស្បើយ៩លាន៥២ម៉ឺន៧ពាន់១៧៣នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ និងមានអ្នកជាសះស្បេីយចំនួន ០៤នាក់

-
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន៣២៤,០០០ដូស នឹងត្រៀមចាក់ជូន ប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តតម ម៉ម ប៊ុនហេង តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន៣២៤,០០០ដូស ដែលជាមួយរបស់អង្គការសុខភាពពិភពលោក WHO តាមរយៈមជ្ឈមណ្ឌល Covax ដែលបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ ពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏មានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។ វ៉ាក់សាំងនេះគឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់កាលៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់…
-
អាជ្ញាធរខេត្តព្រះសីហនុសម្រេចផ្អាកបណ្ដោះអាសន្នសណ្ឋាគារមួយក្រោយរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ពីក្នុងសណ្ឋាគារនោះនៅថ្ងៃទី២មីនានេះ

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២មីនាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារសមុទ្រខៀវ Blue Bay ស្ថិតនៅផ្លូវ២ធ្នូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្ដគឺមានវិជ្ជមានវីរុសកូវីដ-១៩។ លិខិតបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យម្ចាស់សណ្ឋាគារផ្អាកបណ្ដោះអាសន្នអាជីវកម្មសណ្ឋាគារសមុទ្រខៀវ ជាបន្ទាន់ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ ឬចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ជាមួយគ្នានោះ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទីតាំងនោះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារសមុទ្រខៀវដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩៕
-
ហ្វីលីពីនអះអាងពីការរកឃើញករណីឆ្លង Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង

ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃអង្គារនេះបញ្ជាក់ថា ប្រទេសខ្លួនទើបរកឃើញអ្នកឆ្លងជំងឺ Covid-19 បំប្លែងខ្លួនប្រភេទថ្មីរបស់អាហ្រ្វិកខាងត្បូង ចំនួន០៦ករណី ខណៈអ្នកជំនាញព្រួយបារម្ភថា វ៉ាក់សាំងបច្ចុប្បន្នអាចនឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះនោះទេ ។ ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនលោកស្រី ម៉ារៀ រ៉ូសារីអូ បានសម្តែងការព្រួយបារម្ភ ជុំវិញការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ ដែលអាចនឹងធ្វើអោយករណីឆ្លងប្រចាំថ្ងៃកើនឡើងបន្ថែមទៀត ដូចទៅនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មីនៅចក្រភពអង់គ្លេសដែរ ហើយថា វីរុសបំប្លែងខ្លួនថ្មីនេះ ទំនងជាអាចគេចផុតពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ។ គួរបញ្ជាក់ថា ក្នុងចំណោម០៦ករណីនៃវីរុសអាហ្វ្រិកខាងត្បូង មាន០៣ករណីត្រូវបានរកឃើញនៅក្នុងស្រុក និង០២ករណីកើតលើជនជាតិហ្វីលីពីនវិលត្រឡប់មកពីបរទេស ខណៈដើមកំណើតនៃករណីផ្សេងទៀតនៅតែត្រូវបានគេផ្ទៀងផ្ទាត់ ៕ ប្រភព៖ ស៊ីនហួរ
-
អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងពិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១ នៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឣញ្ជើញជាឣធីបតីបើកយុទ្ធនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកពេទ្យជួរមុខ និងកងកម្លាំងប៉ូលីសដែលបានចូលរួមចាក់ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ដែលកិច្ចកម្មវិធីក៏មានការអញ្ជើញចូលរួមដោយ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា ជំងឺឆ្លងកូវីដ-១៩ គឺជាបញ្ហាសកល ដែលពិភពលោកបាននឹងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងដល់ខេត្តតាកែវ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ណែនាំឱ្យអនុវត្តិវិធានការសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន…
-
អាជ្ញាធរស្រុកចំការលើចុះយកនារី២នាក់ដែលជាបុគ្គលិកកាស៊ីណូ ជឺងឡុង ប៉ាវលេង នៅខេត្តព្រះសីហនុ យកមកធ្វើចត្ដាឡីស័ក បន្ទាប់ពីពួកគាត់មកលេងស្រុក

ខេត្តកំពង់ចាម ៖ អាជ្ញាធរស្រុកចំការលើនៅថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:០៥នាទី បានណែនាំឱ្យសមត្ថកិច្ចនិងគ្រូពេទ្យជំនាញចុះទៅយកប្រជាពលរដ្ឋចំណាកស្រុក២នាក់បន្ទាប់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាលចំការអណ្ដូងបានទទួលសេចក្ដីរាយការណ៍ពីលោកមេភូមិ២២ រាយការណ៍មកថា មានប្រជាពលរដ្ឋចំណាកស្រុកមកលេងផ្ទះហើយពួកគេបុគ្គលិកធ្វើការនៅកាស៊ីណូ ឈ្មោះ ជឺងឡុង ប៉ាវលេងនៅខេត្តព្រះសីហនុ ។ ពលរដ្ឋចំនួន២នាក់ខាងលើទី១-ឈ្មោះ ណែម ស្រីនាង ភេទស្រីអាយុ២២ឆ្នាំ , ទី២-ឈ្មោះ ណែម ស្រីនោច ភេទស្រី អាយុ១៩ឆ្នាំ ទាំងពីរនាក់ជាបងប្អូននឹងគ្នា រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានមកដល់លំនៅឋាននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ។ បច្ចុប្បន្នអ្នកទាំង២នាក់ខាងលើត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកចំការលើបញ្ជូនទៅធ្វើចត្ដាឡីស័ក នៅខេត្តកំពង់ចាម ៕លីពៅ
-
លោក ឌី រ័ត្នខេមរុណ ចុះពង្រឹងគោលដៅទីបញ្ជាការស្រាល និង ផ្តល់អាល់កុល ម៉ាសជូនកងកម្លាំងទាំង ២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យគោលដៅទីបញ្ជាការស្រាល និង ចែកអាល់កុល ម៉ាស ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ២ គោលដៅ នាព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ។១. ទីបញ្ជាការស្រាលគោលដៅ ខុនដូ អិល បឹងទំពន់ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស ២ ប្រអប់ ។២. ទីបញ្ជាការស្រាលគោលដៅ មណ្ឌលសុខភាពចាក់អង្រែ ផ្តល់ជូន កម្លាំង កងរាជអវុធហត្ថខណ្ឌមានជ័យ អាល់កុល ១៥ លីត្រ ម៉ាស ២ ប្រអប់ ។-កម្លាំងអធិការនគរបាលខណ្ឌមានជ័យ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស…
-
លោកស្រី សុិន រតនា ចុះចែកម៉ាសចំនួន ២,០០០ម៉ាស់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមស្ដុប ស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-19 ក្នុងកំឡុងពេល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង លោកស្រី សុិន រតនា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង តំណាងលោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និងជាអភិបាល នៃគណ:អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃអង្ការ៍ ០៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានសហការជាមួយលោក ហង្ស ណាវី មន្រ្ដីការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចុះធ្វើការចែកម៉ាសចំនួន ២,០០០ម៉ាស ជូនដល់បងប្អូនប្រជាពលរដ្ឋនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមស្ដុប ស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-19 ក្នុងកំឡុងពេល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យខ្ជាប់ខ្ជួនតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ ៣ការពារ (ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាត) និង ៣កុំ (កុំក្បែរមនុស្សច្រើន, កុំប៉ះពាល់គ្នា, កុំក្នុងបន្ទប់បិទជិត) ដើម្បីបញ្ជៀសកូវីដ-១៩ទាំងអស់គ្នា ៕ ដោយ…
-
ខេត្តព្រះសីហនុ សម្រេចបិទសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅ ផ្សារទំនើប មន្ទីរពេទ្យឯកជន សរុបចំនួន ២៩កន្លែង ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩
