-
អង្គការ WHO បញ្ជាក់ថា ពិភពលោកមើលឃើញករណីឆ្លង Covid-19 កើនឡើងជាលើកដំបូងក្នុងរយៈពេល០៧សប្តាហ៍

បរទេស៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល០៧សប្តាហ៍ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ការកើនឡើងនូវករណីនេះគឺជារឿងខកចិត្ត ប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលទេ ហើយថា ការកើនឡើងមួយចំនួន គឺដោយសារតែការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ការរីករាលដាលជាបន្តនៃវីរុសបំប្លែងខ្លួន និងមនុស្សលែងសូវការពារខ្លួនដូចមុន ។ ជាមួយគ្នានេះ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលនានា ក្នុងការពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង ហើយបោះបង់ចោលវិធានការផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ… ប្រសិនបើប្រទេសនានាពឹងផ្អែកតែលើវ៉ាក់សាំង ពួកគេនឹងមានកំហុស… វិធានការសុខភាពសាធារណៈនៅតែជាមូលដ្ឋាននៃការឆ្លើយតបចំពោះជំងឺ Covid-19 ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកគ្រោងអនុម័តអោយប្រើវ៉ាក់សាំង Novavax ឆាប់ៗនេះ ក្រោយមើលឃើញពីប្រសិទ្ធភាពប្រឆាំងវីរុសទម្រង់ធម្មតា និង បំប្លែងខ្លួនថ្មីនៅអង់គ្លេស

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក ស្ទែនលី អ៊ឺក និយាយថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនខ្លួនទំនងជាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យពីការធ្វើតេស្ដនៅអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ។ បើតាមលោក ស្ទែនលី អ៊ឺក កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកកំពុងធ្វើឡើងនៅឡើយ ហើយទីភ្នាក់ងារមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញទិន្នន័យធ្វើតេស្ដរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅពាក់កណ្ដាលរដូវក្ដៅ ។ យោងតាមទិន្នន័យបឋមទទួលបានពីការធ្វើតេស្តនៅអង់គ្លេស កាលពីខែមករា បានបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាពរហូតដល់៩៦ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅអង់គ្លេស ៕ ប្រភព៖ Reuters
-
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យ សិក្សា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកសេចក្តីព្រាងច្បាប់ដទៃទៀត ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តទទួលយកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាដែលនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក…
-
ការស្រាវជ្រាវមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំង Oxford-AstraZeneca និង Pfizer-BioNTech អាចកាត់បន្ថយហានិភ័យពីជំងឺ Covid-19 ធ្ងន់ធ្ងររហូត៨០ភាគរយ

អង់គ្លេស៖ ការចាក់តែមួយដូសនៃវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Oxford-AstraZeneca ឬ Pfizer-BioNTech បានកាត់បន្ថយឱកាសនៃការចូលព្យាបាលនៅក្នុងមន្ទីរពេទ្យរហូតដល់ជាង៨០ភាគរយ នេះបើតាមការការវិភាគមួយនៅចក្រភពអង់គ្លេស ។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រាប់សន្និសីទសារព័ត៌មានក្នុងវិមាន Downing Street នៅថ្ងៃចន្ទនេះថា លទ្ធផលវ៉ាក់សាំងចុងក្រោយនេះ គឺខ្លាំងណាស់ ។ លោកបន្ថែមថា ពួកគេក៏អាចជួយពន្យល់ផងដែរ ពីមូលហេតុដែលចំនួនមនុស្សអាយុលើស៨០ឆ្នាំ ដែលចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ គួរបញ្ជាក់ថា ទិន្នន័យសុខភាពសាធារណៈអង់គ្លេសបានបង្ហាញពីប្រសិទ្ធភាពដែលត្រូវបានគេពិនិត្យក្នុងរយៈពេលបីទៅបួនសប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង ។ លទ្ធផលនេះ ផ្អែកទៅលើមនុស្សអាយុលើស៨០ឆ្នាំ ដែលជាក្រុមទទួលបានវ៉ាក់សាំងដំបូងគេ ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានសាទរចំពោះលទ្ធផលខាងលើ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងពីរដូសគឺត្រូវការជាចាំបាច់សម្រាប់ការការពារល្អបំផុត ៕ ប្រភព៖ BBC
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៤លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៥ម៉ឺននាក់ និងជាសះស្បើយ៩០លាន៧០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៤លាន៩៩ម៉ឺន១ពាន់៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៥ម៉ឺន១៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩០លាន៧០ម៉ឺន៧ពាន់៤២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៣១ម៉ឺន៤ពាន់២៥៤នាក់ ស្លាប់ចំនួន៥២ម៉ឺន៧ពាន់២២៦នាក់ និងជាសះស្បើយចំនួន១៩លាន៨១ម៉ឺន៧ពាន់៥៣២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១២ម៉ឺន៣ពាន់៦១៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់២៧៥នាក់ និងជាសះស្បើយ១០លាន៧៩ម៉ឺន៦ពាន់៥៥៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៥៨ម៉ឺន៩ពាន់៦០៨នាក់ ស្លាប់២៥ម៉ឺន៥ពាន់៨៣៦នាក់ និងជាសះស្បើយ៩លាន៤៥ម៉ឺន៧ពាន់១០០នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៤នាក់ និងមានករណីជាសះស្បេីយចំនួន ០១នាក់

-
កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន

កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១ករណីកើតលើបុគ្គលិក និងភ្ញៀវចូលមកកម្សាន្ត។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមហ៊ុននេះ នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យបានដឹងថា កាស៊ីណូ NAGA World បានរកឃើញមានករណី ររីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិក និងភ្ញៀវ ដែលចូលមកកម្សាន្ត នៅទីនោះ។ ជាមួយគ្នានេះក្រុមគ្រូពេទ្យ បានកំពុងធ្វើតេស្តិ៍សំណាករកជំងឺកូវីដ១៩ លើបុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនសម្រេច ស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ៕
-
រដ្ឋាបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រដ្ឋាភិបាលជូនអ្នកដែលធ្វើចត្តាឡីស័កក្នុងមួយគ្រួសារពីរម៉ឺនរៀលក្នុងមួយថ្ងៃ

-
រកឃើញអ្នកកើតជំងឺកូវីដ-១៩ម្នាក់ធ្លាប់បានចូល ផ្សារម៉ាក្រូ ក្រសួងសុខាភិបាលប្រកាសដល់អ្នក ធ្លាប់ចូលផ្សារ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈទៅធ្វើតេស្ដ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ យកសំណាកធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ នៅថ្ងៃទី២០ ខែកុម្ភៈ កើតជំងឺកូវីដ-១៩។ នេះបើតាម ឯកឧត្តម លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ។ ឯកឧត្តម លី សូវ៉ាន់ ប្រាប់ថា ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ថា មានជនបរទេសម្នាក់ កើតជំងឺកូវីដ-១៩ ហើយបានទៅផ្សារទំនើបម៉ាក្រូ កាលល្ងាច ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះម៉ោង៥ល្ងាច ទៅម៉ោង៦ល្ងាច សូមទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជធានី-ខេត្ត មានស្រាប់។ ដោយឡែក ចំពោះបុគ្គលដែលមិនមាន…
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកជំរុញអោយប្រជាជនខ្លួនទាំងអស់យល់ព្រមចាក់វ៉ាក់សាំងចំនួន០៣ ដែលទើបត្រូវបានអនុម័តអោយប្រើប្រាស់

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង០៣ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានថ្លែងអំពាវនាវខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញ ពោលគឺក្រោយពេលដែលវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (J&J) ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៣ ដែលទទួលបានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា ។ ហើយបន្ទាប់ពីទទួលបានការអនុញ្ញាតនោះ វ៉ាក់សាំងក្រុមហ៊ុន J&J នឹងត្រូវចែកចាយទៅកាន់រដ្ឋនានាទៅទូទាំងសហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ ឬថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយតាមរយៈអនុសាសន៍របស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA អាជ្ញាធរសុខាភិបាលក្នុងតំបន់ និង រដ្ឋមានផែនការចាក់វ៉ាក់សាំងក្រុមហ៊ុន J&J ចំនួន៤លានដូសក្នុងដំណាក់កាលដំបូង ៕ ប្រភព៖ Reuters