Category: Covid-19

  • ថ្ងៃទី២៨​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​

    ថ្ងៃទី២៨​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​

    ថ្ងៃទី២៨​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​ និងមិនមានអ្នកជាសះស្បេីយ ។

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសំរាម

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសំរាម

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង     សុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលសុខាភិបាល បានបញ្ជាក់ដូច្នេះ «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។ ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖ ១៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ២៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ៣៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ៤៖ មន្ទីរពេទ្យបង្អែកដង្កោ៥៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ៦៖ មន្ទីរពេទ្យបង្អែកចតុមុខ៧៖ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ៨៖…

  • កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោកចំនួន៣២ម៉ឺន៤ពាន់ដូស

    កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោកចំនួន៣២ម៉ឺន៤ពាន់ដូស

    ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២ម៉ឺន៤ពាន់ដូស ជាលើកដំបូង ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈ​រដ្ឋមន្ត្រី​នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចទៅ​ទទួលវ៉ាក់សាំងនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម         ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់អង្គភាពសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។ បន្ថែមពីលើសេចក្ដីប្រកាសព័ត៌មាននេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ចំនួនចំនួន៣២ម៉ឺន៤ពាន់ដូស។ សម្តេចតេជោ ហ៊ុន…

  • រាជរដ្ឋាភិបាលសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់ អ្នករត់ម៉ូតូឌុប

    រាជរដ្ឋាភិបាលសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់ អ្នករត់ម៉ូតូឌុប

    ក្នុងសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី រៀបចំឡើងនៅថ្ងៃទីអាទិត្យ ទី២៨ ខែកុម្ភៈឆ្នាំ២០២១ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនក្រសួងសុខាភិបាល រៀបចំកម្មវធីដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់ អ្នករត់ម៉ូតូឌុបនៅពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី បានប្រកាសផងដែរអំពីជំនួយវ៉ាក់សាំងកូវីដ-១៩ ពីWHO ចំនួន៣២៤,០០០ដូស។ នៅក្នុងសេចក្ដីប្រកាសខាងលើនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕

  • ទីតាំង ពាក់ព័ន្ធនឹងករណីកូវីដ១៩, នៅរាជធានី ភ្នំពេញ ៧៤កន្លែង និងក្រុងព្រះសីហនុកើនដល់ ៧កន្លែង ត្រូវបានបង្ហាញជាផ្លូវការ

    ទីតាំង ពាក់ព័ន្ធនឹងករណីកូវីដ១៩, នៅរាជធានី ភ្នំពេញ ៧៤កន្លែង និងក្រុងព្រះសីហនុកើនដល់ ៧កន្លែង ត្រូវបានបង្ហាញជាផ្លូវការ

    ភ្នំពេញ៖ ផែនទីផ្លូវការបង្ហាញទីតាំង (Google Map) ពាក់ព័ន្ធនឹងករណីកូវីដ១៩ ទាំងនៅរាជធានីភ្នំពេញ (៧៤កន្លែង) និងក្រុងព្រះសីហនុ (៦កន្លែង) នេះបើយោងតាម Link Google Map ផ្លូវការពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល។ ផែនទីកំណត់ទីតាំងខាងលើនេះធ្វើការ Update រៀងរាល់ថ្ងៃ ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល សហការជាមួយអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ គិតត្រឹមម៉ោង៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងពាក់ព័ន្ធករណីកូវីដ១៩ រាជធានីភ្នំពេញ ៧៤កន្លែង និងក្រុងព្រះសីហនុ ៧កន្លែង។ រាជធានីភ្នំពេញ៖1. ក្លឹប N8, ទួលស្វាយព្រៃទី២2. CASA by Meridian, ទន្លេបាសាក់3. Le Gong Guan Hotel, ផ្សារថ្មីទី៣4. Yi Lu Ling Xian, ទន្លេបាសាក់់5. City Comfort Hotel,…

  • លោក ឌី រ័ត្នខេមរុណ ផ្តល់របាំងមុខចំនួន ១០០ របាំងការពារមុខ ជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

    លោក ឌី រ័ត្នខេមរុណ ផ្តល់របាំងមុខចំនួន ១០០ របាំងការពារមុខ ជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និង ចែករបាំងមុខ ការពារ ទប់ទល់និង ការឆ្លងជំងឺជំង-១៩ ជូនដល់ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ១០០ របាំងមុខការពារ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។ ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃ…

  • ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយទៀត​ ​ដើម្បីអំពាវនាវអោយមានការទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយសមភាព

    ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយទៀត​ ​ដើម្បីអំពាវនាវអោយមានការទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយសមភាព

    ​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​បាន​ផ្តល់​ការ​អនុម័តយល់ព្រម​ជាឯកច្ឆន្ទ​លើ​សេចក្តី​សម្រេច​មួយ​ ​ដែល​អំពាវនាវ​អោយ​មានការ​ទទួល​បាន​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​ជម្លោះ​ ​និង​ប្រទេស​ក្រីក្រ​ ​។​ សេចក្តី​សម្រេច​ខាងលើនេះ បាន​សង្កត់ធ្ងន់​ទៅលើ​ភាព​ចាំបាច់​ជាបន្ទាន់​នូវ​សាមគ្គីភាព​ ​សមធម៌​ ​និង​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​នៅ​តាម​ប្រទេស​ដែល​មានលទ្ធភាព​តិចតួច​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​។​ ​សេចក្តី​សម្រេច​ដដែល​នេះ​ ​ក៏​ស្នើ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​និង​ប្រទេស​ទាំងឡាយ​ដែល​មានលទ្ធភាព​ ​ជួយគ្នា​បរិច្ចាគ​វ៉ាក់សាំង​ទៅកាន់​បណ្តា​ប្រទេស​ចំណូល​មធ្យម​និង​ទាប​ ​ក៏ដូចជា​ប្រទេស​ដែល​ត្រូវការ​ជាចាំបាច់ ។​ សូម​ជម្រាប​ថា​ ​នេះ​គឺជា​សេចក្តី​សម្រេច​ទី​០​២​ហើយ​ ​ស្តីពី​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ចាប់តាំង​វិបត្តិ​ជំងឺ​នេះ​បាន​ផ្ទុះឡើង​កាលពី​មួយ​ឆ្នាំមុន​ ​ខណៈ​សេចក្តី​សម្រេច​ទី​០​១​ ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​មាន​គោលដៅ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​តាម​តំបន់​ជម្លោះ​ប្រដាប់​អាវុធ​ទាំងឡាយ​ ​ដើម្បី​ផ្តោត​ទៅ​សម្រួល​ដល់​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​៕​ ​ប្រភព​៖​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​៥​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​៥​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៣​លាន​៩​៩​ម៉ឺន​១​ពាន់​៧​៣​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​២​ម៉ឺន​៩​ពាន់​៤​២​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៩​លាន​៥​៤​ម៉ឺន​៤​ពាន់​៧​៩​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​១​៣​ម៉ឺន​៦​ពាន់​៩​១​២​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៣​ពាន់​៨​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៥​៣​ម៉ឺន​៤​ពាន់​៦​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​ម៉ឺន​៩​ពាន់​៩​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៩​៧​០​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៦​ម៉ឺន​៣​ពាន់​៤​៥​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៤​៥​ម៉ឺន​៧​ពាន់​៧​៩​៤​នាក់​ ​ស្លាប់​២​៥​ម៉ឺន​២​ពាន់​៩​៨​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​៥​ម៉ឺន​៥​ពាន់​៩​៧​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • សេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជា

    សេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជា

    CAMSOC–ភ្នំពេញ៖ សូមមេត្តាពិនិត្យក្រុមត្រូវចាក់វ៉ាក់សាំងក្នុងតារាង និងត្រូវផ្សព្វផ្សាយឲដល់សមាជិកក្រុមឲ្យផ្ទាល់គ្រប់ៗគ្នាសូមយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖ ១- អត្តសញ្ញាណបណ្ណ២- លិខិតបានបំពេញទម្រង់បែបបទរួច៣- ពាក់អាវយឺតកីឡា៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។ កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សូមមកដល់កន្លែងចាក់ម៉ោង៧គត់ សម្តេចពិជ័យសេនាប្រធាននឹងមានវត្តមានលើកទឹកចិត្ត។ សូមអរគុណសន្តិភាព អរគុណការយកចិត្តទុកដាក់ ដើម្បីសុខមាលភាព សុវត្ថិភាព មហាគ្រួសារកីឡា៕ ដោយក្តីគោរព វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC

  • រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវអ្នកពាក់ព័ន្ធមកយកសំណាក និងធ្វើចត្តាឡីស័កបន្ទាប់ពីរកឃើញអ្នកកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម

    រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវអ្នកពាក់ព័ន្ធមកយកសំណាក និងធ្វើចត្តាឡីស័កបន្ទាប់ពីរកឃើញអ្នកកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម

    រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវអ្នកពាក់ព័ន្ធមកយកសំណាក និងធ្វើចត្តាឡីស័កបន្ទាប់ពីរកឃើញអ្នកកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។