Category: Covid-19

  • អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរក្រុង-ស្រុកទាំង៨ បង្កើនការចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរក្រុង-ស្រុកទាំង៨ បង្កើនការចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនដល់អាជ្ញាធរក្រុង-ស្រុកទាំង៨ របស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពីការរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១ នៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅក្នុងតំបន់មួយចំនួនទៀត នៅក្នុងខេត្តកណ្ដាល នោះមក។នៅថ្ងៃទី២៥កុម្ភះម្សិលមិញ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង និងសង្កាត់ ចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា និងការចែកម៉ាស ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា នៅរយៈពេលថ្មីៗកន្លងមកនេះ រដ្ឋបាលក្រុងព្រះវិហារ ទទួលបានការណែនាំបន្ថែមទៀត ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ឲ្យបង្កើនការចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមានការយល់ដឹងបន្ថែមទៀត ពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ១៩ ក្រោយការផ្ទុះជំងឺដ៏កាចសាហាវនេះ ចូលក្នុងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភះ ដែលជាព្រឹត្តិការណ៍ឆ្លងជាលើកទី៣។ លោក ប៉ុក…

  • ​វៀតណាម​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​លើកដំបូង​ ​ដោយសារ​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី

    ​វៀតណាម​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​លើកដំបូង​ ​ដោយសារ​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី

    ​វៀតណាម​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​វៀតណាម​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​និយាយ​ថា​ ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ម្នាក់​ ​ដែល​បាន​ស្លាប់​ក្នុង​សណ្ឋាគារ​មួយ​នៅ​សង្កាត់​ ​T​a​y​ ​H​o ​ក្នុង​ទីក្រុង​ហាណូយ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​គឺ​ត្រូវ​បាន​កំណត់​ថា​ ​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី​ ​ខណៈ​គាត់​គឺជា​អ្នក​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​នេះ​ ​។​ យោង​តាម​លទ្ធផល​តេ​ស្ត​ហ្សែ​ន​បង្ហាញ​ថា​ ​វី​រុ​ស​បំ​លែងខ្លួន​ថ្មី​នេះ​ ​ត្រូវ​បាន​គេ​ហៅថា​ 20C ​ដែល​ជា​ទម្រង់​នៃ​វី​រុ​ស​ដែល​កំពុង​សាយភាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ស្រី​លង្កា​ ​ឥណ្ឌា​ ​និង​តៃ​វ៉ាន់​ ​។​ ​អ្នកជំនាញ​ធ្វើការ​ឲ្យ​សាខា​ក្រុមហ៊ុន​ ​M​its​u​i​ & ​Co​. ​Vietnam​ ​L​t​d​ ​រូប​នេះ​ ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​ទីក្រុង​ ហូ​ជី​មិញ​ ​ចន្លោះ​ថ្ងៃ​ទី​១​៧​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​មុន​ពេល​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង​ហាណូយ​ ​ជា​កន្លែង​ដែល​គាត់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​មក​ ​។​ បើ​តាម​ទិន្នន័យ​របស់​​​ក្រសួងសុខាភិបាល​វៀតណាម​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​នេះ​ ​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​សរុប​ចំនួន​២​ពាន់​៤​២​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​១​ពាន់​៨​០​៤​នាក់​ ​៕​ ​ប្រភព​៖​…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៥​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​១​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៥​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​១​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៣​លាន​៥​៤​ម៉ឺន​៤​ពាន់​៣​០​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​១​ម៉ឺន​៩​ពាន់​២​៥​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៩​លាន​១​២​ម៉ឺន​៨​ពាន់​៩​៩​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៥​ម៉ឺន​២​ពាន់​២​៦​២​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៧​៨​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៤​៣​ម៉ឺន​៥​ពាន់​៤​៥​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​ម៉ឺន​៣​ពាន់​៣​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៨​៦​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៤​ម៉ឺន​៨​ពាន់​៧​៥​៩​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៣​៩​ម៉ឺន​៣​ពាន់​៨​៨​៦​នាក់​ ​ស្លាប់​២​៥​ម៉ឺន​១​ពាន់​៦​៦​១​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​២​ម៉ឺន​៣​ពាន់​៦​៩​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤៤នាក់ បន្ថែមទៀត

    ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤៤នាក់ បន្ថែមទៀត

    ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤៤នាក់ និងមិនមានអ្នកជាសះស្បេីយ៖ ចំនួនអ្នកឆ្លងសរុប ៧៤១នាក់ចំនួនអ្នកជាសះស្បើយ ៤៧៧នាក់កំពុងសម្រាកព្យាបាល ២៦២នាក់។

  • នៅខេត្តព្រះសីហនុ មានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩

    រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថានៅក្នុងខេត្តព្រះសីហនុមានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩ និងបានយកសំណាកអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តចំនួន១៥៦២នាក់ក្នុងនោះស្រីចំនួន៥០៣នាក់។ រហុតមកទល់ថ្ងៃព្រហស្បតិ៍នេហដែរ រដ្ឋបាលខេត្តបានបិទទីតាំងចំនួន៦កន្លែង រួមមានសណ្ឋាគារ និងអគារស្នាក់នៅហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកក្នុងការស្វែងសំណាកសង្ស័យកាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល៕

  • មន្រ្តីសុខាភិបាល និងមន្រ្តីនគរបាលខេត្តកោះកុង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូងរួចរាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

    មន្រ្តីសុខាភិបាល និងមន្រ្តីនគរបាលខេត្តកោះកុង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូងរួចរាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

    កោះកុង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្រ្តីសុខាភិបាល និងមន្រ្តីនគរបាលខេត្តកោះកុង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូងរួចរាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុងចំនួន ៧៥នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកដំបូងរួចរាល់គ្រប់គ្នាហើយ នៅមន្ទីរពេទ្យ បង្អែកខេត្តកោះកុង ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មនុស្សដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ត កោះកុង មានចំនួនជិត ១០០នាក់ ក្នុងនោះមានមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ៧៥នាក់ និងមន្ត្រីសុខាភិបាលខេត្តកោះកុងមួយចំនួនទៀត។ លោកប្រធានមន្ទីរសុខភិបាលខេត្តបានថ្លែងទៀតថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តកោះកុង គឺចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់អស់វ៉ាក់សាំងចំនួន ១,៨០០ដូស ទើបឈប់។ ចំពោះការចាក់វ៉ាក់សាំងថ្ងៃនេះ ក្រុមគ្រូពេទ្យធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយ ហើយអាចចាក់បានតែ មន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកោះកុងតែប៉ុណ្ណោះ។…

  • ទីតាំង២កន្លែងនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សី កែវ ត្រូវបានអាជ្ញាធរចុះបិទ ក្រោយរកឃើញ មនុស្ស២នាក់ មានវិជ្ជមានកូវីដ១៩

    ទីតាំង២កន្លែងនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សី កែវ  ត្រូវបានអាជ្ញាធរចុះបិទ ក្រោយរកឃើញ មនុស្ស២នាក់ មានវិជ្ជមានកូវីដ១៩

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន លោក ជា ពិសី សហការជាមួយមន្រ្តីសុខាភិបាល បានចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែង ជាបណ្ដោះ អាសន្ន ដោយមិនអនុញ្ញាឲ្យ មានការចេញចូលជាសាធារណៈឡើយ ក្រោយរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ (ខ្មែរ+ចិន) ចំនួន០២នាក់ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោក ជា ពិសី បានបញ្ជាក់ថា ការរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់នេះ គឺកើតលើបុរសជនជាតិខ្មែរ ម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ហើយបុរសជនជាតិចិន និងខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅហើយ៕

  • រដ្ឋាភិបាលចំណាយប្រាក់ជួយអ្នកក្រីក្រដោយសារកូវីដអស់ចំនួនជា២៣០លានដុល្លារ

    រដ្ឋាភិបាលចំណាយប្រាក់ជួយអ្នកក្រីក្រដោយសារកូវីដអស់ចំនួនជា២៣០លានដុល្លារ

    ការចំណាយថវិការដ្ឋក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវគេរាយការណ៍ថា បានអស់ចំនួន ចំនួន៩២២ប៊ីលាននិង៣១៥លាន ៨៤ម៉ឺន ពាន់រៀល ដែលស្មើនឹង២៣០លាន៥៨ម៉ឺនដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី២៥ ខែកុម្ភៈ នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនេះ មានចំនួន ៦៨ម៉ឺន ៨ពាន់៥៣៩គ្រួសារ ។ គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី ក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចំនួន៤ជុំ និងមាន៨លើករួចមកហើយ៕

  • ខេត្តព្រះសីហនុបង្កើតមន្ទីរពិសោធន៍តេស្តសំណាករកវីរុសកូវីដ១៩

    ខេត្តព្រះសីហនុបង្កើតមន្ទីរពិសោធន៍តេស្តសំណាករកវីរុសកូវីដ១៩

    ខេត្តព្រះសីហនុនឹងក្លាយជាកន្លែងទី៤ក្នុងប្រទេសកម្ពុជាដែលនឹងមានមន្ទីរពិសោធន៍តេស្តសំណាករកវីរុស កូវីដ១៩។ សេចក្តីរាយការណ៍បានឲ្យដឹងថាប្រទេសចិនបានផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសសម្រាប់រៀបចំមន្ទីរ ពិសោធន៍តេស្ដសំណាកនោះដែលកំពុងរៀបចំធ្វើនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងសំណង់មន្ទីរពិសោធន៍នោះ គ្រោងនឹងបញ្ចប់មុនចុងខែមីនាឆ្នាំ២០២១។ រដ្ឋបាលខេត្តបានជួនដំណឹងថាភាគីចិន ថែមទាំងនឹងជួយលើការ បណ្តុះបណ្តាលសមត្ថភាពជូនដល់បុគ្គលិកថែមទៀត។ មន្ទីរពិសោធន៍ក្នុងខេត្តព្រះសីហនុ ក្រោយការបញ្ចប់ សាងសង់ នឹងអាចមានសមត្ថភាពអាចធ្វើតេស្តពិនិត្យបាន១ពាន់សំណាកក្នុងមួយថ្ងៃ។ បច្ចុប្បន្នកម្ពុជា ទើបតែ មានមន្ទីរតេស្តរកជំងឺវីរុសកូវីដ-១៩តែ៣ប៉ុណ្ណោះ គឺវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ, វិទ្យាស្ថានសុខភាពសា ធារណៈ ក្រសួងសុខាភិបាល និងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

  • ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​បញ្ជាក់​ថា​ ​​វ៉ាក់សាំង​ជាង​៦​៦​.​៥​លានដូស​ត្រូវបានចាក់ជូនដល់ប្រជាជន​រួចរាល់​ហើយ

    ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​បញ្ជាក់​ថា​ ​​វ៉ាក់សាំង​ជាង​៦​៦​.​៥​លានដូស​ត្រូវបានចាក់ជូនដល់ប្រជាជន​រួចរាល់​ហើយ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​ ​៦​៦​លាន​៤​៦​ម៉ឺន​៤​ពាន់​៩​៤​៧​ដូ​ស​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅក្នុងចំណោម​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​សរុប​៨​៨​លាន​៦​៦​ម៉ឺន​៩​ពាន់​៣​៥​ដូ​ស​ ​។​ វ៉ាក់សាំង​ទាំងអស់​ខាងលើ​នេះ​ ​គឺជា​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ហើយ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​អាមេរិក​នោះ​ ​ប្រជាជន​ជាង​៤​៥​លាន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​ ​ក្នុងចំណោម​នោះ​ ​អ្នកខ្លះ​ក៏​ទទួល​បាន​០​២​ដូ​ស​រួចហើយ​ដែរ​ ​ខណៈ​ប្រជាជន​ជាង​២​០​លាន​៦​០​ម៉ឺន​៧​ពាន់​២​៦​១​នាក់​ទៀត​ ​ក៏បាន​ទទួលការ​ចាក់​ ​០​២​ដូច​រួចរាល់​ហើយ​ដែរ​ ​គិត​ត្រឹម​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​ ទន្ទឹមគ្នា​ ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​៦​លាន​៧​២​ម៉ឺន​៤​ពាន់​៣​១​០​លាន​ដូ​ស​ទៀត​ ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​វែង​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs