Category: Covid-19

  • (ទីស្តីការក្រសួងទេសចរណ៍) ៖ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

    (ទីស្តីការក្រសួងទេសចរណ៍) ៖ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

    (ទីស្តីការក្រសួងទេសចរណ៍) ៖ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។ តាមរយៈប្រព័ន្ធនេះ សាធារណៈជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។

  • កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាការពារការអប់រំសម្រាប់កុមារដែលរស់នៅតាមខេត្តរងផលប៉ះពាល់ជំងឺកូវីដ១៩

    កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាការពារការអប់រំសម្រាប់កុមារដែលរស់នៅតាមខេត្តរងផលប៉ះពាល់ជំងឺកូវីដ១៩

    នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ស្វាគមន៍ចំពោះការគាំទ្របន្ថែមពីអង្គការយូនីសេហ្វ និងប្រទេសស៊ុយអែត សម្រាប់សាលារៀន និងសិស្សានុសិស្សដែលរងផលប៉ះពាល់ក្នុងខេត្តនានានៅជាប់ព្រំដែន ព្រោះសាលារៀនខ្លួនត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជាយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ក៏ដោយ ក៏យើងត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីឱ្យសិស្សអាចនៅតែបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ។ ដូច្នេះហើយបានជាការផ្ដល់សៀវភៅសិក្សានៅពេលនេះដល់សិស្សដែលរងផលប៉ះពាល់ គឺជាអន្តរាគមន៍ចំពោះមុខដ៏សំខាន់ ដើម្បីជួយឱ្យពួកគេនៅតែបន្តការសិក្សាបាន។”ដើម្បីឆ្លើយតបចំពោះតម្រូវការនេះ យូនីសេហ្វ ដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានទិញសៀវភៅសិក្សាមុខវិជ្ជាគោលសម្រាប់ចែកជូនសិស្សនៅក្នុងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥០ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ជាសរុប សៀវភៅសិក្សាចំនួន ៣៥.០៥៥ ក្បាល ត្រូវបានចែកជូនទៅដល់សាលារៀននៅតំបន់ភាគឦសាន ដែលបានជួយដល់សិស្សប្រមាណ ៣២.៤៨៦នាក់ ឱ្យអាចបន្តការសិក្សារបស់ពួកគេបាន។ឯកឧត្តម ប៊ីយ៉ន ហ៊ែហ្កម៉ាឃ ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ១៩ បានបន្តបង្អាក់ដល់ការសិក្សារបស់កុមារកម្ពុជារាប់ពាន់នាក់។ ប្រទេសស៊ុយអែតមានសេចក្ដីសោមនស្សរីករាយ ដែលអាចចូលរួមជួយដល់ការឆ្លើយតបជាបន្ទាន់ដ៏មានសារៈសំខាន់នេះ ដើម្បីធានាថាកុមារី និងកុមារដែលរស់នៅក្នុងខេត្តរងផលប៉ះពាល់ផ្ទាល់ពីជំងឺកូវីដ១៩ អាចទទួលបានធនធនសិក្សាគ្រប់គ្រាន់ ដើម្បីបន្តការសិក្សាររបស់ពួកគេ។”ជាមួយគ្នានេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ…

  • ឯកឧត្តម ឃួង ស្រេង សួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរ ពេទ្យរុស្ស៊ី

    ឯកឧត្តម ឃួង ស្រេង សួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរ ពេទ្យរុស្ស៊ី

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។ ឯកឧត្តម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយឯកឧត្តមក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕

  • ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ទប់ស្កាត់ជំងឺកូវីដ១៩ គឺបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ

    ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ទប់ស្កាត់ជំងឺកូវីដ១៩ គឺបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញវីដេអូស្ពត ស្តីពី ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ជំងឺកូវីដ១៩ បើតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេតការស្កេន QR Codeបន្តកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង៥ម៉ឺនទីតាំង មានអ្នកប្រើប្រាស់ជាង៣០ម៉ឺននាក់បន្ទាប់ពីគណៈកម្មការអន្តរ​ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើមចំនួន៥២ ១២៧ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ៣១៤ ៦២៣ នាក់ ហើយបើគិតចំនួន Checked In វិញមាន ១ ០១៨ ៨៥៨ ដង គិតត្រឹមម៉ោង៥៖០០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ…

  • គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវបានផ្អាក ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ ការចម្លងក្នុងសហគមន៍

    គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវបានផ្អាក ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ ការចម្លងក្នុងសហគមន៍

    ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងអប់រំ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបានផ្អាក ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ  ការផ្អាកនេះដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាក ដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ផងដែរដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះ៕

  • មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានតាមយកមនុស្ស១០នាក់ ចេញសាឡាងទាំងយប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅធ្វើចត្តាឡីស័ក ដែលបានចាកចេញពីក្រុងភ្នំពេញ តាមរថយន្តឈ្នួល មកកាន់ខេត្តកំពង់ឆ្នាំង

    មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានតាមយកមនុស្ស១០នាក់ ចេញសាឡាងទាំងយប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅធ្វើចត្តាឡីស័ក ដែលបានចាកចេញពីក្រុងភ្នំពេញ តាមរថយន្តឈ្នួល មកកាន់ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញដំណើរតាមសាឡាងទាំងយប់ថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២១ដើម្បីទៅយកមនុស្សចំនួន១០នាក់ មកពីស្រុកកំពង់លែង៣គ្រួសារ ចំនួន ៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ដើម្បីយកមកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីក្រុងភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩ ។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ករណីនាំយកអ្នកទាំង១០ នាក់ទៅធ្វើចត្តាឡីស័ក គឺនៅឯមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យកំពុងធ្វើតេស្ត ពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈ នៅឯទីក្រុងភ្នំពេញ ដោយពួកគាត់បានធ្វើដំណើរចាកចេញមកកាន់ខេត្តកំពង់ឆ្នាំងទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ក្រោយពីយកសំណាកបញ្ជូនទៅក្រុងភ្នំពេញ លទ្ធផលនឹងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមានឬអវិជ្ជមានកូវីដ-១៩ នោះទេដោយគ្រាន់តែគាត់មានពាក់ព័ន្ធនឹងទីតាំងខាងលើ។ លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង ៤៦កន្លែង សូមមកពិនិត្យសំណាក់ និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់បំផុត៕ សុខគឹមសៀន

  • រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចលនាយុទ្ធនាការចុះចែកម៉ាស ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីម៉ៅសេទុង

    រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចលនាយុទ្ធនាការចុះចែកម៉ាស ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីម៉ៅសេទុង

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចលនាយុទ្ធនាការចុះចែកម៉ាស ទាំងរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង០៧ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីម៉ៅសេទុង ទល់មុខសាលាខណ្ឌបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។ ក្នុងនោះដែររដ្ឋបាលខណ្ឌបឹងកេងកង សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីការឆ្លងមេរោគកូវីដ-១៩ ៕ ដោយ / គ្រី សម្បត្តិ

  • កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចាក់​វ៉ាក់សាំង​អាមេរិក​-​អាល្លឺម៉ង់

    កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចាក់​វ៉ាក់សាំង​អាមេរិក​-​អាល្លឺម៉ង់

    ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​លោក​ ​M​u​h​y​i​d​din​ ​Y​ass​in​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​អភិវឌ្ឍ​រួមគ្នា​ដោយ​ ​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ដូ​ស​ដំបូង​នៅ​ថ្ងៃពុធ​នេះ​ ​ជា​កិច្ច​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​។​ ​លោក​ ​M​u​h​y​i​d​din​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ការិយាល័យ​សុខាភិបាល​មួយ​ក្នុង​ទីក្រុង​ ​ពត់​ត្រា​ចា​យ៉ា​ (​Put​r​a​j​a​y​a​)​។​ ​ម៉ាឡេស៊ី​បាន​ទទួល​វ៉ាក់សាំង​ ​៣​១​២​,​៣​៩​០​ដូ​ស​ ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​កាលពី​ស​ប្ដាហ៍​មុន​ ​ហើយ​វ៉ាក់សាំង​ ​១​៨​២​,​២​៥​០​ដូ​ស​បន្ថែម​ទៀត​ ​នៅ​ថ្ងៃពុធ​នេះ​៕

  • អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បដិសេធចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន Angkor Times ដែលថា កម្ពុជា លក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន

    អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បដិសេធចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន Angkor Times ដែលថា កម្ពុជា លក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជា លក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ ការប្រកាសច្រានចោលនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា កម្ពុជា បានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Times ជារឿងផ្តេសផ្តាស់។ លោកជំទាវបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។ អ្នកនាំពាក្យរូបនេះ បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា។ លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា៖ យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់…

  • លោក ចេង មុនីរ៉ា បន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២

    លោក ចេង មុនីរ៉ា បន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២

    ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោក ស្រី ហេង សុវត្ថា អភិបាលរង ខណ្ឌ ព្រមទាំងយុវជន ស.ស.យ.ក នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២ ចំនួន១១០គ្រួសារ ស្មេីនឹង១០០០ម៉ាស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងឱកាសនោះ លោកចេង មុនីរ៉ា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ