Category: Covid-19

  • កិច្ចប្រជុំភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ រវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO

    កិច្ចប្រជុំភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ រវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO

    ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ និងលោក ផុន មេសា មន្រ្តីនាយកដ្ឋាន បានជួបជុំជាមួយលោក SARDAR UMAR ALAM នាយកអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារ៣សំខាន់ រួមមាន៖ ការត្រៀមរៀបចំពិធីបុណ្យសិល្បៈ វប្បធម៌ និងទេសចរណ៍ នាកំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំ និងអបអរសាទរខួបទី៣០ឆ្នាំ នៃវត្តមានអង្គការ UNESCO នៅកម្ពុជា ការរៀបចំកម្មវិធីរួមគ្នាដើម្បីជម្រុញការផ្សព្វផ្សាយផលិតផលទឹកឃុំធម្មជាតិរបស់កម្ពុជា ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ដោយផ្សារភ្ជាប់ធនធានវប្បធម៌ ធម្មជាតិ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍រួម ហើយក្រុមការងារបច្ចេកទេសនឹងបន្តសហការដើ់ម្បីរៀបចំកម្មវិធីទាំង៣នេះ ឲ្យចេញជារូបរាង ឈរលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ -១៩៕

  • កូវីដ​១​៩​៖​ ​វ៉ាក់សាំង​ចិន​បញ្ជូន​ដល់​ប្រទេស​ថៃ​ហើយ​ ​ព្រឹកមិញ​នេះ​

    កូវីដ​១​៩​៖​ ​វ៉ាក់សាំង​ចិន​បញ្ជូន​ដល់​ប្រទេស​ថៃ​ហើយ​ ​ព្រឹកមិញ​នេះ​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​ឈុត​ដំបូង​ចំនួន​២​០​ម៉ឺន​ដូ​សត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​ថៃ​ហើយ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​រដ្ឋមន្ត្រី​សុខាភិបាល​បាន​ទៅ​ទទួល​ផ្ទាល់​នៅ​ចំណត​អាកាសយានដ្ឋាន​សុវណ្ណភូមិ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​ថា​ ​វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​៣​ថ្ងៃ​ទៀត​ ​ដោយ​នឹង​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ ​ហើយ​លោក​ត្រូវ​បាន​រាយការណ៍​ថា​ ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​ចាក់​វ៉ាក់សាំង​នេះ​ ​នា​ថ្ងៃ​ទី​២​៧​ ​កុម្ភៈ​។​ ​រីឯ​លោក​ ​ប្រា​យុទ្ធ​ ​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​អង់គ្លេស​វិញ​ ​គឺ​វ៉ាក់សាំង AstraZeneca ​ដែល​នឹង​មកដល់​ប្រទេស​ថៃ​ ​នា​រសៀល​ថ្ងៃពុធ​ ​ទី​២​៤​ ​កុម្ភៈ​នេះ​។​ ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ​ថា​ ​វ៉ាក់សាំង​ឈុត​ដំបូង​នេះ​ត្រូវ​បាន​បញ្ជាទិញ​ ​ក្នុង​តម្លៃ​ពាណិជ្ជកម្ម​៕​

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​ពិចារណា​ដក​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​កាន់​កាត​ចាក់​វ៉ាក់សាំង

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​ពិចារណា​ដក​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​កាន់​កាត​ចាក់​វ៉ាក់សាំង

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​នឹង​ពិ​ចារ​ ​ណា​លុបចោល​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​រួចហើយ​ ​ដែល​នេះ​ទំនងជា​វិធី​មួយ​ ​ដើម្បី​ជួយ​អោយ​ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​ថៃ​រស់​ឡើងវិញ​ ​។​ ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយ​ថា​ ​ជនបរទេស​ដែល​មក​ទស្សនា​ថៃ​អាច​មិន​ធ្វើ​ច​ត្តាឡី​ស័ក​ពីរ​ស​ប្តាហ៍ ​បើសិនជា​ពួកគេ​កាន់​កាត​ចាក់​វ៉ាក់សាំង​ ​តែ​អាជ្ញាធរ​នៅ​បន្ត​តាមដាន​ពួកគេ​ ​។​ សូម​ជម្រាប​ថា​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​ដែល​ជា​ការ​ត្រួសត្រាយផ្លូវ​សម្រាប់​ប្រទេស​នេះ​ ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ជា​ជំហាន​ដំបូង​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​នៅ​ថ្ងៃពុធ​នេះ​ ​។​ ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នឹង​ទៅ​អាកាសយានដ្ឋាន​ ​ដើម្បី​សង្កេតមើល​ការ​មក​ដ​ល់់​របស់​វ៉ាក់សាំង​ចិន​ ​៕​ ​ប្រភព​៖​ ​T​h​e​ ​Thai​g​e​r

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​២​លាន​៦​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៨​លាន​២​៣​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​២​លាន​៦​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៨​លាន​២​៣​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​២​លាន​៦​៤​ម៉ឺន​៨​ពាន់​៣​០​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​៩​ម៉ឺន​៦​ពាន់​៦​៥​០​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៨​លាន​២​៣​ម៉ឺន​៣​ពាន់​៨​៥​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៨​លាន​៨​៩​ម៉ឺន​៧​ពាន់​៧​១​៨​នាក់​ ​ស្លាប់​ចំនួន​៥​១​ម៉ឺន​៤​ពាន់​៩​៩​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​២​១​ម៉ឺន​២​ពាន់​៥​១​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​២​ម៉ឺន​៩​ពាន់​៣​២​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៥​៩​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​២​ម៉ឺន​៤​ពាន់​១​៤​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​២​៦​ម៉ឺន​៦​២​១​នាក់​ ​ស្លាប់​២​៤​ម៉ឺន​៨​ពាន់​៦​៤​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​២​១​ម៉ឺន​៥​ពាន់​១​៦​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ដែលឆ្លងជំងឺកូវីដ-១៩ ឲ្យប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

    រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ដែលឆ្លងជំងឺកូវីដ-១៩ ឲ្យប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

    រដ្ឋាបាលខេត្តព្រះសីហនុ បានអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១មក និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១មក ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ ឲ្យប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា គេបានរកឃើញជនជាតិចិនចំនួន២នាក់ មានវិជ្ជមានកូវីដ-១៩។ ពួកគេទាំង២នាក់ បានធ្វើដំណើចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦និងទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ បច្ចុប្បន្នជនជាតិចិនទាំង២ ត្រូវបានដាក់អោយនៅព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុក៏បានបិទសណ្ឋាគារដែលពួកគេធ្លាប់ស្នាក់នៅផងដែរ។ គិតត្រឹមថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ជូនដំណឹងពីលេខទូរស័ព្ទ២៤ប្រព័ន្ធ ដើម្បីទំនាក់ទំនងសម្ភាសន៍ និងប្រមូលព័ត៌មានដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ជូនដំណឹងពីលេខទូរស័ព្ទ២៤ប្រព័ន្ធ ដើម្បីទំនាក់ទំនងសម្ភាសន៍ និងប្រមូលព័ត៌មានដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ គឺជាក្រុមការងារអន្តរស្ថាប័ន ចំណុះឲ្យគណៈកម្មការអន្តរក្រសួង មានភារកិច្ច ស្រាវជ្រាវ ស្វែងរក និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ បានដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទ ចំនួន២៤ខ្សែ មានប្រព័ន្ធSMART ចំនួន១២ ខ្សែ និងប្រព័ន្ធMETFONE ចំនួន១២ខ្សែ សម្រាប់ទំនាក់ទំនង និង ប្រមូលព័ត៌មាន៕

  • ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់ និងអ្នកជាសះស្បេីយចំនួន១នាក់

    ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់ និងអ្នកជាសះស្បេីយចំនួន១នាក់

    ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤០នាក់នោះ មាន៣៨នាក់ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។ ដូច្នេះចាប់តាំងពីថ្ងៃ២០ដល់ថ្ងៃ២៤កុម្ភៈមានអ្នកឆ្លងជំងឺកូវីដ-១៩ពាក់ពន្ធ័នឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន១៣៧នាក់ហើយ។ កម្ពុជាគិតមកដល់ថ្ងៃ២៤កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៧៦នាក់ និងនៅសល់១៤២នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ។

  • មនុស្ស ចំនួន៤០នាក់ ត្រូវបានរកឃើញថាអ្នកឆ្លង កូវីដ១៩ ថ្មី ក្នុងនោះ៣៨នាក់ ជាករណីឆ្លង សហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»

    មនុស្ស ចំនួន៤០នាក់ ត្រូវបានរកឃើញថាអ្នកឆ្លង កូវីដ១៩ ថ្មី ក្នុងនោះ៣៨នាក់ ជាករណីឆ្លង សហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស។

  • ក្រុមជំនាញឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ព្រះសីហនុ រកឃើញវិជ្ជមានជំងឺ កូវីដ-១៩ លើជន​បរទេស២នាក់

    ក្រុមជំនាញឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ព្រះសីហនុ រកឃើញវិជ្ជមានជំងឺ កូវីដ-១៩ លើជន​បរទេស២នាក់

    ព្រះសីហនុ៖ ជនជាតិចិន២នាក់ ត្រូវបានក្រុមជំនាញឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ព្រះសីហនុ រកឃើញវិជ្ជមានជំងឺ កូវីដ-១៩ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នពួកគាត់ទាំង២ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាលបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកអាជីវកម្មសណ្ឋាគារជីនប៉ី៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ក្រុងព្រះសីហនុព្រមទាំង សណ្ឋាគារហ័ងហ្គ័នជាយី ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

  • ថៃ​៖​ ​បាងកក​បើក​ក្លឹប​រាត្រី​ ​កន្លែង​ម៉ា​សា​ ​និង​ទីតាំង​ក​ម្សាន្ត​នានា​វិញ​ ​ចាប់ពី​យប់​នេះ

    ថៃ​៖​ ​បាងកក​បើក​ក្លឹប​រាត្រី​ ​កន្លែង​ម៉ា​សា​ ​និង​ទីតាំង​ក​ម្សាន្ត​នានា​វិញ​ ​ចាប់ពី​យប់​នេះ

    ​ក្លឹប​និង​ទីតាំង​ក​ម្សាន្ត​ពេលយប់​នានា​នៅ​ក្នុង​រាជធានី​បាងកក​ ប្រទេសថៃ អាច​បើក​ដំណើរការ​ឡើងវិញ​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​កុម្ភៈ​ ​២​០​២​០​១​នេះ​ ​បន្ទាប់ពី​គណៈកម្មការ​ទប់​ស្កាត់​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​បង្ការ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាក្រុង​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នា​ប៉ុន្មាន​ម៉ោង​មុននេះ​។​ ប្រភព​ថា​ ​ភោជនីយដ្ឋាន​នានា​អាច​បំរើ​សេវាកម្ម​អាហារ​ ​និង​ស្រា​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ហើយ​កន្លែង​ម៉ា​សា​ ​ក្លឹប​ក​ម្សាន្ត ​និង​ទីតាំង​ក​ម្សាន្ត​ផ្សេងៗ​ទៀត​ក៏​អាច​បើក​ឡើងវិញ​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ប៉ុន្តែ​តុ​អង្គុយ​ត្រូវ​រក្សា​គ​ម្លា​ត​ ​គ្មាន​ការ​រាំ​លេង​ ​ហើយនិង​មាន​ការពិនិត្យ​វត្តមាន​ត្រឹមត្រូវ​។​ ​កន្លែង​ហាត់ប្រាណ​នានា​ ​ក៏​អាច​បើក​ធម្មតា​វិញ​ ​ខណៈ​ដែល​ស្តា​លេង​កីឡា​អាច​ដំណើរការ​បានតែ​ចំនួន​មានកំណត់​។​ ​សាលារៀន​នៅ​ក្រុង​បាងកក​ក៏​អាច​ដំណើរការ​បានជា​ធម្មតា​ដែរ​។​ ​ការ​បន្ធូរបន្ថយ​នេះ​ធ្វើឡើង​ ​ក្រោយពេល​អត្រា​ឆ្លង​កូ​វី​ដ​១​៩​នៅ​ថៃ​បាន​បន្ត​ធ្លាក់ចុះ​ ​ក្រោម​១​០​០​នាក់​ ​ក្នុងមួយថ្ងៃ​ ​ខណៈ​ដែល​វ៉ាក់សាំង​ឈុត​ដំបូង​នឹង​មកដល់​ស្អែកនេះ​៕