Category: Covid-19

  • គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរបានបិទទីតាំងសរុប ៤៧កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ

    គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរបានបិទទីតាំងសរុប ៤៧កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ

    គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរបានបិទទីតាំងសរុប ៤៧កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។

  • លោកជំទាវ ឱ វណ្ណឌីន អះអាងថា ការរកឃើញមេរោគក្នុងសត្វប្រជៀវ មិនមែនជាមេរោគកូវីដ១៩ទេ ខណៈប្រធាន វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មេរោគក្នុងសត្វប្រជៀវ មិនមានលទ្ធភាពចម្លងចូលទៅមនុស្សបានទេ

    លោកជំទាវ ឱ វណ្ណឌីន អះអាងថា ការរកឃើញមេរោគក្នុងសត្វប្រជៀវ មិនមែនជាមេរោគកូវីដ១៩ទេ ខណៈប្រធាន វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មេរោគក្នុងសត្វប្រជៀវ មិនមានលទ្ធភាពចម្លងចូលទៅមនុស្សបានទេ

    ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងបញ្ជាក់ជាថ្មីថា ការរកឃើញមេរោគក្នុងសត្វប្រជៀវ មិនមែនជាមេរោគកូវីដ១៩ទេ តែជាបងប្អូនជីដូនមួយនឹងមេរោគកូវីដ១៩ បំប្លែងថ្មី។ បន្ថែមលើការពន្យល់បកស្រាយរបស់ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា អ្វីដែលគេសរសេរក្នុងអត្ថបទសិក្សារបស់គេនេះ បានបញ្ជាក់ថា វីរុស ដែលមាននៅក្នុងសត្វប្រជៀវនេះ វាមិនមែនជាវីរុសកូវីដ១៩ទេ។ វាជាបងប្អូនជីដូនមួយ និយាយឲ្យស្រួលយល់! វាជាបងប្អូនជីដូនមួយជាមួយនឹងវីរុស SAR Covi-2 តែវាមិនមែនជាវីរុសកូវីដ១៩ ទេ។ ទី២-អ្វីដែលគេរកឃើញ វាមានភាពខុសគ្នាស្រលះតែម្តង ត្រង់ស្បែកប្រូតេអ៊ីនរបស់វា ដែលវាមិនមានលទ្ធភាពក្នុងការចម្លងទៅមនុស្សនោះទេ។ មានន័យថា វាមានតែនៅក្នុងសត្វប្រជៀវនោះទេ ដែលវាក៏មិនមានលទ្ធភាពចម្លងមកមនុស្សដែរ ដោយសារតែអាស្បែកប្រូតេអ៊ីនរបស់វានោះឯង។ ទី៣-វីរុស ដែលគេរកឃើញក្នុងប្រជៀវនេះ ក៏មិនមែនជាវីរុសកូវីដ១៩ ដែលបំប្លែងថ្មីដែរ។ វាជាបងប្អូនជីដូនមួយរបស់ SAR Covid-2 តែវាមិនមែនជា SAR Covid-2 ទេ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់…

  • ​សភា​អាមេរិក​អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ ​Co​v​i​d​-19

    ​សភា​អាមេរិក​អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​គណៈកម្មាធិការ​ថវិកា​នៃ​សភា​អាមេរិក​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​)​បាន​អនុម័ត​លើ​ច្បាប់​ដែល​មាន​ទឹកប្រាក់​ចំនួន​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ថ្មី​ពី​វិបត្តិ​ ​Co​v​i​d​-19 ​។​ ​វិធានការ​ណ៍​ខាងលើ​នេះ​ ​បាន​អនុម័ត​លើ​សំឡេងឆ្នោត​ភាគច្រើន​ ​នៃ​គណបក្ស​ ​ដែល​មាន​១​៩​ត​ទល់នឹង​១​៦​សំឡេង​ ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ទូទាំង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​លើស​កន្លះ​លាន​នាក់​ ​បន្ទាប់ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ឆ្លង​រាតត្បាត​មិនដល់​រយៈពេល​មួយ​ឆ្នាំ​ផង​ ​។​ សហរដ្ឋអាមេរិក​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កើន​ឡើងជា​ង​២​៨​លាន​ករណី​ ​និង​ស្លាប់​ជាង​៥​០​ម៉ឺន​៥​៤​នាក់​ ​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព​័ត៌ ​មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នូវ​ទិន្នន័យ​សរុប​ផ្នែក​សុខាភិបាល​សាធារណៈ​ ​បើ​ទោះបី​ ​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​ក្នុង​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទាប​បំផុត​ ​ចាប់តាំង​ពី​ថ្ងៃឈប់​សម្រាក​ ​Thanks​g​i​v​in​g​ ​និង​ថ្ងៃ​បុណ្យណូអែល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រមុខ​ ​WHO​ ​អំពាវនាវ​អោយ​ប្រទេស​អ្នកមាន​កុំ​ទិញ​វ៉ាក់សាំង​បន្ថែម​ ​ព្រោះ​អាច​រាំង​ស្ទះ​ដល់​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​ក្រីក្រ​ ​និង​មាន​ប្រាក់ចំណូល​មធ្យម

    ​ប្រមុខ​ ​WHO​ ​អំពាវនាវ​អោយ​ប្រទេស​អ្នកមាន​កុំ​ទិញ​វ៉ាក់សាំង​បន្ថែម​ ​ព្រោះ​អាច​រាំង​ស្ទះ​ដល់​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​ក្រីក្រ​ ​និង​មាន​ប្រាក់ចំណូល​មធ្យម

    ​បរទេស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​ស្នើ​ដល់​ប្រទេស​អ្នកមាន​កុំ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែម​ទៀត​ ​ដែល​អាច​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ក្នុង​ការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ ​និង​មាន​ប្រាក់ចំណូល​មធ្យម​ ​។​ ប្រមុខ​អង្គការសុខភាព​ពិភពលោក​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​មួយ​ចំនួន​កំពុងតែ​ខិត​ជិត​ក្រុមហ៊ុន​ផលិត​ ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ ​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ជាមួយ​កម្មវិធី​ ​CO​V​A​X ​។​ ​ហើយ​សូម្បីតែ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​កម្មវិធី​ ​CO​V​A​X ​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដែរ​ដោយសារតែ​បញ្ហា​នេះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ថេដ្រូ​ស​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ពី​បញ្ហា​នេះ​ ​មុន​ពេលធ្វើការ​ស្នើសុំ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​និង​ប្រាកដ​ថា​ ​ការ​ទិញ​បន្ថែម​របស់​ពួកគេ​នឹង​មិន​ធ្វើឲ្យខូច​ដល់​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​ដោយ​កម្មវិធី​ ​CO​V​A​X ​នោះ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​គំនិត​ផ្តួចផ្តើម​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​អា​ស្រ្តាហ្សេណេ​កា​ ​ក្រុមហ៊ុន​ ​បាយ​អូ​អិ​ន​ធិ​ច​ ​និង​វិទ្យាស្ថាន​ ​សេ​រូ​ម​ ​របស់​ប្រទេស​ឥណ្ឌា​ ​ហើយ​គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ​៣​៣​៧​លាន​ដូ​ស​ទៅកាន់​ប្រទេស​ជាង​ ​១​៣​០​ ​គិត​ចាប់ពី​ចុងខែ​នេះ​ ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​៕​ ​ប្រភព​៖​ ​An​a​d​u​l​u

  • ចាប់ដំណើរការប្រើប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញហើយ

    ចាប់ដំណើរការប្រើប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញហើយ

    ភ្នំពេញ៖ នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidហើយ ដោយចាប់ដំណើរការតាំងពីថ្ងៃទី២២ កុម្ភៈមកម្លេះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ជាក់ស្តែនៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covidគ្រប់គ្នា ជាមួយនិងការវាស់កំដៅ បាញ់ លាងដៃនិងអាកុលផងដែរ។ ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ ។ បច្ចេកវិទ្យាថ្មីនេះពិតជាមានសារៈសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩…

  • ​ទីបំផុត​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​កើន​ឡើង​លើស​៥​០​ម៉ឺន​នាក់

    ​ទីបំផុត​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​កើន​ឡើង​លើស​៥​០​ម៉ឺន​នាក់

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ ​សារ​ ​Co​v​i​d​-19 ​បាន​កើន​ឡើង​លើស​៥​០​ម៉ឺន​នាក់​ហើយ​ ​ក្រោយ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ឆ្លង​រាតត្បាត​មិនដល់​រយៈពេល​មួយ​ឆ្នាំ​ផង​ ​ខណៈ​តួលេខ​នេះ​ធ្វើឲ្យ​ ​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​លើស​កន្លះ​លាន​នាក់​ ​។​ សហរដ្ឋអាមេរិក​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កើន​ឡើងជា​ង​២​៨​លាន​ករណី​ ​និង​ស្លាប់​ជាង​៥​០​ម៉ឺន​៥​៤​នាក់​ ​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នូវ​ទិន្នន័យ​សរុប​ផ្នែក​សុខាភិបាល​សាធារណៈ​ ​ទោះបី​ ​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទាប​បំផុត​ ​ចាប់តាំង​ពី​ថ្ងៃឈប់​សម្រាក​ ​Thanks​g​i​v​in​g​ ​និង​ថ្ងៃ​បុណ្យណូអែល​ ​។​ អ្នកតា​ម​ដាន​របស់​សាកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​បាន​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​ ​ប្រទេស​ខ្លួន​មាន​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ច្រើនជាង​២​៨​លាន​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​។​ ​សេចក្តីរាយការណ៍​ដំបូង​នៃ​ការ​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​សហរដ្ឋអាមេរិក​ ​គឺជា​អ្នក​រស់នៅ​រដ្ឋ​ ​វ៉ា​ស៊ី​ន​តោន​ ​ក្នុង​វ័យ​៥​០​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ដែល​ជាហេតុ​ជំរុញ​អោយ​រដ្ឋ​នេះ​ប្រកាស​អាសន្ន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ប្រកាស​ថា​ ​លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ ​Sin​o​v​a​c ​របស់​ចិន

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ប្រកាស​ថា​ ​លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ ​Sin​o​v​a​c ​របស់​ចិន

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​រូបលោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ ​ដែល​នឹង​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​សាធារណៈ​ជន​ ​។​ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នោះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយ​ថា​ ​ខ្ញុំ​នឹង​ធ្វើ​វា​ប្រសិនបើ​ខ្ញុំ​អាច​… ​ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​។​ ​បើ​តាម​លោក​ ​ប្រា​យុទ្ធ​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​ជំហាន​ដំបូង​គ្រោង​នឹង​មកដល់​ប្រទេស​ថៃ​ ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ខណៈ​ជំហាន​ទី​២​គ្រោង​នឹង​មកដល់​នៅ​ខែក្រោយ​ ​ហើយ​ជំហាន​ទី​៣​ ​នឹង​មកដល់​នៅ​ខេ​មេសា​ខាងមុខ​ ​។​ អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថៃ​ ​លោក​ Ob​as​ K​an​k​a​w​e​n​p​h​un​g​ ​បានឲ្យ​ដឹង​ថា​ ​ក្រុម​មនុស្ស​ដំបូង​ដែល​នឹង​ទទួល​បាន​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​គឺ​រួម​មាន​បុគ្គលិក​ពេទ្យ​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​អ្នកជំងឺ​ ​CO​V​I​D​-19 ​និង​អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​មួយ​ចំនួន​ ​ព្រមទាំង​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦​០​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​២​លាន​២​៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៧​លាន​៧​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​២​លាន​២​៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៧​លាន​៧​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​២​លាន​២​៥​ម៉ឺន​៩​ពាន់​៥​៥​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​៨​ម៉ឺន​៥​ពាន់​៣​២​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៧​លាន​៧​៨​ម៉ឺន​៤​ពាន់​៧​៨​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៨​លាន​៨​២​ម៉ឺន​៦​ពាន់​៣​០​៧​នាក់​ ​ស្លាប់​ចំនួន​៥​១​ម៉ឺន​២​ពាន់​៥​៩​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​១​១​ម៉ឺន​៤​ពាន់​១​៤​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​ម៉ឺន​៥​ពាន់​៨​៦​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៤​៩​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​១​ម៉ឺន​៤​៨​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​១​៩​ម៉ឺន​៧​ពាន់​៥​៣​១​នាក់​ ​ស្លាប់​២​៤​ម៉ឺន​៧​ពាន់​២​៧​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​១​៣​ម៉ឺន​៩​ពាន់​២​១​៥​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឲ្យអ្នកឆ្លងចូលសហគមន៍២០កុម្ភៈបានកើនឡើងដល់៩៩នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឲ្យអ្នកឆ្លងចូលសហគមន៍២០កុម្ភៈបានកើនឡើងដល់៩៩នាក់

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃស២៣កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២២កុម្ភៈ គេបានរកឃើញ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២៥នាក់ ក្នុងនោះ២៣នាក់ជាអ្នកឆ្លងពាក់ពន្ធ័ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃនេះមិនមានអ្នកជាសះស្បើយនោះទេ។ កម្ពុជាគិតមកដល់ថ្ងៃ២៣កុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប៥៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៧៥ និងនៅសល់១១៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

  • ផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៍មាន របស់ក្រសួងសុខាភិបាល 23-02-2021

    ផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៍មាន របស់ក្រសួងសុខាភិបាល 23-02-2021